part13

2.2K 101 0
                                        

#សំណព្វចិត្តសាតាន

      ភាគទី១៣៖
       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន <3

       តុកៗៗៗ

    ខណៈរាងក្រាស់កំពុងតែសម្លឹងមើលមុខរបស់រាងតូចជាកំពុងសីុសាច់ហុតឈាមនោះ ក៏មានសម្លឹងគោះទ្វារបន្លឺឡើង ដោយបើគិតទៅប្រហែលជាចុងភៅយកម្ហូបមកដល់បន្ទប់នោះហើយ
    «ចូលមក..!» រាងក្រាស់មិនរង់ចាំយូរក៏ស្រែកអនុញ្ញាតអោយបុរសម្នាក់ដែរជាចុងភោនោះចូលមក ដោយខ្លួនក៏ដើរទៅផ្អែកខ្នងនឹងទូកញ្ចក់ដែរនៅមិនឆ្ងាយពីគ្រែគេងប៉ុន្មានឡើយ
    «សុំអនុញ្ញាតបាទ» ចុងភៅវ័យក្មេងដែរមានផ្ទៃមុខសង្ហាមិនចាញ់ជុងហ្គុកប៉ុន្មានឡើយបាននិយាយសុំអនុញ្ញាតទៅកាន់ជីមីន ចំណែកជីមីនក៏ញញឹមខ្ចឹបព្រមថយខ្លួនបន្តិចដើម្បីអោយចុងភៅវ័យក្មេងនោះដាក់អាហារនៅលើតុ រៀបចំអោយខ្លួន
    ជីមីនក៏នៅស្ងៀមមិនកើតកាលបើបានឃើញមុខសង្ហារបស់ចុងភៅក្មេងបែបនេះហើយ ជីមីនក៏ដាក់ដៃច្រត់ចង្កានៅលើតុបាយនោះ អង្គុយសម្លឹងមើលចុងភៅក្មេងនោះមិនដាក់ភ្នែក ក្រសែរភ្នែកនិងពន្លឺភ្នែករបស់ជីមីនប្រៀបដូចជាកំពុងតែពេញចិត្តនិងចុងភៅម្នាក់នេះយ៉ាងអ៊ីចឹង
    «ខ្ញុំសុំទៅវិញសិនហើយលោកប្រុស..» ចុងភៅក្មេងម្នាក់នោះក៏អោនលំទោនសុំអនុញ្ញាតចេញពីបន្ទប់របស់ចៅហ្វាយចេញទៅខាងក្រៅវិញ តែក៏រៀងអោនៗខ្លាចណាស់ដែរព្រោះបានឃើញក្រសែរភ្នែករបស់គេដែរកំពុងសម្លក់មកកាន់ខ្លួន ដូចជាគេនេះបានធ្វើអ្វីអោយខឹងចិត្តយ៉ាងអ៊ីចឹង តែក៏មិននិយាយអ្វីក៏អោនៗចេញទៅទាំងភ័យខ្លាច ខ្លាចថានឹងគ្មានជីវិតទៅជួបម៉ែវិញ🙏
    «ទាក់ប្រុសមិនរើសមុខ»ក្រោយពេលចុងភៅក្មេងម្នាក់នោះចេញទៅផុតរាងក្រាស់ក៏ដាក់ពក្យសម្តីនេះស្តីអោយទៅកាន់រាងយូចតែម្តង ដែេកិតថាពាក្យប៉ុណ្ណឹងស្មានថាគេនេះឈឺ?ឋិតក្នុងវិថ័យសិល្បៈមករាប់ឆ្នាំហើយ ពាក្យស្អីក៏គេទទួលបានពីអ្បកដែរមិនចូលចិត្តរូបគេផ្ទាល់ដែរ ត្រឹមសម្បត្តិពាក្យប៉ុន្មានម៉ាត់និងមិនបានធ្វើអោយគេនេះឈឺខួរអីបន្តិចទេ
    «ហឿងញុម~~» ជីមីនញញឹមស្រស់ងាកមកឆ្លើយតបនឹងរាងក្រាស់វិញដោយគ្មានគិតអ្វីបន្តិចថាវាជាពាក្យមិនល្អ រួចហើយក៏ងាកមកចាត់ការអាហរនៅលើតុវិញ
    «មិនលើកលែងសូម្បីតែកូនចៅរបស់យើង» ជុងហ្គុក
    «ហឿងញុម~~» ជីមីន
    «ចរិតចេញមកមិនកួរអោយចូលចិត្ត» ជុងហ្គុក
    «ប្រាប់ហើយ ថាហឿងញុម~~» ជីមីន
    «អាឡេម នៅមិនស្ងៀមឃើញប្រុសអោយដៃ!» ជុងហ្គុក
    «ប្រាប់ហើយ ថាកុំចេះហឿងញុម~~»  ជីមីន
    «រឿងឯងតែវាពាក់ព័ន្ធនឹងយើង ឆាប់បញ្ឈប់ទង្វើបែបនេះ កុំអោយយើងឃើញថាលើកទីពីរអោយសោះ» ពេលនវដល់ពេលវេលាដែរគេគម្រាមលើកទីពីរទៀតហើយ តែគិតឬថាជីមីនខ្វល់?ដូចនិយាយចឹង គេនឹងផ្គើនទាល់តែជុងហ្គុកគាំងបេះដូងងាប់;)
    «មិនស្តាប់!មិនធ្វើតាម ព្រោះអត់ល្បី អត់ចង់ស្តាប់» ជីមីននៅតែរក្សាស្នាមញញឹមនៅលើថ្ពាល់របស់គេដដែល គេមិនខ្វល់ទេ យ៉ាងណាគេនៅតែរក្សាគោលជំហរ មួយថ្ងៃៗនឹងរករៀងអោយជុងហ្គុកខឹងៗៗៗៗៗ ទាល់តែគាំងងាប់មួយកន្លែងតែម្តង
    «កុំផ្ចាញ់យើងអោយសោះ ប្រយ័ត្នទ្រាំមិនបាន ក្រែងព្រឹកមិញទើបតែស្រែកថាឈឺមិនទាន់បាត់ឬ?» រាងក្រាស់បន្តស្រែកគម្រាមទៀត ថាបើមិនស្តាប់នឹងរំលោភជីមីននៅក្នុងពេលនេះទៀត តែពាក្យនេះវាធ្វើអោយជីមីនលែងខ្លាចរអាទៅហើយ គេចង់ហ៎?ចង់សាកឥឡូវក៏បាន លែងខ្លាចហើយ គេធ្វើ top ក៏បានដែរ អត់ខ្លាចអីបន្តិចទេឃាន់ប្រាប់
    «គិតថាខ្ញុំខ្លាច?ម៉ោះបើថាចង់ចុ*ហើយក៏ធ្វើឥឡូវទៅ ខ្ញុំសុខចិត្តធ្វើtopក៏បាន អត់ខ្លាចស្អីបន្តិចទេ កុំបានតែមាត់អាស្រី» ជីមីនក្រោកឈរនៅលើពូកពើងទ្រូង និយាយទៅកាន់ជុងហ្កុកដែរកមពុងឈរផ្អែកទូនោះ ឃើញហើយវាបែរជាធ្វើអោយជុងហ្គុកនេះមានអារម្មណ៍ថាព្រឺទៅវិញ និយាយសម្តីស្អី ចំៗបែបនឹង
    «ក្មេងឈ្លើយ ឯងនិយាយស្អីឈ្លើយយ៉ាងនេះអ្នកណាបង្រៀនអោយឯងនិយាយជាក្យចុុ*ពេញៗមាត់ៗបែបនេះ?» ជុងហ្គុកលើកចិញ្ចើមសួរទៅកាន់គេចំណែកជីមីនក៏សើចរហឹសដើមកបន្តិចមុននឹងឆ្លើយតបសំណួររបស់គេ
    «ត្រឹមពាក្យប៉ុណ្ណឹងឈ្លើយ ចុះអាពេលធើគ្នាម្សិលមិញស្រែកថ្ងូរឡើងចង់បែកបន្ទប់ មិចមិនថាឈ្លើយដែរទៅ ខ្ពើមណាស់កុំមកពាក់របាំងមុខជាព្រះមានសីលធម៌អោយសោះ» ជីមីននិយាយរួចហើយក៏បន្តដាក់គូទអង្គុយចុះទៅលើពូកវិញ ដោយញាំុអាហារនៅលើតុនោះបន្ត លែងខ្លាចស្អីហើយសាតានម៉ារៀលៗ អត់ល្បីផង ខ្ជិលខ្លាចជាមួយណាស់នាំតែអ្នកខ្លះបានចិត្តគាបសង្កត់គេរាល់ថ្ងៃដូចក្នុងរៀងប្រលោមលោក
    «មើលសម្តីចុះ ក្មេងបែកស្លុយមិនដែរចូលសាលាច្បាស់ណាស់ យើងឈប់និយាយជាមួយឯងហើយ ថ្ងៃនេះហាមចុះទៅក្រោមអោយសោះ បើគ្មានការអនុញ្ញាតពីយើង ឯងគ្មានសិទ្ធិចុះ បើឯងហ៊ានតែចុះនឹងដឹងគ្នាជាមយយយើងជាមិនខាន» ជុងហ្គុកគម្រាមមុនពេលដែរខ្លួនដើរចេញពីបន្ទប់ទៅដោយមិនភ្លេចចាក់សោរពីក្រៅបន្ទប់ផងដែរ ដែរជីមីនក៏មិនបានគិតដែរ កេថាបើជុងហ្គុកចេញពីបន្ទន់នេះបាត់កេនឹងលួចចេញតាមទ្វារទៅ តែពេលឃើញថាគេចាក់សោររួចហើយ មិនថ្វីទេ គេនឹងលោតចុះទៅតាមបង្អួចតែម្តង គិតថាគេនេះល្ងង់ឬ?សុំទោស ច្រឡំមនុស្សហើយ
    ជីមីនបន្តអង្គុយញាំុងាហារនៅលើតុយ៉ាងស្ងប់ស្ងាត់នៅក្នុងបន្ទប់របស់រាងក្រាស់ បន្ទាប់ពីញាំុរួចហើយពេលចូលដល់ម៉ោង1ថ្ងៃត្រង់ហើយ រាងតូចអង្គុយសម្លឹងមើលរបស់របរជុំវិញបន្ទប់មុននឹងសម្លឹងទៅកន្លែងរានហាលដែរមានបើកទ្វារស្រាប់នោះ
    រាងតូចញញឹមនឹងគិតថាត្រង់កន្លែងនោះអាចជួយកេអោយចេញពីទីនេះបានហើយ តែបេលទៅដល់សឹងតែធ្លាក់សួតចុះមក ចម្ងាយពីបន្ទប់របស់រាងក្រាស់ទៅដល់ខាងក្រោមគឺវាខ្ពស់ខ្លាំងណាស់ អញ្ចឹងតើស បានព្រឹកមិញចុះទៅខាងក្រោមប្រើពេលយូរនាស់ទម្រៃចុះទៅដល់ តាមពិតបន្ទប់របស់រាងក្រាស់គឺនៅជាន់លើគេបង្អស់ តើគេអាចចុះទៅតាមនេះបានយ៉ាងមិច?បើវាខ្ពស់យ៉ាងនេះ?បានន័យថា ផែនការរត់ចេញពីទីនេះត្រូវរលាយហើយមែនទេ? ពុទ្ធោ មិននឹកស្មានថាគេជាមនុស្សឆ្លាតក្រប់រឿងបែបនេះសោះ
    «តាមពិតកាលដែរគេមិនខ្វល់ មិនព្រមបិទបង្អួចមុននឹងចេញទៅ ហើយមិនខ្លាចថាខ្ញុំនឹងរត់គេចក៏ព្រោះតែគេដឹងថាខ្ញុំគ្មានផ្លូវបែបនេះសោះ មើលចុះ ខ្ពស់សឹងអី ហើយអោយខ្ញុំលោតចុះទៅបានយ៉ាងមិច?អាបិុមួយនេះពូកែគ្រប់រឿងតែម្តង តាមមិនទាន់ទេ» រាងតូចមកអង្កុយនៅចុងគ្រែរអ៊ុរងូវ ព្រោះតែគេនេះឆ្លាតគ្រប់រឿង រកចំណុចមួយដែរថាជុងហ្កុកនេះល្ងង់គ្មានសោះ គេពូកែគ្រប់រឿងតែម្តង
    ជីមីនគិតថាអផ្សុកខ្លាំងពេក ទើបសម្រេចចិត្តរុករើរបស់របរនៅក្នុងបន្ទប់របស់គេ ដោយយកជាប្រភេទទឹកអប់តម្លៃថ្លៃរបស់រាងក្រាស់ដែរមានគ្រប់ក្លិនទាំងអស់នោះមកសាកលេងៗ ហើយក្លិនដែរធ្វើអោយជីមីនជាប់ចិត្តកឺជាក្លិុនកុលាបនោះហើយ ដែរជីមីនក៏សម្រេចចិត្តយកវាមកបាញ់លើខ្លួន ហើយក៏មិនភ្លេចយកវាមកញីនៅលើកញ្ចឹងកដូចគ្នា
    ខណៈភ្នែកក៏រេទៅឃើញទូសៀវភៅមួយដែរនៅក្បែរនឹងតុសម្អាតនេះ ជីមីនដើរទៅជិតដើម្បីរកមើលសៀវភៅ ដើម្បីអាន ឃើញសៀវភៅហើយធ្វើអោយគេអារម្មណ៍ល្អខ្លាំងណាស់ ព្រោះជាមនុស្សចូលចិត្តអានសៀវភៅ ពេលបានឃើញសៀវភៅគឺមានក្តីសុខខ្លាំងបំផុត
    រាងតូចសម្រេចចិត្តរើសយកសៀវភៅមួយដែរទំនងជាងគេ វាជាប្រភេទរឿងមនោសញ្ជេតនាដែររៀបរាប់ពីមនុស្សពីរនាក់ស្រឡាញ់គ្នា ជីមីនធ្វើការអានទៅលើអ្វីដែរគេបានឈុតៗនៅលើនោះដោយមិនបានអានបញ្ចប់ឡើយ ថារឿងនេះជារឿងដែរបញ្ចប់ទៅដោយការបែកបាក់ ខណៈចិត្តសប្បាយខ្លាំងពេកមិនបានអានអោយចប់សេចក្តីទើបចាប់ផ្តើមអានទាំងមិនស្ទាក់ស្ទើរតែម្តង
    «ហេតុអីរឿងនេះចេញផ្តើមរឿងមកកម្សត់ម្លេះ?អត់ដូចរឿងផ្សេងចឹង?» អានបានដប់ទំព័រជីមីនមានអារម្មណ៍ថារឿងនេះដូចមានចំហាយសេដតាំងពីដើមភាគ តែគេមិនបានគិតច្រើន ទើបនៅតែបន្តអានដោយគិតថាវានឹងមិនអី វាជាស្នេហាដែរស្រឡាញ់គ្នាស្មោះស្ម័គ្រច្បាស់ជាគ្មានរឿងព្រាត់ប្រាសកើតឡើងទេ វាក៏ប្រហែលបែបនឹង នេះជាការគិតរបស់រាងតូច
    ពេលនេះម៉ោង3រសៀលហើយ ជីមីនប្តូរទីតាំងអានសៀវភៅរហូត ដែលវាសល់មិនប៉ុន្មានទំព័រទៀតទេ រឿងនេះនឹងត្រូវបានបញ្ចប់ហើយ តែមិនបាច់មើលភ្នែកគេទេ ហើមស្ពីងដូចត្រូវប្តីវៃអញ្ចឹង ព្រោះតែរឿងនេះកម្សត់ខ្លាំងពេក មានក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក តែចុងក្រោយបែរជាត្រូវស្លាប់ទាំងពីរនាក់ ដោយប្តីស្លាប់ទៅមុនដោយសារជម្ងឺ នឹងមានសំបុត្រមួយច្បាប់ផ្ងើមកអោយប្រពន្ធ ធ្វើអោយប្រពន្ធដែរបានអានសំបុត្រនេះចប់ហើយក៏សម្លាប់ខ្លួនទៅតាម ត្រង់កន្លែងដែរប្តីផ្តែផ្តៃនោះហើយ ជីមីនយំខ្លាំងដូចទឹកបាក់ទំនប់
    «ពុទ្ធោ ហេតុអីកម្សត់យ៉ាងនេះ?ក្រែងនិយាយថាជារឿងស្នេហាបែបស្វីតៗមិនអញ្ចឹង?» ក្រោយពេលអានចប់ហើយជីមីនក៏យកក្រដាសមកជូតទឹកភ្នែកចេញ នឹងសួរទៅកាន់សៀវភៅនោះ ដែរគេបានអានឈុតៗនៅលើគ្របរួចហើយជារឿងស្នេហាមនោសញ្ចេតនា ហើយមិចក៏ចុងក្រោយអោយតួងាប់ទាំងពីរអញ្ចឹង
    «អឹស ខុសពីខ្ញុំ ខ្ញុំអត់អានឃ្លាចគេអោយចប់ ឥឡូវទឹកភ្នែកបានសម្រេច..ហឹកៗ...កម្សត់ខ្លាំងណាស់ ចង់ទៅវៃអ្នកនិពន្ធដល់ហើយ..ហេតុអីចុងក្រោយអោយតួងាប់ទាំងពីរចឹង អត់ត្រូវសោះ..» ជីមីនយំអន្ទះអន្ទែងនៅលើពូកដោយឈឺចិត្តជមនួសតួនៅក្នុងរឿង អាម៉ែឪមិនអោយស្រឡាញ់គ្នាមធ្យមទេ ងំត្រង់ថាអាប្តីមានជម្ងឺហើយលាក់ប្រពន្ធនឹងម៉ង វាធ្វើអោយគេនេះយំសឹងតែលិចបន្ទប់ ហើយដល់ថ្នាក់ខឹងចិត្តចង់ទៅវៃអ្នកនិពន្ធទៀតផងដែរអាចទាក់ទាញទឹកភ្នែករបស់គេបានសឹងតែលិចបន្ទប់

 

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя