#សំណព្វចិត្តសាតាន
ភាគទី៤៤៖ កុំបន្ទាបខ្លួនឯងអោយសោះជីមីន យើងមិនចូលចិត្ត...!!
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
«ចៅហ្វាយ យកទៅនិយាយបន្តិចទៅ គាត់ខលមកមិនឈប់ទេពេលនេះ» ជេកបើកឡានបណ្តើរកាន់ទូរស័ព្ទដែររោទិ៍មកឥតឈប់បណ្តើរ ពិតជាយ៉ាប់ពិតមែន តើអោយគេនៅស្ងៀមយ៉ាងមិច បើជីមីនខលមកមិនឈប់បែបនេះនោះ
«ធ្វើតាមយើងប្រាប់ កុំលើកអី បើបិទទូរស័ព្ទតែម្តងរឹតតែល្អ» គេវាចាឡើងដោយស្នាមញញឹម រួចហើយក៏ជេកក៏ស្តាប់តាមអ្វីដែរចៅហ្វាយបានប្រាប់ដោយបិទទូរស័ព្ទចោល គេនឹកគិតក្នុងចិត្តរួចហើយ ថាទៅដល់ផ្ទះវិញប្រាកដជាឃើញព្រឹត្តិការណ៍ចម្លែកជាមិនខាន
ងាកមកខាងអ្នកនៅក្នុងប្រទេសកូរ៉េវិញ រាងតូចនៅមិនសុខឡើយពេលដែរបានឃើញរូបថតបែបនេះទាំងកណ្តាលយប់ ទោះពេលនេះជាម៉ោងដែរគេត្រូវតែគេង ក៏គេមិនបានគេងបានក៏ព្រោះតែរឿងនេះហើយដែរធ្វើអោយគេនៅមិនសុខ
«ហេតុអីមានស្រី?ខ្ញុំនិយាយប្រាប់រួចហើយ ឬមួយគាត់មិនបានស្រឡាញ់ខ្ញុំទេ?មើលចុះដូចជាស្និទ្ធិស្នាលសម្បើមណាស់!» រាងតូចមើលរូបថតនោះម្តងហើយម្តងទៀតព្រោះតែមិនអស់ចិត្ត គេឆាតទៅកាន់ជុងហ្គុកជាសាររាប់ពាន់ នៅតែមិនឃើញគេរីផ្លាយ ពិតណាស់តើសាតានម្នាក់នេះកំពុងតែលេងល្បែងអ្វីជាមួយគេ?
«មានស្រីហ្អេស៎? បើដេតឌីមានស្រី ខ្ញុំមានប្រុស ចាំមើលទៅថាអ្នកណាខ្លាំងជាងអ្នកណា» និយាយរួចហើយរាងតូចក៏ទាញទូរស័ព្ទមក ដើម្បីរាវរកខលទៅកាន់នរណាម្នាក់មិនដឹងដោយញញឹមចុងមាត់ ដូចជាកំពុងតែល្បិចកំពុងតែកើតឡើងក្នុងខួរក្បាលពេលនេះហើយ
«ហេឡូបងស្រី ខ្ញុំមានរឿងចង់អោយបងជួយ..»
រំលង*
ព្រឹកថ្ងៃថ្មីទៅហើយ ដំណើរនៅលើអាកាសរបស់រាងក្រាដ់នៅតែមិនទាន់បញ្ចប់នៅឡើយ រាងក្រាស់ក្រោកចេញពីលើគ្រែ ដើរទៅមើលម៉ោងដែរព្យួរនៅលើយន្តហោះនោះ ក៏ឃើញថាម៉ោងប្រាំបួនព្រឹកទៅហើយ អញ្ចឹងបានន័យថាមិនយូរទេ គេប្រាកដជាបានទៅដល់ប្រទេសវិញក្នុងមួយម៉ោងទៀតជាមិនខាន
ជុងហ្គុកដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីធ្វើការលុបមុខរបស់ខ្លួនចេញនិងដុសធ្មេញផងដែរ ដុសសុខៗក៏ស្រាប់តែនឹកឃើញដល់រាងតូច មិនដឹងគេនោះខឹងដល់ថ្នាក់ណាទេ ព្រោះជាបម្រាមផងនោះ ទើបគេគិតថាជីមីនប្រហែលជាខឹងខ្លាំង ប៉ុន្តែគេចូលចិត្ត
នឹកឃើញកាលណាក៏សើចកាលនោះ ផ្តាច់ការសាហាវណាស់ ហើយថែមទាំងនិយាយត្រង់ទៀត ពេលខ្លះគេសឹងតែមិនហ៊ានប្រឈមមុខនឹងរាងតូចក៏ព្រោះតែរាងតូចនិយាយត្រង់ៗថាស្រឡាញ់គេនេះហើយ
ប៉ុន្មាននាទីក្រោយមករាងក្រាស់ក៏ដើរចេញមកវិញក្រោយពីធ្វើការដុសធ្មេញដែរជាអ្វីដែរមនុស្សគ្រប់គ្នាត្រូវធ្វើ រួចហើយក៏ដើរហួសកាន់អាយផេតរបស់ខ្លួនមកអង្គុយលើកៅអីធម្មតាវិញ
រាងក្រាស់ទាញអាយផេតរបស់ខ្លួនមកបំណងចង់ស្វែងរកការងារ ឬក៏បុគ្គលិករបស់គេមានបញ្ជូនអ្វីអោយគេបំពេញឬអត់ តែក៏ត្រូវផ្អាកអស់សកម្មភាព ពេលដែរឃើញរូបភាពមួយ ដែរគេពិតជាមិនចង់ឃើញ..
«ស្អីគេ?ហ៊ានបកយើងវិញផង?» រាងក្រាស់ក្រោកឈរឡើងដោយការភ្ងាក់ផ្អើល ពេលដែរបានឃើញរូបភាពរបស់ជីមីនប៉ុន្មានសន្លឹកជាមួយនឹងមនុស្សដែរគេមិនពេញចិត្ត គេពិតជាស្អប់មនុស្សដែរប្រហើននិងផ្គើនគេខ្លាំងណាស់ គេនឹងមិនអាចគ្រប់គ្រងអារម្មណ៍បានទេ បើសិនជាគេកំពុងតែនៅវិមាន តែនេះនៅលើយន្តហោះ មិនអាចធ្វើអ្វីបានទេ ក្រៅពីក្តៅចិត្តប៉ុណ្ណឹងឯង
«ចៅហ្វាយមានរឿងអ្វីមែនទេ?» ជេកភ្ងាក់ពីដំណេកភ្លាមៗពេលដែរបានឮសម្រែករបស់ចៅហ្វាយទើបគេប្រញាប់រត់មកមើលហើយក៏បានឃើញរូបថតនោះ
«អឹស..អ្នកប្រុសមីន?»សូម្បីតែជេកក៏មានការភ្ងាក់ផ្អើលដែរ ព្រោះវាជារឿងមួយដែរគួរអោយខ្លាច ហេតុអីបានជាគេនិយាយថាគួរអោយខ្លាច?មើលទឹកមុខរបស់ចៅហ្វាយគេនៅពេលនេះ និងរូបថតមួយសន្លឹកនេះទៅ វាគ្មានផលល្អឡើយ ព្រោះចៅហ្វាយរបស់គេមិនចូលចិត្តអ្នកដែរមានអត្តចរិតបែបនេះ
«ហ៊ានផ្គើនយើង ទៅដល់ផ្ទះនឹងដឹងគ្នាជាមិនខាន» និយាយចុងប្រយោគសង្កត់ធ្ងន់ចំណែក ជេកក៏មិនដឹងដោះសារជំនួសជីមីនបែបណាដែរ មានតែចាំមើលថាទៅដល់ផ្ទះវិញនឹងមានរឿងអ្វីកើតឡើងទៅ
រាងក្រាស់អង្គុយនៅលើយន្តហោះនេះមិនសុខកាយ ចេះតែមានអារម្មណ៍ថាតឹងណែនថប់ក្នុងដើមទ្រូង គេពិតជាស្អប់ ស្អប់ដល់កំពូល មនុស្សដែរគេនិយាយមិនស្តាប់គេ គេនឹងមិនលើកលែងអោយជីមីនទេ ដែរហ៊ានអនុញ្ញាតអោយថេយ៉ុងចូលមកក្នុងផ្ទះរបស់គេនេះ គិតថាខ្លួនឯងជាអី?ហេតុអីក៏ហ៊ានខ្លាំងម្លេះ
រំលង*
មិនយូរប៉ុន្មាននោះទេ ពេលវេលារង់ចាំរបស់សាតានក៏បានមកដល់ ទីបំផុតគេក៏បានចុះយន្តហោះមកដល់ប្រទេសកូរ៉េយ៉ាងសុវត្ថិភាព រួចហើយក៏ប្រញាប់ឡើងឡានមួយទៀត បន្តទៅវិមានរបស់គេបន្ត
«បើកអោយលឿនបន្តិចទៅ!» គេស្រែកបញ្ជាទៅកាន់ជេកដោយកំហឹង ចំណែកជែកក៏បានដឹងដែរថានេះមកពីការដែររាងតូចមិនស្តាប់ខ្លួនហើយ ប្រហើនហ៊ានអនុញ្ញាតអោយមនុស្សដែរគេមិនបានចូលចិត្ត ចូលមកវិមានរបស់គេ
ឡានរបស់សាតានរូបសង្ហាក៏ចេះតែរំកិលទៅមុខឥតឈប់ឈរ រហូតដល់ឡានបើកមកដល់ក្នុងវិមានហើយ ជុងហ្គុកក៏ប្រញាប់ដើរចូលមកខាងក្នុងដោយភ្នែករេសម្លឹងមើលរកជីមីន ដោយទីបំផុតក៏បានឃៀញថាជីមីនកំពុងតែអង្គុយនៅលើសាឡុង មៀលទូរទស្សន៍សើចយ៉ាងសង្ហា ដូចជាគ្មានរឿងអ្វីកើតឡើងយ៉ាងអញ្ចឹង ចំណែកជេកក៏រត់មកតាមចៅហ្វាយដែរ ខ្លាចថាមានរឿងធំនឹងចូលទៅជួយមិនទាន់
«ហេតុអីធ្វើបែបនេះ?មានដឹងខ្លួនទេ?ថាកាលដែរធ្វើបែបនេះ វាលើសព្រំដែនខ្លាំងប៉ុណ្ណា!» រាងក្រាស់មកដល់ក៏ស្រែកសម្លុតខ្លាំងៗទៅកាន់រាងតូចដោយសម្តីបែបនេះគេមិនធ្លាប់និយាយពីមុនដាក់ជីមីនសូម្បីតែម្តង តើពេលនេះជុងហ្គុកខឹងគេខ្លាំងហើយមែនទេ?
«ថាអោយខ្ញុំហ៎ ចុះដេតឌីមានសួរខ្លួនឯងទេ?ថាដេតឌីបានធ្វើអីខ្លះ?» ជីមីនក្រោកឈរពីសាឡុងនៅចំពោះមុខរបស់ជុងហ្គុកដែរពួកគេគឺនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ ជីមីនសម្លឹងមុខរបស់រាងក្រាស់ជាប់ដោយទឹកមុខនឹងធឹង ចំណែកជុងហ្គុកក៏សើចរហឹសដើម.កពេលដែរឮប្រយោគនេះហើយ អញ្ចឹងគិតចង់សងសឹកហ៎?
«បើទោះជាយើងធ្វើបែបនេះឬក៏ធ្វើលើសនេះ ក៏យើងមិនដែរខុស យើងមិនខុស ចំណែកឯងគ្មានសិទ្ធិទេ ចាំមិនបានទេហេស៎ ពាក្យដែរយើងបានប្រាប់ឯង ថាអ្វីដែរយើងស្អប់កុំផ្គើនយើង ចំណែកមួយវិញទៀត វិមាននេះ ជាវិមានរបស់យើង រួចចុះឯងសម្អាងស្អី?ហេតុអីហៅបុរសម្នាក់នោះមកផ្ទះរបស់យើង យើងសែនស្អប់វា យើងមិនចង់អោយវាមកឈរនៅក្នុងផ្ទះយើងទេ ហេតុអីយើងនិយាយមិនស្តាប់?ចង់អោយយើងត្រឡប់ទៅដូចកាលពីមុនវិញមែនទេ?» គេនិយាយរៀបរាប់ប្រាប់ទៅតាមអ្វីដែរគេតែងតែប្រាប់រាងតូចថាគេមិនចូលចិត្តមិនមែនគេមិនដែរនិយាយឯណា ហេតុអីក៏ចង់ផ្គើនគេ?គិតថាវាជារឿងលេងសើចហ៎េស?
«ត្រូវហើយ ក្នុងវិមាននេះគឺខ្ញុំគ្មានសិទ្ធិអ្វីទាំងអស់ ប៉ុន្តែចុះដេតឌីវិញ ខ្ញុំចង់និយាយរឿងដេតឌីដូចគ្នា ខ្ញុំក៏បានហាមដេតឌីដូចគ្នា រឿងនេះខ្ញុំគ្មានសិទ្ធិទេហ៎?ក្នុងកាលដែរឃាត់មនុស្សដែរខ្ញុំស្រឡាញ់កុំអោយទៅរកអ្នកណាផ្សេង មែនហើយភ្លេចគិតទៅថាយើងនេះវាអន់ យើងវាមិនស្មើគេ គេយកយើងមកបម្រើមតណ្ហាមួយពេល ហឹស អស់ចិត្តអស់ចង់ពេលណាក៏បោះបង់យើងចោល អញ្ចឹងមែនទេ?បើធ្វើបែបនឹងដដែល ហេតុអីក៏ចាំបាច់ហួងហែងខ្ញុំធ្វើអី?វាដូចជាគ្មានបានការទាល់តែសោះ» ជីមីននិយាយឡើងដសឹងតែស្រក់ទឹកភ្នែក គេនិយាយពាក្យនេះនៅក្នុងចិត្តរាល់លើក ទើបតែលើកនេះដែរនិយាយចេញមកអោយរាងក្រាស់បានឮ បើបែបនោះដដែល កុំហួងហែងគេអី អោយគេធ្វើតាមចិត្តទៅ ហើយបើបានដោះលែងក៏ល្អ កុំទុកអោយនៅទីនេះ វាពិតជាកន្លែងមួយដែរធ្វើអោយគេមានអារម្មណ៍ថាសោកសៅ ស្តាយស្រណោះរាងកាយរបស់ខ្លួនឯងខ្លាំងណាស់...
«កុំបន្ទាបខ្លួនឯងអោយសោះជីមីន!យើងមិនដែរពាក្យនេះសូម្បីតែម្តង ហើយក៏កុំនិយាយថាយើងនេះធ្វើខុស យើងមិនដែរគិតទេ ហើយអ្វីដែរឯងបានឃើញគឺយើងគ្រាន់តែបំភ័ន្តភ្នែករបស់ឯង យើងចង់ដឹង ចង់ដឹងថាពេលដែរឯងឃើញបែបនេះ ឯងនឹងធ្វើបែបណា ប៉ុន្តែ ហឹស! អ្នកណាទៅដឹង ឯងហៅមនុស្សដែរយើងស្អប់បំផុតមកជាន់វិមានរបស់យើង យើងស្អប់បំផុត ស្តាប់យើងអោយច្បាស់ កុំអោយយើងទ្រាំមិនបាន ពេលនេះយើងកំពុងតែអត់ធ្មត់ជាមួយនឹងឯងខ្លាំងណាស់ទៅហើយ..»
«រូបភាពជាក់ស្តែងបែបនេះទៅហើយ ដេតឌីនៅប្រកែកទៀត?ខ្ញុំមិនយល់ ហេតុអីធ្វើបែបនេះ?ខ្ញុំនេះគ្មានបេះដូងហ៎េស?ខ្ញុំនេះមិនចេះឈឺទេហ៎?ហេតុអីធ្វើបែបនឹងដាក់ខ្ញុំ?ឆ្លើយមក!» ជីមីនសម្រក់ទឹកភ្នែកមកម៉ាត់ៗពេលនេះទ្រាំលែងបានហើយ វាហត់ពេកហើយ យល់អារម្មណ៍មនុស្សស្រឡាញ់គេទេ?ស្រឡាញ់ ចង់បានគេតែម្នាក់មកធ្វើជារបស់ខ្លួន ប៉ុន្តែបុរសម្នាក់នោះបែរជាធ្វើបែបនេះដាក់ខ្លួនទៅវិញ សួរថាអ្នកណាមិនឈឺ?
«អ្នកប្រុសមីន ខ្ញុំអាចបកស្រាយបាន ហើយក៏មានរបស់បញ្ជាក់ដែរ ចៅហ្វាយមិនបានធ្វើដូចដែរអ្នកប្រុសបានគិតនោះទេ» ជេកសម្ងំឃើញចៅហ្វាយឈ្លោះគ្នាពុំបានក៏ចូលមកជិតរួចហើយក៏ទាញទូរស័ព្ទមកព្រោះតែចង់បង្ហាញវីដេអូដែរគេបានថតទុកជាភស្តុតាងនោះហើយ
«ខ្ញុំមិនជឿអ្វីទាំងអស់ កុំព្យាយាមធ្វើបែបនេះអី ខ្ញុំឈឺមកឆ្អែតហើយ វាសមល្មមដល់ពេលដែរដោះលែងខ្ញុំហើយ..»
«នេះជាការពិត យល់ដល់ខ្ញុំដែរធ្លាប់ជួយអ្នកប្រុស សូមអ្នកប្រុសមៀលវាបន្តិចទៅ ចាត់ទុកថាការដែរខ្ញុំជួយអ្នកប្រុសកន្លងមកយើងគឺរួចគ្នាហើយ» គេឃាត់ជីមីនដែរបម្រុងដើរចេញទៅអោយមើលវីដេអូ ដែរគេបានថតសកម្មភាពចៅហ្វាយនិយាយស្អីខ្លះនោះហើយ ជីមីនក៏ព្រមចាំនៅមើល ហើយក៏បានដឹង តាមពិតវាជាគម្រោងរបស់ជុងហ្គុក?ដែរគេចង់អោយជីមីនមានការប្រច័ណ្ឌទេឬ?
«គាត់គ្រាន់តែចង់ដឹងថា អ្នកប្រុសមីននឹងមានការប្រច័ណ្ឌបែបណា?គាត់មិនមានគំនិតថាធ្វើបែបនឹងឡើយ វាគ្រាន់តែជាការសម្តែងទេ ពេលដែរថតបានពីរសន្លឹកនឹងរួចហើយពួកយើងក៏ត្រឡប់មកកូរ៉េវិញតែម្តង ភស្តុតាងប៉ុណ្ណេះ ល្មមជឿចៅហ្វាយបានហើយឬនៅ?» គេនិយាយរៀបរាប់ប្រាប់ទៅតាមផែនការរបស់ជុងហ្គុក ចំណែកជុងហ្គុកនៅឈរស្ងៀម ហើយជីមីននេះវិញពេលដែរបានមៀលវីដេអូហើយក៏ប្រញាប់ក្រលៀសភ្នែកទៅប្រសព្វនឹងជុងហ្គុកភ្លាម ប៉ុន្តែភ្លាមនោះ ជុងហ្គុកក៏ងាកចេញវិញភ្លាម ដោយឈរបែរខ្នង
«តាមពិតគឺវាបែបនេះមែនទេ?ហេតុអីចាំបាច់ធ្វើចឹង?» ជីមីនសួរបញ្ជាក់ទៅកាន់រាងក្រាស់ ប៉ុន្តែមិនទទួលបានចម្លើយមកវិញឡើយ ទើបរាងតូចឈរត្រឹងមួយកន្លែងយ៉ាងស្ងៀមស្ងាត់ ពេលដែរបានដឹងរឿងហើយមិនដឹងគួរនិយាយបែបណាទេ...
«តាមពិតទៅរូបភាពរបស់ខ្ញុំជាមួយលោកថេយ៉ុងនោះគឺ...»
«មិនបាច់និយាយអ្វីទាំងអស់!»គេនិយាយដាច់អហង្ការរួចហើយក៏ឡើងកាំជណ្តើរទៅបន្ទប់របសគេបាត់ មើលទៅគេប្រហែលជាមិនចង់ស្តាប់អ្វីដែរជីមីនបោះស្រាយនោះទេ ព្រោះជីមីនក៏បានធ្វើខុសពិតមែន ដែរចិត្តឆេវឆាវហៅមនុស្សដែរគឹស្អប់មកជាន់ផ្ទះរបស់គេបែបនេះ.. យ៉ាងណាក៏ជីមីននៅតែខុស..!!

ESTÁS LEYENDO
សំណព្វចិត្តសាតាន❥︎ ( completed✔)
De Todoស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer