#សំណព្វចិត្តសាតាន
ភាគទី៣០៖ ធ្វើល្អពេញមួយជីវិតក៏មិនស្មើរនឹងអំពើអាក្រក់មួយនេះដែរ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន <3
ក្រោយពីឮរាងតូចដាក់មួយម៉ាត់ទៅវិញដូចជារៀងអួល មិនអាចតបមកវិញបានតទៅទៀត មិនដឹងគួរតបបែបណា?បើគេនិយាយត្រូវរឿងបែបនេះទៅហើយ បើតបទៀតប្រាកដជានិយាយវែងឆ្ងាយទៀតជាមិនខានឡើយ ដូច្នេះគេក៏ជ្រើសរើសវិធីដោយធ្វើជាបង្វែរនប្រធានបទវិញ
«ហុចដៃឯងមក..» គេនិយាយដោយមិនទាន់បញ្ចេញខ្សែដៃដែរគេបានធ្វើដោយផ្ទាល់ដៃសម្រាប់ជីមីនបានឃើញឡើយ រាងតូចឮហើយហើយឆ្ងល់ក៏ដាក់ប្រយោគសួរគេបន្តដោយជ្រួញចិញ្ចើម
«ដេតឌី ចង់ធ្វើអីទៀតហើយ?» រាងតូចសួរដោយញាក់ចិញ្ចើមម្ខាងទៅកាន់ជុងហ្គុកបែបកោងកាច លើកនេះមិនភ្លើអោយគេចាប់សុីបានទៀតទេ តែចាប់បង្ខំទៀតដឹងតែក្បាលម៉ាថូផ្កាហើយ
«ប្រាប់អោយហុចក៏ហុចមក» គេនិយាយដោយអារម្មណ៍ហាក់ដូចជាកំពុងធុញទ្រាន់ ឮគេនិយាយបែបនេះហើយជីមីនក៏សម្លឹងមុខរបស់រាងក្រាស់បន្តិចមុននឹងហុចដៃឆ្វេងទៅអោយគេ
ចំណែករាងក្រាស់ក៏ទសញយកខ្សែរដៃដែរបានក្រងដោយផ្កាធម្មជាតិរបស់ខ្លួនមក សូកចូលដៃរបស់រាងតូច ឃើញថាវាពិតជាត្រូវទំហំពិតមែន គេនឹកស្មានថាតូចមិនស្មើនឹងដៃរបស់ជីមីនហើយតើស៎ តែនេះក៏ល្មមឃ្លប់តែម្តង
«ដេតឌីទៅយកវាមកពីណា?ស្អាតណាស់» បានឃើញផ្កានៅលើដៃហើយរាងតូចក៏ញញឹមឡើងស្រស់ព្រោះជាមនុស្សស្រឡាញ់ផ្កានិងចូលចិត្តហិតក្លិនផ្ការបស់វាខ្លាំងណាស់ ទោះជាអម្បាញ់មិញនេះអារម្មណ៍មិនល្អក៏ដោយ តែក្រោយពេលឃើញផ្កានិងបានហិតក្លិនវាហើយគេមានអារម្មណ៍ល្អខ្លាំងណាស់
«ស្រឡាញ់ទេ?យើងធ្វើវាដោយផ្ទាល់ដៃ បេះផ្កានៅសួនខាងក្រោយផ្ទះ មកក្រងដៃខ្សែរដៃអោយសំណព្វចិត្តនេះហើយ» រាងក្រាស់សម្លឹងមើលជីមីនសប្បាយចិត្ត ដោយខ្លួនៗងក៏ញញឹមចេញមកមិនដឹងខ្លួន ឃើញគេមានស្នាមញញឹមខ្លួនក៏អាចញញឹមចេញមកបានដូចគ្នា នេះរួមព្រលឹងជាមួយរាងតូចមកពីណា?បានជាគេញញឹមខ្លួនក៏អាចញញឹមចេញមកបានដែរនោះ? (មនុស្សមានស្នេហាចឹងឯង;)
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
