Part02

1.8K 108 0
                                    

#សំណព្វចិត្តសាតាន

    ភាគទី០២៖ រឿងនេះបើយើងមិនចេញមុខដោះស្រាយ ប្រហែលជាមិនអាចបញ្ចប់បានទេ..!

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌឺ
       ᯽ជីមីន ផាកឡាវីដៀន

       «ចៅហ្វាយមានទូរស័ព្ទខលមក» ជេកប្រញាប់រត់ទៅយកទូរស័ព្ទដែរកំពុងរោទិ៍នៅលើតុមកឲ្យចៅហ្វាយ តែរាងក្រាស់បានខ្វល់បែរជាដើរចេញរួចបោះសម្តីមកកាន់ជេកថា៖
 
      «យើងរវល់ មិនចង់ខាតពេលវេលាទុកចោលត្រង់នឹងហើយកាន់ឯកសារនៅលើតុចូលបន្ទប់ប្រជុំ» មិនឲ្យគេប្រញាប់ទៅបន្ទប់ប្រជុំយ៉ាងមិច?បើគេមកដល់នេះចង់ហួសពេលវេលាបាត់ទៅហើយ អោយគេអង្គុយនៅទីនេះតទៅទៀតយ៉ាងមិចកើត បើឲ្យនៅទទួលទូរស័ព្ទទៀត្ចបាស់ជាខកពេលវេលាទៀតហើយ ធ្វើជាប្រធានក្រុមហ៊ុនមករាប់ឆ្នាំ គេមិនដែរទៅប្រជុំខកម្តងណាទេ ដូច្នេះហើយលើកនេះក៏ត្រូវតែធ្វើជាគំរូដល់អ្នកគ្រប់គ្នាដូចគ្នា

        «បាទ ចៅហ្វាយ» ឆ្លើយតបជាមួយនិងចៅហ្វាយរួចហើយជេកក៏ដើរទៅទុកទូរស័ព្ទនៅកន្លែងដើមរបស់វាតាមបញ្ជារបស់ចៅហ្វាយរួចកាន់ឯកសារទៅជាក្រោយទោះទូរស័ព្ទរោទិ៍ដល់បែកបន្ទប់ក៏គេមិនព្រមលើកដែរ ព្រោះនេះជាបញ្ជារបស់ចៅហ្វាយ

        រាងក្រាស់ដើរចេញពីក្នុងការិយាល័យរបស់ខ្លួនចូលទៅក្នុងបន្ទប់ប្រជុំ គ្រប់គ្នានៅទីនោះក្រោយឃើញអ្នកដែរមានឋានៈជាប្រធានក្រុមហ៊ុននៅទីនេះចូលមកហើយ ក៏នាំគ្នាក្រោកឈរគោរព ក្រោយមានការអនុញ្ញាតពីជុងហ្គុកហើយពួកគេក៏អង្គុយព្រមគ្នានៅលើកៅអីទល់មុខនឹងតុប្រជុំនោះ

       «ទំនិញថ្មីនឹងចាប់បើកទំព័រជាថ្មីនៅក្នុងរយៈពេលខាងមុខនេះ ដូច្នេះហើយសូមអ្នកទាំងអស់គ្នាប្រឹងប្រែងឡើងនៅក្នុងការប្រជែងផលិតផលជាមួយនឹងប្រទេសផ្សេងៗ ខ្ញុំសង្ឃឹមថាក្នុងឆ្នាំនេះពួកយើងនឹងទទួលបានមេដាយមាស មិនដូចឆ្នាំមុនដែរធ្វើអោយធ្លាក់បានទៅលើដៃរបស់ប្រទេសជប៉ុនទៅចុះ» រាងក្រាស់អង្គុយនៅក្នុងអង្គប្រជុំយកដៃផ្គុំគ្នានិយាយជាមួយនឹងកូនចៅគ្រាប់បង្គាប់របស់ខ្លួន ទោះយាងណាគេត្រូវតែសម្រេចគោលដៅយកឈ្នះផលិតផលប្រទេសជប៉ុនឲ្យបាន ហើយនឹងគ្រប់គ្រងស្តេចទំនិញដែរទទួលបានការគាំទ្រច្រើនជាងប្រទេសជប៉ុន ធ្វើយ៉ាងក៏ដោយគេត្រូវតែឈ្នះផលិតផលរបស់ប្រទេសជប៉ុនឲ្យបាន

សំណព្វចិត្តសាតាន❥︎ ( completed✔)Where stories live. Discover now