#សំណព្វចិត្តសាតាន
ភាគទី៣២៖ កុំស្មានថាយើងមិនដឹងថាក្នុងរឿងនោះមានឈុតថើប....
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន <3
«ឧស្សាហ៍ញញឹមបែបនេះហើយទើបស្អាត កើនសម្រស់កុំមុខងាប់រាល់ថ្ងៃ វាមិនសង្ហាឡើយ» រាងតូចញញឹមឡើងស្រស់ ចាប់ទាញថ្ពាល់របស់រាងក្រាស់ដែរនៅតែបន្តបន្ទន់ជង្គង់ដដែល ទាំងដែរខ្លួនបានវែកសក់អោយបានត្រឹមត្រូវមានរបៀបរួចរាល់ហើយនោះ ឃើញគេញញឹមយូរៗម្តងបែបនេះ ចេញមកជីមីនស្ទើរតែធ្លាក់ថ្លើមធ្លាក់ក្នុងអន្លង់ស្នេហ៍ភ្លាមៗ ព្រោះពេលគេញញឹមគឺសង្ហានិងស្រស់ស្អាតខ្លាំងណាស់ ហេតុអីមនុស្សញញឹមស្អាតដូចជាគេមិនចេះញញឹមដាក់អ្នកណាសោះទៅវិញ?
ខណៈឮរាងតូចនិយាយបែបនឹងហើយ រាងក្រាស់ក៏ប្តូរទឹកមុខងាប់មួយរំពេជ រួចហើយក៏ដើរទៅរកកុំព្យូទ័ររបស់ខ្លួនធ្វើការបន្ត មិញនេះច្រឡំញញឹមទេ គេមិនបានមានចេតនាចង់ញញឹមឡើយ មុខរបស់គេត្រូវតែនឹងធឹងបែបនេះ មិនចង់ញញឹមដាក់អ្នកណាទាំងអស់ ខ្លាចអ្នកខ្លះបានចិត្ត
«ដេតឌី សំណព្វចិត្តចង់សុំអ្វីមួយពីដេតឌីបានទេ?» រាងតូចរត់ពីចម្ងាយ មកអង្គុយលើសាឡុងទន្ទឹមនឹងរាងក្រាស់ដែរ ដោយនិយាយដាក់សំណើរថាចង់សុំអ្វីមួយដេតឌីជុងនេះហើយ
រាងក្រាស់មិនមាត់ឡើយ គេបញ្ឈប់សកម្មភាពនៃការចុចកុំព្យូទ័រមកសម្លឹងមុខរបស់រាងតូចវិញ តែបែបមិននិយាយអ្វីបន្តឡើយ អាពេលសុំមកនិយាយល្អណាស់ ដល់ពេលអាដៀលគេវិញនេះ មិនបាច់និយាយទេពាក្យអាក្រក់មកពីណាក៏និយាយចេញមកបានដែរ
«អាម្សិលមិញថាអោយយើងមាត់ប្រៀបប្រដូចនឹងឆ្កែ យើងមិនទាន់ដាក់ទោសផង ឥឡូវមកចង់សុំអ្វីទៀតហើយ?ចង់សុំដប់តឹក ឬម្ភៃតឹក?»
«អត់ទេៗៗៗ មិនមែនចង់សុំអានឹងទេ កាលដេតឌីចាប់សំណព្វចិត្តមកទីនេះដំបូងនោះ ដេតឌីមានបានឃើញស្រ្គីបរឿងទេ?ខ្ញុំចង់បានស្រ្គីបរឿងនោះមកវិញ» ជីមីនអង្រួនដៃរបស់រាងក្រាស់ដោយការសុំអង្វរ អោយយកស្រ្គីបរឿងនោះមកអោយខ្លួនវិញ ព្រោះចង់សុំយូរហើយចេះតែភ្លេច ចង់បានវាមកវិញព្រោះគេស្រឡាញ់សាច់រឿងនឹងណាស់
VOUS LISEZ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Aléatoireស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer