#សំណព្វចិត្តសាតាន
ភាគទី៧៦៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
ខឹងចិត្តអង្គុយញុាំបាយម្នាក់ឯង ភ្នែកដៀងទៅសម្លឹងមើលនាយជេកដែលឈរក្បែរនោះមិនព្រមទៅណា ប៉ុណ្ណឹងក៏គេអាចមើលដឹងបាត់ទៅហើយថាជេកនៅឈរនេះក៏ព្រោះតែអ្វី
«មិនទាន់ញុាំបាយមែនទេ?» រាងក្រាស់ហាក់ចិញ្ចឹមដឹងនិងយល់ដឹងច្បាស់ពីចិត្តរបស់កូនចៅ ធ្វើការរាប់ឆ្នាំទៅហើយ ហើយគេនិងជេកនេះប្រៀបដូចជាឪនិងកូនតែម្តងទៅហើយ រឿងអីដែលឪពុកមិនដឹងពីកូនបាននោះ
«នៅ រវល់ពេក ចេញពីធ្វើការ ហើយនៅមកមើលថែសួនដំណាំរបស់អ្នកប្រុសទៀត តែអត់អីទេ ឥឡូវខ្ញុំទៅរកកម្ម៉ង់អីញុាំនៅខាងក្រៅហើយ ចៅហ្វាយពិសាតាមសប្បាយចុះ» ជេកញញឹមបម្រុងរត់ចេញទៅខាងក្រៅវិញដើម្បីទៅកម្ម៉ង់អីញុាំនៅខាងក្រៅដូចរាល់ដង ប៉ុន្តែពេលនោះក៏ត្រូវឈប់ពេលដែរឮសម្រែករបស់រាងក្រាស់វាចាមកកាន់ខ្លួនហើយនោះ
«មិនបាច់ទៅកម្ម៉ង់ឯណាទេ យប់ហើយ នៅញុាំទីនេះទៅ នាងដួសបាយមកអោយគេផង» ជុងហ្គុកនិយាយហើយគេក៏ក្រោកឡើងដើរចេញទៅបន្ទប់របស់គេបាត់ ណាមួយគេញុាំរួចហើយ មិនដឹងថានៅធ្វើអីទៀត ក៏ប្រញាប់ទៅគេងសម្រាកទៅ
នាយជេកញញឹម ភ្នែកសម្លឹងមើលចៅហ្វាយរហូតដល់រាងក្រាស់ចូលបន្ទប់គេងបាត់ បិទទ្វារជិត ទើបគេប្រញាប់វាចាឡើងទៅកាន់អ្នកបម្រើវិញដោយមិនអោយអ្នកណាដួសមកអោយគេឡើយ
«មិនបាច់ដួសមកអោយខ្ញុំទេ ខ្ញុំអត់ញុាំទេ រៀបចំទុកទៅ» គេនិយាយហើយក៏ដើរចេញទៅខាងក្រៅវិញ គេនិយាយបែបនេះក៏ធ្វើអោយអ្នកបម្រើឆ្ងល់ណាស់ដែលព្រោះឮថាមិនទាន់ញុាំអ្វីឯណា ហេតុអីក្រោយពេលជុងហ្គុកឡើងទៅខាងលើបាត់ គេបដិសេធទៅវិញ?
ពួកនាងក៏បានត្រឹមតែឆ្ងល់ ទោះចង់សួរក៏មិនអាចសួរអ្វីបាន ព្រោះសមីខ្លួនគេបានចេញទៅខាងក្រៅបាត់ស្រមោលបាត់ទៅហើយ គឺមានតែតាមនឹងហើយពេលនេះ
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
