#សំណព្វចិត្តសាតាន
ភាគទី៥៩៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
ជីមីនហាក់គាំងមួយខណៈពេលដែរឮសំណួររបស់រាងក្រាស់បានចោទសួរមកលើខ្លួនគេដោយផ្ទាល់បែបនេះ អោយគេរើសមែនទេ?ហេតុអីត្រូវជ្រើសរើស?ក្រែងក៏ដឹងហើយមិនអញ្ចឹង ថាខ្លួននេះស្រឡាញ់គេខ្លាំងប៉ុណ្ណា?ចាំបាច់អីត្រូវរើស រវាងជុងហ្គុកនិងថេយ៉ុងដែរ?
«បងអោយអូនរើស អូនរើសទៅ ប៉ុន្មានដងហើយដែរបងនិយាយរឿងនេះជាមួយអូន ប៉ុន្មានដងហើយដែរបងប្រាប់អូន ហេតុអីមិនស្តាប់បងសោះអញ្ចឹង?ឬមួយក៏អូនមិនបានស្រឡាញ់បងទេ?» ជុងហ្គុកនៅបន្តនិយាយប្រយោគជាហូហែរជាមួយនឹងភាពស្ទាក់ស្ទើររបស់ខ្លួនឯងផ្ទាល់ ព្រោះពេលនេះក៏ត្រូវបានដៃរបស់ថេយ៉ុងក្រសោបជាប់ថែមទៀត អារម្មណ៍របស់គេវិលវល់ពេលនេះកំពុងតែគិតអ្វីក៏មិនដឹងថាគួរសម្រេចចិត្តបែបណាដែរ..
«ហេតុអីត្រូវជ្រើសរើស?យ៉ាងណាក្រែងយើងជាសង្សារនិងគ្នាហើយមិនអញ្ចឹង បងកុំបង្កអោយរឿងនេះកាន់តែវែងឆ្ងាយអីជុងហ្គុក អូនហត់ខ្លាំងណាស់..» ជីមីនបន្តប្រយោគបែបនេះនិយាយតបតទៅកាន់រាងក្រាស់ដោយបែរខ្នងបម្រុងនិងដើរចូលវិមានវិញដោយប្រឡែងដៃរបស់ថេយ៉ុងចេញពីដៃរបស់ខ្លួន តែក៏ត្រូវឈប់ពេលដែរត្រូវរាងក្រាស់ចាប់បង្វែរស្មារបស់គេអោយបែរទៅរកជុងហ្គុកវិញ
«មិនបាន! ថ្ងៃនេះអូនត្រូវតែជ្រើសរើស បើអូនស្រឡាញ់បង អូនប្រាកដជាជ្រើសយកបង មិនមែនប្រកែកបែបនេះ!» គេនិយាយដោយទឹកមុខនឹងធឹងប្រាកដប្រជាយ៉ាងច្បាស់ទៅកាន់ជីមីន មែនហើយ គេនិយាយគឺត្រឹមត្រូវណាស់ បើរាងតូចពិតជាស្រឡាញ់ជុងហ្គុកពិតមែន មានហេតុផលអ្វីដែរអាចរារាំងខ្លួនពុំអោយជ្រើសរើសជុងហ្គុកនោះ
«ពិតមែនហ៎េស?បងចង់អោយអូនបញ្ជាក់បែបនេះហ៎េស? បាន! បានតើស៎ អូននឹងធ្វើតាមគំនិតរបស់អូនពេលនេះ» និយាយរួចហើយជីមីនក៏ងួកក្បាលកាន់ដៃរបស់ថេយ៉ុងដើរចេញនៅចំពោះមុខរបស់ជុងហ្គុកដោយមិនស្ទាក់ស្ទើរ ដែរទង្វើរបស់គេបែបនេះហើយធ្វើអោយជុងហ្គុកស្រងាកចិត្តជាខ្លាំង តើគេកំពុងតែធ្វើអី?ហេតុអីជ្រើសរើសថេយ៉ុង?ឬមួយក៏ស្រឡាញ់ថេយ៉ុង រាល់ទង្វើដែរព្យាយាមចូលមកជិតគេក៏ព្រោះតែចង់បានថេយ៉ុង មិនបានស្រឡាញ់គេទេ?
«អ្នកប្រុសជីមីនកំពុងធ្វើអី?ហើយចង់ទៅណា?ច្រឡំមនុស្សមែនទេ? អេ មានរឿងអី?» នាយជេកវាចាឡើង ហាក់ឡេឡឺបន្តិចពេលដែរឃើញជីមីនជ្រើសយកថេយ៉ុងដោយមិនជ្រើសយកចៅហ្វាយរបស់ខ្លួន តើកំពុងតែធ្វើអីនេះ?មិនយល់សោះហើយ ក្រែងស្រឡាញ់គ្នាជាមួយចៅហ្វាយរបស់គេហ៎េស?ហេតុអីជ្រើសយកថេយ៉ុងទៅវិញ?
«បានហើយ កុំឃាត់គេអី វាសមល្មមដល់ពេលដែរផ្តល់សេរីភាពអោយគេវិញហើយ» ជុងហ្គុកចាប់ស្មារបស់កូនចៅជំនិតសម្លឹងមើលនៃការដើរចេញរបស់ជីមីននិងមនុស្សដែរខ្លួនសម្អប់ពេញបេះដូង គេក្តាប់ដៃខឹងដោយកំហឹងតែក៏មិនបញ្ចេញវាអោយកូនចៅបានឃើញឡើយ អ្វីៗគេនឹងដោះស្រាយវាដោយខ្លួនឯង គេយល់ គេដឹងហើយ ថាជីមីនមិនបានស្រឡាញ់គេទេ គ្រប់យ៉ាងក៏ព្រោះតែចង់បោកប្រាស់ខ្លួនប៉ុណ្ណោះ
«ប៉ុន្តែចៅហ្វាយ-»
«យើងមិនអីទេ ឯងទៅធ្វើការរបស់ឯងចុះ ពេកនេះយើងដឹងខ្លួនឯងច្បាស់ហើយ» គេញញឹមស្ងួតគោះស្មារបស់នាយជាកូនចៅតិចៗ រួចហើយក៏ដើរចូលទៅខាងក្នុងដោយដំណើរដូចជាខ្សោះៗអស់កម្លាំងជាខ្លាំង ឮហើយអស់អារម្មណ៍ធ្វើអ្វីតែម្តង ហត់ គេពិតជាហត់ខ្លាំងណាស់...
ចំណែកនាយជេកក៏បានត្រឹមតែសម្លឹងមើលចៅហ្វាយពីក្រោយដោយក្តីអាណិតចៅហ្វាយជាពន់ពេក មើលទៅគាត់អស់កម្លាំងខ្លាំងពិតមែនហើយ គួរតែអោយគាត់បានសម្រាកដល់ពេលដែរគេត្រូវចេញប្រតិបត្តិការម្តង
«នាងមកជាមួយខ្ញុំ!» និយាយហើយជេកក៏ទាញដៃរបស់ជីងៗចូលក្នុងឡានរបស់ខ្លួនជាមួយដែរ ដោយគេជ្រើសរើសប្រើឡានផ្សេង ដែរមិនមែនជាឡានរបស់គេផ្ទាល់ឡើយ ដើម្បីបំពេញកិច្ចការនៅក្នុងភារកិច្ចរបស់គេមួយនេះ
«លោកចង់នាំខ្ញុំទៅណា?ឆាប់បើកទ្វារឡានភ្លាម ខ្ញុំមិនទៅជាមួយលោកទេ..» ជីងៗគោះកញ្ចក់ឡានខ្លាំងៗក៏ព្រោះតែខំប្រើកម្លាំងយ៉ាងណាក៏មិនអាចបើកទ្វារឡានអោយរបើកបានដែរ ព្រោះជេកបានចាក់សោរឡានបាត់ទៅហើយ
«លែងខ្ញុំភ្លាមទៅមនុស្សគម្រួក ហេតុអីខ្ញុំត្រូវទៅជាមួយលោកដែរ?» នាងរុញស្មារបស់នាយជេកចេញដោយព្យាយាមរុញចេញឆ្ងាយពីខ្លួនហើយនាងនឹងអាលបើកទ្វារឡានចុះទៅខាងក្រោមបាន តែក៏មិនបាចធ្វើបានព្រោះកម្លាំងមនុស្សប្រុសគួរតែដឹងស្រាប់ហើយ ស្មានតែកម្លាំងបុិនជីងៗនេះហ៎េស ដែរអាចមានថ្ងៃឈ្នះកម្លាំងរបស់នាយជេកបាន?
«ស្ងាត់មាត់ភ្លាមទៅ នាងមិនឃើញលោកថេយ៉ុងទៅជាមួយនិងអ្នកប្រុសជីមីនទេហ៎េស?ឬនាងមិនខ្លាចថាអ្នកប្រុសជីមីននឹងអាចបាត់ខ្លួនទេ?យល់ល្អនៅអោយស្ងៀមទៅ ទុកអោយខ្ញុំសម្រួលដង្ហើមអោយបានស្រួលបួលនិងបានបង្ហោះឡានទៅអោយបានទាន់ឡានរបស់ថេយ៉ុង» គេនិយាយដោយសម្លេងមុឺងម៉ាត់សម្លឹងទៅកាន់ជីងៗដោយក្រសែភ្នែកគួរអោយខ្លាច ពេលដែរឃើញបែបនេះហើយគឺថាមិនស្ងាត់មិនបានតែម្តង ព្រោះខ្លាចទឹកមុខរបស់គេខ្លាំងណាស់ក្នុងពេលនេះ
ទីបំផុតក្នុងឡានក៏ស្ងាត់ចំណែកជេកក៏បើកឡានចេញទៅយ៉ាងលឿនស្លេវទៅតាមឡានរបស់ថេយ៉ុងដោយសម្ងាត់ព្រោះចង់ដឹងថានឹងនាំជីមីនទៅណាទៅ?តើគេនឹងធ្វើអ្វីបន្ទាប់ពីនេះ គឺមានតែតាមដានគេអោយជាប់កុំអោយបាត់ពីក្រសែភ្នែកតែប៉ុណ្ណោះ
ចំណែកអ្នកដែរដើរចូលមកដល់ខាងក្នុងវិមាននេះវិញ ហាក់ដូចអស់កម្លាំងជាខ្លាំង ដៃជើងសឹងមិនអាចធ្វើចលនាបាន ព្រោះកម្លាំងកំហែងបានបាត់បង់អស់ហើយ តាំងពីប៉ុន្មាននាទីកន្លងផុតទៅអម្បាញ់មិញនេះ អារម្មណ៍គេចាប់ផ្តើមមិននៅក្នុងខ្លួនក៏ព្រោះតែក្នុងចិត្តកំពុងតែគិតសម្តីរបស់ជីមីន ថាតើគេនិយាយនេះជាការពិតឬយ៉ាងណា? ពិតជាចង់ដឹងខ្លាំងណាស់ ប៉ុន្តែពេលនេះ តើគេអាចធ្វើអ្វីបានទៅ? បើជីមីនបានទៅជាមួយនឹងមនុស្សដែរគេបានស្អប់បាត់ទៅហើយ..
«បងស្រឡាញ់អូន បងព្រមតាមអូនគ្រប់យ៉ាង សូម្បីតែចរិតដែរគ្មានថ្ងៃផ្លាស់ប្តូររបស់បង ក៏បងផ្លាស់ប្តូរវាដើម្បីសម្របតាមអូន អូនចង់បានអ្វី បងតែងសម្រេចបំណងរបស់អូន ក៏ព្រោះតែបងជឿជាក់! ជឿជាក់ថាមានតែអូនម្នាក់ប៉ុណ្ណោះដែលស្គាល់បងច្បាស់ និងយល់ពីបងជាងអ្នកណាទាំងអស់ ដែលសម្លឹងឃើញតែមាសប្រាក់របស់បង។ ចុះពេលនេះ?ហេតុអីទៅចោលបង? ហេតុអីទៅដោយសារតែជនទីបីម្នាក់នោះ? អូនដាច់ចិត្តណាស់ជីមីន អូនទៅបាត់ដោយគ្មានអារម្មណ៍ថាខុស អូនស្គាល់គេក្រោយបង តែអូនក៏ហ៊ានដាច់ចិត្តទៅចោលបងដែរជាសង្សារទៅតាមគេម្នាក់នោះ...»
YOU ARE READING
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
