#សំណព្វចិត្តសាតាន
ភាគទី១៤៖ គួរបន្ទោសអ្នកនិពន្ធឬបន្ទោសខ្លួនឯង...??
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន <3
«ហើុយ មិនដឹងថាពេលនេះ លោកប៉ាបារម្ភពីខ្ញុំខ្លាំងប៉ុណ្ណាទេ សុខៗក៏ត្រូវមកជាប់ខ្លួនជាមួយនឹងអាបិុរោគចិត្តនេះ ថែមទាំងចាប់បង្ខំរាងកាយរបស់ខ្ញុំទៀត តែណ្ហើយយ៉ាងណាខ្ញុំគ្មានអ្វីខាតបង់ស្រាប់ទៅហើយ (មិនខាតបង់យ៉ាងមិច? ´༎ຶٹ༎ຶ') ចាត់ទុកថាធ្វើបុណ្យដាក់ទានឲ្យមនុស្សស្រែកឃ្លានទៅចុះ អ្វីដែរសំខាន់ពេលនេះខ្ញុំត្រូវរកវិធីទាក់ទងប៉ាឲ្យបានសិន» រាងតូចអង្គុយនៅលើពូកសម្លឹងទៅក្រៅបង្អួចខាងក្រៅនិយាយបន្លឺតិចៗម្នាក់ឯង ដោយនឹកបារម្ភថាលោកប៉ាប្រាកដជាបារម្ភពីខ្លួនស្លាប់ហើយ ព្រោះសុខៗក៏បាត់ខ្លួនទៅទាំងបែបនេះវាធ្វើអោយអ្នកជាឪពុកបារម្ភពីកូនណាស់ មិនមែនតែជាប៉ារបស់ជីមីនម្នាក់ទេ ដែរបារម្ភពីកូនៗសូម្បីតែឪពុកម្តាយផ្សេងៗក៏ដូចគ្នា អ្នកណាមិនបារម្ភពីកូនដែរសុខៗក៏បាត់ខ្លួនទៅដោយគ្មានដំណឹងបែបនេះនោះ??
ខណៈគិតបានបន្តិចក៏ស្រម៉ៃឃើញថាអម្បាញ់មិញនេះជុងហ្គុកបានយកទូរស័ព្ទដែរគេទុកនៅក្នុងបន្ទប់នោះខលទៅប្រាប់ចុងភៅដើម្បីយកម្ហូបអោយគេ តែពេលសម្លឹងមើលទៅកន្លែងដាក់ទូរស័ព្ទព្រឹកមិញនោះទើបដឹងថាគេក៏បានយកទូរស័ព្ទទៅជាមួយបាត់ដូចគ្នា ធ្វើអោយរាងតូចកាន់តែសេដលើសដើមថែមទៀត ចប់ហើយពេលនេះ
ដោយអង្គុយរកនឹកអ្វីដើម្បីខលមកប្រាប់លោកប៉ាអោយបានដឹងមុន ជីមីននឹកគិតថាអផ្សុកខ្លាំងពេក ទើបសម្រេចចិត្តរុករើរបស់របរនៅក្នុងបន្ទប់របស់គេ ដោយយកជាប្រភេទទឹកអប់តម្លៃថ្លៃរបស់រាងក្រាស់ដែរមានគ្រប់ក្លិនទាំងអស់នោះមកសាកលេងៗ ហើយក្លិនដែរធ្វើអោយជីមីនជាប់ចិត្តកឺជាក្លិុនកុលាបនោះហើយ ដែរជីមីនក៏សម្រេចចិត្តយកវាមកបាញ់លើខ្លួន ហើយក៏មិនភ្លេចយកវាមកញីនៅលើកញ្ចឹងកដូចគ្នា
ខណៈភ្នែកក៏រេទៅឃើញទូសៀវភៅមួយដែរនៅក្បែរនឹងតុសម្អាតនេះ ជីមីនដើរទៅជិតដើម្បីរកមើលសៀវភៅ ដើម្បីអាន ឃើញសៀវភៅហើយធ្វើអោយគេអារម្មណ៍ល្អខ្លាំងណាស់ ព្រោះជាមនុស្សចូលចិត្តអានសៀវភៅ ពេលបានឃើញសៀវភៅគឺមានក្តីសុខខ្លាំងបំផុត
KAMU SEDANG MEMBACA
សំណព្វចិត្តសាតាន❥︎ ( completed✔)
Acakស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
