#សំណព្វចិត្តសាតាន
ភាគទី២១៖ ឯងកំពុងតែស្រឡាញ់មីននីឬ....?
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន <3
ពេលវេលាកាត់មកដល់អ្នកនៅក្រុមហ៊ុនឯណេះវិញ ជុងហ្គុកកំពុងអង្គុយធ្វើការដូចរាល់ដងនោះហើយ ដោយភ្នែកមិនដកពីកុំព្យូទ័របានឡើយ ចំណែកឯដៃវិញក៏ចុចញាប់ស្មេះ ពេលនេះបញ្ជាក់បានថាគេកំពុងតែជក់ធ្វើការខ្លាំងណាស់ហើយ
តុកៗៗៗ
«ចូលមក..»ខណៈនោះស្រាប់តែមានសម្លេងគោះទ្វារបន្លឺឡើង រាងក្រាស់ក៏ស្រែកអនុញ្ញាតអោយអ្នកខាងក្រៅបានចូលមក ទើបឃើញថាគឺជាជេកដែរកំពុងចូលមកជួបគេនេះ
«ចៅហ្វាយ ខ្ញុំសុំខ្ចីទូរស័ព្ទចៅហ្វាយបានទេ?» ជេកបន្លឺប្រយោគនេះឡើង ធ្វើអោយជុងហ្គុកនេះមានការងឿងឆ្ងល់ ទើបដោះវែនតាចេញពីភ្នែកមុននឹងផ្គួបដៃរបស់ខ្លួនចូលគ្នាហើយសួរបន្ត
«ក្រែងទូរស័ព្ទរបស់ឯងមានហើយមិនអញ្ចឹង?ហេតុអីមកខ្ចីទូរស័ព្ទយើង?» រាងក្រាស់ក៏សួរបន្ត កូនចៅរបស់គេនេះមានបំណងចង់មកកូរគេច្បាស់ណាស់
«គឺទូរស័ព្ទខ្ញុំធ្លាក់ចូលទឹកមិញនេះឯង ខ្ញុំទើបតែយកទៅអោយជាងជួសជុល ពេលនេះគ្មានអ្វីខលទៅទាក់ទងអតិថិជនទេ ខ្ញុំសុំចៅហ្វាយតែបីនាទីទេ រួចរាល់ហើយខ្ញុំនឹងយកអោយចៅហ្វាយវិញ» ឮជេកនិយាយបែបនេះហើយ ជុងហ្គុកក៏ដកទូរស័ព្ទផ្ទាល់ខ្លួនរបស់គេហុចអោយជេក ទូរស័ព្ទនោះគេមិនសូវជាប្រើប្រាស់ប៉ុន្មាននោះទេ ភាគច្រើនទំនាក់ទំនងភាគហ៊ុនគេតែងយកទៅនិយាយនៅក្នុងទូរស័ព្ទក្រុមហ៊ុនតែប៉ុណ្ណោះ
ចំណែកជេកទទួលបានហើយក៏ញញឹមដើរចេញមកខាងក្រៅវិញ ដោយពេលនេះក៏បានជួបណាមជុននៅខាងក្រៅមាត់ទ្វារទៀត លើកនេះមិនបានភ្ងាក់ដូចរាល់ដងនោះទេ ព្រោះដឹងមុនទាន់
គេក៏ដើរហួសចេញពីណាមជុនដើរចេញទៅ ចំណែកណាមជុនក៏មិននិយាយអ្វីដែរ ទើបដើរចូលទៅក្នុងបន្តទៅរកមិត្តដែរកំពុងសម្លឹងមកកាន់គេដូចជាកំពុងតែរង់ចាំយ៉ាងអញ្ចឹង
«ឯងដឹងថាយើងនឹងមកទីនេះឬ?ទើបអង្គុយរង់ចាំទំនងម្លេះ?» ណាមជុនក៏សួរទៅកាន់មិត្តដោយស្នាមញញឹម ចំណែករាងក្រាស់ទឹកមុខនៅតែមិនផ្លាស់ប្តូរដដែលគេនៅតែធ្វើមុខបែបធម្មតាៗដូចជាមុខងាប់អីបែបនោះឃើញហើយធ្វើអោយណាមជុនទ្រាំមិនបានសឹងតែដាល់មួយដៃទៅហើយ
«មិនបានដឹង មិនមែនគ្រូទាយ មានការអីនិយាយមក» ជុងហ្គុកក៏ឆ្កើយតបទៅតាមនោះ ស្តាប់ឮហើយធ្វើអោយណាមជុនកាន់តែគ្រឺតនឹងអត្តចរិតរបស់ជុងហ្គុកបើមានប្រពន្ធកូន មិនដឹងថាប្រពន្ធកូនស៊ូនឹងចរិតរឹងដូចដុំថ្មរបស់វាបានឬអត់ទេ បើម៉ាកៗនេះ
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
