Part03

2.2K 105 1
                                        

  #សំណព្វចិត្តសាតាន

       ភាគទី០៣៖ កែវភ្នែករបស់គេដែរបានសម្លឹងមកកាន់ខ្ញុំពិតជាគួរឲ្យខ្លាចណាស់...

         ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
         ᯽ជីមីន ផាកឡាវីដៀន

    «ខ្ញុំបានធ្វើការទាក់ទងទៅម្ចាស់ស្លាកលេខឡាននេះហើយ លោកសូមចាំបន្តិច គាត់នឹងមកដល់ក្នុងពេលឆាប់ៗនេះ» ងាកមកខាងណាមជុនឯណេះវិញ គេក៏និយាយដោយស្នាមញញឹមស្រស់ទៅកាន់ឪពុកកូនពីរនាក់នេះ គិតមើលទៅគេក៏ហួសចិត្តស្រម៉ៃមិនចេញ ថាជុងហ្គុកនិងគប់លុយចំកណ្តាលមុខរបស់ប្រុសម្នាក់នេះយ៉ាងមិច?ព្រោះបើតាមស្គាល់ចរិតគេមិនមែនក្រអើតក្រទមខុសហេតុខុសផលអ៊ីចឹងទេ

       «បាទ អរគុណណាស់ការងារក្មួយនៅតែអាចធ្វើបានលឿនតាមចិត្តរបស់អ៊ុំដូចដើម អ៊ុំស្រឡាញ់អ្នកដែរធ្វើការលឿនរហ័សបែបនេះណាស់» លោកផាកមិនលើកសរសើរមិនបាន ព្រោះរាល់មានរឿងត្រូវដោះស្រាយ គាត់តែងតែមកដោះស្រាយរឿងនេះជាមួយណាមជុន ព្រោះគេធ្វើការបានល្អហើយក៏មិនដែរថ្លោះធ្លោយម្តងណាឡើយ
 
      «បាទលោកអ៊ុំ  គ្នាឯងទេ គ្មានអ្វីឡើយ» ណាមជុនញញឹមចេញស្នាមខួចរាយមន្តស្នេហ៍ ស្នាមខួចនេះហើយដែរតែងតែធ្វើអោយបេះដូងរបស់រាងតូចលោតខុសចង្វាក់ ព្រោះតែភាពសង្ហារបស់គេនេះហើយ ធ្វើអោយរាងតូចមានអារម្មណ៍ថាខ្កួនបានធ្លាក់ក្នុងអន្លង់កាន់ជ្រៅ

        «នោះមកដល់ល្មម» ណាមជុនលាន់មាត់បន្លឺឡើងទៅកាន់មិត្តសម្លាញ់ដែរកំពុងដើរចូលមកខាងក្នុងហើយនោះ តែមិនបាច់មើលទឹកមុខទេ មើលទៅប្រហែលជាធុញខ្លាំងណាស់ហើយមើលទៅ ព្រោះខាតពេលវេលាការងាររបស់គេនោះ

        «នឹងមែនទេដែរបានបុកឡានរបស់កូនប្រុសតែមួយគត់របស់យើង?មុខមាត់ស្អាតបាតតែចរិត ម្តេចក៏ធ្វើអ៊ីចឹងដាក់កូនយើងទៅកើត មើលងាយយ៉ាងមិចខ្លះដាក់កូនរបស់យើង?» គាត់រក្សាគម្លាតម្ខាងពីជុងហ្គុក មិនអោយរាងក្រាស់អង្គុយបានស្រួលបួលក៏ដាក់ប្រាវៗយកទៅតែម្តង តែជុងហ្គុកក៏មិនបានខ្វល់និងតបត គេគិតតែពីសម្លឹងមុខរបស់លោកផាកដែរកំពុងតែស្តីអោយគេមិនដកមាត់នោះ

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя