part64

878 45 1
                                        

#សំណព្វចិត្តសាតាន

               ភាគទី៦៤៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

      «បានហើយឈប់និយាយអ្វីបន្តទៀត សល់ពេលដែរពីរនាទីប៉ុណ្ណោះ សម្រាប់ជីវិតរបស់នាង» ខំប្រឹងព្យាយាមរម្ងាប់អារម្មណ៍ខ្លួនឯងចំពោះមុខអ្នកដទៃអោយមើលទៅឃើញថាខ្លួនឯងនឹងធឹង រឹងមាំមិនចេះសម្រក់ទឹកភ្នែកបើទោះជាមានរឿងអ្វីក៏ដោយ គេនឹងមិនសម្រក់ទឹកភ្នែកចំពោះមុខនរណាម្នាក់ឡើយ
    ចំណែកឯអ្នកស្រីយីន ឮបែបនេះហើយក៏ចាប់លេបទឹកមាត់ក្អឹកផ្សើមបំពង់ក ក្នុងពេលនេះគាត់ក៏កំពុងតែខ្លាចគេដូចគ្នា ព្រោះមើលទៅគេគឺគួរអោយខ្លាំងណាស់ គួរអោយខ្លាចលើសនរណាទាំងអស់តែម្តង
    ពេលវេលាពីមួយវិនាទីទៅមួយវិនាទីចេះតែខិតទៅមុខកាន់តែកៀក ចំណែកស្រមោលរបស់កូនប្រុសអ្នកស្រីយីនក៏មិនទាន់ឃើញមកដល់ តើគាត់នឹងអាចមានជីវិតរស់ទេ?បើសិនជាគេរកផ្លូវមកដល់ទីនេះពុំឃើញ ព្រោះកាសុីណូនៅទីនេះគឺមិនងាយស្គាល់ផ្លូវសម្ងាត់បានឡើយ ព្រោះវាជាប្រភេទកាសុីណូដែរនៅក្រោមដី
    «សល់ដប់វិនាទីចុងក្រោយ ដប់ ប្រាំបួន ប្រាំបី ប្រាំពីរ ប្រាំមួយ....»
    «ខ្ញុំមកដល់ហើយ នេះលុយរបស់ឯង!» ជីមីននិងថេយ៉ុងបានមកជាមួយគ្នាផងដែរ ដោយស្រែកពីចម្ងាយនិងបោះលុយសុទ្ធទៅជាមួយផងដែរ ទៅកាន់បុរសកំណាចដែរកំពុងអង្គុយក្រវីប៊ិចចុះឡើងដោយពាក់របាំងមុខជាប់ជាពណ៌ខ្មៅនោះហើយ
    ម្ចាស់បំណុលញញឹម សម្លឹងមើលទៅប្រអប់លុយសុទ្ធដែលត្រូវបានបុរសជាកូនបំណុលបោះមកដល់តុរបស់ខ្លួនដែលនៅចំពោះមុខ គេបញ្ជាទៅកាន់កូនចៅអោយបើកប្រអប់នោះឡើង ដើម្បីអោយគេពិនិត្យមើលលុយទាំងនេះ
    «អ៎េ ប៉ុន្តែយើងមិនគួរយកដៃរបស់យើងមកប៉ះនឹងលុយកខ្វក់របស់ឯងឡើយ ឯណាដៃកេះ ជេកយកមកឲ្យយើង!» ដៃបម្រុងនឹងប៉ះលុយសុទ្ធនោះដើម្បីពិនិត្យមើល តែភ្លាមៗក៏ប្រញាប់ដកដៃរបស់ខ្លួនចេញមកវិញ ផ្ទុយទៅវិញបែរជាបញ្ជាឲ្យកូនចៅយកដៃកេះមកអោយខ្លួនទៅវិញ
    «ឯងចង់ធ្វើអី?នេះជាលុយសុទ្ធ មិនមែនជាលុយក្លែងបន្លំឡើយ» ថេយ៉ុងស្រែកឃាត់ដោយព្យាយាមពន្យល់ទៅកាន់គេ លុយច្រើនសន្ធឹកថ្នាក់នេះ បុរសម្នាក់នេះ ចង់ដុតចោលឬយ៉ាងមិច?មិនយល់ពីបុរសម្នាក់នេះសោះហើយ
    «បើយើងចង់ដុតចោលវាយ៉ាងមិច?លុយដែលបានមកនេះ ជាលុយកេរ្តិ៍មរតកដែលលោកអេឡិចបានចែកឲ្យឯងតើត្រូវទេ?» គេនិយាយបណ្តើរ ដោយដៃក៏កៃដៃកេះបញ្ឆេះជាភ្លើងរួចបោះចូលទៅប្រអប់លុយនោះ បង្កើតជាភ្លើងឆេះធ្វើអោយលុយសុទ្ធនៅក្នុងប្រអប់នោះទាំងប៉ុន្មានត្រូវដុតចោល ក្លាយទៅជាផេះផង់ទាំងអស់
    «ម្តេចក៏ឯងដឹង?ឯងជានរណា?» ថេយ៉ុងសួរទៅកាន់បុរសអាថ៌កំបាំងម្នាក់នោះ ដោយជ្រឹមភ្នែកព្យាយាមអានចិត្តរបស់បុរសម្នាក់នោះ និងកំពុងចូលទៅក្នុងចិត្តនិស្ស័យរបស់បុរសម្នាក់នោះ ដើម្បីអោយមានការប៉ាន់ស្មានដឹងថាគេជាអ្នកណាអោយប្រាកដ?
    «មិនបាច់ព្យាយាមអានចិត្តរបស់យើងទេ ព្រោះវាគ្មានប្រយោជន៍ ឃើញហើយមែនទេ?ថាម្តាយរបស់ឯងកំពុងតែជាប់ខ្មាំងកាំភ្លើងដល់ទៅពីរ តើគួរធ្វើយ៉ាងណាដើម្បីអាចជួយម្តាយឬបស់ឯងបាន?ឬមិនគិតជួយនាងទេ?» គេនិយាយដោយស្នាមញញឹមនៅលើផ្ទៃមុខមិនរលុប សែនសប្បាយចិត្តពេលដែរបានឃើញមនុស្សពិតប្រាកដដែរខ្លួនចង់លេងហ្គេមជាមួយនេះមកនិយាយជាមួយខ្លួននៅចំពោះ គេពិតជាសប្បាយលើសពីសប្បាយទៅទៀត
    «ឯងដឹងរឿងអំពីយើងគ្រប់សព្វ ឯងដឹងថាយើងព្យាយាមអានចិត្តរបស់ឯង ឯងជាអ្នកណា?ឯងតាមដានយើងមករហូតមែនទេ?ឆ្លើយនឹងសំណួររបស់យើង ឯងជាអ្នកណា?!» ថេយ៉ុងស្រែកសម្លុតខ្លាំងៗ បម្រុងរត់កញ្រ្ជោលទៅជិតជុងហ្គុកតែក៏ត្រូវខ្មាំងកាំភ្លើងពីរនាក់ប្តូរមកភ្ជុងគេជំនួសវិញ ដោយអ្នកស្រីយីនឃើញថាឱកាសល្អ ក៏បម្រុងរត់គេចចេញពីលើកៅអីនោះដើម្បីយករួចជីវិត តែមិនបានសម្រេចក៏ត្រូវម្ចាស់បំណុលកៃកាំភ្លើងមកគ្រាប់ភ្លោងត្រូវជើងខាងស្តាំរបស់នាង ធ្វើអោយនាងត្រូវដួលនឹងដីភ្លាមៗ កម្រើកពុំបាន
    «អួយ..!! ម៉ាក់..ម៉ាក់/អ្នកមីងយ៉ាងមិចទៅហើយ» ថេយ៉ុងនិងជីមីន បានរត់ទៅដំណើរគ្នាដើម្បីជួយទ្រអ្នកស្រីយីនអោយក្រោកឡើងបានស្រួលបួល ថេយ៉ុងឃើញគេធ្វើបែបនេះដាក់អ្នកម៉ាក់របស់គេ គេកាន់តែមានចិត្តខឹងសម្បារខ្លាំងឡើងៗមួយកម្រិតទៀត
    «លទ្ធផលគឺបែបនេះ កុំគិតចង់េត់គេច វាគ្មានថ្ងៃបានសម្រេចឡើយ យើងមិនមែនជាមនុស្សដែលឯងអាចយកឈ្នះបានដោយងាយ រឹតតែមិនអាចអោយឯងគិតដល់ចំណុចដែរយើងអាចធ្វើបាន ឃើញទេ?ថា យើងបាន បាញ់ ម្តាយ របស់ ឯង!!» សម្លេងកំណាចនិយាយមួយៗសង្កត់ធ្ងន់ ផ្ចាញ់ថេយ៉ុងអោយកាន់តែឆេះក្នុងភ្លើងគំនុំ ចង់ដឹងណាស់ ចង់ដឹងជាខ្លាំងថាតើបុរសដែរបាញ់ម្តាយរបស់ខ្លួននេះជានរណាអោយប្រាកដ
    «ហឹស កំសាកណាស់ បើឯងខ្លាំងពិតមែន ម្តេចមិនបើកស្រោមមុខរបស់ឯងចេញទៅ មកនិយាយគ្នាមួយទល់និងមួយជាមួយយើង» ថេយ៉ុងព្យាយាមគ្រប់សព្វបែបយ៉ាងដើម្បីអោយគេបើកស្រោមមុខដោយខ្លួនឯង ព្រោះគេតែម្នាក់ឯង មិនអាចតតាំងជាមួយគេបានទេ គេមានគ្នាដល់ទៅប្រាំមួយនាក់ ហើយសុទ្ធតែមានកាំភ្លើងកាន់គ្រប់ដៃ បើគេចូលទៅច្បាស់ណាស់ប្រាកដជាត្រូវគ្រាប់សំណជាពុំខាន
    «ហ៊ើយ យើងពិតជាសង្វេគឯងណាស់ ពាក្យប៉ុណ្ណឹងៗ ចង់និយាយអោយយើងបកស្រោមមុខខ្លួនឯង សន្តានថោកទាប ឥតកេរ្តិ៍ខ្មាស់ យើងមើលមនុស្សមិនខុសតាំងពីដើម ទាំងម្តាយទាំងកូន ចរិតមិនបានសត្វដែលវាជាស្រឡាញ់មនុស្សផង» គេនិយាយដោយ ដើរចូលទៅជិតនិងម្តាយរបស់ថេយ៉ុង ពិនិត្យមើលជើងបន្តិច រួចហើយក៏ទម្លាក់វាចុះទៅលើឥដ្ឋមកឈរនៅចំពោះមុខរបស់ថេយ៉ុងវិញ ដោយពេលនេះ ផ្ទៃមុខរបស់គេគឺនៅជិតនិងផ្ទៃមុខរបស់ថេយ៉ុងពេញទំហឹងតែម្តង
    «កុំបូរបាច់ច្រើន និយាយតាមត្រង់មកថាឯងជានរណា?» ថេយ៉ុងថយក្រោយមួយជំហាន និយាយឡើងដោយព្យាយាមលេបទឹកមាត់ផ្សើមបំពង់ក ព្រោះចំហាយត្រជាក់របស់គេ ធ្វើអោយគេបះរោមខ្ងាក់ៗ បុរសម្នាក់នេះមិនដូចជាបុរសទូទៅឬមនុស្សទូទៅដែលគេធ្លាប់ជួបនោះទេ
     ដោយឃើញថាថេយ៉ុងដូចជាអន្ទះអន្ទែងចង់ឃើញមុខរបស់គេណាស់ ទើបគេសម្រេចចិត្តដោះរបាំងមុខខ្មៅនោះចេញដោយបន្លឺឮៗ ច្បាស់ៗថា៖
   «ជុងហ្គុក ចនអេឡិចស៊េនឌ័រ...!!»
   «គឺជាឯង?» ថេយ៉ុងបន្លឺឡើង ដោយការភ្ងាក់ផ្អើល ខណៈនោះក៏ថយក្រោយមួយជំហានទៀត សឹងទប់លំនឹងខ្លួនមិនជាប់ពេលដឹងថាជាប្អូនប្រុសក្រៅខោ សូម្បីតែជីមីននិងអ្នកស្រីយីនក៏មានការភ្ងាក់ផ្អើលខ្លាំងណាស់ដែរ ពេលដែរដឹងថាបុរសជាម្ចាស់បំណុលគឺជាជុងហ្គុកនេះហើយ
   «មែនហើយ គឺយើង ស្មានមិនដល់មែនទេថាជាយើង?ជញ្ជក់ឈាមឪពុកយើងឆ្អែតឆ្អន់ហើយ ទើបនាំគ្នាបោលក្បាលចេញពីគាត់ដោយគ្មានស្រណោះបែបនេះ» គេស្រែកដោយកមហឹង ទាត់ប្រអប់លុយដែរបានដុតក្លាយជាផេះផង់ទៅហើយ ទៅម្ខាងដោយកំហឹងនៅក្នុងខ្លួនកំពុងឆាបឆេះឡើង តាំងពីដើមឡើយ គេមិនដែរដាច់ចិត្តនិងឪពុករបស់គេទេ ដោយសារតែដឹងថាមានមនុស្សដែរគាត់ស្រឡាញ់នៅក្បែរខ្លួនហើយ ទើបមិនចង់ធ្វើខ្លួនជាអ្នកទើសទាល់សម្រាប់គាត់និងប្រពន្ធចុង ប៉ុន្តែពេលមកស្តាប់រឿងរ៉ាវទើបដឹងថាតាមពិតម្តាយកូននេះបានចាកចេញពីឪពុករបស់គេតាំងពីដប់ប្រាំឆ្នាំមុនមកម្លេះ
   «ហឹស ស្តាយក្រោយមែនទេ?អ្នកណាប្រើអោយឯងចុះចេញពីគាត់ធ្វើអី?ជាកូនបង្កើតហេតុអីមិននៅក្បែរឪពុក?ហេតុអីឯងត្រូវមកបន្ទោសយើង?ក្រែងឯងជាកូនអកតញ្ញូខ្លួនឯងមិនអញ្ចឹង?គ្មានអ្នកណាមិនដេញឯងឡើយ គឺឯងខ្លួនឯងដែលចុះចេញពីផ្ទះមួយនោះ ពេលនេះមិនដឹងថាស្លាប់ឬរស់ឬក៏ឈឺជិតលាចាកពិភពលោកនេះហើយក៏មិនដឹង សែនអាណិតលោកអេឡិច ដែលមានកូនប្រុសចរិតយល់តែពីចិត្តខ្លួនឯងបែបនេះ» ក្រោយពីដឹងថាជារាងក្រាស់ហើយក៏លើកយកចំណុចខ្សោយរបស់ជុងហ្គុកមកនិយាយ ដោយគិតថាជុងហ្គុកប្រាកដជាច្រឡោត គ្រប់គ្រងកំហឹងរបស់ខ្លួនឯងមិនជាប់តែមានឯណា បែរជាត្រូវខ្លបខ្លាចពេលដែរប្អូនប្រុសក្រៅខោទាញកាំភ្លើងមកភ្ជង់ទៅវិញ
   «កាំភ្លើងនេះយើបទើបតែទិញហើយ ដឹកពីរ៉ូស្សីមកកូរ៉េក្តៅៗ វាទុកជាការស្វាគមន៍សម្រាប់ឯង!  ផាំង!..» សម្លេងកាំភ្លើងបន្លឺឡើង ជាសម្លេងកាំភ្លើងរបស់រាងក្រាស់ ហើយក៏បានបាញ់ចេញពីដៃរាងក្រាស់ទៅប៉ះនឹងដើមដៃរបស់ថេយ៉ុងបង្កជាឈាមហូរ ចំកន្លែងអាវស.នោះបង្ហាញទៅកាន់ជីមីនអោយបានឃើញខណៈនោះ ជីមីនក៏រត់ចូលទៅជិតថេយ៉ុងដោយក្តីបារម្ភ ប្រញាប់ទាញដៃរបស់ថេយ៉ុងមកមើលភ្លាម
    «នេះហើយ ជាការស្វាគមន៍ សម្រាប់ ឯង!»

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя