#សំណព្វចិត្តសាតាន
ភាគទី០៨៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន <3
«ចៅហ្វាយពិតជាចង់ធ្វើបែបនឹងពិតមែនហ៎េស?» មកដល់ពេលនេះជាពេលល្ងាចហើយដែរជេកតាមសួរសំណួរមួយនេះទៅកាន់ចៅហ្វាយរបសខ្លួនរាប់ភ្លេចចុះពីឡានសួរម្តង យកកាហ្វេមកជូនសួរម្តងទៀត យកឯកសារមកចុះហត្ថលេខាសួរទៀត រហូតពេលនេះវាចូលបួនដងហើយដែរគេសួរសំណួរមួយនេះ
«ឯងក្លាយជាមនុស្សសាំតាប៉ែបែបនេះតាំងពីពេលណា?យើងឲ្យធ្វើអីធ្វើតាមយើងទៅ កុំសួរនាំច្រើន» រាងក្រាស់ជ្រួញចិញ្ចើមសួរបកទៅកាន់ជេកវិញចំណែកជេកក៏ស្ងាត់មាត់ទៅតាមនោះដូចគ្នាព្រោះឃើញចៅហ្វាយអារម្មណ៍មិនល្អ តែបើទុកក្នុងចិត្តតែម្នាក់ឯងខ្លាចថានឹងស្ទះឈាមងាប់ទាំងវ័យក្មេង ណាមួយកំពុងតែសង្ហាស្រីៗតាមចោមរោមច្រើនផង បើស្លាប់ទៅស្តាយពូជស្លាប់ហើយ
«ចៅហ្វាយក៏ធ្វើជាឆ្លើយប្រាប់ខ្ញុំបន្តិចមក មានបំណងអ្វី?ហេតុអីចាំបាច់អោយខ្ញុំទៅធ្វើរឿងបែបនឹង?លើកទីមួយហើយខ្ញុំមិនដែរឃើញចៅហ្វាយចង់ទៅពាក់ព័ន្ធជាមួយអ្នកណាដូចបុរសម្នាក់នេះទេ» ជេកក៏នៅតែសួរបន្តទៀត ទោះត្រូវទទួលបានការស្តីបន្ទោសថាគេជាមនុស្សសាំក៏គេមិនខ្វល់ ព្រោះមូលហេតុតែម្យ៉ាងគេចង់ដឹងអោយបានច្បាស់មុននឹងទៅធ្វើតាមបញ្ជារបស់ចៅហ្វាយនាយ យ៉ាងណាគេក៏មានសិទ្ធិក្នុងការដឹងរឿងនេះដែរ ព្រោះគេជាអ្នកប្រតិបត្តិការ
«គ្រាន់តែឃើញថាគួរឲ្យស្រឡាញ់ មូលហេតុប៉ុណ្ណឹងគ្រប់គ្រាន់ទេ?បានហើយ ប្រញាប់ទៅបំពេញកិច្ចការរបស់ឯងទៅ ឯងកំពុងតែធ្វើអោយយើងខាតពេលវេលាច្រើនហើយ ប្រយ័ត្នខែនេះដកគ្មានសល់ ដើរញ៉ែស្រីគ្រាន់ប្រាប់»និយាយប្រាប់មូលហេតុហើយក៏មិនភ្លេចគម្រាមទៅកាន់កូនចៅជំនិតដែរ ជេកបានឮពាក្យនេះហើយក៏ប្រញាប់ដកខ្លួនចេញទៅភ្លាម ព្រោះខ្លាចចៅហ្វាយធ្វើតាមសម្តីពិតមែន
«បាទចៅហ្វាយ ខ្ញុំសុំទៅធ្វើវាសិនហើយ ចុះល្ងាចនេះអោយខ្ញុំមកទទួលចេញពីធ្វើការដែរទេទាន?» អ្នកជាកូនចៅសួរបន្តមុននឹងចេញទៅបំពេញកិច្ចការតាមអ្វីដែររាងក្រាស់បានបញ្ជា រាងក្រាស់មិនមាតលក៏សម្លឹងមើលនាឡិកាដៃរបស់ខ្លួនសិនមុននឹងឆ្លើយតបបន្ត
«មិនបាច់ទេ ចាំយើងជិះឡានទៅខ្លួនឯង» និយាយប៉ុណ្ណេះហើយអ្នកជាកូនចៅក៏ទទួលដឹងមុននឹងអោនគោរពបើកទ្វារចេញទៅតែក៏ភ្ងាក់ស្រែកឡើងផ្អើលបេលដែរបានឃើញមុខរបស់ណាមជុនកំពុងអើតនៅមាត់ទ្វារ រហូរទាក់ទាញចំណាប់អារម្មណ៍អោយម្ចាស់បន្ទប់ងាកទៅមើលដំណាលគ្នានិងការស្រែករបស់កូនចៅ
«លោកណាមជុន! មកលើកណាក៏ដូចលើកណាដែរបំភ័យខ្ញុំរហូត ប៉ូលីសស្អីឆ្កួតចឹងហ៎» ចេកស្រែកលាន់មាត់មុននឹងដើរទន្ទ្រាំជើងដើរគេចចេញពីណាមជុនទៅ ចំណែកណាមជុនក៏ដើរចូលមករកម្ចាស់បន្ទប់ មិនទាន់ដាក់គូទអង្គុយស្រួលបួលផងក៏ទទួលបានពាក្យដេញពីម្ចាស់បន្ទប់បាត់ទៅហើយ
«ទំនេរណាស់ឬ?បានមករកយើងដល់ក្រុមហ៊ុន?ចោរវាលែងចេញឆក់ហើយហ៎េស?» រាងក្រាស់សួរទៅកាន់មិត្តដោយភ្នែកមិនបានដកចេញពីឯកសារដែរខ្លួនកំពុងតែផ្តោតលើការពិនិត្យនិងចុះហត្ថលេខាដើម្បីបញ្ចេញឥវ៉ាន់នីមួយៗទៅក្រៅប្រទេសដូចគ្នា
«យើងមិនទំនេរទេ តែមកពីយើងនឹកអាមិត្តឈាមខ្មៅនេះ ទើបយើងមកលេងវាដល់ក្រុមហ៊ុន មិនស្វាគមន៍យើងស្អីមួយម៉ាត់ហើយថែមទាំងចង់ដេញយើងចេញទៀត ជាមិត្រប្រភេទស្អីអាឈាមខ្មៅ!» ណាមជុនដាក់មួយរ៉ោវទៅកាន់ជុងហ្គុក រាងក្រាស់ក៏មិនបានប្រតិកម្មអ្វីនឹងពាក្យសម្តីរបសផណាមជុនដែរ ព្រោះមកលើកណាក៏ជេរគេដែរ គេស្តាប់ឡើងសាំអាពាក្យដែរហៅគេថាឈាមខ្មៅនោះ
«មានការអីនិយាយមក កុំបូបាច់ច្រើន យើងដឹងបើឯងគ្មានការស្អីក៏ឯងមិនមករកយើងដល់ក្រុមហ៊ុនដែរពិតទេ?» រាងក្រាស់សួរដោយសីុញ្ញេបញ្ចប់ឯកសារចុងក្រោយ រួចប្រមូលវាទុកម្ខាងដោយយកដៃទៅច្រត់លើតុនោះ សម្លឹងមើលមុខរបស់មិត្ត មកធ្វើឯងត្រឹមត្រូវ តាមពិតមករកគេពេលមានការសោះ ស្មានតែគេមិនដឹងហើយនឹងហ៎ ឆ្លាតអីតែឯង
«គ្រាន់តែមកសួរ រឿងដែរថាទាក់ទងនឹងម៉ាក់របស់ឯងដែរអោយយើងសើុបនោះ តម្រុយបានមកខ្លះៗហើយ ថាអ្នកម៉ាក់របស់ឯងមិនបានស្លាប់ដោយសារតែការឈឺចិត្តរហូតដល់មានបញ្ហាផ្លូវចិត្តហើយស្លាប់នោះទេ តែប្តូរមកជាត្រូវថ្នាំពុល វិញ កូនចៅបានតម្រុយនេះហើយទើបបានរាយការណ៍ប្រាប់យើងកាលពីម្សិលមិញ អាចជាអ្នកណាដែរបានដាក់ថ្នាំអោយម្តាយរបស់ឯងផឹករហូតដល់ស្លាប់បែបនេះ?»ណាមជុនមកក៏ដើម្បីតែប្រាប់រឿងនេះឯង រឿងក្តីដែរម៉ាក់របស់ជុងហ្គុកបានស្លាប់នោះ គឺបានសើុបមកដប់ឆ្នាំហើយតាំងពីម្តាយរបស់គេស្លាប់ ទោះគេប្រាប់ថាម្តាយរបស់ខ្លួនបានស្លាប់ដោយសារតែជម្ងឺក៏ដោយ រាងក្រាស់មិនបានជឿលើពាក្យមួយនេះសូម្បីតែបន្តិច ព្រោះថាវាគ្មានថ្ងៃអាចទៅរួចតែម្តាយរបស់គេអាចមានជម្ងឺហើយអនិច្ចកម្មទៅនោះ
«យើងស្មានមិនខុស ប្រាកដជាម្តាយកូនពីរនាក់នោះជាមិនខាន ដូចការរំពឹងទុក ម៉ាក់របស់យើងមិចនឹងអាចស្លាប់ដោយសារតែជម្ងឺបើរាងកាយរបស់គាត់មាំទាំសឹងអីទៅហើយ វាក៏ដូចការគិត យើងនឹងសងសឹកគ្រប់យ៉ាងឲ្យម៉ាក់របស់យើងវិញ!» រាងក្រាស់បានឮមិត្តរបស់ខ្លួននិយាយពីការស្លាប់នេះហើយធ្វើអោយគេសែនក្តៅចិត្ត ពិតជាមុខក្រាស់ទាំងម្តាយទាំងកូនពិតមែន មានរឿងដល់ថ្នាក់នេះហើយ ពួកគេអាចតែនៅសោយសុខជាមួយនឹងទ្រព្យសម្បត្តិរបស់ម៉ាក់គេបាន មុខក្រាស់ខ្លាំងណាស់
«កុំទាន់សន្និដ្ឋានអ្វីពេលនេះ បើគេឮគេអាចប្តឹងបកមកឯងបានថាឯងចោទប្រកាន់ទៅលើគេ យ៉ាងណាមានដំណឹងអ្វីពេលក្រោយចាំយើងប្រាប់ឯងម្តងទៀត យ៉ាងមិចហើយសម្លាញ់?នៅមានអ្នកតាមរករឿងទៀតឬអត់?» ណាមជុនមិនចង់អោយមិត្តមានការគិតច្រើនអំពីរឿងនេះ ទើបប្តូរប្រធានបទមកជាសួររឿងដែរគេប្រលូកចូលចាសាតានឬម៉ាហ្វៀអីបែបនោះវិញ
«យ៉ាងមិច?ចង់ចាប់យើងដាក់គុកហ៎េស?បានមកសួរអំពីរឿងនេះ?» បើនិយាយរឿងនោះគ្មានស្អីក្រៅពីជួញដូររបស់ខុសច្បាប់ តែគេមិនបានខុសច្បាប់ទេ មុខរបររបស់ជុងហ្គុកសុទ្ធតែមានអាញ្ញាប័ណ្ណបញ្ជាក់ត្រឹមត្រូវថាជាទំនិញដែរមានច្បាប់ការបារបានបើសិនជាមានអ្នកណាចង់ប្តឹងពួកគេនោះ វាក៏គ្មានរឿងអីពិបាកព្រោះជុងហ្គុកលក់សុទ្ធតែទំនិញដែរមានការទទួលស្គាល់ពីសុខាភិបាល
«អ៎ាវ គ្រាន់តែចង់សួរព្រោះឮថាមួយរយៈមុនមានអ្នកតាមបាញ់សម្លាប់នោះអី មិចក៏មកនិយាយសម្តីចឹងម៉ាអាត្រូវគ្រាប់នេះ បើអញចង់ចាប់ហែងគុកយើងចាប់តាំងពីហែងមិនទាន់មានស្អីបាត់ហើយ និយាយស្តីអោយចេះគិត អញក៏មានចិត្តមានបេះដូងចេះឈឺដែរវើយ» ណាមជុនទ្រាំមិនបានជេរអាមិត្តចិត្តខ្មៅនឹងមួយម្តង បើគេចង់ចាប់ជុងហ្គុកពិតមែន គេចាប់តាំងពីជុងហ្គុកប្រឡូកចូលវិស័យនេះពីដំបូងមកបាត់ទៅហើយ គេមិនមែនទុកដល់ជុងហ្គុកមានអំណាចគ្របដណ្តប់ប្រទេសទើបចង់ចូលមកចាប់នោះទេ
«គ្រាន់តែនិយាយប៉ុណ្ណឹងចាំបាច់ជេរ?ទៅវិញទៅ យើងខាតពេលជាមួយឯងច្រើនហើយអាជុន កុំរំខានយើង» រាងក្រាស់និយាយរួចហើយទាញដុំឯកសារមួយឡែកទៀតមកសីុញ្ញេបន្ត ណាមជុនឃើញហើយដកដង្ហើមធំ នឹកហត់ជំនួសមិត្ត អ្នកណាថាប្រធានក្រុមហ៊ុនចាំតែស្រួលអោយមកមើលជុងហ្គុកធ្វើបានដឹងថាវាមិនស្រួលទេ ហើយត្រូវប្រើខួរក្បាលប៉ុណ្ណាដើម្បីអាចយកឈ្នះដៃគូប្រជែងនោះ
«មិនអីទេ ចាំលើកក្រោយទៅលេងឯងពេលនៅផ្ទះវិញ សំណាងល្អ មានតម្រុយអ្វីយើងនឹងប្រាប់ឯងភ្លាម យើងទៅវិញហើយចឹង» និយាយរួចហើយណាមជុនក៏ក្រោកចេញពីកៅអីដើរចេញទៅ ដោយមិនចាំពាក្យដេញពីម្ចាស់បន្ទប់ជាលើកទីពីរឡើយ ក្រោយមិត្តចេញទៅបាត់រាងក្រាស់ក៏បង្វែរកៅអីរបស់ខ្លួនទៅខាងក្រោយ សម្លឹងមើលអគារធំៗទាំងក្នុងខួរក្បាលកំពុងគិតពីសម្តីរបស់ណាមជុន ដែរបានតម្រុយពីម្តាយរបស់គេនោះ តើអាចទេ?បើល្បិចទាំងអស់នេះជាល្បិចរបស់ម្តាយថេយ៉ុង?ដែរចាបងប្រុសចុងរបស់គេនោះ....
«មិនថាឃាតករម្នាក់នោះជាអ្នកណាទេ ខ្ញុំនឹងរកយុត្តិធម៌អោយម៉ាក់ទាល់តែបាន យ៉ាងណាខ្ញុំត្រូវតែរកអោយឃើញ ហើយអូសក្បាលពួកវាចូលគុកទាល់តែបាន» រាងក្រាស់និយាយបង្ហើរសម្លេងចោលទៅកាន់បង្អួចខាងក្រៅ ដោយដៃមួលប៊ិចមួយដើមសឹងតែខ្ទិចខ្ទីដោយសារតែកំហឹងរបស់គេ អ្នកណាធ្វើបាបគេ គេនឹងធ្វើបាបវិញមិនថាដោយវិធីណានោះទេ គេនឹងអោយពួកអស់ទាំងនោះសងការឈឺចាប់មកលើគេវិញទាំងអស់!
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
