part49

1.4K 70 0
                                        

#សំណព្វចិត្តសាតាន

      ភាគទី៤៩៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

    «អូខេ អូនជឿជាក់លើបងក៏បាន តោះ ឥឡូវយើងទៅផ្លាស់ខោអាវទៅ រវល់តែនិយាយគ្នា ឥឡូវដល់ម៉ោងត្រូវជួបដៃគូណាត់ហើយ តោះបងសម្លាញ់~~» រាងតូចក្រោកឈរចេញពីលើភ្លៅរបស់រាងក្រាស់ដោយត្រដាងដៃទៅកាន់សង្សាររបស់ខ្លួន ធ្វើទឹកមុខគួរអោយខ្នាញ់បង្ហាញទៅកាន់សាតាន
    ចំណែកជុងហ្គុកហាក់ដូចដឹងតួនាទី ក៏លើកកាយតូចរបស់ជីមីនមកពរ ដោយអោបជាប់ដូចជាកូនក្មេងនាំឡើងទៅបន្ទប់តាមដោយគេក៏ចូលទៅដើម្បីផ្លាស់ខោអាវអោយបានសមរម្យជាងនេះដូចគ្នា
    រវល់តែនិយាយគ្នាមិនបានមើលម៉ោង ពេលនេះក៏ដល់ម៉ោងល្មមដែរជីមីនត្រូវទៅជួបតួឯកប្រុសនិងជួបអ្នកដឹកនាំរឿងនេះផ្ទាល់ផងដែរ ដែលរាងក្រាស់មិនមែនជាមនុស្សប្រុសដែររញ៉េរញ៉ៃច្រើន រៀបចំខ្លួន ងូតទឹកតែដប់ប្រាំនាទីក៏ហើយ គេក៏ចុះមកខាងក្រោមដើម្បីរង់ចាំរាងតូចបន្ត
    ដោយអង្គុយចាំយូរចេះតែយូរទៅចង់មួយម៉ោងទៅហើយ ហាក់ដូចមិនឃើញចុះមកសោះ រាងក្រាស់ឯណេះវិញមិនដឹងជាស្អីទេនៅក្នុងថ្ងៃនេះ មានអារម្មណ៍ថាដូចជាងងុយគេងចម្លែកណាស់ មួយម៉ោងគេស្ងាបចង់មួយរយដងហើយ ពេលនេះក៏កំពុងតែស្ងាបដូចគ្នា
    «ទេ ថ្ងៃនេះខ្ញុំកើតអី បានជាស្ងាបអត់ឈប់សោះអញ្ចឹង?បើថាងងុយដូចមិនសម» រាងក្រាស់អង្គុយនិយាយម្នាក់ឯងដោយមិនយល់ រួចហើយក៏ក្រោកដើរចេញទៅខាងក្រៅទៅរៀបចំឡានវិញ ដើម្បីកុំអោយខ្លួនងងុយគេង ដែរកាយវិការដ៏សែនចម្លែករបស់គេដែរមិនធ្លាប់ធ្វើពីមុនមក កំពុងស្ថិតក្រោមការសម្លឹងរបស់ជេកដែរកំពុងតែស្រោចផ្កានៅខាងក្រោយផ្ទះនោះដែរ ជេកឃើញហើយក៏នឹកឃើញគំនិតទៅញ៉ោះចៅហ្វាយអោយឆេះលេងទៀត😒
    «ចៅហ្វាយកើតអី?បានជាមករៀបចំឡានទាំងល្ងាចថ្មាលនេះទៅវិញ?» កាលដែរសួរមិនមែនចង់ញ៉ោះតែមួយមុខទេ តែក៏ឆ្ងល់ដែរព្រោះឃើញថារាងក្រាស់ស្លៀកសម្លៀកបំពាក់ខុសរាល់ដង ហើយមួយទៀត បើសិនជាជុងហ្គុកចង់ទៅណាគេប្រាកដជាប្រាប់មួយថ្ងៃមុនអោយជេកត្រៀមខ្លួននិងស៊ើបមើលផ្លូវជិះទៅដើម្បីកុំអោយវង្វេង តែលើកនេះ ហេតុអីចៅហ្វាយគេលេងឆៅៗទាំងមិនប្រាប់អោយគេដឹងបែបនេះ?ចំណែកសម្លៀកបំពាក់វិញ គេស្លៀកប្រដូចទៅក្នុងរឿង K-drama តួឯកប្រុសតែងតែពាក់វាមើលទៅគឺប្លែកហើយកាន់តែឃើញជុងហ្គុកកាន់តែសង្ហាឡើងៗ តែបែរជាធ្វើអោយជេកជ្រេញទៅវិញ ព្រោះក៏ដឹងហើយថាមូលហេតុមកពីនរណាដែរធ្វើអោយជុងហ្គុកផ្លាស់ប្តូរការស្លៀកពាក់
    «យើងត្រូវចេញទៅក្រៅជាមួយជីមីន ឯងមិនបាច់ជូនយើងទៅទេ យើងជាអ្នកបើកឡានទៅដោយខ្លួនឯង ហេតុអីសម្លឹងយើងលើក្រោម?កុំភ្លេចអោយសោះ ថាឯងកូនចៅយើងទេ ប្រយ័ត្នយើងសម្លាប់ចោល!» ជុងហ្គុកសម្លឹងខ្លួនឯងលើក្រោមដូចគ្នានិងភ្នែករបស់ជេកដែរកំពុងសម្លឹងមកគេដោយក្រសែភ្នែកដូចជាជ្រេញនឹងគេណាស់អញ្ចឹង គ្រាន់តែឃើញគេស្លៀកពាក់ប្លែកពីរាល់ដងសោះ
    «វាចម្លែក ចៅហ្វាយខ្ញុំពីមុនមិនដែរទេ សូម្បីតែផ្លាស់ប្តូរខ្លួនឯងដើម្បីនរណា ហឹម កាលពីមុនធ្លាប់គិតថា ចៅហ្វាយតិចៗហើយនឹងខឹងចៅហ្វាយ ព្រោះចៅហ្វាយនិយាយមួយម៉ាត់ៗហើយក៏លែងស្តីបន្ត តែមកដល់ពេលនេះ ចៅហ្វាយប្តូរមកនិយាយច្រើន ខ្ញុំបែរជាមានថាខុសប្លែកហើយធុញទ្រាន់ទៅវិញ ហេតុអ្វីទៅ?» ទៀតហើយ លើកនេះគេលើកយកប្រធានបទដែរជុងហ្គុកផ្លាស់ប្តូរការនិយាយមកញ៉ោះ ចៅហ្វាយទៀតហើយ តាមពិតគេសប្បាយចិត្តទៅវិញទេ ដែរឃើញចៅហ្វាហផ្លាស់ប្តូរច្រើនបែបនេះ កាលដែរគេនិយាយទៅនេះគឺគ្រាន់តែចង់ញ៉ោះអោយជុងហ្គុកខឹងប៉ុណ្ណោះ
    «អាជេក! ចេញអោយឆ្ងាយពីយើង យើងកំពុងតែកាន់សីលប្រាំបី បើឯងហ៊ានតែនិយាយម្តងទៀត យើងប្រាកដជាដាច់សីលព្រោះវាយឯងជាមិនខាន..» និយាយរួចហើយគេក៏បង្វែរខ្នងរបស់ជេកអោយដើរចេញទៅ ចំណែកគេក៏បើកទ្វាររថយន្ត ចូលទៅដោយបើកទៅខាងមុខផ្ទះរង់ចាំរាងតូចបន្ត ខណៈឃើញរាងតូចក៏ចុះមកដល់ខាងមុខទ្វារផ្ទះល្មម
    រាងតូចបើកទ្វាររថយន្ត ចូលមកខាងក្នុងឡានដោយស្នាមញញឹម ដែរបានឃើញមិត្តប្រុសរបស់ខ្លួនជាអ្នកបើកវាដូចជាការស្រមើស្រម៉ៃរបស់គេនាពេលអនាគត ពេលនេះក៏បានជួបហើយ
    «ដាក់ខ្សែក្រវ៉ាត់ផងសំណព្វចិត្ត..» គេនិយាយទៅកាន់ជីមីនដោយឡានបើកសន្សឹមៗចេញពីភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះចេញទៅហើយ
    ក្រោយពេលចេញមកដល់ផ្លូវធំ នៅក្នុងឡានហាក់ដូចស្ងប់ស្ងាត់ ដោយម្នាក់កំពុងតែងងុយគេង ចំណែកម្នាក់ទៀតកំពុងតែគិតរឿងមិនល្អ  បើសិនជាទៅដល់ឃើញថាតួឯកប្រុសជាថេយ៉ុង តើគេនឹងមានប្រតិកម្មបែបណាទៅ?ព្រោះដូចដែរគេនិយាយហើយថាគេកំពុងតែត្រៀមចិត្ត បើសិនជាទៅដល់ឃើញថេយ៉ុងហើយដឹងថាថេយ៉ុងជាតួឯកប្រុស តើពួកគេទាំងពីរនឹងអាចមានបញ្ហាជាមួយគ្នាទេ?
    «បងកើតអីមែនទេ?ហេតុអីឃើញបិទភ្នែក ហើយដូចជាមិនមាត់អ្វីសោះ?..» រាងតូចគិតថាកុំអោយសភាពឡានស្ងប់ស្ងាត់ពេកទើបលើកប្រយោគនេះមកនិយាយទៅ ឃើញថាជុងហ្គុកដូចជាងោកមកច្រើនដងហើយ គេងងុយគេងឬក៏យ៉ាងមិចនៀក?
    «បងស្រាប់តែងងុយគេងចម្លែកណាស់ថ្ងៃនេះ មិនដេងថាបងកើតអីទេ ពេលនេះបងកំពុងបើកទៅហាងកាហ្វេសិន ទិញកាហ្វេផឹកទើបបាន បើមិនអញ្ចឹងប្រាកដជាមានគ្រោះថ្នាក់» គេនិយាយដោយព្យាយាមបើកភ្នែកសម្លឹងមើលផ្លូវខាងមុខ បើទោះជាយ៉ាងណាក៏ដោយគេជាប្រុស គេក៏នៅតែមានស្មារតីមាំមួនមួយផ្នែកតូចផងដែរ មិនមែនខ្សោយហើយក៏ងងុយគេងរហូតដល់មានគ្រោះថ្នាក់បាននោះទេ
    ឡានស៊េរីទំនើបរបស់សាតានលំដាប់ប្រទេស បើកមកដល់ហាងកាហ្វេល្បីល្បាញមួយកន្លែង ដែរហាងកាហ្វេនេះហើយដែរគេតែងតែចូលជាញឹកញាប់ ព្រោះមានតែហាងកាហ្វេមួយនេះទេ ដែរធ្វើអោយគេផឹកហើយត្រូវចិត្ត ក្រៅពីនឹងគឺគ្មានមួយហាងណាបានការសោះ
    តែពេលមកដល់ក៏ត្រូវខកចិត្ត ព្រោះហាងកាហ្វេថ្ងៃនេះក៏ណែនតែនតាប់ដូចគ្នា សឹងតែមិនអាចចូលទៅទិញបានព្រោះអ្នកទិញទាំងអស់ពេលនេះកំពុងតែតម្រង់ជួរគ្នាទិញជាបន្តបន្ទាប់ឡើងហៀរមនុស្សមកដល់មាត់ផ្លូវហួសហាងទៅហើយ ថ្ងៃនេះជាថ្ងៃអ្វីរបស់រាងក្រាស់?ហេតុអីក៏ស៊យជាន់ស៊យយ៉ាងនេះ
    «បើវាណែនមនុស្សច្រើនបែបនេះទៅហើយ បងទៅរកហាងនៅខាងមុខទៅ» រាងតូចឃើញថាមនុស្សច្រើនទើបផ្តល់ជាយោបល់ ព្រោះមិនបានគិតទេថារាងក្រាស់មិនអាចផឹកកាហ្វេនៅហាងផ្សេងបាន
    «បងផឹកមិនត្រូវចិត្តសោះហើយ ហាងកាហ្វេមានច្រើនពិតមែន តែបើគិតអោយជាក់មានតែហាងកាហ្វេមួយនេះ ហើយស្នាដៃដែរអូនឆុងអោយបងទើបត្រូវចិត្តក្រៅពីនឹងផឹកហើយចង់ក្អួត» គេនិយាយដោយសម្លឹងមើលហាងកាហ្វេ ធ្វើទឹកមុខស្អុយប៉ែ ហើយបើទិញកាហ្វេមិនបានចឹង គេទៅកំដរសង្សារជួបដៃគូណាត់យ៉ាងមិចទៅ?លោកព្រះអើយលោកព្រះ មិនយល់អាខួរនៅក្នុងក្បាលមួយនេះសោះ វាគិតអីបានជាងងុយមកចំថ្ងៃនេះ?
    «ចឹងមិនអីទេ ចាំអូនចុះទៅទិញអោយ..» និយាយហើយក៏បម្រុងនឹងបើកទ្វារឡានចុះទៅទិញ តែក៏ត្រូវរាងក្រាស់ចាប់ដៃជាប់ដោយចងចិញ្ចើមសម្លឹងមុខរបស់ជីមីនភ្លាមៗ គិតអី?ភ្លេចហើយ ថាខ្លួនឯងជាតារាល្បី?បើចុះទៅមិនត្រូវពួកអស់ទាំងនោះរោមជិតទៅហើយទេហី?
    «អូនចុះទៅបានយ៉ាងមិច?ពួកអស់នោះប្រាកដជាផ្អើលពេលដែរឃើញអូនចុះទៅបែបនេះ អូនជាតារាណា ភ្លេចខ្លួនហើយមែនទេ?» គេនិយាយដាស់តឿនទៅកាន់ជីមីនចំណែកជីមីនក៏ញញឹមដោះដៃរបស់គេចេញពីដើមដៃរបស់ខ្លួនដោយនិយាយឆ្លើយតបទៅកាន់គេវិញ ដោយភាពជឿជាក់
    «ចាំមើលទៅ អូននឹងប្រើឥទ្ធិពលរបស់អូន បងនៅចាំមើលអោយតែស្ងៀមទៅ ហើយកុំភ្លេចអោយលុយផង» កាយតូចនិយាយដោយលាដៃសុំលុយពីរាងក្រាស់ ព្រោះគេមកនេះគឺគ្មានលុយម៉ារើលជាប់ខ្លួនទេ គឺមានតែទូរស័ព្ទមួយគ្រឿងដែររាងក្រាស់អោយប្រើតែប៉ុណ្ណោះ
    «ក៏បាន ប៉ុន្តែប្រយ័ត្នប្រយែងណា បងដូចជាមិនចង់អោយអូនចុះទៅសោះ» គេនិយាយដោយសម្លឹងមើលមនុស្សជាច្រើនដែរកំពុងតម្រង់ជួរនោះ គេខ្លាចថាប៉ះចំអ្នកណាចិត្តអាក្រក់ឆ្លៀតឱកាសធ្វើបាបជីមីននោះទេ
    «មិនអីទេៗៗ អូនចុះតែមួយភ្លេត អូននឹងត្រឡប់មកវិញជាមួយកាហ្វេសម្រាបបងជាមិនខាន នៅអោយស្ងៀមទៅ អូនចុះទៅហើយកុំអោយខាតពេលវេលា» ជីមីនញញឹមស្រស់ដោះដៃរបស់ជុងហ្គុកចេញពីដើមដៃរបស់ខ្លួនហើយ ក៏ដើរចុះពីលើរថយន្តចេញទៅកាន់ហាងកាហ្វេនោះ ដែរគករាន់តែចុះភ្លាមរសងកាយរបស់ជីមីនក៏ក្លាយទៅចំណីភ្នែករបស់អ្នកគ្រប់គ្នាដែរកំពុងតែរង់ចាំកាហ្វេគ្រប់គ្នាអោយមកប្រសព្វជាមួយនឹងផ្ទៃមុខរបស់ជីមីន
    តែរសងតូចមិនខ្ចីខ្វល់ឡើយ គេគិតតែដើរទៅមុខដោយស្នាមញញឹមបន្ត ដោយម្នាក់ៗស្រែកហ៊ោឡើងរំភើបក៏ព្រោះតែបានឃើញអាយដលរបស់ខ្លួននិងមុខ តែក៏គោរពសិទ្ធិឯកជនរបស់ជីមីន ដោយឃើញហើយក៏នាំគ្នាជៀសផ្លូវអោយជីមីនចូលទៅដោយមិននិយាយអ្វីទាំងអស់
    ជីមីនឃៀញហើយក៏លួចញញឹមក្នុងចិត្ត តាមពិតធ្វើជាតារាក៏ល្អម្យ៉ាងដែរ វាក៏មានពេលខ្លះដែរយើងអាចយកអាជីពរបស់យើងមកប្រើ វាក៏បាមផលលឿនល្អពិតប្រាកដមែនណ៎ា មិនប៉ុន្មាននាទី ជីមីនក៏ចេញមកវិញជាមួយនឹងកាហ្វេនៅក្នុងដៃ
    គ្រាន់តែចេញមកក៏ឃើញមានអ្នកកាសែតព្រៀតចាំពេញនៅមុខហាង ឃើញហើយក៏មានអារម្មណ៍ថាធុញភ្លាមព្រោះពេលនេះគ្មានអ្នកការពារដូចជាពេលមុនទេ ដូច្នេះពេលនេះគឺត្រូវតែដើរដោយស្នាមញញឹមហើយអោយអ្នកកាសែតទាំងនោះផ្តិតយករូបភាពតាមចិត្តទៅចុះ
    គេបន្តដើរមករហូតមកដល់រថយន្តម៉ាកល្បីរបស់រាងក្រាស់ ទើបចូលទៅក្នុងរថយន្តដោយស្នាមញញឹមនិងភាពជឿជាក់ ឃើញទេ?ថាគេមានឥទ្ធិពលប៉ុណ្ណា?ចុះទៅមិនប៉ុន្មាននាទីក៏អាចបានកាហ្វេមក្នុងដៃទៅហើយ សាកអោតរាងក្រាស់ចុះទៅមើល តើអ្នកណានិងមើលមុខគេទៅ?ទោះសង្ហាពិតមែន តែមិនមែនល្បីដូចជីមីនឡើយ
    «ឃើញទេ?ថាអូនអស្ចារ្យប៉ុណ្ណា?បងគួរតែមានមោទនភាពដែរមានសង្សារដូចជាអូន នេះកាហ្វេរបស់បង» ជីមីននិយាយរួចហើយក៏ហុចកាហ្វេទៅអោយរសងក្រាស់ចំណែករាងក្រាស់ក៏ជញ្ជក់មាត់សរសើរសង្សារភ្លាមៗ នឹកស្មានមិនដល់ពិតមែន ហេតុអីក៏អាចធ្វើបែបនេះបានដែរ?គិតៗទៅធ្វើជាតារាក៏ល្អម្យ៉ាងដែរតើស៎

    «ឡូយពិតមែន ចាំមើលទៅដាក់ពាក្យធ្វើតារាដែរសិន»
    «អត់អោយធ្វើទេ ធ្វើតែអូនម្នាក់បានហើយ បើថ្ងៃណាអូនរវល់អីទៅ បងត្រូវនៅផ្ទះដាំបាយ មើលកូន។ ល។»
    «ងាប់ហើយ លោកព្រះ មិនទាន់ដឹងស្អីផង គិតដល់ពេលមានកូនទៅហើយ អូនឯងអីក៏បុិនម្លេះ?»
   

សំណព្វចិត្តសាតាន❥︎ ( completed✔)Onde histórias criam vida. Descubra agora