#សំណព្វចិត្តសាតាន
ភាគទី០៥៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន <3
តុកៗៗៗៗៗៗ
ខណៈកំពុងតែគិតរឿងចាស់សុខៗនោះស្រាប់តែមានសម្លឹងគោះទ្វារបន្ទប់ការិយាល័យរបស់គេបន្លឺឡើង រាងក្រាស់ លើកវាំងននមកបិទឲ្យបានត្រឹមត្រូវដូចទម្លាប់ធម្មតាវិញទើបមកដាក់បង្គុយលើកៅអីស្រួលបួលហើយស្រែកបញ្ជាអនុញ្ញាតជាក្រោយ
«ចូលមក!» រាងក្រាស់អង្គុយដាក់ដៃរបស់ខ្លួនទៅលើតុ ទឹកមុខរឹងកំព្រឹសមិនប្តូរសូម្បីតែមួយវិនាទីសម្លឹងទៅកាន់ទ្វារព្រោះចង់ដឹងពីវត្តមានរបស់នរណា តាមពិតគឺជាជេកកូនចៅជំនិតរបស់គេសោះ
«ចៅហ្វាយ ខោអាវសម្រាប់រៀបចំទៅនិយាយជាមួយលោកគ្រីត ខ្ញុំបានរៀបចំហើយទាន ចំណែកសម្លៀកបំពាក់ពីរឈុតផ្សេងទៀត ខ្ញុំក៏បានរៀបចំរួចហើយដែរបាទ» ជេកអោនគំនាបទៅកាន់ចៅហ្វាយរៀបរាប់ប្រាប់ទៅតាមអ្វីដែរលោកបានបញ្ជាខ្លួន រាងក្រាស់បានឮហើយទើបទាញអាវក្រហ្សេរបស់ខ្លួនមកពាក់ទើបនិយាយតបនិងកូនចៅវិញ
«បើអ៊ីចឹងប្រញាប់ទៅ កុំឲ្យខាតពេលវេលា» រាងក្រាស់ទាញកាបូបខ្មៅរបស់ខ្លួនដែរតែងតែកាន់ជាញឹកញាប់រាល់ពេលចេញទៅខាងក្រៅ ទើបចេញទៅដោយជេកក៏ចាំបិទទ្វារបន្ទប់ការិយាល័យដើរចេញទៅតាមក្រោយ
«ខ្ញុំគិតថាថ្ងៃនេះចៅហ្វាយធ្វើការច្រើនម៉ោងពេកហើយ កម្មវិធីទីបីនេះខ្ញុំអាចជម្រុះចោលបាន ព្រោះវាគ្មានរឿងអីជាដុំកំភួនឲ្យចៅហ្វាយទៅទីនោះទេ ចៅហ្វាយគួរតែទុកពេលសម្រាកល្អជាង» ជាកូនជំនិតរាប់ឆ្នាំ គេដឹងថាចៅហ្វាយគេធ្វើការហត់កម្រិតណា ណាមួយពេលនេះជាវេលាល្អ បើជុងហ្គុកហត់គួរតែអោយគេបានសម្រាកខ្លះ ព្រោះកម្មវិធីការចូលរួមទស្សនារបាំសហសម័យនេះ វាគ្មានប្រយោជន៍បើទោះទៅឬក៏មិនទៅក៏វាមិនជាបញ្ហាសម្រាប់ជុងហ្គុកដែរ
«មិនបាច់ជម្រុះចោលទេ យើងចង់ទៅទីនោះណាមួយក៏ចង់សម្រាកខួរក្បាលខ្លះ គិតរឿងមុខជំនួញច្រើនពេកហើយ ផ្តាំប្រាប់លីស ឲ្យជួុមើលការខុសត្រូវកាសីុណូឲ្យបានត្រឹមត្រូវផង បើមានរឿងអ្វីមិនប្រក្រតីឲ្យគេខលប្រាប់យើងភ្លាម» និយាយរួចហើយគេក៏ឡើងឡានខ្មៅរលោងស្រិលដែរបើកទ្វារចាំគេរួចជាស្រេចនោះមុនទៅ ទើបនាយជេករត់បង្វៀងឡានទៅម្ខាងទៀត ដើម្បីធ្វើជាអ្នកបញ្ជាចង្កូតបើកចេញទៅសន្សឹមៗ ទើបមកដល់ថ្នល់ធំដាក់មួយអស់ល្បឿនតែម្តង
ងាកមកខាងរាតស្តើងឯនេះវិញ ចេញពីប៉ុស្តិ៍ប៉ូលីសក៏ចូលមកដល់មណ្ឌលកុមារកំព្រា ដែរខ្លួនបានសន្យានិងរាំរបាំដែរខ្លួនបានរៀនចេះមកឲ្យក្មេងៗទស្សនា និងបានឃើញថាវាប្លែកភ្នែកកម្រិតណាចំពោះរបាំមួយនេះ ទោះខឹងចិត្តនិងបុរសមុខមាំម្នាក់នោះកម្រិតណា ក៏មិនបានធ្វើឲ្យគេនេះយកមកគិតច្រើនដែរ យ៉ាងណាត្រូវធ្វើរឿងនេះអោយបានល្អបំផុត ក្នុងនាមជាតារាម៉ូដែលល្បីមួយរូបមិនត្រូវឲ្យមានការថ្លោះធ្លោយនោះឡើយ
«អួយ បងជីងរឹតតិចៗ ជាប់សាច់ចង្កេះខ្ញុំរយេសឥឡូវហើយ» រាងតូចស្រែកមួយវ៉ាសពេលដែរត្រូវបានអ្នកដែរកំពុងចង់ក្បិននឹងចង្កេះឲ្យនោះរឹតបន្តឹងចង្កេះតូចរបស់គេខ្លាំងៗពេក មើលចុះមិនធម្មតាទេ គាត់រឹតយកងាប់យលរស់តែម្តង
«សុំទោស មកពីបងខ្លាចថាពេលដែរសម្តែងវាអាចនឹងជ្រុះទើបប្រឹងរឹតវា យ៉ាងណាអូនទ្រាំបន្តិចទៅ ដើម្បីកុំអោយវារបូតណា» និយាយសុំទោសរួចបងស្រីម្នាក់នោះក៏ហៅបុរសម្នាក់ទៀតអោយមកជួយរឹត រហូតដលត្រូវចិត្តរបស់គាត់ហើយ រាងតូចនេះសឹងតែដាច់ចង្កេះទើបដើរមកដាក់បង្គុយលើកៅអីចំពោះមុខតុសម្អាង ហើយអោយអ្នកផាត់មុខ ធ្វើការផាត់មុខអោយគេបែបស្រាលៗមិនអាចមើលឃើញបាន ទើបជាការស្រេច
«រួចរាល់ហើយ ស្អាតខ្លាំងណាស់ បងខានឃើញឯងស្លៀកបំពាក់នេះយូរហើយ» ជីងអីុជាអ្នកចាត់ការរបស់ជីមីនផ្ទាល់ នាងខានឃើញជីមីនស្លៀកសម្លៀកបំពាក់បែបបុរាណបែបនេះយូរហើយ ទើបលាន់មាត់មិនសរសើរពុំបាន ឃើញថារាងតូចនេះស្អាតណាស់ ចង្កេះមួយក្តាប់ការស្លៀកពាក់ចេញមកសមសួន ស្រីៗឃើញរាងរបស់គេហើយមិនច្រណែនមិនបាន ល្អឥតខ្ចោះពេកហើយ
«អីយ៉ា ថ្ងៃនេះបងក៏បានឃើញហើយមិនអ៊ូចឹង ខ្ញុំដូចជារៀងភ្លេចយ៉ាងមិចមិនដឹងទេ ព្រោះខានរំលឹកយូរហើយ បងជួយបើកយូធូបឲ្យខ្ញុំបន្តិចបានទេ?ខ្ញុំចង់ហាត់សមក្បាច់ខ្លះៗ» រាងតូចញញឹមស្នើរសុំឲ្យជីងអីុជួយបើកយូធូបដើម្បីរកមើលរបាំនេះ រួចហើយអោយកេរំលឹកដោយខ្លួនឯងខ្លះៗ ជីងអីុក៏មិនបានប្រកែក នាងក៏បើកលេបថប់ធំម្តងឲ្យរាងតូចមើល ច្បាស់ៗពេញៗភ្នែក ដាក់បែបនេះទើបរាងតូចមិនពិបាកសម្លឹង មិនប៉ុន្មាននាទីទៀតនោះទេ ដល់ពេលដែរជីមីនត្រូវសម្តែងហើយ បើគេមិនរំលឹកខ្លះខ្លាចថានឹងត្រូវខ្មាស់គេនៅលើឆាកនោះជាមិនខាន
«ខ្ញុំចាំបានហើយ ដល់ម៉ោងទៅសម្តែងហើយ ខ្ញុំទៅហើយណាបង» រាងតូចញញឹមខ្ចឹបរភើបដែរខ្លួនអាចមានឱកាសសម្តែងវាជាលើកទីពីរ រាងតូចឡើងទៅដល់លើវេទិកា រួចហើយធ្វើការសមពះជាលក្ខណៈរម្យទុំមុននឹងធ្វើការប្រារព្ធសម្តែងឡើងដោយកាយវិការទន់ភ្លន់
រាងតូចសប្បាយចិត្តណាស់ ធ្វើការសម្តែងបណ្តើរភ្នែកសម្លឹងមើលក្មេងៗដែរមើលទៅហាក់ដូចជាកំពុងស្លុងអារម្មណ៍ពេលដែរខ្លួនកំពុងសម្តែងនៅលើឆាកនេះ មើលទៅពួកគេក៏ប្រហែលជាសប្បាយចិត្តណាស់ហើយដែរបានឃើញជីមីនសម្តែងនោះ
តែអ្វីមួយដែរធ្វើអោយជីមីនប្រែទឹកមុខភ្លាមៗនោះ ក៏ព្រោះតែគេបានជួបក្រសែភ្នែករបស់បុរសម្នាក់ ដែរដូចជាធ្លាប់ស្គាល់ពីមុន កែវភ្នែកដែរតែងតែមានពន្លឺសម្រាប់គេជានិច្ច កែវភ្នែកដែរសម្លឹងមកកាន់គេយ៉ាងគួរឲ្យខ្លាច អាចទេ?បុរសម្នាក់នោះគឺជាគេ? គឺជា ជុងហ្គុក ចនអេឡិចស៊េនឌ័រ...?
«មិនអាចទេ មិនមែនជាគេទេមែនទេ?» រាងតូចក្រវីក្បាលតិចៗបណ្តេញគំនិតរបស់ខ្លួនឯង នឹកឃើគដល់សម្តីរបស់លោកប៉ាដែរបានប្រាប់ខ្លួន ពេលបានជិះឡានជាមួយគ្នាអម្បាញ់មិញនេះ ថាកុំអោយខ្លួនទៅពាក់ព័ន្ធជាមួយនឹងរាងក្រាស់ទៀត រាងតូចធ្វើជាញញឹមដោយមិនបានឃើញថាមានរាងក្រាស់នៅទីនេះឡើយ តែក៏លួចដៀងមើលតិចៗដែរថាគេនឹងមានប្រតិកម្មអ្វីឬមួយក៏អត់
វាក៏ដូចពិតមែន គេឈរញញឹមសម្លឹងមកកាន់ខ្លួន ធ្វើដូចជាគេពេញចិត្តនឹងការរាំរបាំរបស់ខ្លួនណាស់អ៊ីចឹង រាងក្រាស់សម្លឹងមើលដៃល្វត់ល្វន់តាមចង្វាក់ភ្លេងរបស់រាងតូច ធ្វើអផយគេញញឹមឡើង គេសួរខ្លួនឯង ថាគេកំពុងតែចូលចិត្តការរាំរបស់ក្មេងម្នាក់នេះ?ឬមួយពេញចិត្តក្មេងប្រុសម្នាក់នេះអោយប្រាកដ?ខួរក្បាលវិលវល់ ដឹងត្រឹមថាឃើញក្មេងប្រុសម្នាក់នេះចេះរាំរបាំសហសម័យបែបនេះហើយធ្វើអោយគេនឹកដល់គ្រាមួយដែរអ្នកម៉ាក់របស់គេបានរាំអោយគេមើលបែបនេះណាស់
«យើងខានឃើ្របាំនេះយូរឆ្នាំមកហើយ ពេលដែរយើងបានឃើញហើយ វាធ្វើអោយយើងនឹកដល់ម៉ាក់របស់យើងខ្លាំងណាស់» រាងក្រាស់ដាក់បង្គុយទៅលើកៅអីនៅជិតក្មេងៗ និយាយបន្លឺប្រយោគតិចៗទៅកាន់កូនចៅដែរកមពុងឈរក្បែរខ្លួន របាំនេះវាគ្មានអ្នកយកមកលេងជាការសម្តែងមកយូរឆ្នាំហើយ ហើយគេក៏ខានបានមើលការសម្តែងបែបនេះមកយូរឆ្នាំដូចគ្នា ឃើញរាងតូចរាំសម្តែងបែបនេះហើយ ធ្វើអោយគេមានអារម្មណ៍ល្អចម្លែក
«ពិតមែនហើយចៅហ្វាយ ខ្ញុំក៏ខានឃើញមកយូរឆ្នាំហើយដូចគ្នា ខ្ញុំជាមនុស្សមិនចូលចិត្តការរាំបែបបុរានស្អីបែបនឹងទេ តែក្រោយពេលមើលអ្នកប្រុសម្នាក់នេះសម្តែងហើយធ្វើអោយខ្ញុំពេញចិត្តខ្លាំងណាស់ ពេញចិត្តទាំងមនុស្សទៀតផង» ជេកញញឹមសម្លឹងបន្តទៅកាន់អ្នកដែរកំពុងសម្តែងអោយមើល គ្រាន់តែនិយាយប្រយោគថាពេញចិត្តមិនទាន់ចប់ស្រួលបួលផងក៏ត្រូវក្រសែភ្នែកពិឃាតសម្លឹងមុខរបស់គេជាប់ ហាក់ដូចមិនពេញចិត្តដែរឮគេនិយាយថាពេញចិត្តនិងការសម្តែងហើយពេញចិត្តនិងមនុស្សនោះ
«សម្លក់អ្វីចៅហ្វាយ?គ្រាន់តែនិយាយប៉ុណ្ណឹងមិនបានឬ?» ជេកកមពុងសម្លឹងមើលការសម្តែងយ៉ាងជក់ចិត្តតែពេលតាមកន្ទុយភ្នែកឃើញថាចៅហ្វាយកំពុងតែសម្លក់ទើបសួរទៅកាន់គេដោយការងឿងឆ្ងល់
«ពេញចិត្តតែការសម្តែងបានហើយ កុំចូលចិត្តមនុស្សយើងមិនអនុញ្ញាត!» រាងក្រាស់យ៉ាងអហង្ការថាមិនចង់អោយកូនចៅរបស់ខ្លួនចូលចិត្តមនុស្សព្រោះថាជាសត្រូវស្លាប់រស់តាំងពីជួបគ្នា មិនចង់អោយអ្នកនៅជុំវិញខ្លួនចូលចិត្តរាងតូចទេ
«ហេតុអី?សុំហេតុផលសមស្របមួយមកបាទ»
«គ្មានហេតុផល គ្មានស្អីទាំងអស់ កុំសួរកំពុងតែមើលជក់» រាងក្រាស់មិនចង់អោយអ្នកណាសួរក្នុងកំឡុងពេលខ្លួនកមពុងតែជក់មើលការសម្តែងនិងរាងកាយដ៏សែនល្វត់ល្វន់របស់រាងតូច ព្រោះវាដាច់សមាធិគេក្នុងការមើលការសម្តែងដ៏អស្ចារ្យនេះ
«ចៅហ្វាយផ្តាច់ការណាស់ ខ្លួនឯងចូលចិត្តបានខ្ញុំចូលចិត្តផងមិនបានទេ»
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
