part87

1.1K 52 0
                                        

#សំណព្វចិត្តសាតាន

               ភាគទី៨៧៖ ....

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

       «អូនហ៎ា តែងព្រះកាយហើយឬនៅ?ព្រះស្វាមីចាំឡើងយូរហើយនៀក» រាងក្រាស់បន្លឺឡើងស្រែកឮៗពីកាំជណ្តើរទៅ ព្រោះចង់រំលឹកអោយប្រពន្ធបានដឹងថាគេនេះចាំយូរហើយមិនទាន់ឃើញស្រមោលមហេសីរបស់គេចុះមកខាងក្រោមសោះ
 
     «ចាំបន្តិចសិនមើស៎ អូនកំពុងតែប្រញាប់ហើយ» និយាយបណ្តើរ ដៃព្យាយាមរ៉ូតចង្កេះខោអោយវាឡើងផុតដើម្បីបិទបាំង តែទើខំប្រឹងរ៉ូតយ៉ាងណាក៏វាមិនព្រមឡើងមកតាមដៃ អស់តែកម្លាំងចោលតែម្តងហាស៎ រ៉ូតឡើងមួយថ្ងៃហើយ
 
     «កំពុងធ្វើអី?បងបញ្ចុកបាយកូនតាំងពីមិនទាន់ហើយ ឥឡូវបងបញ្ចុករួចហើយ នៅមិនឃើញអូនចុះមកទៀត» គេរង់ចាំយូរហើយ ក៏សម្រេចចិត្តឡើងមកមើលរាងតូចដោយផ្ទាល់ភ្នែក ព្រោះក៏ចង់ដឹងណាស់ថាកំពុងធ្វើអីបានជាយូរម្លេះ
 
     «អូនរ៉ូតខោវាមិនឡើង ខំប្រឹងរ៉ូតមួយថ្ងៃហើយ មើលនៀកឡើងបែកញើសសស្រាក់ហើយ» រាងតូចបន្លឺឡើងដោយទាញអាវលាត់ឡើងបន្តិច ហុចចង្កេះអោយរាងក្រាស់បានឃើញ

      «មើស៎ ចាំបងរ៉ូតអោយ» គេទាញរបស់រាងតូចចេញបន្តិច រួចហើយក៏ព្យាយាមប្រើកម្លាំងមួយអស់ដៃ ទីបំផុតវាក៏រ៉ូតបានពិតមែន សាកតែម្តងវាក៏បានផល នេះទើបគេហៅថាសាច់ដុំខ្លាំង មិនមែនសាច់ដុំគ្រាន់តែល្អមើលនោះទេ

       «អរគុណលោកប្តី ជុប*»

      «អត់ឈឺអីទេហ៎?ឬក៏មានឈឺត្រង់ណាឬអត់?» ក្រោយទទួលស្នាមថើបពីភរិយាហើយគេក៏សួរទៅកាន់រាងតូចព្រោះចង់ដឹងថាគេមានឈឺឬអត់ ព្រោះយប់មិញនេះស៊ូជាមួយគ្នាមិនដឹងប៉ុន្មានទឹកទៅហើយទេ មិនដឹងថារាងតូចអាចឈឺបានឬអត់?
  
    «អត់ឈឺទេ អូនដើរបានតើស៎ តោះប្រញាប់ទៅៗ» និយាយហើយរាងតូចក៏ទាញកាបូបមកស្ពាយ រួចហើយកៀកដៃរបស់ស្វាមីដើរចេញពីបន្ទប់ទៅជាន់ក្រោមដែរមានកូនៗឈរចាំរួចជាស្រេច
 
     «យេ ប៉ាៗម៉ាក់ៗមកដល់ហើយ តោះចូលឡានទៅបងស្រី..ហេហេ» ជាក្មេងប្រុសចូលចិត្តសប្បាយក្រោយពេលឃើញលោកប៉ានិងអ្នកម៉ាក់ចុះមកហើយក៏នាំគ្នាអររំភើបរួចហើយក៏ចូលទៅក្នុងឡានមុនជាមួយបងស្រីបាត់
 
     «កូនៗយើងមើលទៅពួកគេចូលចិត្តដើរលេងណាស់ បងចង់នាំអូនទៅណាអោយប្រាកដ?ហេតុអីតម្រូវអោយពួកយើងត្រូវស្លៀកឈុតសបែបនេះ?» អ្នកជាម៉ាក់ប៉ាដើរទៅតាមកូនប្រុសស្រីពីក្រោយ ដោយរាងតូចសួរទៅកាន់ស្វាមីព្រោះឆ្ងល់ថាគេនឹងនាំទៅណា?ហេតុអីត្រូវចាំបាច់ស្លៀកឈុតសដែល?

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя