part85

777 41 0
                                    

#សំណព្វចិត្តសាតាន

          ភាគទី៨៥៖ ....

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

          រាងក្រាស់អង្គុយលើកៅអី make up ក្នុងបន្ទប់តែងខ្លួនរបស់កូនកម្លោះ អង្គុយងោកបណ្តើរ បិទភ្នែកបណ្តើរ មៀលទៅដូចជាងងុយខ្លាំងណាស់អញ្ចឹង។ រួចចុះមិនអោយគេងងុយយ៉ាងមិចបាន?បើយប់ម្សិលមិញគេមិនបានគេងផងនឹង?
          «យ៉ាងមិចហើយ?នែ កូនកម្លោះ ក្រោកឡើង?» ណាមជុនដែលប្តូរខោអាវជាកូនកំដររួចហើយមុនកម្លោះដែលទើបតែ make up នោះក៏ដើរមកដាស់ ធ្វើបាបរាងក្រាស់ខណៈឃើញគេបិទភ្នែក ហើយថែមទាំងអង្គុយងោកបង្កការលំបាកដល់អ្នកដែលកំពុង make up អោយគេថែមទៀតផង
          «ចេញអោយឆ្ងាយពីយើងទៅ ដោយសារតែឯង យងត្រូវអង្គុយងោកបែបនេះ»រាងក្រាស់បើកភ្នែកឡើងស្តីអោយមិត្ត សង្រ្គឺតធ្មេញគ្រឹតក្រត បែបខ្នាញ់នឹងមិត្តជាខ្លាំង អាដឹងទៅហើយ នៅធ្វើភ្លើមកឌឺគេក្នុងចំណោមមនុស្សទៀត
        «យើងមានបំណងល្អទេតើស៎ យើងដឹងថាមិត្តងងុយ នេះយកកាហ្វេនេះទៅ យើងខំជិះទៅទិញមកអោយហើយ ផឹកទៅក្រែងលោវាជួយភ្នែកអោយបើកបានខ្លះ» និយាយបណ្តើរណាមជុនក៏ហុចកាហ្វេទៅអោយរាងក្រាស់បណ្តើរ វាជាកាហ្វេដែលជំនួយស្មារតីមិនអោយងងុយគេងបានយូរ វាអាចជួយជុងហ្គុកបាន ក្នុងការប្រព្រឹត្តិកម្មវិធីទៅមួយថ្ងៃនេះ
        ជុងហ្គុកមិននិយាយច្រើនក៏ទកាហ្វេយកមកផឹក ផឹកហើយក៏ស្វាងដូចគេជះទឹកកណ្តាលមុខពិតៗ ព្រោះកាហ្វេមានជាតិល្វីងខ្លាំង ដល់ថ្នាក់ថាអធិប្បាយពុំបាន បម្រុងងាកទៅស្តីអោយណាមជុនទៅហើយ តែក៏ស្តីមិនទាន់ព្រោះណាមជុនបានរត់ចេញពីបន្ទប់េះទៅ តាំងពីពេលដែលហុចកាហ្វេអោយទៅគេភ្លាមម្លេះ
        «ថាហើយ អាមួយនឹងវាមិនដែលមានបំណងល្អជាមួយខ្ញុំម្តងណាទេ អាមិត្តទូរទស្សន៍» បន្លឺប្រយោគនេះតែឯងហើយ គេក៏លើកកាហ្វេមកផឹកបន្ត ដល់ដំណាក់កាលនេះទៅហើយ គេត្រូវតែទ្រាំផឹកដើម្បីអោយស្វាងងងុយ បើមិនដូច្នេះទេនឹងត្រូវខ្មាស់ភ្ងៀវកិត្តិយសដែលមកចូលរួមជាមិនខាន
        ណាមជុនដើរបន្តមកកាន់បន្ទប់កូនក្រមុំ គេជាអ្នកកាមេរ៉ាថត vlog និងកម្មវិធីទាំងមូលរបស់មិត្តក្នុងថ្ងៃនេះ ខណៈមកដល់គេក៏ហុចកាហ្វេអោយកូនក្រមុំម្តង ព្រោះដឹងថាជីមីននឹងអាចងងុយដូចជាជុងហ្គុកដែលហើយមើលទៅ
        «បងប្រុសដឹងចិត្តខ្ញុំជាងគេ អរគុណសម្រាប់កាហ្វេនេះ» រាងតូចញញឹមទាញកាហ្វេមកផឹកយ៉ាងឆ្ងាញ់មាត់ព្រោះវាមិនមែនជាកាហ្វេដែលល្វីងដូចជាជុងហ្គុកនោះទេ ណាមួយជីមីនមានផ្ទៃពោះផង បើបណ្តោយអោយផឹកកាហ្វេល្វីង ជុងហ្គុកប្រាកដជាកាត់.កគេចោលជាមិនខាន
        «សប្បាយចិត្តទេ?ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ប្អូនប្រុសបងខ្លាំងណាស់ បងគិតថាគួរតែមានកាដូអោយប្អូនបងហើយ» ណាមជុនបន្លឺឡើង ដោយមានលាក់អ្វីនៅក្នុងដៃ ខណៈហូប៊ីក៏ឆ្ងល់ដូចគ្នា ថាគូដណ្តឹងរបស់ខ្លួនចង់អោយអ្វីទៅជីមីននោះ
        «ជាអ្វីដែលបងប្រុសចង់អោយខ្ញុំ?»កូនក្រមុំសួរទៅកាន់បងប្រុសដោយសេចក្តីងឿងឆ្ងល់ វាដូចជាគិតមិនចេញទាល់តែសោះថាណាមជុននិងទិញអ្វីមកអោយខ្លួនបាន?
        «នេះ ជាទឹកអប់ដែលជីមីនចង់បាន ពេលនេះបងសម្រេចបំណងរបស់ជីមីនហើយ សង្ឃឹមថាជីមីននឹងបាញ់ទឹកអប់នេះនៅក្នុងថ្ងៃពិសេសនេះផងចុះ» កាយមាំសង្ហាហុចទឹកអប់ប្រេនណេម Dior ទៅអោយរាងតូច វាជាអ្វីដែលជីមីននិយាយប្រាប់គេតាំងពី2ឆ្នាំមុនម្លេះ តែណាមជុននៅតែចាំហើយថែមទាំងទិញអោយគេថែមទៀត
        «អរគុណបងប្រុស សម្រាប់កាដូ ក្លិននេះហើយ បងពិតជាមានការចងចាំល្អពិតមែន ខ្ញុំនឹងបាញ់វានៅក្នុងថ្ងៃនេះ ហិហិ» រាងតូចញញឹមទទួលមកដោយភាពសប្បាយរីករាយ សើចឡើងលឹបភ្នែកអស់ទៅហើយ ព្រោះមិននឹកស្មានសោះថាណាមជុនអាចចាំនឹងទិញមកអោយខ្លួនក្នុងថ្ងៃនេះបាន
        «បាទ អញ្ចឹងបងចេញទៅក្រៅហើយ ទុកពេលអោយប្អូនប្តូរឈុត ម៉ោះពៅមាសបណ្តូរថ្លើមថ្លៃ ក្នុងសសរទ្រូងបងតែមួយ ចេញមកទុកអោយបងមីនរបស់អូនប្តូរឈុតណា» រាងក្រាស់លាដៃចាំរាងតូចមកចាប់ដៃរបស់ខ្លួននឹងអាលបានចេញទៅ ខណៈហូប៊ីញញឹមអឹមអៀន ដើរចេញទៅជាមួយណាមជុនក្រោមក្រសែភ្នែកមនុស្សជាច្រើន ដែលសម្លឹងមើលពួកគេទាំងពីរនិយាយគ្នាដើរចេញទៅ
        Skip>>
        ពេលវេលាជាច្រើនម៉ោងកន្លងផុតទៅ ទីបំផុត ពេលវេលាដែល្អនិងស័ក្តសមបំផុតសម្រាប់ពួកគេក៏បានមកដល់។ កូនកម្លោះត្រូវបាននាំកាយសង្ហាមកឈរនៅខាងមុខអស្ចារ្យមុនកូនក្រមុំដោយក្តីអន្ទះសារជាពន់ពេក គេរង់ចាំពេលវេលានេះយូរមកហើយ ពេលនេះគេហ៊ាននិយាយថាវាជាពេលវេលាដែលមានក្តីសុខបំផុតសម្រាប់គេក្នុងឆាកជីវិតមួយនេះ
    សម្លេងភ្លេងពិធីរៀបការបន្លឺឡើង បានបង្ហាញអោយឃើញថាជាពេលដែលកូនក្រមុំត្រូវដើរចូលមករកកូនកម្លោះហើយ រាងក្រាស់ញញឹម បែរវង់ភក្ត្រទៅសម្លឹងខាងមុខខ្លោងទ្វារធំនោះដោយសេចក្តីត្រេកអរនៅក្នុងហឫទ័យ
    លោកផាកកាន់ដៃកូនទោលតែមួយគត់នៃគ្រួសារ ដែលជាកូនគ្រាប់ពូជតែមួយនិងគ្រាប់ពេជ្យ នៃត្រកូលផាកឡាវីដៀន ចាប់តាំងពីលោកស្រីផាកបានអនិច្ចកម្មទៅម្លេះ កូនប្រុសតែមួយដែលគាត់ស្រឡាញ់ស្មើជីវិត តែងសម្រេចគោលបំណងដែលកូនប្រុសចង់បាន តែគាំទ្រអ្វីដែលកូនចង់ធ្វើ ហេតុផលនេះហើយទើបត្រកូលផាកចិញ្ចឹមកូនមកបានយ៉ាងល្អនិងមានទឹកចិត្តសប្បុរសថ្នាក់នេះ គេនៅក្នុងប្រទេសកូរ៉េ ហាក់បីដូចជាទេវតាដើរលើដី ដែលមានទាំងឆោមស្រស់ស្អាតនិងមានទឹកចិត្តដែលតែងតែជួយដល់កុមារកំព្រាជានិច្ច ប្រៀបដូចជានិមិត្តរូបនៃប្រទេសកូរ៉េផ្ទាល់យ៉ាងអញ្ចឹង។
    «ប៉ាមានកូនតែគត់ក្នុងជីវិតមួយនេះ ប៉ាស្រឡាញ់កូនរបស់ប៉ាម្នាក់នេះខ្លាំងណាស់ កាលដែលប៉ាហ៊ានប្រគល់កូនសំណព្វរបស់ប៉ាអោយទៅកូនគឺមកពីប៉ាទុកចិត្តលើកូនថាកូនអាចមើលថែកូនរបស់ប៉ាបានយ៉ាងល្អ ជួយមើលថែកូនប៉ាជំនួសប៉ាផងណ៎ាជុងហ្គុក~~» សម្លេងផ្តែផ្តាំពីលោកផាកទៅកាន់កូនប្រសារប្រុស ក៏សង្ឃឹមថាគេនឹងមៀលថែកូនប្រុសបានល្អ ដូចកាលកន្លងមក ហើយបើសិនជាធ្វើអោយកូនប្រុសរបស់គាត់ខូចចិត្តតែបន្តិច ប្រាកដណាស់ថាជីមីននឹងត្រូវបានមកលើគាត់មើលថែម្តងទៀតហើយ
    «បាទលោកប៉ា ខ្ញុំសន្យានឹងមើលថែមីនៗអោយបានល្អ ក្នុងនាមជាកូនប្រុស» គេញញឹមទទួលដៃស្រឡូនរបស់ភរិយាមកក្តោបក្នុងដៃតបទៅកាន់លោកប៉ាក្មេកយ៉ាងសុភាពបុរស។ បន្ទាប់ពីផ្តែផ្តាំរួច លោកផាកក៏ដើរទៅអង្គុយជិតលោកចនវិញ ដើម្បីអោយកម្មវិធីរៀបការនេះបានចាប់ផ្តើមទៅយ៉ាងរលូន
    បន្ទាប់ពីធ្វើការបំពាក់ចិញ្ចៀនអោយគ្នាហើយ ភ្ងៀវកិត្តិយសទាំងអស់ក៏នាំគ្នាទះដៃជាការអបអរសាទរដល់គូស្វាមីភរិយាថ្មីមួយនេះ
        ទោះជារឿងគ្រប់យ៉ាង គូជីវិតរបស់ពួកគេខុសពីធម្មជាតិដែលបង្កើតមកពិតប្រាកដមែន ប៉ុន្តែមនុស្សពីរនាក់ស្រឡាញ់គ្នានោះ គឺវាមិនមែនជារឿងខុសនៅក្នុងធម្មជាតិទេ ក្តីស្រឡាញ់មិនបានគិតភេទពណ៌ សម្បុរ ឬ វណ្ណៈឡើយ សំខាន់អោយតែមនុស្សពីរនាក់ស្រឡាញ់គ្នា មានចិត្តស្មោះត្រង់អោយគ្នាទៅវិញទៅមកគឺគ្រប់គ្រាន់ហើយ
    «រឿងគ្រប់យ៉ាងនៅក្នុងជីវិតគូរបស់ខ្ញុំទាំងពីរ វាប្រៀបដូចជាក្នុងរឿងប្រលោមលោកដែលត្រុវបានកវីជាអ្នកតាក់តែងនិពន្ធឡើងមកយ៉ាងអញ្ចឹង។ ហឹសៗ ស្តាប់មើលទៅវាគួរអោយអស់សំណើច ប៉ុន្តែក្នុងថ្ងៃនេះ ខ្ញុំសូមនិយាយតែការពិតប៉ុណ្ណោះ មិនបានលាក់បាំងអ្វីឡើយ ខ្ញុំតែងគិតថាមិនចង់យកអ្នកណាមកក្បែរខ្លួនរបស់ខ្ញុំឡើយ ព្រោះគិតថាមនុស្សគ្រប់គ្នាសុទ្ធតែជាមនុស្សអាក្រក់ គ្មានចិត្តស្មោះ សម្លឹងឃើញតែមាសប្រាក់ ទ្រព្យសម្បិត្ត។ខ្ញុំបានបិទបេះដូងអស់ជាយូរ រហូតដល់ជួបនិងភរិយារបស់ខ្ញុំ អស់រយៈពេលជិតមួយឆ្នាំដែលយើងនៅក្បែរគ្នា ចាំផ្តល់កម្លាំងចិត្តអោយគ្នា វាបានផ្លាស់ប្តូរគំនិតរបស់ខ្ញុំទាំងស្រុងថា កាលពិតវាដូចការគិតរបស់ខ្ញុំនោះទេ មនុស្សកើតមកដូចគ្នា ប៉ុន្តែអត្តចរិតគឺមិនដូចគ្នាឡើយ។ភរិយារបស់ខ្ញុំបាននៅក្បែរខ្ញុំគ្រប់ពេល មិនថាមានរឿងអ្វីក៏ដោយ ភរិយាល្អម្នាក់នេះតែងតែនៅក្បែរខ្ញុំ ចាំផ្តល់កម្លាំងចិត្តអោយខ្ញុំ មកទល់ពេលនេះ ប្រពន្ធរបស់ខ្ញុំប្រៀបដូចជាដង្ហើមរបស់ខ្ញុំយ៉ាងអញ្ចឹង ខ្ញុំហ៊ាននិយាយថាបើសិនជាពេលនេះគ្មានជី នៅក្បែរខ្ញុំទេ ខ្ញុំក៏មិនដឹងថាមកទល់ពេលនេះខ្ញុំទៅជាស្អីបាត់ទៅហើយ... អរគុណអូនសម្រាប់រឿងគ្រប់យ៉ាង បងស្រឡាញ់អូន~~» រាងក្រាស់និយាយប្រយោគបន្តគ្នាជាច្រើនដើម្បីជាការថ្លែងអំណរគុណទៅកាន់ភរិយារបស់ខ្លួន មានជីមីនហាក់មានភាពស្រស់បំព្រងចូលមកក្នុងជីវិតរបស់គេ អ្វីៗគ្រប់បែបយ៉ាង ជីមីនប្រៀបដូចជាដង្ហើមរបស់គេយ៉ាងអញ្ចឹង ទាំងសេចក្តីស្រឡាញ់ ការថ្នាក់ថ្នម ការយល់ចិត្ត យកចិត្តទុកដាក់ចំពោះគ្នា វាជារឿងមួយដែលជំរុញអោយពួកគេមានថ្ងៃនេះ ក៏ព្រោះតែពួកគេជាមនុស្សយល់ពីចិត្តគ្នាទៅវិញទៅមក ដូច្នេះហើយវាមិនពិបាកទេ បើសិនជាពួកគេស្រឡាញ់គ្នាហើយមានដល់ថ្ងៃនេះនោះ
    បញ្ចប់ប្រយោគនៅក្នុងចិត្តរាងក្រាស់ទាញក្បាលរបស់ភរិយាមកជិតបន្តិច រួចអោនទៅថើបក្បាលមួយនោះយ៉ាងយូរទើបបែរមកកាន់ដៃរបស់មីនៗ រង់ចាំស្តាប់ភរិយារបស់គេនិយាយម្តង
    «ក្នុងជីវិតរបស់ខ្ញុំមួយនេះ គឺគ្រប់គ្រាន់ហើយដែលខ្ញុំមានគាត់ចូលក្នុងជីវិត គាត់បានកែប្រែខ្ញុំដូចគ្នា ពីមនុស្សដែលគ្មានហេតុផលក្លាយមកជាមនុស្សដែលមានហេតុផល មិនកោងកាចដូចជាពីមុនដែលខុសរឿងខ្លាំងពេក គាត់តាមចិត្តរបស់ខ្ញុំគ្រប់បែបយ៉ាង មិនថារបស់មួយនោះវាពិបាកសម្រាប់គាត់ក្នុងការអនុវត្តឬធ្វើវាដោយខ្លួនឯងក៏ដោយចុះ អ្វីដែលខ្ញុំត្រូវការគឺគាត់តែងតែចង់យកវាអោយបានមកអោយខ្ញុំជានិច្ច។ស្វាមីរបស់ម្នាក់នេះ មិនដែលធ្វើអោយខ្ញុំទាស់ចិត្តម្តងណាទេ គ្រប់ពេលវេលាពេលដែលនៅក្បែរគាត់គឺមានតែភាពកក់ក្តៅ ការថ្នាក់ថ្នមដែរទទួលបានពីគាត់សឹងតែរាល់ថ្ងៃ ខ្ញុំសំណាងណាស់ដែលខ្ញុំបានគាត់ជាស្វាមីនឹងមើលថែគ្នាអស់មួយជីវិត អរគុណបងដែលព្រមទទួលយកមនុស្សម្នាក់នេះ ដែរសែនក្បាលរឹងបំផុតសម្រាប់បង អូនស្រឡាញ់បង..ហិហិ..ជុប..» សម្លេងទះដៃរបស់ភ្ងៀវកិត្តិយសបន្លឺឡើងខ្លាំងៗជាការអបអរសាទរទៅកាន់ពួកគេទាំងពីរ គ្រប់គ្នាសុទ្ធតែកោតសរសើរចំពោះពួកគេទាំងពីរ នេះទើបគេហៅថាការពិសោធន៍ស្នេហាពិតមែន ទោះយាងណាក៏ដោយ រឿងយល់ចិត្តគ្នាគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ពួកគេដូច្នេះហើយ មិនបាច់ឆ្ងល់ទេថាហេតុអីបានជាពួកគេមានថ្ងៃនេះបាននោះ?
    «ថើបគ្នា...ៗៗៗៗៗៗៗ!!» បញ្ចប់កម្មវិធីរៀបការទៅបានរលូនហើយ កូនក្រមុំកូនកម្លោះត្រូវចុះទៅខាងក្រោមវិញដើម្បីប្តូរឈុតមកទទួលភ្ងៀវបន្ត ប៉ុន្តែណាមជុនមិនបានអោយមិត្តទៅងាយៗឡើយ ចុះមកដល់ជិតខាងក្រោមទៅហើយ អ្នកជាមិត្តមានគំនិតខូចក៏ធ្វើជាកាន់ដៃគូដណ្តឹងរបស់ខ្លួនហើយបាំងផ្លូវពួកគេទាំងពីរជាប់មិនអោយទៅណា ទាល់តែថើបគ្នាសិន ទើបអនុញ្ញាតអោយចូលទៅបាន
    សម្លេងភ្ងៀវនៅទីនោះក៏បានចូលរួមស្រែកអោយថើបគ្នាជាមួយនឹងណាមជុនដែល ម្នាក់ៗនៅទីនេះគឺសុទ្ធតែចង់បានការថើបរបស់កូនក្រមុំកូនកម្លោះមួយគូនេះ
    «បងសុំអនុញ្ញាតហើយណ៎ា..» និយាយហើយកូនកម្លោះក៏អោនបបូរមាត់ទៅប្រថាប់លើបបូរមាត់របស់កូនក្រមុំបានយ៉ាងពិតប្រាកដមែន ភ្ងៀវនៅទីនោះនាំគ្នាទះដៃហ៊ោកញ្រ្ជៀវកងរំពងពេញាំងរោងការទាំងអស់ បញ្ចប់អស់កិច្ចការហើយណាមជុនក៏អនុញ្ញាតអោយមិត្តទៅ ដោយខ្លួនក៏ដើរទៅតាមមិត្តពីក្រោយផងដែល
    «ប៉ា~~~» ចូលមកដល់ខាងក្នុងក៏ត្រូវមានពិធីមួយទៀតដែលត្រូវអោយអ្នកទាំងពីរបំពេញកិច្ច គឺក្រាបសំពះអ្នកមុនគុណអោយរួចហើយទើបកម្មវិធីត្រូវចប់សព្វគ្រប់តែម្តង
    «ប៉ាជូនពរអោយកូនទាំងពីរ រកសុីមានៗ កាន់តែមានលុយច្រើនទៅៗណាកូន ហើយស្រឡាញ់គ្នាអោយបានច្រើនៗ មានរឿងអីនិយាយគ្នាសន្តិវិធី កុំធ្វើរឿងគួរអោយស្អប់ដែលសង្គមស្អប់ខ្ពើមណាកូន ហើយមួយទៀត ឆាប់មានចៅអោយប៉ាពរផង ប៉ានៅផ្ទះអផ្សុកណាស់» លោកផាកបន្លឺឡើងជាការជូនពរទៅកាន់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ខណៈរាងក្រាស់សើចបន្តិចទើបបន្តប្រយោគឡើយ
    «កំពុងតែមានហើយតើសលោកប៉ា គ្រាន់តែមិនដឹងថាជាកូនប្រុសឬស្រី តែស្អែកនឹងបានពិនិត្យដឹងហើយ ថាជាប្រុសឬជាស្រីនោះ..ហេហេ»
    «ហ៎ាក កូនយើងមានចៅហើយតើស?ឯងភ្លេចហើយមែនទេអាផាក?» ដល់ពេលស្តាប់ចប់ហើយឮកូនប្រុសនិយាយបែបនេះ ទើបលោកចនបន្លឺប្រយោគឡើងដោយការងឿងឆ្ងល់ទៅកាន់លោកផាក ចាស់ហើយប្រហែលភ្លេចភ្លាំងរឿងកូនមានចៅនឹងហើយមើលទៅ
    «អើមែន មិចក៏យើងនេះភ្លេចទៅកើត sorry i forgot it ហេហេ ចេះតែភ្លេចរឿងនឹងកើតរួចហើយអញអើយ..»
    «អើ ចឹងៗសោះ ចេះចឹងបានចៅដែល»
    «ឯងចេះចង់បានចៅមកពរ រឿងអីដែលយើងមិនចង់បានដែលនោះ យី..»

សំណព្វចិត្តសាតាន❥︎ ( completed✔)Onde histórias criam vida. Descubra agora