#សំណព្វចិត្តសាតាន
ភាគទី៨៣៖ ចង់រៀបការជាមួយមច្ឆាមែនទេ?ពុទ្ធោ អាណិតមិត្តណាស់...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
«វាមិនដែលទេ ចេះតែនិយាយហ្មង ធ្វើមើលតែទិញខោទឹកនោមអោយកូនហើយ បងនេះត្រូវក្ស័យធុនចឹង» និយាយរួចរាងតូចក៏កាន់ប្រអប់ថ្នាំយកទៅទុកទីតាំងដើមវិញ ខណៈលោកចននិងលោកផាកដើរដំណើរគ្នាចុះមកក្រោមជាមួយនឹងវ៉ាលីនៅក្នុងដៃលោកចនផងដែលធ្វើអោយរាងក្រាស់ឆ្ងល់ រួចហើយក៏ប្រញាប់ចូលទៅទទួលជំនួសលោកប៉ាខ្លួនភ្លាមៗ
«លោកប៉ាចង់អញ្ជើញទៅណាមែនទេ?ហេតុអីមានវ៉ាលីមកជាមួយថែមទៀតនោះ?» រាងក្រាស់ដាក់សំណួរសួរទៅកាន់លោកប៉ាបណ្តើរ ជើងដើរចុះកាំជណ្តើរបណ្តើរជាមួយនឹងវ៉ាលីក្នុងដៃផងដែលភ្នែកក៏រេទៅសម្លឹងឃើញឡានដែលបញ្ឆេះចាំស្រាប់ ធ្វើអោយគេនេះឆ្ងល់កាន់តែខ្លាំងឡើង
«ស្អែកពិធីរៀបការរបស់កូននឹងចាប់ផ្តើមហើយ ព្រោះអាផាកបានខលអោយគេចាត់ចែងរួចហើយ ចំណែកធៀបការក៏កំពុងចែកចាយទៅតាមនោះដូចគ្នា ចាប់ពីថ្ងៃនេះទៅប៉ាគិតថា ប៉ាគួរតែទៅរស់នៅសេអ៊ូលជាមួយនឹងកូនហើយ វាដល់ពេលដែលប៉ាកូនយើងបានរស់នៅជួបជុំគ្នាម្តងទៀតហើយ កូនប៉ា សប្បាយចិត្តទេ?បើសិនជាប៉ាចង់ធ្វើបែបនេះ?» លោកចនបន្លឺឡើងនិយាយទៅកាន់កូនប្រុសសម្រាយអស់ចម្ងល់ដែលគេឆ្ងល់ខណៈជុងហ្គុកក៏ញញឹមបង្ហាញតាមរយៈស្នាមញញឹមនេះលោកប៉ារបស់គេប្រហែលជាអាចមើលដឹងហើយថាគេគាំទ្រពេញទំហឹង ព្រោះយប់មិញនេះគេក៏បានគិតអំពីរឿងនេះដូចគ្នា បានលោកប៉ាចង់ទៅស្រួលៗបែបនេះ គេគិតថាវាជារឿងល្អសម្រាប់គេទៅវិញទេ
«បាទលោកប៉ា វាដល់ពេលវេលាហើយ អញ្ចឹងយើងទៅពេលនេះតែម្តងទៅ សូមអញ្ជើញ» រាងក្រាស់លើកដៃឡើងអោយលោកប៉ាទឍងពីរដើរចូលក្នុងរថយន្តខ្មៅដែលចតចាំពួកគេមុន ទើបដើរទៅរកប្រពន្ធនៅខាងក្រោយផ្ទះវិញ ប្រហែលទៅញុាំស្វាយបង្ហើយដែលគេខំចិតអោយហើយមើលទៅ ទើបទៅយូរមិនឃើញស្រមោលមកវិញបែបនេះ
![](https://img.wattpad.com/cover/302404418-288-k497858.jpg)
YOU ARE READING
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer