part65+66

1K 49 0
                                        

#សំណព្វចិត្តសាតាន

                ភាគទី៦៥៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

    «លោកហួសហេតុពេកទេដឹង?យ៉ាងណាក៏គួរតែយល់ពីមនោសញ្ជេតនារវាង បងប្អូនខ្លះ ហួសហេតុពេកហើយ» រាងតូចនិយាយឡើង ដោយទាញថេយ៉ុងអោយទៅក្រោយខ្លួន ពេលនេះជីមីនមិនសូម្បីតែខ្លាចកាំភ្លើងដែលនៅព័ទ្ធជុំវិញខ្លួន គេពិតជាក្លាហាន ក្លាហានខ្លាំងណាស់

     «មិនមែនជារឿងរបស់លោកនោះទេ ដូច្នេះកុំលូកមាត់!» គេលើកកាំភ្លើងចង្អុលទៅកាន់ជីមីន ដោយទាញអោយជីមីនទៅម្ខាងនិងមាននាយជេក ចូលទៅចាប់ខ្លួនរបស់ជីមីនចងជាប់នៅកៅអីជាប់

      «ដោះលែងខ្ញុំភ្លាម...» ជីមីននិយាយឡើងដោយព្យាយាមកន្ត្រាក់ចេញពីកៅអីដើម្បីអាចចេញពីការចងមួយនេះបាន តែខណៈនោះក៏ត្រូវស្ងាត់ភ្លាមៗពេលដែលត្រូវជេកយកនំប៉ាវនៅក្នុងដៃញុកមាត់របស់រាងតូចណែន ធ្វើអោយគេមិនអាចនិយាយអ្វីបានទៀត ក្រោយពីក្រហឹម "អឹមៗ" តែឯង

      «យើងគួរតែអរគុណឯង អរគុណពីរនាក់ម្តាយកូនឯងនេះហើយ ដែលធ្វើអោយយើងមានអ្វីៗគ្រប់យ៉ាងដល់សព្វថ្ងៃ ដោយសារតែការស្អប់ ដោយសារតែការចង់ឈ្នះ ទើបយើងខំប្រឹងបានមកដល់សព្វថ្ងៃនេះ យើងមានលុយ យើងមានឡាន យើងមានក្រុមហ៊ុន មានកាសុីណូ មានវិមានធំស្កឹមស្កៃ មានដីធ្លី និងរបស់របរជាច្រើនទៀត ក៏ព្រោះតែយើងចង់ធ្វើអោយដឹង ថាយើងមិនមែនជាក្មេងដែលមិនដឹងអី! ចំណែកឯង ជាមួយនិងស្រីម្នាក់នេះផងដែល គ្មានចេះស្អីឡើយក្រៅពីដេកសុីលើគំនរលុយរបស់ប៉ាយើង ពិតជាថោក ថោកទាបខ្លាំងជាងពួកបាតសង្គមដែលដេកក្រោមស្ពានទៅទៀត..» ជុងហ្គុកបន្លឺប្រយោគឡើងស្តីចំៗទៅកាន់ថេយ៉ុងនិងអ្នកស្រីយីន វាជាការពិត អ្វីដែរគេនិយាយគឺសុទ្ធតែជាការពិត គេមានការចង់ឈ្នះ គេចង់ឈ្នះម្តាយពីរនាក់កូននេះ ទើបគេមានមកដល់សព្វថ្ងៃនេះ

    «ឯងគ្មានសិទ្ធិនិយាយបែបនេះដាក់ម៉ាក់របស់យើងឡើយជុងហ្គុក ហ្វើយ អាចម៍ឆ្កែស្អីសម្បត្តិមានត្រឹមក្រុមហ៊ុនប៉ុណ្ណឹង គិតថាយើងនេះខ្លាច?» ថេយ៉ុងបន្តប្រយោគឡើងស្តីទៅកាន់ជុងហ្គុកវិញ ដោយធ្វើជាស្តោះទឹកមាត់ឡើងទៅលើឥដ្ឋ

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя