#សំណព្វចិត្តសាតាន
ភាគទី២២៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន <3
«បានហើយឈប់និយាយ សម្លាប់ចោលលែងដឹងជាមិត្តឥឡូវហើយ» រាងក្រាស់សឹងតែទ្រាំមិនបានហក់លោតទៅសម្លាប់ណាមជុនចោលនៅនឹងកន្លែងទៅហើយ ចំណែកណាមជុនក៏ស្ងាត់មាត់បន្តិចទើបនិយាយបន្ត
«មិនអីទេ ពេលវេលានឹងបង្ហាញប្រាប់ឯងតាមក្រោយ ស្រឡាញ់ឬមិនស្រឡាញ់ ស្រេចតែលើឯង យើងទៅវិញហើយចឹង ទំនេរឧស្សាហ៍ទៅលេងយើងផង យើងអន់ចិត្តណាស់ ចង់ឃើញមុខវាទាល់តែយើងនេះជាអ្នកមកដល់ក្រុមហ៊ុន» ណាមជុនរៀបចេញទៅកន្លែងធ្វើការរបស់ខ្លួនវិញក៏មិនភ្លេចផ្តាំប្រាប់អោយគេមកលេងផ្ទះរបស់ខ្លួនផង ព្រោះជុងហ្គុកនេះមិនដែរទៅសូម្បីតែម្តង មានតែគេទេ ដែរឆ្លៀតពេលវេលាជិះទៅជិះមកបាននោះ
«កុំនិយាយធ្វើដូចជាសេដពេក បើមិនរឿងការងារស្មានតែឯងមកឬ?អើ ទៅចាំយើងទៅលេង គម្រោងនេះជោគជ័យពេលណា ចាំយើងទៅជុបលាងផ្ទះឯង» ជុងហ្គុកមិនចង់មានការប្រកែកច្រើនទើបនិយាយធ្វើជាចាញ់ណាមជុនតែម្តងទៅ ព្រោះដឹងថាចុងក្រោយ ណាមជុននៅតែប្រកែកយកឈ្នះដដែល ដឹងចរិតរបស់វាច្បាស់ចាងថ្ងៃទៅទៀត
«អើ និយាយម៉ាត់ណាម៉ាត់នឹង យើងទៅហើយចឹង បាយៗ» និយាយរួចហើយណាមជុនក៏នាំកាយសង្ហារបស់ខ្លួនដើរចេញទៅចំណែកជុងហ្គុកក៏នៅធ្វើការតាមធម្មតា ខណៈនោះក៏មានសារមួយលោតឡើងនៅលើទូរស័ព្ទរបស់គេ ជុងហ្គុកមិនរង់ចាំយូរក៏ចូលទៅមើលវាដោយផ្ទាល់ភ្នែក ឃើញថាវាជារូបរបស់ជីមីននិងណាមជុនកំពុងអោបគ្នាយ៉ាងស្និទ្ធិស្នាល រាងក្រាស់ចាប់ផ្តើមនៅមិនសុខក្នុងខ្លួន ដៃចាប់ផ្តើមក្តាប់ចូលគ្នា ដូចជាកំពុងបញ្ចេញចំហាយអ្វីម្យ៉ាងមកបង្ហាញប្រាប់ថា នឹងមានរឿងមិនស្រួលកើតឡើង ក្នុងពេលបន្តិចទៀតនេះ
ខណៈដឹងខ្លួនឡើងម្តងទៀត រាងក្រាស់ព្យាយាមទប់អារម្មណ៍ខ្លួនឯងកុំអោយ ឡើងសម្ពាធឈាមជាងនេះ ដោយដើរចេញពីកៅអីទៅឈរនៅរានហាលនៃអគារក្រុមហ៊ុនរបស់ខ្លួន ដែរវាជាបរិយាកាសល្អបំផុត ដែរគេអាចមើលឃើញអគារផ្សេងៗនៅកន្លែងដែរគេឈរនោះ ហើយក៏អាចស្រូបយកខ្យល់អាកាសធ្វើអោយអារម្មណ៍ស្រស់ស្រាយបានដែរ
«ល្ងាចនេះនឹងដឹងគ្នាជាមិនខានទេ សំណព្វចិត្ត!» បន្ទាប់ពីឈរស្រូបខ្យល់អាកាសបានល្អហើយ អារម្មណ៍ក៏ធូរស្រាលជាងមុនហើយនោះ រាងក្រាស់ក៏បន្លឺប្រយោគនេះឡើងដោយស្នាមញញឹមចុងមាត់ ល្ងាចនេះដឹងតែមិនរួចខ្លួនហើយ...
Skip...
ប្រាវ...
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
