part10

2.2K 95 0
                                        

#សំណព្វចិត្តសាតាន

    ភាគទី១០៖
       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន <3

      «ចៅហ្វាយមកដល់ហើយលោក» អង្គរក្សយាមនៅខាងក្រៅចូលមករាយការណ៍ប្រាប់ទៅកាន់ជេកដែរកំពុងចងរាងកាយដែរកំពុងតែសន្លប់ដោយសារត្រូវថ្នាំរបស់ជេកនោះនៅលើកៅអី ទៅតាមអ្វីដែរចៅហ្វាយបានបញ្ជា ដោតជេកក៏ដើរចេញទៅម្ខាងទុកឲ្យចៅហ្វាយរបស់ខ្លួនចូលមកឃើញដោយផ្ទាល់ភ្នែកថាគេពិតជាបានចាប់រាងស្តើងមកបានសម្រេចពិតមែន
      «ធ្វើការងារបានល្អណាស់ ប្រាក់ខែថ្ងៃនេះនឹងតម្លើងអោយឯងគុណនិងពីរ» រាងក្រាស់ដាក់បង្គុយទៅលើសាឡុងទល់មុខនឹងរាងកាយតូចដែរកំពុងសន្លប់មិនដឹងខ្លួននោះ និងនិយាយទៅកាន់ជេកថាខ្លួននឹងតម្លើងប្រាក់ខែអោយព្រោះតែអាចបំពេញការងារតាមអ្វីដែរគេចង់បានពិតៗ
      «បាទអរគុណចៅហ្វាយ ចង់ឲ្យខ្ញុំដាស់គាត់ទេទាន» ជេកក៏សួរទៅកាន់ចៅហ្វាយបន្ត ក្រោយឃើញចៅហ្វាយនិយាយជាមួយគេមែនពិត តែភ្នែកសម្លឹងមើលទៅកាយស្តើងដែរសន្លប់នៅលើកៅអីនោះមិនដាក់ភ្នែក មិនសូម្បីតែព្រិចភ្នែករបស់គេបន្តិច បែបនេះទើបមើលទៅឃើញថាកេកំណាចកាន់តែខ្លាំង
      «ដាស់ឥឡូវនេះទៅ» រាងក្រាស់ក៏មិនចង់នៅយូរនាំតែខាតពេលវេលា ទើបបញ្ជាអោយជេកដាស់ក្នុងពេលឥឡូវនេះតែម្តង ហើយក៏ចង់ដឹងរីអេកសីុនរបស់រាងតូចដូចគ្នា កាលបើឃើញថាគេកំពុងនៅចំពោះមុខបែបនេះ តើគេនឹងធ្វើយ៉ាងណា
      «លោក ភ្ងាក់ឡើង» ជេកធ្វើការដាស់ដោយយកដៃរបស់គេទៅទះលើថ្ពាល់របស់រាងតូចតិចៗ តែធ្វើយ៉ាងណាក៏មិនភ្ងាក់ មើលទៅប្រហែលថ្នាខ្លាំងពេក ទើបមកដល់ពេលនេះគេមិនអាចភ្ងាក់បានដោយការដាស់តិចៗបែបនេះ
      «យកទឹកមកជះទៅ ហេតុអីក៏ល្ងើយ៉ាងនេះ» រាងក្រាស់ស្រែកដោយកំហឹងទៅកាន់ជេកដែរមិនមានការគិត បើដាស់មិនភ្ងាក់ក៏យកទឹកជះទៅ ចាំបាច់ខ្លាចអ្វីបើនេះជាបញ្ជារបស់គេហើយនោះ
      ជេកឮចៅហ្វាយនិយាយហើយក៏សីុញ្ញូប្រាប់អង្គរក្សប៉ុន្មាននាក់អោយទៅយកទឹកមកអោយគេ ដើម្បីធ្វើតាមជុងហ្គុកប្រាប់
      ឆាច់!
       ទឹកត្រជាក់សឹងតែមួយធុងពេញត្រូវបានជះទៅលើរាងកាយតូចដែរកំពុងសន្លប់មិនដឹងអ្វីនោះ អោយភ្ងាក់ឡើងស្រវេស្រវាដូចខ្លួនកំពុងលង់ទឹក ខណៈព្យាយាមបើកភ្នែករឹមៗមើលរបស់ជុំវិញខ្លួន អ្វីដែរខ្លួនបានប្រសព្វហើយឃើញមុនគេគឺជារាងក្រាស់ រាងតូចព្យាយាមបិទភ្នែកញាប់ស្មេះ ដើម្បីបណ្តេញគំនិតរបស់ខ្លួនឯងចេញ ដោយគិតថាខ្លួនប្រហែលជាយល់សប្តិហើយ តែពេលបានឮសំនួនរបស់រាងក្រាស់ទើបធ្វើអោយគេភ្ងាក់ផ្អើលខ្លាំង
       «នេះមិនមែនជាការយល់សប្តិជាការពិត ឯងកំពុងនៅក្នុងដៃរបស់យើងណាអាល្អិត!» រាងក្រាស់ញញឹមលើកជើងមកគងទាក់ខ្លាសម្លឆងមើលផ្ទៃមុខរបស់រាងតូចដែរមើលទៅហាក់ដូចជាកំពុងវង្វេងវិលវល់ មិមយល់ថាវាជាអ្វិអោយប្រាកដ តើពេលនេះជាការពិត ហើយគេកំពុងនិយាយពីអី? នៅក្នុងដៃយើងអញ្ចឹងឬ?វាមានន័យថាមិចហើយកន្លែងដែរគេកំពុងជាកន្លែងណា? ហើយថែមទាំងមានចំណងចងជាប់នឹងកៅអីទៀត មានន័យថាមិចអោយប្រាកដ
       «លោកកំពុងនិយាយឆ្កួតស្អី?ហើយទីនេះជាកន្លែងណា?ហើយខ្ញុំមកនៅទីនេះជាមួយលោកបានយ៉ាងមិច ហើយចងខ្ញុំធ្វើអី លែងខ្ញុំភ្លាម» រាងតូចស្រែកឡើងសឹងតែបែកភូមិគ្រឹះអោយរាងក្រាស់ដោះលេងខ្លួនវិញ និងព្យាយាមរើខ្លួនចេញពីកៅអីមួយនោះខ្លាំងៗ ទោះរើយ៉ាងណាក៏មិនអាចរើចេញផុត ព្រោះខ្សែនោះបានរឹតចំណងដៃរបស់គេឡើងជាប់រើលែងរួចទៅហើយ
       រាងក្រាស់មិនមាត់ តែក៏ក្រលៀសភ្នែកសីុញ្ញូអោយកូនចៅរបស់ខ្លួនទាំងអស់ចេញទៅក្រៅដោយខ្លួនគេក៏ដើរចូលទៅជិតនិងរាងតូច អង្គុយចុះសម្លឹងមើលរាងតូចឡើងយូរទើបក្រោកឈរពេញកំពស់និយាយប្រាប់រាងតូចវិញ
       «យើងស្អប់ការសងសឹក យើងស្អប់អ្នកដែរមានប្រៀបជាងយើង យើងស្អប់បំផុតបេលដែរយើងព្យាយាមដកខ្លួនចេញពីនរណាម្នាក់ដោយមិនចង់មានបញ្ហាតែគេម្នាក់នោះបែរជាមករករឿងយើងម្តងហើយម្តងទៀត យើងក៏មិននៅស្ងៀមដូចគ្នា ព្រោះគ្រប់រឿង យើងត្រូវតែជាអ្នកឈ្នះ! ស្តាប់បានទេ?» រាងក្រាស់សួរនៅចុងប្រយោគទៅកាន់រាងតូច បើនិយាយពីការប្រកួតប្រជែងគេចូលចិត្ត តែដាច់ខាតការប្រកួតនេះគេត្រូវតែជាអ្នកឈ្នះ មិនថាអាចយកឈ្នះដោយវិធីណាក៏ដោយ គេត្រូវតែឈ្នះគ្រប់រឿង គ្មាមរឿងអ្វីដែរមនុស្សដូចជាគេមិនអាចយកឈ្នះបាននោះទេ
       «រួចចុះមកប្រាប់ខ្ញុំធ្វើអី?ខ្ញុំមិនចង់ដឹង! យ៉ាងណាឆាប់ដោះលែងខ្ញុំភ្លាម ប្រយ័ត្នខ្ញុំខលប្រាប់ប៉ូលីសអោយមកចាប់លោកដាក់គុកទៅ អឹស ហេតុអីវាចងរឹតខ្លាំងយ៉ាងនេះ» រាងតូចនិយាយហើយក៏ព្យាយាមរើដសចេញបីខ្សែរឹតម្តងទៀត តែទោះខំរើយ៉ាងណាក៏គ្មានប្រយោជន៍ ឮសម្តីរបស់រាងតូចហើយមិនបានអោយគេភ័យអ្វីសូម្បីតែបន្តិច គេបែរជាសើចឡើងមកយ់ាងសមចិត្តទៅវិញ
       «ប៉ូលីសអញ្ចឹងហ៎េស?តើពួកគេទាំងនោះអាចធ្វើស្អីយើងបានទៅ?ស្មានតែយើងខ្លាចហេស?សម្បត្តិត្រឹមគុកប៉ុណ្ណឹង?» រាងក្រាស់លើកចិញ្ចើមសួរដោយពេលនេះកំបុងអង្គុយចុំសម្លឹងមុខចំៗរបស់រាងតូចដែរកំពុងអង្គុយនៅលើកៅអីដោយដៃជាប់ចំណងនៅឡើយនោះ
       «ដឹប...ចេញទៅអាមនុស្សចង្រៃ..ហឹកៗ..ប៉ាជួយកូនផង..» ដោយការអត់ទ្រាំមានដៃនកំណត់ រាងតូចក៏លើកជើងរបស់ខ្លួនធាក់ទៅចំកណ្តាលមុខរបស់រាងក្រាស់ ដែរជុងហ្គុកទប់ចំហរបស់ខ្លួនមិនចាប់ក៏ត្រូវដួលផ្ងារទៅខាងក្រោយ  ដោយរបួសក៏កើតមានឡើងនៅលើផ្ទៃមុខរបស់ជុងហ្គុកភ្លាម មានឈាមរឹមៗចេញនៅតាមគែមមាត់ រាងក្រាស់យកដៃទៅផ្តិមលើស្នាមឈាមលើគែមមាត់របស់ខ្លួនចេញ ដោយយកអណ្តាតទល់ថ្ពាល់របស់ខ្លួនតិចៗសម្លឹងមើលទៅកាន់រាងតូចដោយក្រសែរភ្នែកកំណាចលើសមុនទៀត គេគិតថាគេជាអ្នកណាដែរហ៊ានមកលើកជើងធាក់គេបែបនេះ?គិតថាខ្លួនឯងជាស្អី?តាំងពីដើមមកគ្មានអ្នកណាហ៊ានជាមួយគេបែបនេះ តើគេម្នាក់នេះលែងចង់រស់ហើយមែនទេ
       «កុំមកខ្លាំងដៃជាមួយយើងអោយសោះ ផាច់!..» រាងក្រាស់ក្រោកឈរពេញកម្ពស់ទៅទះរាងតូចកណ្តាលថ្ពាល់សខ្ចីរបស់ជីមីន ដែរត្រូវអោយគេត្រូវងាកទៅម្ខាងតាមកម្លាំងដៃរបស់រាងក្រាស់
       «លោកជាមនុស្សថោកទាប ចាប់ខ្ញុំមកធ្វើអីហឹកៗៗ..លោកថោកទាបខ្លាំងបំផុត..ហឹកៗ..» រាងតូចងាកមកប្រសព្វជាមួយនឹងភ្នែកកំណាចស្រែកជេរគេថាជាមនុស្សថោកទាប ដែរធ្វើអោយកំហឹងក្នុងខ្លួនសាតានកាន់តែកើនឡើងមួយកម្រិតទៀត ព្រោះតែពាក្យសម្តីថាគេថោកទាបនេះ
       «ឯងនឹងមិនរួចខ្លួនទេយប់នេះ យើងនឹងបង្ហាញអោយឯងដឹង ថាយើងមិនមែនជាមនុស្សដែរឯងធ្លាប់ជួបកន្លងមកអាចតិះដៀលបាន តែយើងគឺជាសាតាន! សាតាននឹងគ្មានក្តីមេត្តាសម្រាប់គ្រប់គ្នាទេ យើងនឹងយកភាពបរិសុទ្ធរបស់ឯង អោយឪរបស់ឯងឃើញថាយើងមិនមែនជាមនុស្ស ប៉ុន្តែយើងជាសាតាន!»
________________________

សំណព្វចិត្តសាតាន❥︎ ( completed✔)Donde viven las historias. Descúbrelo ahora