#សំណព្វចិត្តសាតាន
ភាគទី៥៧៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
«ចេះសែដដែរ?» ឌឹប សំណួរប្រហារដួងចិត្តមួយទំហឹងទៅលើសាតានកំពូលស្នេហ៍ សំណួរនេះមិនគួរសួរមនុស្សដូចជាគេទេ គួរតែសួរដុំថ្មទើបវាត្រឹមត្រូវ បើទោះជាគេមាននាមជាសាតានក៏ពិតមែន ក៏មិនប្រាកដថាគេនេះមិនចេះឈឺអ្វីសោះដែរ
«ចេះឈឺដែរតើស៎ បងមនុស្សណាអូន មិនមែនជាផ្ទាំងជញ្ញាំង!» គេនិយាយដោយទឹកមុខខ្មូរ រាល់ពេលដែរគេចង់ធ្វើជាងក់ងរព្រោះចង់អោយរាងតូចលួងគេគឺវាតែងតែបែបនេះ គេតែងតែទទួលបានមតិឌឺច្រើនជាងមតិលួងជានិច្ច
«អូហ៍ អូននិយាយលេងទេ ម៉ោះមកញុាំបាយវិញប្តីសម្លាញ់ នឹងបានទៅធ្វើការណ៎ា» ដោយឮការឆ្លើយតបរបស់អនាគតស្វាមីហាក់ដូចជាកំពុងតែអន់ចិត្តនឹងខ្លូនទើបជីមីននិយាយលួងលោមដោយចុះពីលើភ្លៅមាំរបស់គេវិញទៅអង្គុយកៅអីដែរនៅជិតនោះ រួចហើយក៏ទាញដៃរបស់ជុងហ្គុកអោយកាន់ស្លាបព្រាញុាំអាហារពេលព្រឹកដោយស្នាមញញឹមជាប់
នេះហើយជាសេរីសួស្តីនៅពេលព្រឹកដែរមនុស្សគ្រប់គ្នាត្រូវធ្វើ ជាពិសេសអ្នកដែរមានគ្រួសារហើយ ចាស់ៗពីដើមឡើយតែងនិយាយថាសេរីសួរស្តីនៅពេលព្រឹកគឺកើតនៅនឹងមុខ ដូច្នេះនេះហើយជាអ្វីដែរជុងហ្គុកស្រឡាញ់រាងតូចកាន់តែខ្លាំងក៏ព្រោះតែគេតែងផ្តល់ស្នាមញញឹមអោយខ្លួនជានិច្ច
<<skip>>
អាហារពេលព្រឹកបញ្ចប់ទៅយ៉ាងរលូន ពេលវេលាបង្ហាញអោយឃើញ រាងតូចកំពុងលើកដៃរាសង្សារដែរកំពុងតែបើកឡានស្ព័រផ្ទាល់ខ្លួនរបស់គេចេញទៅធ្វើការដូចរាល់ដង
«សំណាងល្អណា ថ្ងៃនេះសូមអោយបងជោគជ័យគ្រប់កិច្ចការ ត្រឡប់មកវិញកុំភ្លេចទិញនំដូណាត់ផ្ងើអោយអូនផង» ម្ចាស់កាយតូចសង្ហាលើកដៃរាទៅកាន់សង្សារតាមកញ្ចក់ឡានខាងក្រោយដោយស្នាមញញឹមជាប់លើថ្ពាល់ទៅកាន់ជុងហ្គុក ដែរជុងហ្គុកឮហើយក៏លើកដៃជាសញ្ញាអូខេតាមកញ្ចក់ឡានដោយយល់ព្រមនឹងគ្នាហើយគេក៏បើកចេញទៅ...
រាងតូចញញឹម បម្រុងបែរកាយរបស់ខ្លួនចូលទៅក្នុងវិមានវិញ តែក៏ត្រូវប្រទាក់ភ្នែកនឹងឡានមួយគ្រឿងចម្លែកកំពុងបរចូលមក ដោយឡានដូចជាចម្លែកខ្លាំងណាស់ បើសិនវាជាឡានរបស់នាយជេក រាងតូចប្រាកដជាស្គាល់ច្បាស់ តែនេះមិនមែនទេ សូម្បីតែផ្លាកលេខឡានក៏ប្លែកខ្លាំងណាស់ដែរ តើគេជាអ្នកណា?
រាងតូចឃើញបែបនេះហើយមិនអាចទាញចិត្តធ្វើជាមិនដឹងមិនខ្វល់កើតដែរ ព្រោះម្ចាស់វិមានមិននៅ ហើយថែមទាំងមិនដឹងទៀតថាម្ចាស់ឡាននេះជាអ្នកណាអោយប្រាកដ?បើសិនជាសត្រូវរបស់ជុងហ្គុកវិញនោះ តើគិតយ៉ាងមិចទៅ?
នាយតូចឈរក្រព័ទ្ធដៃទៅខាងក្រោយដោយទឹកមុខកាចឆ្នាស់ បើឃើញជាជនចម្លែកពិតមែននឹងអាលបានដេញចេញដោយទឹកមុខកាចរបស់ខ្លួន បើទោះជាយ៉ាងណាក៏ដោយត្រូវតែតាំងអោយឈ្នះអាម្នាក់ដែរកំពុងតែចូលឡានមកក្នុងវិមាននេះ
«មានការអីចូលមកដល់ក្នុងវិមាននេះ?ម្ចាស់វិមានមិននៅទេ ដូច្នេះបើសិនជាមករកម្ចាស់វិមានពិតមែន សូមអញ្ជើញទៅវិញចុះ» ដោយឃើញឡានឈប់មួយកន្លែងហើយក៏និយាយទៅកាន់ឡាននោះដោយអ្នកដែរចេញពីក្នុងឡានមួយគ្រឿងនោះហើយធ្វើអោយនាយតូចភ្ងាក់ផ្អើលជាងខ្លាំង ម្នាក់នោះគឺជាគីមថេយ៉ុង នោះហើយ តើគេមកទីនេះដើម្បីអ្វី?
«គឺជាលោក?» នាយតូចនិយាយបន្ទូរឡើងដោយភាពភ្ងាក់ផ្អើល គេមករកអ្វីទៅ?បើពេលនេះជុងហ្គុកទៅធ្វើការបាត់ទៅហើយនឹង ប្រាកដណាស់ថាមកលើកនេះប្រាកដជាត្រូវខកជើង
«មែនហើយ គិតស្មានថាជានរណា?» នាយជាតារាលំដាប់ហូលីវូដ ដើរចេញពីរថយន្តមកញញឹមស្រស់ដាក់នាយតូចដោយដៃទាញវែនតាខ្មៅចេញពីក្រឡង់ភ្នែកសង្ហា ឃើញហើយមិនបាក់ចិត្តស្រឡាញ់មិនបាន
«គិតថាជាអ្នកផ្សេងទៅហើយ ព្រោះមិនដែរឃើញឡានមួយនេះហើយវាប្លែកទៀតផង ទើបខ្ញុំបម្រុងថានឹងដេញចេញទៅវិញ តែលោកមករកជុងហ្គុកមែនទេ?ជុងហ្គុកមិននៅទេ គាត់ទើបចេញឡានទៅធ្វើការអម្បាញ់មិញនេះឯង» នាយតូចក៏តបទៅកាន់ថេយ៉ុងវិញដោយគិតថាគោលដៅចម្បងគឺប្រាកដណាស់ថានឹងមករកជុងហ្គុកទៀតហើយ ទើបនិយាយរៀបរាប់ទៅកាន់គេតែម្តងទៅ ព្រោះមិនចង់បង្អង់យូរនាំតែខាតពេល ព្រោះតែបន្តិចទៀត ជីងៗប្រាកដជាមកដល់ហើយត្រូវយកពេលទៅហាត់សមជាមិនខាន
«ខ្ញុំមិនបានមករកគេទេ គឺខ្ញុំមករកជីមីន» ថេយ៉ុងឆ្លើយតបមកកាន់ជីមីនវិញដោយការអោនខ្សឹបទៅកាន់ត្រចៀករបស់ជីមីន ដែរជីមីនស្តាប់ហើយក៏ថយក្រោយមួយជំហានដោយភ្លាមៗស្រាប់តែបែកញើស ព្រោះមិនទម្លាប់នឹងទង្វើររបស់ថេយ៉ុងបែបនេះហើយ
«មក-រក-ខ្ញុំ...!?» នាយតូចផ្ទួនពាក្យចុងប្រយោគរបស់រាងក្រាស់លាន់មាត់ឡើងដោយការងឿងឆ្ងល់ មករកធ្វើអីទៅ? វាដូចជាគ្មានកិច្ចការស្អីអោយថេយ៉ុងមករកគេទាល់តែសោះ
«មែនហើយ សល់ពេលតែពីរថ្ងៃប៉ុណ្ណោះសម្រាប់ហាត់សម ទើបក្នុងថ្ងៃនេះ ខ្ញុំចង់ហាត់សមជាមួយជីមីនផ្ទាល់ តើគិតយ៉ាងមិចដែរ?» ថេយ៉ុងមិនបង្អង់យូរក៏និយាយសំណើរមួយនេះជាមួយជីមីន ដោយជីមីនឮហើយក៏ស្ទាក់ស្ទើរបន្តិចដែរ ព្រោះទីនេះមិនមែនជាផ្ទះរបស់គេទេ តែជាផ្ទះរបស់ជុងហ្គុក គេខ្លាចថាជុងហ្គុកនឹងខឹងគេ ព្រោះគេមិនទាន់បានអនុញ្ញាតនៅឡើយទេ
«ប៉ុន្តែទីនេះ...»
«មិនអីទេ ខ្ញុំគិតថាគេប្រាកដជាមិនថាអ្វីអោយជីមីននោះទេ យល់ព្រមទៅណាៗៗៗ តែមួយថ្ងៃនេះប៉ុណ្ណោះ..» រាងក្រាស់និយាយដោយដៃយកទៅចាប់ក្រសោបដៃតូចស្រឡូនទាំងគូរបស់រាងតូចណែន ហាក់ដូចជាស្និទ្ធិស្នាលណាស់ ដែរជីមីនឃើញហើយក៏ដោះដៃរបស់ខ្លួនចេញមកវិញមុននឹងឆ្លើយសំណួររបស់ថេយ៉ុង
«បើអញ្ចឹងក៏បានដែរ តែកុំនៅដល់យប់ពេកអី ត្រឹមម៉ោងប្រាំមួយល្ងាចបានហើយ និយាយអញ្ចឹងចុះឯណាអ្នកចាត់ការរបស់លោក?ថ្ងៃនេះម្តេចមិនឃើញគាត់មកជាមួយ?» និយាយសុខៗក៏ស្រាប់តែចាប់យល់ថាមិនឃើញហូប៊ីមកជាមួយដូចរាល់ដង ព្រោះជាធម្មតាទេ អ្បកចាត់ការគឺត្រូវតែនៅក្បែរតារារបស់ខ្លួនគ្រប់ពេលអញ្ចឹងហើយ ចុះថ្ងៃនេះហេតុអីគេមកតែឯង?
«គេរវល់នៅការងារក្រុមហ៊ុន ទើបមិនបានមកជាមួយ អញ្ចឹងកុំអោយខាតពេលយើងគួរតែត្រៀមប៉ារ៉ូលអោយហើយទៅ... តោះ គួរតែហាត់សមនៅក្រោយសួនច្បារទៅល្អ» គេនិយាយរួចហើយក៏ដើរគៀកស្មារបស់ជីមីនដើរទៅខាងក្រោយផ្ទះដែរមានសួនច្បារចម្រុះយ៉ាងស្រស់ស្អាត មានផ្កាគ្រប់ប្រភេទដុះលូតលាស់ពេញទីធ្លាទាំងអស់ ដែរឃើញហើយគួរអោយចង់រស់នៅខ្លាំងណាស់
«ផ្កាទីនេះដុះលូតលាស់ខ្លាំងណាស់ មើលចុះគ្រប់ផើងគឺសុទ្ធតែមានផ្កា ស្រស់ស្អាតណាស់» ចូលមកដល់ខាងក្រោយផ្ទះរាងក្រាស់ក៏និយាយឡើងដោយស្នាមញញឹមពេលបានឃើញផ្កាដុះយ៉ាងស្រស់ស្អាត វាក៏រំលឹកដល់ការចងចាំរបស់គេកាលពីវ័យក្មេងមកថាសួនផ្កានៅមានអនុស្សាវរិយ៍អ្វីខ្លះ
«មែនហើយ ខ្ញុំស្រោចទឹកនៅទីនេះជាមួយជេករាល់ថ្ងៃ រហូតដល់បានប៉ុណ្ណេះគឺវាមិនងាយស្រួលនោះទេ ប៉ុន្តែខ្ញុំក៏ពេញចិត្ត ព្រោះបានធ្វើវាឡើងដោយក្តីស្រឡាញ់ ជុងហ្គុកគាត់តាមចិត្តខ្ញុំគ្រប់យ៉ាង ទើបគាត់ទិញពូជផ្កាមកអោយខ្ញុំដាំដុះបានល្អបែបនេះ..» និយាយដល់រឿងនេះក៏ស្រាប់តែមានអារម្មណ៍ល្អភ្លាមៗ នឹកឃើញគ្រានោះដែរគេហាមាត់សុំវាទៅកាន់រាងក្រាស់មុនដំបូងគេក៏បដិសេធដែរ តែចុងល្រោយដោយសារតែរាងតូចសុំខ្លាំងពេកទើបព្រមទិញអោយបែបនេះ កាលមុនងដំបូងដែរគេមិនយល់ព្រម ព្រោះគេមិនមែនជាមនុស្សដែរចូលចិត្តផ្កាអ្វីណាស់ណាទេ ព្រោះអោយតែឃើញផ្កាគឺដឹងតែគេមួម៉ៅតែម្តង មិនដឹងថាកាលពីមុនកើតរឿងអ្វីនោះទេ បានជាគេស្អប់ដល់ថ្នាក់នេះ
«ឃើញសួនផ្កាបែបនេះ រលឹកដល់ការចងចាំរបស់ខ្ញុំសួនច្បារនៅអាមេរិច ក្រោយវិមានអេឡិចស៊ែនឌ័រ កាលនៅពីក្មេងខ្លាំងណាស់ កាលនោះខ្ញុំមានអាយុប្រាំពីរឆ្នាំ ខ្ញុំនិងម៉ាក់របស់ខ្ញុំ បានទៅសួនផ្កានោះដើម្បីមើលវាលេង ព្រោះម៉ាក់របស់ខ្ញុំជាមនុស្សដែរចូលចិត្តផ្កា ហើយគាត់ក៏តែងតែងស្រោចផ្កានោះរៀងរាល់ថ្ងៃមិនដែរខាន តែកាលនោះពួកយើងមិនអាចប៉ះឬក៏បេះវាបានទេ ព្រោះជុងហ្គុកតែងតែហាម ហើយថែមទាំងនិយាយដាក់ម្តាយរបស់ខ្ញុំនិងខ្ញុំថា ខ្ញុំគ្មានតម្លៃនឹងប៉ះដើមផ្ការបស់ម៉ាក់ទេនោះទេ ពេលនោះវាក៏ធ្វើអោយខ្ញុំខឹងណាស់ដែរ តែកូនជាអ្នកបម្រើដូចខ្ញុំ ទៅអាចស៊ូជាមួយនឹងកូនម្ចាស់វិមានបានយ៉ាងមិចទៅ?គឺមានតែអត់ទ្រាំសង្កត់ចិត្តជាមួយនឹងគេ បើទោះជាយ៉ាងណាក៏ដោយយើងនៅតែគ្មានសិទ្ធិអាចប៉ះ ឬកាន់ដើមផ្កានោះបាន..» ថេយ៉ុងញញឹមមកដល់ចុងប្រយោគ នឹកឃើញរឿងនេះវាក៏ធ្វើអោយគេខឹងណាស់ដែរ តែក៏មិនដឹងថាគួរសងសឹកជុងហ្គុកដោយរបៀបណា?ហ៊ើយបើនិយាយអោយចំទៅ មកដល់ពេលនេះគេលែងគិតហើយ ចង់ជុងហ្គុកថាអីក៏ថាទៅចុះ ព្រោះពេលនេះគេមានលុយចាយមានម្ហូបមានខោអាវពាក់គ្រប់គ្រាន់ហើយ គ្មានរឿងអ្វីមួយ ឬមូលហេតុណាមួយដែរត្រូវសងសឹកទៅកាន់ជុងហ្គុកវិញនោះទេ...
«ហួសហេតុពេកទេដឹង?ប៉ុន្តែ ក៏ប្រហែលជាគាត់នៅក្មេងទើបមិនបានយល់ពីពាក្យសម្តីមួយនេះថាធ្វើអោយប៉ះពាល់លោក កុំគិតច្រើនអី មកដល់ពេលនេះរឿងហួសទៅហើយ អោយវាហួសទៅចុះ» ជីមីនញញឹមគោះស្មារបស់ថេយ៉ុងតិចៗបែបអោយកម្លាំងចិត្ត បើទោះជាយ៉ាងណាក៏ដោយ បន្ទោសជុងហ្គុកក៏មិនត្រូវព្រោះពេលនោះជុងហ្គុកនៅក្មេងណាស់ បើតាមគិតប្រហែលអាយុប្រាំឆ្នាំនោះទេ ទើបមិនសូវយល់ដឹងនូវអ្វីជាអ្វីនោះហើយ
«ខ្ញុំមិនប្រកាន់នឹងគេស្រាប់ហើយ យ៉ាងណាពេលនេះខ្ញុំរស់នៅបានស្រួលមានរបស់របរហូបចុកបានគ្រប់គ្រាន់ហើយ គ្មានមូលហេតុអីដែរខ្ញុំត្រូវគិតសងសឹកនោះទេ ប៉ុន្តែត្រូវចាំណាជីមីន ការអត់ទ្រាំរបស់មនុស្សម្នាក់ៗមានដែនកំណត់របស់វាដែរ ខ្ញុំមិនដែរប្រកាន់នឹងគេក៏មិនប្រាកដថាខ្ញុំនឹងនៅតែប្រកាន់ជំហបែបនេះដដែល ពេកដែរ វាប្រែលប្រួលទៅតាមពេលវេលារបស់វា..»
" ចិត្តខ្ញុំកំពុងតែគិតអ្វីនៅពេលនេះ?តើមានអ្នកណាអាចមើលដឹងទៅ?វាក៏ត្រូវម្យ៉ាងដែរ ដែរមនុស្សទូទៅមិនអាចមើលឃើញថាខ្ញុំកំពុងតែគិតអ្វី ព្រោះពេលថ្ងៃជាពេលដែរទេវតាចេញមុខ! "
ESTÁS LEYENDO
សំណព្វចិត្តសាតាន❥︎ ( completed✔)
De Todoស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
