#សំណព្វចិត្តសាតាន
ភាគទី៥៦៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
ព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យបំភ្លឺលោកា ថ្ងៃនេះក៏ជាថ្ងៃដែររាងតូចត្រូវហាត់សមលើកដំបូង តែក៏កំពុងតែដើរឆ្លេឆ្លាពេញវិមានដោយសារតែក្នុងចិត្តខ្វល់ខ្វាយមិនដឹងរៀបចំបែបណា?គួរតែទៅហាត់សមនៅកន្លែងផ្សេងឬនៅក្នុងផ្ទះនេះតែម្តងទៅ?ពិតជាពិបាកគិតខ្លាំងណាស់
«ជេក តើជួយខ្ញុំបានទេ?» ទាល់តម្រិះហើយ ពេលនេះគឺមានតែសុំជំនួយពីជេកតែប៉ុណ្ណោះ បើមិនអញ្ចឹងគឺពិបាកហើយព្រោះនៅវិមាននេះជិតមួយឆ្នាំហើយ ម្ចាស់វិមានដូចជាមិនអោយស្គាល់អាស័យដ្ឋានច្បាស់លាស់ទាល់តែសោះ
«បាទ?អ្នកប្រុសចង់អោយខ្ញុំជួយរឿងអីទៅ?ខ្ញុំនឹងខំប្រឹងជួយអោយអស់ពីសមត្ថភាព» ជេកតបទៅកាន់ជីមីនវិញដោយស្នាមញញឹមព្រោះគិតថាខ្លួនប្រាកដជាជួយបានជាក់ជាមិនខាន
«គឺជួយប្រាប់អាស័យដ្ឋាននៅទីនេះទៅកាន់បងជីងផងទៅ ព្រោះគាត់ត្រូវមកយកខ្ញុំទៅហាត់សម បើមិនអញ្ចឹងគាត់មិនអាចមកយកខ្ញុំបានទេ» ជីមីនហុចទូរស័ព្ទរបស់ខ្លួនទៅអោយជេក ដោយជេកឮហើយក៏ប្រញាប់បែរខ្លួនដើរចេញភ្លាមៗ ព្រោះកំពុងមានកែវភ្នែកពិឃាតកំពុងពាក់ក្រវ៉ាត់ក.សម្លឹងមកកាន់គេដូចខ្មោចនាងនាថ តាមចងអាឃាតទៅហើយ
«ជេក ហេតុអីដើរចេញ?ក្រែងថាជួយខ្ញុំអោយអស់ពីចិត្តនោះអី?ហេតុអីធ្វើបែបនេះ?» រាងតូចមិនបានបោះបង់ចោលគំនិតត្រឹមនេះក៏ប្រឹងដើរតាមជេកដែរកំពុងតែរកកន្លែងអង្គុយស្រួលបួលសម្លឹងទៅមើលខាងលើម្តងទៀត ទើបឃើញថាចៅហ្វាយមិនបាននៅទីតាំងបង្អួចនោះទៀតទេ មុននឹងដកដង្ហើមធំបែបហត់ចិត្ត ទើបនិយាយទៅកាន់ជីមីនវិញ
«អាស័យដ្ឋានផ្ទះនេះគឺមិនអាចប្រាប់អ្នកក្រៅបានងាយៗឡើយ ព្រោះជាផ្ទះរបស់អ្នកណា?អ្នកប្រុសប្រាកដជាដឹងច្បាស់ហើយ តែខ្ញុំមានវិធីមួយទៀតដែរអាចជួយអ្នកប្រុសអោយអាចហាត់សមបានដោយគ្មានការរំខានពីចៅហ្វាយរបស់ខ្ញុំ» ជេកញញឹមឡើងពេលដែរនឹកឃើញគំនិតមួយទៀតដែរផុសឡើងក្នុងខួរក្បាល គេជឿថាគំនិតមួយនេះ សូម្បីតែជុងហ្គុកក៏ប្រាកដជាពេញចិត្តដែរ
«មានគំនិតអ្វី?និយាយប្រាប់ខ្ញុំមក» ជីមីនអន្ទះអន្ទែងនៅក្នុងចិត្តខ្លាំងណាស់ទើបប្រញាប់ឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរតែម្តង
«ចាំខ្ញុំទៅយកម្នាក់ស្រីនោះមកហាត់សមនៅវិមាននេះតែម្តង ខ្ញុំជឿថាចៅហ្វាយអនុញ្ញាតមួយរយភាគរយប្រាកដណាស់» គេនិយាយឃ្លានេះចេញមកដោយស្នាមញញឹម ព្រោះក៏ដឹងថាចៅហ្វាយហួងហែងហើយប្រាកដជាមិនអនុញ្ញាតអោយជីមីនទៅណាឆ្ងាយឡើយ ធ្វើបែបនេះវាក៏ល្អម្យ៉ាងដែរ ព្រោះរយៈពេលពីរថ្ងៃមុនទីសម្តែងរឿង យ៉ាងហោចណាស់ក៏បាននៅមើលមុខរបស់ជុងហ្គុកបានពីរថ្ងៃដែរ
«បើបែបនោះក៏បាន បើចឹងលោកស្គាល់ភូមិគ្រឹះផាកនៅទីណាទេ?បើពុំស្គាល់ចាំខ្ញុំកត់អាស័យដ្ឋានអោយលោក» ជីមីននិយាយដោយបម្រុងរយ់ចូលទៅយកក្រដាសមកដើម្បីកត់អាស័យដ្ឋានអោយនាយជេកតែក៏ត្រូវឈប់ពេលដែរឮជេកវាចាឡើងមកយ៉ាងមានទំនុកចិត្ត
«មិនបាច់លំបាកទេអ្នកប្រុស ព្រោះខ្សែបណ្តាញខ្ញុំធំណាស់ ម្យ៉ាងទៀតតារាល្បីប៉ុនអ្នកប្រុសទាំងមូល search តែក្នុង google ក៏វាចេញ location អោយដែរ អញ្ចឹងមិនបាច់បារម្ភទេ ប្រាប់អោយតែម្នាក់ស្រីនោះ រៀបចំឥវ៉ាន់អោយរួចរាល់ទៅ ទៅដល់ខ្ញុំនឹងបោះនាងចូលឡានហើយប្រញាប់បកមកភូមិគ្រឹះវិញភ្លាម» ជេកនិយាយដោយសើចតិចៗ គេគ្រាន់តែនិយាយលេងនោះទេ មិនមែនចង់បានន័យថាធ្វើពិតប្រាកដ គេគិតទុកមុនហើយបើជួបស្រីម្នាក់នោះប្រាកដជាមានរឿងជាមួយគ្នាជាមិនខានព្រោះធ្លាប់ជួបមុខគ្នាប៉ុន្មានដងគឺមានតែរឿង ខ្លាចណាស់ថាស្រីម្នាក់នេះអាចឆ្នាស់ជាងជីមីនទៅ?ទឹកមាត់របស់នាងប្រាកដជាត្រូវខ្ទាតពេញមុខរបស់គេជាមិនខាន
«បានៗៗ ខ្ញុំឆាតទៅប្រាប់គាត់រួចរាល់ហើយ បើអញ្ចឹងជេកអាចទៅឥឡូវនេះបានទេ?ព្រោះខ្ញុំត្រូវហត់សមទុកជាមុនខ្លាចថានឹងមានរឿងមិនល្អកើតឡើងក្នុងសាច់រឿងដំបូង ហិហិ»
«បាទ ខ្ញុំប្រាកដជាទៅបាន បើអញ្ចឹងអ្នកប្រុសចូលទៅខាងក្នុងវិញទៅ ប្រយ័ត្នកើតគ្រុន ព្រោះអាកាសធាតុប្រែប្រួលមិនទៀងនោះទេ ខ្ញុំទៅហើយ» និយាយហើយជេកក៏អោនគោរពលាជីមីនដើរទៅរកឡានរបស់ខ្លួនហើយបញ្ឆេះចេញទៅតែម្តង ដោយជីមីនឃើញហើយក៏បានធូរចិត្តពេលដែរដោះស្រាយបញ្ហាបានចប់រួចរាល់ហើយបែបនេះក៏ប្រញាប់រត់ចូលទៅខាងក្នុងវិញ មកដល់មុខខ្លោងទ្វារធំនៃវិមាន ដោយចូលមិនបានប្រយ័ត្ន ជើងក៏ត្រូវរអិលលើកម្រាលព្រំធំនៅមុខផ្ទះនោះ តែក៏សំណាងវិញពេលដែរមានសង្សារនៅក្បែរទ្វារនោះពីពេលណាក៏មិនដឹង ត្រកងកាន់ជាប់ស្មាពីក្រោយ កុំអីប្រាកដជាដេកលើគ្រែសម្តែងរឿងលែងកើតជាពុំខាន
«កម្រាលនេះរអិលណាស់ ហេតុអីអូនមិនប្រយ័ត្នសោះអញ្ចឹង?បើរអិលដួល ហើយបងមិនបាននៅទីនេះ តើអូននឹងសម្តែងរឿងកើតទេ?» អ្នកជាសង្សារបន្លឺឡើងទៅកាន់រាងតូចដែរកំពុងទប់ដើមដៃរបស់ជុងហ្គុកជាប់ដោយស្នាមញញឹម អោយតែមានរឿងពេលណាជុងហ្គុកនេះហើយជាអ្នកជួយគេរហូត ជុងហ្គុកហាក់ដូចជាទេវបុត្រជិះសេះស.ដែរសង្រ្គោះគេគ្រប់ពេលយ៉ាងអញ្ចឹង
«ថ្ងៃក្រោយអូននឹងប្រយ័ត្នជាងនេះ អរុណសួស្តីបងសម្លាញ់ ជុប..» ជីមីនញញឹមឡើងលឹបភ្នែកអស់រួចហើយក៏ក្រោកចេញពីដើមដៃដែរកំពុងត្រកងខ្លួនមកឈ្មក់ស្នាមថើបកូនប្រុសរបស់គេទាំងព្រឹកព្រលឹមតែម្តង
«ខូចណាស់យើងនឹង អម្បាញ់មិញនិយាយអ្វីជាមួយជេក?មិចក៏ឃើញញញឹមញញែម សម្បើមម្លេះ ឈប់ កុំចង់មកអងកគុយលើភ្លៅរបស់បងដើម្បីលួងបងអោយបាត់ខឹង បងមិនត្រូវការ» ខណៈសួរហើយក៏ដើរទៅតាមរាងតូចរហូតដល់តុបាយ សួរសំណួរចប់ជីមីនបម្រុងដើរមកជិតគេ គេយល់ពីបំណងរបស់ជីមីនច្បាស់ទើបនិយាយកាត់ទុកមុន តែក៏ហាមមិនបាន ជីមីននៅតែមានៈមកអង្គុយលើភ្លៅរបស់រាងក្រាស់ដោយមាត់និយាយបណ្តើរដៃក៏កំពុងតែដួលបាយដាក់ចានសម្រាប់ពួកគេទាំងពីរ
«អូនគ្រាន់តែចង់អោយគាត់ប្រាប់អាស័យដ្ឋានថាទីនេះជាកន្លែងណា?ព្រោះអូនរស់នៅទីនេះយូរហើយមិនដែរស្គាល់ទេថាទីនេះជាកន្លែងអី?តែគាត់មិនព្រមប្រាប់នោះទេ» ជីមីននិយាយបញ្ចប់ត្រឹមនឹងសិនដោយចង់ដឹងថាចៅហ្វាយនិងកូនចៅរបស់គេនេះមានចម្លើយដូចគ្នាឬអត់
«សាតានមិនអាចបង្ហាញទីលំនៅរបស់ពួកគេជាសាធារណៈបានទេ ព្រោះសត្រូវជុំទិស បើប្រាប់គឺប្រាកដជាមានគ្រោះថ្នាក់ គេមិនប្រាប់គឺត្រឹមត្រូវហើយ» ជុងហ្គុកក៏និយាយមិនខុសគ្នាប៉ុន្មាននិងនាយជេកដែរ គេធ្វើបែបនេះក៏ព្រោះតែចង់ការពារសុវត្ថិភាពរបស់ខ្លួនឯងផ្ទាល់និងអ្នកជុំវិញខ្លួនតែប៉ុណ្ណោះ បើមិនធ្វើអញ្ចឹងប្រាកដជាយ៉ាប់និងមានតែសម្លឹងកាំភ្លើងផោងផាំងរាល់ថ្ងៃជាមិនខាន
«គាត់មិនព្រមនឹងហើយទើបគាត់ផ្តល់គំនិតមួយដល់អូនដោយនិយាយថាបងនឹងមិនប្រកាន់ទេ បើសិនជាអូននាំបងជីងមកទីនេះដើម្បីហាត់សម បងអូខេមែនទេ?» ជីមីនញញឹមស្រស់តោងក.របស់ជុងហ្គុកទាំងខ្លួនកំពុងអង្គុយលើភ្លៅរបស់រាងក្រាស់ ពេលនេះភ្នែកទល់ភ្នែក ច្រមុះទល់ច្រមុះ មាត់ទល់មាត់ទៅហើយ នេះជាល្បិចនៃការលួងលោមអោយសាតានម្នាក់នេះយល់ព្រមដែរ បើទោះជានាយជេកនិយាយថាជុងហ្គុកប្រាកដជាយល់ព្រមក៏ដោយ គេនៅតែមិនទាន់ប្រាកដចិត្តមួយរយភាគរយ
«បងប្រាកដជាព្រមស្រាប់ហើយ បងជឿថាជេកប្រាកដជាមានវិធានការរបស់គេសម្រាប់ធ្វើរឿងនេះ ហើយវាក៏ល្អសម្រាប់បងដែរ បែកអូនពីរអាទិត្យបងប្រាកដជានឹកអូនស្លាប់ហើយ» គេនិយាយដោយសេចក្តីសោកសៅ ដោយដៃព្យាយាមលេងសក់របស់រាងតូចដែរវែងៗនោះយកទៅសៀតថ្កានិងត្រចៀក មិនចង់សម្លឹងភ្នែកសង្សារចំខ្លាចថានឹងស្រក់ទឹកភ្នែកមិនដឹងខ្លួន
«មិនមែនអូនទៅរហូតឯណា បងក៏មានសិទ្ធិទៅលេងអូនបានដូចគ្នា បងកុំធ្វើដូចបារម្ភពេកអី សម្តែងចប់មួយភាគ អូននឹងត្រឡប់មកផ្ទះវិញ ថ្ងៃស្អែកទើបចេញទៅសម្តែងបន្តទៀត និយាយទៅមិនទៀងនោះទេ បើពេលណាអូនបានចេញពីថតអូននឹងប្រាប់បងមុន អូខេទេ?» ជីមីនញញឹមផ្អៀងក្បាលទៅម្ខាងដូចជាកូនសត្វដែរខ្ជូតៗ ដែរអោយតែឃើញធ្វើខ្ជូតៗបែបនេះពេលណា ជុងហ្គុកចង់តែខាំទាញថ្ពាល់របស់ជីមីនអោយធ្លាយទេ មនុស្សប្រុសស្អីក៏ខ្ជូតជាងស្រីទៅទៀត
«រាល់ពេលដែរបងឃើញអូនធ្វើបែបនេះបងចង់តែខាំថ្ពាល់អូនអោយដាច់ទេ មើលចុះឡើងដូចនំប៉ាវទៅហើយ ទៅចាក់ថ្ពល់អោយប៉ោងមែនទេ?មើស៎ បងសុំខាំនំប៉ាវបន្តិចបានទេ?បុិនណាស់អាខាងធ្វើអោយគ្រឺតនឹងអញ» រាងក្រាស់និយាយឡើងដោយគ្រឺតសែនគ្រឺតដោយដៃយកទៅច្របាច់ថ្ពាល់របស់ជីមីនស្ទើរដាច់ទៅហើយ ឯអ្នកដែរត្រូវគេច្របាច់នោះចង់យំបន្តិចអីបន្តិចក៏ព្រោះតែដៃរបស់រាងក្រាស់នេះមិនមែនស្រាលទេ
«អួយ អូនឈឹ ប្រយ័ត្នអូនក្តិចអាក្រោមនេះវិញណា...» រាងក្រាស់ដោយបានឮប្រយោគជីមីននិយាយបែបនេះហើយគេក៏ដកដៃចេញមកវិញយ៉ាងលឿន បើក្តិចអីផ្សេងគេអោយក្តិចតែអានេះអត់អាចទេ វរៗដាច់ពូជទៅបានអ្នកណាស្នងមរតក
«របស់នេះយុិនសុិនណាអូន អោយក្តិចងាយៗមិចនឹងកើត ហួចអូនឯងដាច់ចិត្តដែរហី?បងនេះជាមេពូជណាអូន តែអត់ពីបងអូនមានកូនយ៉ាងមិចកើត?» រាងក្រាស់និយាយដោយដៃអោបចង្កេះតូចជាប់ គេជាមេពូជនៃគ្រួសារ បើអត់ពីគេទៅ តើអាចមានកូនឯណាបាន?វាប្រាកដជាគ្មានអ្នកស្នងត្រកូលជាមិនខាន
«ចាំតែភ្លើតើស៎ យកប្តីថ្មីមួយទៀតទៅ សម័យនេះទៅហើយ ទៅខ្វល់ស្អី ទោះម៉េមាយឬពោះម៉ាយក៏ដោយ តែស្អាត ដឹងតែវាមិនAហើយ សាកអូនលែងដាច់ពីបងទៅមើស មិនមានអ្នកតាមសុំស្នេហ៍ តម្រង់ជួរជាខ្សែរថភ្លើងជាមិនខាន» រាងតូចនិយាយដោយភាពជឿជាក់ មែនហើយវាក៏ត្រូវពិតមែន ថាទៅមើស មនុស្សស្អាតខ្វង់ ដូចជាគេនេះ នឹងអាចអោយមនុស្សប្រុសមើលរំលងបានទេ?ថាមិនត្រូវទេ ផ្តាច់ទំនាក់ទំនងជាមួយជុងហ្គុកពេលនេះ ប្រកាសតែបន្តិចប្រាកដជាមានអ្នកឆាតមកសុំស្នេហ៍ហូហែរជាមិនខានឡើយ
«មកដល់ពេលនេះទើបងដឹង ថាអូនឯងចិត្តដាច់ជាមួយបងណាស់..»
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
