part55

1K 50 0
                                        

#សំណព្វចិត្តសាតាន

       ភាគទី៥៥៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

     «តែវាក៏មិនមែនជារឿងងាយស្រួលដែរ ម្ចាស់ប្រុស ផ្លូវក្នុងអាចប្រើបានលុះត្រាតែម្ចាស់ប្រុសស្គាល់និស្ស័យឬអាចមើលអនាគតកាលរបស់ម្នាក់នោះបាន បើគ្មាននិស្ស័យក៏ម្ចាស់ប្រុសមិនអាចយកគេមកងាយៗបានដែរ» យៀននីនិយាយបែបនេះហាក់ដូចជាចង់មើលស្រាលទៅលើបុរសអាថ៌កំបាំងម្នាក់នោះយ៉ាងអញ្ចឹង គិតថាគេធ្វើមិនបានហ៎េស?មនុស្សនៅលើលោកិយនេះគឺត្រូវតែចាញ់ប្រៀបគេជានិច្ចមិនអាចឈ្នះបានឡើយ
     «មានរឿងស្អីដែរយើងធ្វើមិនបាន?សម្តីរបស់នាងចេញមកដូចជាកំពុងតែមើលងាយយើងច្បាស់ណាស់ កុំអោយយើងដឹងអោយសោះថានាងលួចក្បត់យើង!» បុរសអាថ៌កំបាំងម្នាក់នោះបន្លឺប្រយោគគួរអោយខ្លាចឡើងដោយការសង្ស័យទៅកាន់យៀននី ប៉ុន្តែយៀននីក៏ប្រកែកភ្លាមៗព្រោះខ្លួនស្មោះត្រង់និងម្ចាស់ប្រុសណាស់មិនដែរគិតសូម្បីតែម្តងថានឹងបោកប្រាស់ទៅលើម្ចាស់ប្រុសខ្លួននោះទេ
     «នាងខ្ញុំមិនដែរគិតសូម្បីតែម្តងម្ចាស់ប្រុស អម្បាញ់មិញបើខ្ញុំនិយាយខុស អោយខ្ញុំសុំទោសផងម្ចាស់ប្រុស» យៀននីប្រញាប់អោនក្បាលដល់ដីក្រាបសំពះទៅកាន់បុរសម្នាក់នោះដោយសេចក្តីញាប់ញ័រខ្លបខ្លាចជាខ្លាំង ព្រោះតែដឹងចរិតរបស់ម្ចាស់ប្រុសតែធ្វើអោយទាស់ចិត្តគឺនឹងពិបាកដល់ខ្លួនឯងជាមិនខានឡើយ
     «មិនអីទេ ក្រោកឈរឡើង លើកក្រោយបើនាងនិយាយពាក្យនេះម្តងទៀត ក្បាលរបស់នាងនឹងដាច់ចេញពីស្មាជាពុំខាន ពេលនេះយើងមានការចេញទៅខាងក្រៅ នាងនៅមើលទីនេះអោយបានល្អ បើមានអ្វីមិនប្រក្រតីត្រូវរាយការណ៍ប្រាប់មកកាន់យើងភ្លាម» និយាយរួចហើយបុរសម្នាក់នោះក៏ដើរចេញពីកន្លែងដែរខ្លួនបានអង្គុយតាំងសមាធិនោះចេញទៅដើម្បីផ្លាស់ខោអាវនឹងផ្លាស់ខ្លួនមកធ្វើជាមនុស្សថ្មីមួយទៀតនៅក្នុងសង្គមខាងក្រៅ...
     ម៉ោង12យប់ពាក់កណ្តាលអាធ្រាត្រទៅហើយ មនុស្សម្នានាំគ្នាចូលសម្រាកក៏ព្រោះតែព្រឹកស្អែកក៏ត្រូវទៅធ្វើការងាររបស់ខ្លួនបន្តទៀតតាមធម្មតាដែរមនុស្ដត្រូវធ្វើប្រចាំថ្ងៃ
     ប៉ុន្តែនៅឡើយតែបុរសម្នាក់នេះ នៅមិនទាន់គេងបាន នៅមិនទាន់ចង់សម្រាកក៏ព្រោះតែនៅរង់ចាំដំណឹងពីកូនចៅព្រោះលើកនេះគេនាំឥវ៉ាន់ចេញនៅពេលយប់ម្តងចង់ដឹងថានឹងមាននរណាមកប្លន់ទៀតឬអត់ នឹងអាលគេបានចេញវិធានការទៅដោយខ្លួនឯង
     អំឡុងពេលកំពុងរង់ចាំជុងហ្គុកក៏មិនបានទុកអោយខ្លួនទំនេរចោលដែរ គេក៏អង្គុយនឹកគិតស្វែងរកម៉ូតឥវ៉ាន់ថ្មីៗដែរជាប្រភពទាក់ទាញអតិថិជនអោយចូលទិញទំនិញរបស់គេផ្ទាល់
     «ហុើយសម្រេចហើយ គ្មានស្អីសប្បាយចិត្តជាងពេលឆ្នៃម៉ូតចេញជារូបរាងបែបនេះទេ» គេញញឹមសប្បាយចិត្តជាមួយនឹងពន្លឺអំពូលភ្លើងតូចនៅលើតុធ្វើការរបស់គេ បើទោះជាវាពិបាកក្នុងការមើលអ្វីៗផ្សេងៗយ៉ាងណាក៏ដោយគេត្រូវតែបើកវាតិចៗបែបនេះហើយព្រោះខ្លាចថាជីមីននឹងអាចភ្ងាក់ពីដំណេក
     ខណៈកំពុងតែត្រេកអរនៅក្នុងការដែរធ្វើអោយរបស់ដែរខ្លួនឯងចង់បានជោគជ័យនោះ សម្លឹងសារមួយក៏បន្លឺឡើងថាឥវ៉ាន់បានផ្តាល់ជូនអតិថិជនដល់ដៃហើយ ក្នុងពេលយប់បែបនេះក៏គ្មានចោរសមុទ្រឯណាចេញមកធ្វើការទៀតដែរ វាជារឿងមួយដែរធ្វើអោយគេសប្បាយចិត្តមួយតង់ទៀត បើបែបនោះពិតមែនគេនឹងនាំចេញឥវ៉ាន់នៅពេលយប់បែបនេះចាប់ពីពេលនេះទៅ
     «ល្អណាស់ កុំភ្លេចដាក់កម្លាំងតាមរកចោរសមុទ្រនោះផង ពីរថ្ងៃត្រូវរកពួកវាមកអោយយើងអោយបាន» គេក៏ធ្វើការវាយសារតបទៅកាន់ជេកវិញដោយទុកពេលអោយពីរថ្ងៃប៉ុណ្ណោះសម្រាប់រកពួកចោរសមុទ្រដែរតាមយារយីហើយថែមទាំងប្លន់ឥវ៉ាន់របស់គេទៀត ចង់ដឹងថាម្នាក់នោះជាអ្នកណាប្រាកដ?ដែរទើបតែលេចក្បាលចេញមក?ទាំងដែរគេធ្វើក្នុងផ្លូវជំនួញនេះរាប់ឆ្នាំហើយមិនដែរកើតស្អីសូម្បីតែម្តង ហេតុអីពេលនេះ?ទើបតែលេចមុខចេញមក?
     បន្ទាប់ពីសម្រេចការងារគោលៗធំៗរបស់ខ្លួនរួចហើយ វាធ្វើអោយរាងក្រាស់បាត់អស់កង្វល់ វាក៏អាចធ្វើអោយចិត្តរបស់គេស្រាលជាងមុនខ្លះៗដែរ បើទំនិញយប់នេះធ្វើអោយបាត់បង់ទៀតគេក៏អាចនឹងប្រហែលជាក្ស័យធន់ច្បាស់ណាស់ព្រោះលុយរបស់គេតម្កល់នៅលើពពួកឥវ៉ាន់អស់ទាំងនោះក៏មិនណយណាស់ដែរ
     «ម៉ាក់ ជួយបង្ហាញផ្លូវមួយនោះអោយខ្ញុំបានទេ?ហេតុអីសុខៗខ្ញុំស្រាប់តែមានអារម្មណ៍ថាធ្វើខុសចំពោះនរណាម្នាក់ ម៉ាក់អាចជួយខ្ញុំបានទេ?ពេលនេះខ្ញុំនៅមិនសុខគេងមិនលក់នោះទេ អារម្មណ៍របស់ខ្ញុំកំពុងតែប្រាប់ខ្ញុំថា ខ្ញុំធ្វើខុស ម៉ាក់ជួយបង្ហាញផ្លូវដល់ខ្ញុំផង» រាងក្រាស់វាចាឡើងនៅចំពោះមុខរូបថតរបស់អ្នកម៉ាក់ខ្លួនដ៏សែនធំដែរនេះជារូបថតដែរធ្វើអោយគេទទួលបានជៅគជ័យដល់សព្វថ្ងៃដោយសារតែមានកម្លាំងជម្រុញពីរូបថតមួយនេះហើយទើបធ្វើអោយគេតស៊ូបានរហូតដល់សព្វថ្ងៃនេះ
    «មនុស្សល្អដូចជាម៉ាក់ ពេលនេះម៉ាក់ប្រហែលជាកំពុងឋានលើហើយសម្លឹងមកខ្ញុំហើយមែនទេ?ម៉ាក់កុំបារម្ភពីខ្ញុំអី ពេលនេះខ្ញុំរឹងមាំហើយ កូនប្រុសរបស់ម៉ាក់ធំដឹងក្តីហើយ អ្វីៗនឹងល្អប្រសើរ បើសិនជាពេលនេះមានម៉ាក់នៅក្បែរ ប៉ុន្តែមិនអីឡើយ ពេលនេះកូនក៏អាចរកមនុស្សពិតប្រាកដម្នាក់មកនៅក្បែរខ្លួនកូនបានហើយ កូនក៏ជឿជាក់លើគេដូចគ្នាថាគេជាមនុស្សដែរស្រឡាញ់ខ្ញុំពិត និងជាមនុស្សដែរគួរអោយទុកចិត្តបំផុត មានគេ ពិភពលោករបស់ខ្ញុំហាក់មានពណ៌និងពន្លឺស្រស់ស្អាតជាងមុនឆ្ងាយណាស់ ម៉ាក់ជាអ្នកប្រទានគេមកអោយខ្ញុំមែនទេ? ពេលនេះកូនមិនអាចងសម្លឹងមើលអ្នកណាផ្សេងក្រៅពីគេបានទេ ឈ្លក់វង្វេងខ្លាំងណាស់ហិហិ..» រាងក្រាស់បញ្ជាក់ឡើងដោយចង្អុលទៅកាន់កាយតូចដែរគេងលក់នៅលើគ្រែរបស់គេយ៉ាងស្កប់ស្កល់ ទោះបីជាស្គាល់មិនបានយូរ ប៉ុន្មានក៏ដោយក៏គេទុកចិត្តជីមីនបំផុត ស្នាមញញឹមកែវភ្នែកដែរសម្លឹងមកកាន់គេ វាសុទ្ធតែជាការពិតដែរបង្ហាញចេញពីបេះដូងដោយគ្មានការលាក់លៀម ជីមីនជាមនុស្សស្មោះត្រង់ម្នាក់ដែរឃើញអ្វីក៏នោយាយនឹងមិនចេះបូបាច់ច្រើនឡើយ វាគឺជាប្រភេទមនុស្សដែរគេត្រូវការគឺបែបនេះ បែបមិនលាក់លៀមនិយាយគ្នាត្រង់ៗបែបនេះទើបវាមានក្តីសុខជារៀងរហូតទៅ
    «ពេលនេះខ្ញុំសុំទៅសម្រាកហើយ ខ្ញុំនិយាយបែបនេះ បើសិនជាមាននរណាមកឃើញខ្ញុំ គេប្រាកដជាថាខ្ញុំឆ្កួតជាមិនខាន ខ្ញុំទៅសម្រាកហើយណាម៉ាក់ ហ្គូតណាយ» រាងក្រាស់និយាយដោយលៀកដៃរាទៅកាន់រូបថតដែរនៅស្ងៀមគ្មានសូម្បីតែកម្រើកបន្តិច បើទោះជាពេលនេះត្រូវការអ្នកម៉ាក់មកផ្តល់ភាពកក់ក្តៅ ត្រូវការអ្នកម៉ាក់មកមើលភាពជោគជ័យរបស់កូនប្រុសម្នាក់នេះយ៉ាងណាក៏ដោយ នៅតែមិនបានអាចបានដដែល ក៏ព្រោះតែអ្នកម៉ាក់របស់គេបានទៅសុខហើយ ពេលខ្លះក៏ចង់ស្រែកយំណាស់ដែរ តែគេជាកូនប្រុសគេមិនត្រូវធ្វើខ្លួនអោយទន់ជ្រាយបានទេ គេរស់នៅគ្មានម៉ាក់មកដប់ឆ្នាំទៅហើយ រឿងអីដែរពេលនេះគេមិនអាចរស់នៅដោយគ្មានម៉ាក់របស់គេបានទៅ?គេរឹងមាំ គេនិយាយបញ្ចេញមកក្រៅនៅពេលដែរមានរឿងគិតច្រើននៅចំពោះមុខរូបថតរបស់អ្នកម៉ាក់ ពេលដែរនិយាយបែបនេះគេតែងតែមានអារម្មណ៍ដូចជាមានមនុស្សកំពុងតែចាំស្តាប់គេយ៉ាងអញ្ចឹង បើទោះបីជាវាត្រឹមជាផ្ទាំងរូបថតរបស់អ្នកម៉ាក់គេក៏ដោយចុះ។ 
      មនុស្សមិនមែនអាចរឹងមាំ ទប់ជំហខ្លួនឯងបានគ្រប់ពេលនោះទេ មិនថាមនុស្សប្រុសឬស្រីសុទ្ធតែមានសិទ្ធិក្នុងការយំស្រែកដូចគ្នា ក្តីសុខនិងកើតទុក្ខដើរទន្ទឹមគ្នា មនុស្សមានសិទ្ធិក្នុងការនិយាយស្តី មានសិទ្ធិបញ្ចេញមតិ ធម្មតាទេ មនុស្សពេលដែរមានបញ្ហាចាក់ស្រេះនៅក្នុងខួរក្បាលច្រើនពេក ប្រាកដជាចង់រកមនុស្សដែរអាចនិយាយរឿងក្នុងចិត្តជាមួយជាមិនខានមែនអត់? តែបើរកមិនបានវាគឺជារឿងមួយផ្សេងទៀត កុំគិតថាគេមិនស្រឡាញ់យើង កុំគិតថាយើងជាមនុស្សដែរមិនសំខាន់  កុំគិតថាយើងមិនល្អគ្មានអ្នករាប់រក បើគ្មានអ្នកស្តាប់ក៏និយាយបញ្ចេញទៅតាមខ្យល់ទៅ ចង់ដឹងថាវាមានប្រសិទ្ធិភាពឬអត់? គឺមានតែសាកល្បងតែប៉ុណ្ណោះ..។ មិនមែនបានន័យថាមនុស្សប្រុសពេលយំគេហៅថាជាមនុស្សប្រុសកំសាក មិនមែនមនុស្សស្រីពេលយំគេហៅថាជាមនុស្សស្រីដែរទន់ជ្រាយនោះទេ យំមកចុះ យំអោយអស់ បង្ហូរវាអោយអស់ក្នុងថ្ងៃនេះ ថ្ងៃស្អែកចាប់ផ្តើមជីវិតជាថ្មី ត្រូវចាំថានៅមានមនុស្សដែលនៅចាំមើលភាពជោគជ័យរបស់អ្នកជានិច្ច។
   ( មានតែអ្នកដែរគ្មានម៉ាក់ឬប៉ា ឬមួយទៀតដែរហៅថាមានគ្រួសារ មានម៉ាក់ប៉ាហើយអ្នកផ្ទះមិនខ្វល់ខ្វាយទើបយល់អារម្មណ៍មួយនេះច្បាស់ ពេលខ្លះក៏ត្រូវតែអង្គុយនិយាយម្នាក់ឯងបែបនេះទើបវាធូរ "ពីព្រោះពេលខ្លះកើតរឿងភ្លាមៗខ្លាំងពេក គឺមានតែខ្ញុំខ្លួនឯងទេដែរជួយស្រោចស្រង់ខ្លួនឯង"Jk នេះជាពាក្យសម្តីរបស់JKយកវាទៅគិតម្តងទៀត អ្នកនឹងគិតថាខ្លួនឯងគឺមានតម្លៃខ្លាំងបំផុត♥︎ )

សំណព្វចិត្តសាតាន❥︎ ( completed✔)Nơi câu chuyện tồn tại. Hãy khám phá bây giờ