#សំណព្វចិត្តសាតាន
ភាគទី២៥៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន <3
គ្មានអ្នកណាហ៊ានឆ្លើយតបនិងរាងក្រាស់ឡើយក្រៅអីអោនមុខចុះចំណែកអ្នកដែរបង្ករឿងពេលឃើញចៅហ្វាយប្រុសតាមទាន់ក៏មិនហ៊ាននិយាយអ្វីដែរ ព្រោះអ្នកផ្ទះនេះសុទ្ធតែដឹងហើយពីភាពកំណាចរបស់រាងក្រាស់កុំធ្វើអោយគេខឹង បើសិនជាធ្វើអោយគេខឹងហើយ គេនឹងសម្លាប់ចោលទាំងអស់ មិនថាជាអ្នកណាក៏ដោយ ត្រូវតែស្លាប់!
«ចៅហ្វាយមិនបាច់សួរច្រើនទេ នេះជាវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះបាយ» ស្ទេវិនរត់មកដំណើរនឹងចៅហ្វាយឃើញថាសភាពការមិនស្រួល ពេលសួរទៅក៏គ្មានអ្នកណាហ៊ានឆ្លើយទបគេទាញទូរស័ព្ទមកឆែកមើលកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះបាយ បង្ហាញច្បាស់ៗទៅកាន់ចៅហ្វាយ រូបភាពចាប់ប្លង់ល្អ មើលហើយធ្វើអោយរាងក្រាស់ក្តាប់ដៃណែនដោយកំហឹង
«នាងកំពុងតែធ្វើស្អីលីលី?នាងចង់ស្លាប់មែនទេ?ហេតុអីធ្វើអោយទឹកក្តៅនោះកំពប់ទៅលើជីមីន?នាងមានចេតនា?» រូបភាពក្នុងវីដេអូបង្ហាញច្បាស់ថានាងមានចេតនា តែចង់សួរបញ្ជាក់ថានាងនឹងព្រមទទួលស្គាល់កំហុសរបស់ខ្លួនឬក៏អត់ ជាក់ស្តែងវាក៏ដូចការគិត ស្រីម្នាក់នេះចូលមកបម្រើក្នុងផ្ទះនេះ ហាក់ដូចជាកំពុងមានគោលដៅអ្វីមួយ ក្នុងកាលដែរនាងចូលបម្រើផ្ទះនេះយ៉ាងអ៊ីចឹង តែមិនដឹងថាវាជាអ្វីអោយប្រាកដ គេមិនច្បាស់នៅក្នុងចិត្ត...
«ខ្ញុំគ្មានចេតនាទេលោកប្រុស មកពីវាខ្លួនឯងដែរធ្វើអោយរលាក ខ្ញុំមិនបានដឹងអីទេ» នាងនៅតែបដិសេធដាច់អហង្ការថាមិនបានធ្វើទាំងដែរភស្តុតាងមាននៅចំពោះមុខទៅហើយ រាងក្រាស់ខាំធ្មេញខ្លួនឯងរម្ងាប់អារម្មណ៍មុននឹងចូលទៅបោចសក់របស់លីលី ទៅខាងក្រោយដោយកំហឹង ដែរជីមីនឃើញហើយក៏ប្រញាប់ចូលទៅចាប់ដៃរបស់ជុងហ្គុកជាការដែរចង់ឃាត់កំពុងគេធ្វើបែបនេះចំពោះមនុស្សស្រីព្រោះវាអាក្រក់មើលខ្លាំងណាស់
«ជុងហ្គុក កុំធ្វើបែបនេះអី យ៉ាងណានាងជាស្រីវាមិនល្អភ្នែកនោះទេ» ជីមីនចាប់អង្រួនដៃមាំសង្ហារបស់រាងក្រាស់តិចៗដើម្បីអោយគេបញ្ឈប់សកម្មភាពបែបនេះ ប៉ុន្តែស្មានតែជីមីនអាចឃាត់រាងក្រាស់បានឬ?កុំថាឡើយតែមីន ទោះជាព្រះឥន្ទ្រចុះមកឃាត់ទៀត ក៏គេមិនព្រមឈប់ឡើយ
«ជេក ចាប់ជីមីនទៅម្ខាងទៅ» រាងក្រាស់មិនបានតបនិងអ្វីដែរជីមីននិយាយឡើយផ្ទុយទៅវិញគេបែរជាហៅកូនចៅអោយចាប់ជីមីនចេញទៅ ដើម្បីកុំអោយខ្ទាតឈាម
«ជេក ចូលទៅជួយនាងទៅ លោកជាប្រុសហេតុអីសុខចិត្តឈរមើលសកម្មភឆពចៅហ្វាយរបស់លោកធ្វើបាបមនុស្សស្រី?ដោយមិនព្រមចូលទៅជួយគេបែបនេះ?» ជីមីនត្រូវបានជេកចាប់ទាញឆ្ងាយពីជុងហ្គុកប្រហែល5mពីគ្នា ដោយរាងតូចមិនអស់ចិត្ត ទោះចិត្តនេះខឹងនាងចង់សម្លាប់នាងក៏ដោយ ក៏គេមិនដែរគិតថានឹងធ្វើទង្វើរដូច្នេះដាក់លីលីដែរ ព្រោះវាមើលទៅមិនសមក្នុងនាមគេជាប្រុសនោះ
«អ្នកប្រុសគួរតែនៅអោយស្ងៀមទៅ ខ្ញុំស្គាល់ចរិតរបស់ចៅហ្វាយច្បាស់ បើសិនជាអ្នកណាធ្វើអោយគាត់ខឹងហើយ ប្រហែលជាមិនសល់ឆ្អឹងនោះទេ ក្នុងថ្ងៃនេះ លីលីប្រាកដជាត្រូវស្លាប់ខានពុំបាន! អ៊ីចឹងដើម្បីកុំអោយឃើញរូបភាពទាំងអស់នេះ អ្នកប្រុសចេញទៅក្រៅជាមួយខ្ញុំ!» ជេកសន្និដ្ឋានឡើងមកច្បាស់ៗពីចរិតរបស់ចៅហ្វាយ គេហ៊ាននិយាយថាលីលីប្រាកដជាត្រូវស្លាប់ ព្រោះកំហឹងរបស់ចៅហ្វាយកំពុងតែបូករួមចូលគ្នាជាស្វ័យគុណហើយ
«ប៉ុន្តែ មិចនឹងអាច...»
«កុំនៅអី ម៉ោះទៅជាមួយខ្ញុំ ពួកយើងទាំងពីរមិនអាចជួយអ្វីបានទេ..» និយាយហើយពួកគេក៏នាំគ្នាចេញ ដោយជីមីនក៏នៅតែមិនសុខ ព្យាយាមងាកមកមើលជុងហ្គុកជាញឹកញាប់ គេកាន់តែធ្វើអោយខ្លួនបានដឹងពីចរិតពិតរបស់គេហើយ នេះទើបគេហៅថាសាតានពិតមែន គេធ្វើទង្វើរបែបនេះទៅលើមនុស្សស្រីតែបែរជាគ្មានអារម្មណ៍ថារអៀសដៃអ្វីបន្តិច គួរអោយខ្លាចណាស់
«រឿងកន្លងដែរនាងបានធ្វើយើងបានដឹងទាំងអស់ យើងតែងរង់ចាំមើលសកម្មភាពរបស់នាងជានិច្ច នាងគិតថាយើងភ្លើឬ?វិមានយើងប៉ុណ្ណាណី គិតថាគ្មានកាមេរ៉ាសុវត្ថិភាព?គិតថាយើងគ្មានភ្នែកមើលថារឿងវាបែបណា?នាងព្យាយាមបំភ្លៃរឿងគ្រប់យ៉ាងខុសពីការពិត អោយយើងនេះគិតខុសទៅលើសំណព្វចិត្ត សុំទោសផង យើងមិនដែរសូម្បីតែគិតថាសំណព្វចិត្តរបស់យើងជាអ្នកដែរធ្វើរឿងទាំងអស់នោះស្រីចង្រៃដូចជានាងមិនគួរអោយរស់នៅលើផែនដីនេះទេ..» រាងក្រាស់រៀបរាប់ទាំងអស់ រឿងដែរកើតឡើងទាំងប៉ុន្មានគេបានដឹង គេតែងសម្តែងថាគេកំពុងតែខឹងជីមីនតាមពិតគឺគ្មានទេ គ្រាន់តែគេចង់ពិសោធន៍អោយបានដឹងថាវាពិតប្រាកដឬអត់?
«ខ្ញុំខុសដែរមែនទេ?ខ្ញុំច្រណែនវា វាមកក្រោយខ្ញុំ ហេតុអីវាមានសិទ្ធិនៅក្បែរលោកប្រុសជាងខ្ញុំ?ខ្ញុំត្រឹមថាស្រីកំដរតណ្ហារបស់លោកប្រុសមួយពេលៗទេឬ?ខ្ញុំមិនអាចមានតំណែងដូចវាទេឬហេតុអី?ហេតុអីមិនអាចហឹកៗ»
«ចាំក្នុងខួររបស់នាងផងទៅ នាងគ្មានថ្ងៃដែរអាចប្រៀបស្មើគេបាន សម្រាប់យើងនាងត្រឹមជាឆ្កែនៅក្រោមផ្ទះ ត្រូវការកំដរដើរលេងពេលណាក៏យកទៅជាមួយ ពេលណាដែរយើងមានគេ យើងក៏ទាត់ក្បាលរបស់ឆ្កែនោះចោល ចាំទុកសម្បត្តិនាងត្រឹមជាអ្នកបម្រើ ទន្ទេញអោយចាំខ្លួនឯងផង ស្រីចង្រៃ..» រាងក្រាស់ក្រវាសដៃរុញកាយរបស់លីលីទៅឆ្ងាយ ដោយមានសេរីភាពវិញ គិតស្អី?ហេតុអីមកនិយាយពីបញ្ហានេះជាមួយគេទៅកើត?មិនដឹងពីឋានៈខ្លួនេងរាល់ថ្ងៃទេឬយ៉ាងមិច?
«ខ្ញុំនឹងទៅសម្លាប់វាចោល!» លីលីមិនចុះចាញ់ត្រឹមនេះនាងក៏ក្រោកឈរឡើងរួចហើយបម្រុងចេញទៅខាងក្រៅដើន្បីទៅរករាងតូចតែមិនបានប៉ុន្មានជំហានផងស្រាប់តែ៖
ផាំងៗៗៗ..
បួនគ្រាប់ជាប់ៗគ្នា បាញ់ទៅលើកាយរបស់លីចំកំភួនជើងផង កណ្តាលខ្នងផង គ្រប់សព្វកន្លែងដែរជាភាពសំខាន់របស់មនុស្សម្នាក់ៗត្រូវមានជីវោតរស់បានពេលនេះបានបាញ់ទម្លុះដោយគ្រាប់កាំភ្លើងរបស់ជុងហ្គុកអស់បាត់ទៅហើយ
កាយរបស់លីលីត្រូវបានដួលទៅលើដីម្តងទៀតដោយសារតែគ្រាប់កាំភ្លើងរបស់ជុងហ្គុក ដោយមានឈាមជាច្រើនហូរកាត់ចេញមកគ្រប់កន្លែងធ្វើអោយប្រឡាក់ពេញទាំងផ្ទៃកម្រាលព្រុំទាំងអស់..
«មើលអោយហើយទៅ អ្នកណាដែរធ្វើបែបនេះដាក់សំណព្វចិត្តរបស់យើងទៀត យើងនឹងសម្លាប់ចោលដូចនេះយ៉ាងអ៊ីចឹង!» រាងក្រាស់យកកាំភ្លើងមកចង្អុលអ្នកបម្រើគ្រប់រូបដែរកំពុងឈរមើលគេបាញ់ទៅលីលីដោយការភ័យ មិនអាចស្រម៉ៃបានទេ បើសិនជាថ្ងៃណាមួយមានអ្នកដែរធ្វើមិនល្អដាក់រាងតូចទៀតនោះ
«មានរឿងអីមែនទេ?ហេតុអីឮសម្លេងកាំភ្លើង?» ជីមីនរត់ចេញមកពីចន្លោះណាមិនដឹងឡើយ គេសួរទៅកាន់ជុងហ្គុកព្រោះចង់ដឹងថាកាលដែរគូសទៅបែបនឹងមានបំណងបែបណា
«ឈាម...អើយ..» រាងតូចគ្រាន់តែក្រឡេកឃើញឈាមជាច្រើនដែរលីលីបានស្លាប់នៅលើឥដ្ទនោះដោយការភ័យ ហើយក៏សន្លប់បិទមាត់ជិតភ្លាមៗតែម្តង ដោយសារតែជីមីនជាមនុស្សខ្លាចឈាមហើយទន់ខ្សោយបំផុត ពេបងគុតមើលឯងនេះ
ŞİMDİ OKUDUĞUN
សំណព្វចិត្តសាតាន❥︎ ( completed✔)
Rastgeleស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer