part70

1K 53 0
                                    

#សំណព្វចិត្តសាតាន

           ភាគទី៧០៖ ម៉ាអាកូនចៅ ចោលម្សៀត អាកូនចៅអកតញ្ញូ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

    «ចុះអូនមានបានថាអីឯណា តាមនឹងទៅ» និយាយហើយរាងតូចក៏ក្រោកចេញទៅបាត់ដោយសេចក្តីអៀនប្រៀនខណៈជុងហ្គុកក៏បន្លឺឡើងពីក្រោយរាងតូចដោយការក្រើនរំលឹកថាកុំអោយភ្លេចចុះមកខាងក្រោមវិញផង

    «អូនហ្អា បងបានធ្វើស៊ុបអោយអូនណ៎ា ប្រញាប់ចុះមកវិញផង ប្រយ័ត្នត្រជាក់អស់»

    «ដឹងហើយ~~» ជីមីនឆ្លើយតបបង្អូសសម្លេងទៅកាន់ជុងហ្គុកវិញដោយមិនងាកសម្លឹងមើលជុងហ្គុកនៅខាងក្រោយវិញឡើយ ខណៈជុងហ្គុកក៏ប្រញាប់ដើរទៅមើលស៊ុបវិញ ភ្លេចទៅថាគេបានបើកវារម្ងាស់ចោល តិចញុាំលែងកើតទៅ?ចប់ជាមិនខានទេ

    «ខ្ញុំបានធ្វើរួចរាល់ហើយលោកប្រុស នោះជាថាសខ្ញុំក៏បានដួសដាក់ចានរួចជាស្រេចផងដែល» អ្នកបម្រើដើរចេញពីចង្រ្កានបាយមកវិញ ក៏បានឃើញជុងហ្គុករត់មកត្រហេបត្រហប់ ដំណើរនេះបើមិនទុកពេលអោយគិតយូរក៏អ្នកបម្រើរាប់ឆ្នាំដូចជានាងអាចមើលដឹងបានដែលថារត់មកដើម្បីអី?

    «អូហ៍ នាងជាអ្នកធ្វើហ៎?បើចឹងអរគុណណាស់» រាងក្រាស់ញញឹមហាស្តីអរគុណទៅកាន់អ្នកបម្រើប្រចាំវិមានរបស់ខ្លួន រួចហើយក៏ដើរទៅកាន់ថាសអាហារនោះមកដាក់លើតុ រង់ចាំរាងតូចមកដល់នឹងបានអោយរាងតូចប៉ូវកម្លាំងវិញបានខ្លះ

    ដប់ប្រាំនាទីក្រោយមក*

    រាងតូចក៏បានចុះមកដល់ខាងក្រោមវិញ ក្រឡេកទៅមើលជុងហ្គុកក៏ឃើញថាគេកំពុងតែមមាញឹកនឹងកុំព្យូទ័ររបស់ខ្លួន បើតាមស្មានក៏ប្រហែលគេកំពុងតែធ្វើការរបស់គេហើយ រាងតូចដកដង្ហើម ដើរទៅទាំងគ្មានកម្លាំងទៅកាន់អាហារលើតុដែលក្របទុកនោះ ខំគិតមកពីខាងលើហើយថា ចង់ដើរលេងជាមួយរាងក្រាស់ ព្រោះធ្វើសង្សារនឹងគ្នាដែល ប៉ុន្តែមិនដែលមានពេលដើរលេងជាមួយគ្នាយ៉ាងមិច តែក៏ត្រូវខកចិត្តបាត់ទៅហើយ ព្រោះរាងក្រាស់កំពុងជាប់រវល់ បើបង្ខំអោយគេទៅជាមួយខ្លួនវាដូចជាមិនសមទាល់តែសោះ

សំណព្វចិត្តសាតាន❥︎ ( completed✔)Dove le storie prendono vita. Scoprilo ora