#សំណព្វចិត្តសាតាន
ភាគទី៦៧៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
សម្លេងកាំភ្លើងបន្លឺឡើងបង្កជាសម្លេងលាន់ឮពេញបន្ទប់ ខណៈគ្រាប់កាំភ្លើងត្រូវបានបង្វែរប៉ះទៅនឹងទ្រូងខាងស្តាំរបស់ថេយ៉ុងមួយគ្រាប់ ត្រូវទន់ជង្គង់ដួលដោយភ្នែកស្លឺសម្លឹងទៅកាន់ជីមីនដែលញញឹមឈរខាងជុងហ្គុកឯណេះទៅវិញ
ថេយ៉ុងស្វាងដូចគេជះទឹកកណ្តាលមុខ ក៏ព្រោះតែនឹកមិនដល់ ស្មានមិនត្រូវ ថាជីមីននឹងអាចធ្វើបែបនេះទៅលើគេ តើជីមីនធ្វើនេះមានចេតនា ឬអចេតនាលើរូបគេទេ?ក្នុងពេលនេះ គេពិតជាបែងចែកមិនត្រូវនោះទេ
«ជីមីន~~~» សម្លេងខ្សោះៗ ហៅឈ្មោះរបស់រាងតូចដែលកំពុងឈរនៅចំពោះមុខដោយស្នាមញញឹម ភ្លុំកាំភ្លើងដែលបាញ់ចេញគ្រាប់ហើយ ដូចផ្សែងបារី។ ក្នុងចិត្តរបស់ថេយ៉ុងច្របូកច្របល់នឹកស្មានមិនត្រូវ នេះជាអ្វីដែលគេសង្ស័យតាំងពីដើម ក៏ព្រោះតែជីមីនមានមូលហេតុខុសពីមនុស្សផ្សេងទូទៅ ស្រដៀងនឹងជុងហ្គុកដែល គឺបានន័យថាគេ មិនអាចអានចិត្តឬមើលចិត្តរបស់ជីមីនបាននោះទេ តាំងពីជួបលើកដំបូងម្លេះ ។ ជាទូទៅគេតែងយល់ដឹងថាម្នាក់នោះកំពុងគិតអី តាមរយៈក្រសែភ្នែកគឺអាចមើលដឹងហើយ តែពេលនេះក៏បានស្រាយបំភ្លឺចម្ងល់គេហើយ តាមពិតគឺគេជាប់អន្ទាក់របស់ជីមីនតែម្នាក់រហូតដល់ជាប់ជាមួយនឹងជុងហ្គុកម្នាក់ទៀត
«ច៎ាស?» ជីមីនញញឹមស្រស់ឆ្លើយតបភ្លាមៗដោយមិនរង់ចាំយូរ ចំណែកជុងហ្គុកក៏យកដៃគៀកស្មារបស់ជីមីន រួចហើយក៏ទាញក្បាលរបស់ជីមីនថើបញញឹមឌឺដងទៅកាន់ថេយ៉ុងយ៉ាងសមចិត្ត ទាំងម្នាក់នោះកំពុងតែឈឺចាប់នឹងគ្រាប់កាំភ្លើងដែលបានបាញ់ទៅលើខ្លួននោះ
«ហេតុអីបោកប្រាស់ខ្ញុំ?ខ្ញុំខំជឿជាក់លើជីមីន ហេតុអីជីមីនទាញកាំភ្លើងមកបាញ់ខ្ញុំទៅវិញ?» ថេយ៉ុងស្ទើរតែក្អួតឈាមចេញមកក្រៅ លើកនេះគឺគេត្រូវមនុស្សក្បត់ធ្ងន់ពិតមែន ចុងក្រោយ ហេតុអីមនុស្សដែលឈឺចាប់ត្រូវជាគេ?ហេតុអីមិនអាចជាអាម្សៀលម្នាក់នោះ?
«ហេតុអីអញ្ចឹងឬ?លោកទៅវិញទេដែលល្ងង់ខ្លួនឯង បើខ្ញុំមិនបានសុើបរឿងនេះអោយបានដឹង ម្លេះមកទល់ពេលនេះខ្ញុំប្រហែលមិនអាចដឹងឡើយ ថាអាយដលរបស់ខ្ញុំជាមនុស្សដែលថោកទាបបែបនេះ» ជីមីនដើរចេញពីសង្សាររបស់ខ្លួនមកដើរជុំវិញថេយ៉ុងដែលកំពុងតែអង្គុយដោយជង្គង់ច្រត់ទៅលើឥដ្ឋ ឈឺចាប់ក៏ឈឺ ចំណែកឯអាទំនុកចិត្តនេះក៏វាឈឺជាងអាត្រូវគ្រាប់កាំភ្លើងនឹងទៅទៀត
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
