#សំណព្វចិត្តសាតាន
ភាគទី៨០៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
«ទៅឥឡូវនេះមែនទេលោកប៉ា?លឿនពេកទេដឹង?» រាងតូចបន្លឺឡើងហាក់ចង់បដិសេធនឹងលោកប៉ារបស់ខ្លួន តែចង់បដិសេធយ៉ាងមិចទៅ បើជុងហ្គុកនិយាយថាយល់ព្រមគ្រប់សំណើរទៅហើយ រឿងគ្រប់យ៉ាងគឺត្រូវស្របតាមលោកផាកទាំងអស់
«គេនិយាយថាយល់ព្រមគ្រប់រឿងហើយ តោះកុំអោយខាតពេល» និយាយរួចហើយគាត់ក៏ដើរទៅមុន ចំណែកជុងហ្គុកក៏គ្រារាងតូចចេញទៅដូចគ្នា ដោយដាក់អោយជីមីនអង្គុយខាងមុខ
«អ៎េៗៗៗ ជីមីនមកខាងក្រោយវិញ អោយប៉ាទៅខាងមុខនឹងវិញ» លោកផាកបន្លឺឡើងពេលដែលបានឃើញថារាងក្រាស់បម្រុងដាក់អោយកូនរបស់គាត់នៅខាងមុខបែបនេះ គាត់មិនព្រមជាដាច់ខាត
«មានរឿងអីមែនទេលោកប៉ា?ហេតុអីអោយខ្ញុំអង្គុយខាងក្រោយវិញ» ក្នុងចិត្តត្បិតមិនចង់បែកពីជុងហ្កុកសូម្បីតែមួយជំហានទើបគេសួរទៅកាន់លោកប៉ាថាគាត់ចង់ធ្វើអីអោយប្រាកដបែបនេះ?
«ឯងនេះធំតែក្បាល តែមិនដឹងពីរបៀបធ្វើជាឪពុកនិងប្តីល្អបែបណា មានផ្ទៃពោះបែបនេះ គេមិនអោយប្រពន្ធអង្គុយនោខាងមុខទេ ចុះបើសិនជាមានរឿងកើតឡើង ត្រូវចាប់ហ្រ្វាំងដោយមិនបានត្រៀមទុក ហើយពោះបុកត្រូវនឹងអានេះ តើគិតយ៉ាងមិច?» គាត់វាចាឡើងទៅកាន់អនាគតកូនប្រសារ ធំតែក្បាលពិតមែន មិនដឹងពីរបៀបមើលថែអ្នកដែលមានកូន គាត់ដឹងច្បាស់ទើបគាត់អោយជីមីនអង្គុយខាងក្រោមវិញ មិនបានគិតចង់បំបែកបំបាក់ឡើយ
«បាទ ខ្ញុំយល់ហើយ ម៉ោះ បងជូនអូនទៅអង្គុយខាងក្រោយវិញ» និយាយរួចហើយក៏គ្រាជីមីនអោយអង្គុយខាងក្រោយវិញ ទើបគេជាអ្នកបញ្ជាចង្កូតមកអង្គុតនៅផ្នែកខាងមុខវិញ
«បើកឡានតិចៗទៅ កុំប្រញាប់ពេក ពេលព្រឹកបែបនេះសម្បូរអ្នកចេញទៅធ្វើការច្រើន យើងអ្នកជិះឡានបង្អន់ៗខ្លះទៅ» លោកផាកបន្លឺឡើងទៅកាន់ជុងហ្គុកខណៈដៃគាត់កំពុងតែព្យាយាមទប់ដៃម្ខាងនៅលើក្បលរបស់គាត់ ព្រោះគេជិះលឿនពេកឡើង ដូចព្យុះដែលផាត់កាត់តែបន្តិចក៏ដល់ទៅហើយ
«ខ្ញុំថានៅស្ទើរទេ លោកប៉ាក្មេក ធ្វើបែបនេះទើបទៅដល់លឿន» គេញញឹមបន្លឺឡើងទៅកាន់លោកផាក ខណៈជីមីនអ្នកអងកគុយខាងក្រោមឡើងសាំុទៅហើយ ព្រោះជុងហ្កុកទម្លាប់តែបែបនេះឯង ចូលចិត្តជិះលឿនៗ អ៊ីចឹង
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
