#សំណព្វចិត្តសាតាន
ភាគទី២៨៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន <3
ថ្ងៃថ្មី
ពន្លឺព្រះអាទិត្យបន្លឺឡើងបំភ្លឺលោកាសារជាថ្មីម្តងទៀត ដែរនេះជាសកម្មភាពដដែលៗរាល់ថ្ងៃដែរបញ្ជាក់ប្រាប់មនុស្សនៅក្នុងលោកិយថានេះជាថ្ងៃថ្មីនិងជាពេលព្រឹកដែរកំពុងតែមានព្រះអាទិត្យកំពុងរះ
រាងកាយតូចស្ថិតក្នុងសម្លៀកបំពាក់បែបធម្មតា ជាមួយនឹងអៀមដែរនៅលើខ្លួនក្នុងផ្ទះបាយប្រណីត ព្រោះពេលនេះជាពេលដែរខ្លួនត្រូវបញ្ចេញស្នាដៃម្តងទៀត តាមសំណើររបស់រាងក្រាស់ដែរបានដាក់សំណើរមកកាន់ខ្លួនបែបនេះ
រាងតូចឈរចិតបន្លែបណ្តើរនឹកស្រម៉ៃរូបភាពទិដ្ឋភាពកាលពីម្សិលមិញដែរខ្លួនបានឃើញលីលីដេកស្លាប់នៅក្នុងថ្លុកឈាមដោយចំហរភ្នែកឡើងធ្លុង ហាក់ដូចជាខ្មោចដែរស្លាប់ទៅមិនសុខ នៅតែវល់ៗព្រោះមិនទាន់សម្រេចនូវអ្វីដែរខ្លួនចង់បាន...
បើទោះជាជីមីនមានការស្អប់លីលីខ្លាំងពិតមែន តែក៏មិនដែរមានគំនិតចង់សម្លាប់លីលីចោល ឃោរឃៅដូចជាសាតានរូបនេះដែរ បើគិតលេងៗទៅគ្រាន់តែចង់ធ្វើបាបលេងៗមិនដល់ថ្នាក់អោយស្លាប់បែបនេះ
«គេលេងធ្ងន់ដៃបែបនេះ តើគេអាចនឹងជាប់គុកដែរទេ?» សម្លេងបន្លឺឡើងម្នាក់ឯងនៅក្នុងផ្ទះបាយ សួរខ្លួនឯង ហើយមានតែឆ្លើយខ្លួនឯងតែប៉ុណ្ណោះព្រោះពេលនេះគ្មានអ្នកណាកំពុងនៅក្នុងផ្ទះបាយឡើយ ខណៈនោះក៏មានសម្លេងមួយបន្លឺឡើងចេញពីខាងក្រៅផ្ទះបាយដែរម្នាក់នោះគឺជាជេកនេះហើយដែរជាអ្នកឆ្លើយតបនឹងសំណួររបស់ជីមីននោះ
«គ្មានថ្ងៃដែរអាច! ទោះអំណាចនៃច្បាប់មានថ្នាក់ណា ក៏មិនអាចឈ្នះឥទ្ធិពលរបស់ចៅហ្វាយបានដែរ ពាក្យថាសាតានមួយម៉ាត់ មិនមែនចេះតែនិយាយបាន ទាល់តែម្នាក់នោះមានឥទ្ធពលខ្លាំងក្លាទើបអាចសន្និដ្ឋានបាន ថាម្នាក់នោះពិតជាសាតានពិតប្រាកដមែន» ជេកដើរចូលមកដល់ក្នុងផ្ទះបាយនិយាយឆ្លើយតបដោយលើកហេតុផលមកជាច្រើននិយាយអោយរាងតូចបានដឹង រួចហើយក៏លើកទឹកមកផឹក ព្រោះគោលបំណងមកដល់ទីនេះដោយសារតែចង់មកផឹកទឹក តែពេលចូលមកដល់ឮសំណួរបែបនេះក៏ឆ្លើយតែម្តងទៅ
«ខ្លាំងដល់ម្លឹងផង?អ៊ីចឹងខ្ញុំគិតត្រូវហើយ ដែរមិនប្រាប់លោកប៉ាថាខ្ញុំនៅជាមួយគេនោះ» ជីមីនឮគេនិយាយបែបនេះហើយក៏ជឿលើអ្វីដែរជេកនិយាយទាំងស្រុង មិនមែនចេះតែជឿ តែឃើញវាផ្ទាល់នឹងភ្នែកទើបគូទើបសន្និដ្ឋានថាជឿ សំណាងហើយដែរគេមិនប្រាប់លោកប៉ាថាត្រូវបានសាតានម្នាក់នេះចាប់ ខំអីម្លេះពេលនេះមិនដឹងជារញ៉េរញ៉ៃយ៉ាងណាទេ...
«គិតត្រូវហើយ មិនប្រាប់គឺជារឿងល្អបំផុត ឥឡូវមានអីអោយខ្ញុំជួយទេ?ព្រឹកឡើងគ្មានអីធ្វើ អផ្សុកដល់ហើយ» ជេកនិយាយដោយដើរវៀងមកជិតនិងរាងតូច រួចសម្លឹងមើលទៅបន្លែផ្សេងៗ មើលទៅបន្លែមួយណាដែរខ្លួនអាចមានសមត្ថភាពចិតវាបាន
«បើអផ្សុក អ៊ីចឹងយកការ៉ុតនេះចិតជាកង់ៗតូចៗ ហើយចិតវាមួយតង់ទៀត ដើម្បីខ្ញមយកទៅឆាបាយជាមួយនឹងសណ្តែកខៀវនេះ លោកយល់អ្វីដែរខ្ញុំនិយាយទេ?» រាងតូចក៏ព្យាយាមពន្យល់ទៅកាន់ជេក ចំណែកជេកក៏បានយល់ហើយក៏ទាញការ៉ុតមកចិតបណ្តើរនិយាយគ្នាលេងជាមួយនឹងរាងតូចបណ្តើរ បើអ្នកក្នុងផ្ទះអាចនឹងដឹងថាគេនេះមានឋានៈអ្វីជាមួយគ្នា តែបើអ្នកនៅខាងក្រៅមកឃើញស្និទ្ធស្នាលបែបនេះអាចនឹងគិតន័យផ្សេង ព្រោះមើលទៅកាយវិការដូចជាស្និទ្ធិស្នាលណាស់ ថែមទាំងមានការវាយគ្នាបែបលេងសើច ពីជីមីនទៅលើជេកទៀតផង មើលទៅដូចជាគូសង្សារដែរកំពុងតែប្រឡែងគ្នាយ៉ាងអ៊ីចឹង
«ជីមីននៅឯណា?» សម្លេងរបស់ម្ចាស់វិមានសួរទៅកាន់អ្នកបម្រើម្នាក់ដែរកំពុងតែបោសនៅលើកាំជណ្តើរនារីម្នាក់នោះលេបទឹកមាត់ផ្សើមបំពង់កបន្តិច ព្រោះចិត្តទើរជាក់ដូចជាមិនចង់ឆ្លើយនឹងសំណួររបស់រាងក្រាស់តែភ្នែកក៏ងាកទៅមើលកន្លែងដែរជីមីនកំពុងតែឈរត្រង់នោះជាមួយជេកនោះហើយ ធ្វើអោយរាងក្រាស់សង្ស័យហើយក៏ងាកទៅតាម ស្រាប់តែឃើញនូវអ្វីដែរខ្លួនមិនពេញចិត្តហើយប្រញាប់ដើរចុះទៅភ្លាមៗដោយមិននិយាយអ្វីទាំងអស់
«ចប់ហើយ បងប្រុសជីមីនអើយ ខ្ញុំជួយបងមិនបានទេពេលនេះ លោកប្រុសកំពុងតែខឹងបងហើយ ចាំមើលតើនឹងមានរឿងអ្វីទៅ បន្ទាប់ពីទៅដល់ផ្ទះបាយហើយនោះ» នារីជាអ្នកបម្រើម្នាក់នោះនោយាយបន្លឺម្នាក់ឯងដោយភ្នែកសម្លឹងទៅកាន់អ្នកប្រុសរបស់ខ្លួនពីក្រោយដំណើរហំហួនមើលទៅស្វាហាប់ហើយដូចជាិំពុងតែប្រញាប់ប្រញាល់ខ្លាំងណាស់ ឃើញតែប៉ុណ្ណេះក៏មានចិត្តខ្លាចខ្លាំងណាស់បាត់ទៅហើយ
«ត្រូវការអោយ..អឺ..ហុចអ្វីអោយទៀតទេ?» ខណៈរាងតូចកំពុងធ្វើម្ហូបចំណែកជេកកំពុងតែហុចគ្រឿងផ្សំទៅអោយជីមីន តែងសកក្ឡេកមួយខ្វាច់ ជេកក៏បានឃើញក្រសែរភ្នែករបស់ចៅហ្វាយកំពុងតែសម្លឹងមកកាន់ខ្លួនដោយមិនពេញចិត្ត ហាក់ដូចជាកំពុងតែចង់ចាប់ហែកសាច់គេទាំងរស់យ៉ាងអ៊ីចឹង
«ហុច ប៊ីចេងអោយខ្ញុំបន្តិចមក ហិហិ» រាងតូចបន្លឺឡើងដោយអោយជេកហុចប៊ីចេងមកអោយខ្លួន ដៃបម្រុងលូកយកហើយតែក៏ត្រូវបានជុងហ្គុកវៃដៃរបស់គេ ហើយដេញអោយគេទៅ បើមិនចង់ងាប់គ្មានដីកប់ រួចហើយប្តូរមកអោយខ្លួនជាអ្នកហុចប៊ីចេងអោយរាងតូចទៅវិញ
«អរ..គុណ..» រាងតូចនិយាយដោយស្នាមញញឹមដោយមុនដំបូងមិនបានដឹងឡើយថាជាជុងហ្គុកដែរកំពុងហុចអោយខ្លួន តែពេលនិយឋយដល់ពាក្យថា"គុណ"ក៏ងាកទៅឃើញថាជាជុងហ្គុកមិនមែនជាជេក តើជេកទៅតាំងពីពេលណា ហេតុអីមិនប្រាប់គេមួយម៉ាត់សោះ
«យ៉ាងមិច?ស្រងាកចិត្តឬ?ដែរមិនមែនជាអាជេក តែគឺជាយើង?» រសងក្រាស់សួរទៅកាន់ជីមីនចំណែកជីមីនក៏មិនចង់នោយាយតបដែរ គេខឹងហើយតឍងពីយប់មិញ សួរមិនព្រមឆ្លើយ ឥឡូវមិនចង់ឆ្លើយវិញ ដើម្បីរួចគ្នា
«ម្តេចក៏សួរមិនឆ្លើយ?សំណព្វចិត្ត កំពុងតែធ្វើអោយយើងខឹងហើយ ប្រយ័ត្នយើងទ្រាំមិនបានណ៎ា» រាងក្រាស់និយាយទៅកាន់ជីមីនដោយគ្រឺតធ្មេញបញ្ជាក់ប្រាប់ថាគេកំពុងតែអត់ធ្មត់ បើជីមីនមិនព្រមឆ្លើយតបទេ គេនឹងលេងមែនទែនហើយ នៅផ្ទះបាយក៏គេធ្វើបានដែរ គ្មានអាណាមកឃាត់គេបានទេ
«ខ្ងុំគ្រាន់តែលេងជាមួយជេកធម្មតា daddy ខឹងធ្វើអីទៅ?យ៉ាងណាក៏ daddy គ្មានសិទ្ធិខឹងនឹងខ្ញុំ ព្រោះខ្ញុំនេះវា...»
«វាយ៉ាងមិច?រកស្អីទៀត?រាល់ថ្ងៃនេះ មើលគំរូអ្នកបម្រើទៅ ថារាល់ថ្ងៃនេះយើងស្រួលអស់ពីចិត្តប៉ុណ្ណា?រាល់ថ្ងៃមិនពិបាកស្អីសោះ គ្រាន់តែធ្វើតាមយើងប្រាប់មិនបានឬយ៉ាងមិច?» រាងក្រាស់និយាយកាត់ដោយសម្លក់ទៅកាន់ជីមីនឡើងចង់លានគ្រាប់ភ្នែកចេញមកក្រៅ គេប្រាប់ប៉ុន្មានដងហើយ ថាអ្វីដែរគេមិនចូលចិត្តកុំផ្គើនគេ ព្រោះវាគ្មានផលល្អនោះទេ គេមិនចូលចិត្តអ្នកដែរមិនស្តាប់បង្គាប់រឹងរូស គេសែនស្អប់បំផុតលើលោកនេះ
«daddy ស្រែកសម្លុតខ្ញុំ?មិនអីទេ ខ្ញុំមិនល្អ បើអ៊ីចឹងដោះលែងខ្ញុំទៅ ខ្ញុំមិនចង់នៅទីនេះទៀតទេ ពេលណាទើប daddy ព្រមដោះលែងខ្ញុំទៅរកលោកប៉ាវិញ? ហឹកៗ ចង់អោយខ្ញុំនៅផ្ទះនេះដល់ពេលណាទៀត?បើមិនស្រឡាញ់ខ្ញុំទេ ដោះលែងខ្ញុំទៅ...» ជីមីនស្រែកផាំងៗទៅកាន់ជុងហ្គុកវិញដោយសេចក្តីអន់ចិត្តនិងឈឺចិត្តជាពន់ពេក ហត់ក៏ហត់ អន់ចិត្តក៏អន់ចិត្ត សម្ពាធក៏សម្ពាធ ធុញគ្រប់យ៉ាង មិនចង់នៅទីនេះទៀតទេ បើមិនបានស្រឡាញ់ហេតុអីមិនដោះលែងគេទៅ?ចាំបាច់ចាប់ឃុំគេដូចអ្នកទោសធ្វើអី?
ឮប្រយោគនេះហើយ ជុងហ្គុកគាំងមួយខណៈពេលដែរឮប្រយោគរបស់ជីមីននិយាយមកកាន់ខ្លួនហើយ គេនិយាយលែងចេញព្រោះទឹកភ្នែកដែរកំពុងស្រក់ចំពោះមុខគេនេះហើយ គេពិតជាមិនចង់ឃើញទឹកភ្នែករបស់សំណព្វចិត្តរបស់គេហូរទឹកភ្នែកឡើយ គេចង់ចូលទៅអោប គេចង់ចូលទៅលួងលោម គេចង់ចូលទៅជួយជូទទឹកភ្នែកអោយ តែមិនអាច ដៃជើងរបស់គេពេលនេះរឹងប្រៀបដូចជាសីុម៉ងត៍ដែរកម្រើកមិនបាន តើមកពីមូលហេតុអ្វី?សូម្បីតែគេខ្លួនឯងក៏មិនអាចដឹងពីខ្លួនឯងបានដែរ....
ជីមីនបន្តស្រក់ទឹកភ្នែកនៅចំពោះមុខរបស់រាងក្រាស់ជារឿយៗ រង់ចាំចម្លើយថាគេនឹងឆ្លើយបែបណា ប៉ុន្តែពីមួយវិនាទីទៅមួយវិនាទី គេនៅតែមិនឆ្លើយតប ហើយនៅតែសម្លឹងមកកាន់ខ្លួនរហូតមិននិយាយអ្វីបន្តិច ជីមីនអស់ចិត្តមែនទែនហើយ ក៏ដើរចេញទៅតែម្តង មិនចង់និយាយច្រើន ហើយក៏មិនចង់គិតច្រើនព្រោះរឿងមួយនេះដូចគ្នា វាដូចជាច្រើនដងពេកហើយ...

BẠN ĐANG ĐỌC
សំណព្វចិត្តសាតាន❥︎ ( completed✔)
Ngẫu nhiênស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer