#សំណព្វចិត្តសាតាន
ភាគទី៣៦៖ ចង្រៃយក៍ សួរលើកណាក៏គេចដែរអាបុិសាតានឆ្កួត...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
មិនប៉ុន្មាននាទីក្រោយមក រាងតូចក៏ដើរមកវិញជាមួយនឹងកែវទឹកដែរដាក់អផយរាងក្រាស់នៅក្នុងដៃ គេយកទឹកមកអោយរាងក្រាស់ហើយក៏មិនភ្លេចយកទៅអោយថេយ៉ុងដែរអង្គុយនៅម្ខាងនោះដូចគ្នាមុននឹងដាក់ខ្លួនអង្គុយលើសាឡុងអោយបានស្រួលបួល
«សុំឱបមួយបានទេ?» មិញនេះសុំចាប់ដៃ តែក៏ត្រូវបានរាងក្រាស់ប្រើអោយទៅយកទឹកលើកនេះមិនបាច់សុំចាប់ដៃទេ សុំឱបតែម្តងទៅ ព្រោះមិនងាយបានជួបអាយដលផ្ទាល់ឡើយ ទើបតែមានឱកាសម្តងក្នុងជីវិតដូច្នេះហើយត្រូវតែឆ្លៀត
ហ្វូ.....
សម្លេងខំប្រឹងដកដង្ហើមចេញមកខាងក្រៅ ដើម្បីអោយវាធូរចេញមកក្រៅ ដូចជាមនុស្សដែរកំពុងតែចង់ស្ទះផ្លូវដង្ហើមក៏ព្រោះតែរឿងអ្វីមួយយ៉ាងអ៊ីចឹង សន្លេងរបស់គេបានបន្លឺដល់ត្រចៀករបស់ថេយ៉ុងអោយបានឮច្បាស់ៗ ហើយក៏បានដឹងថាគេដូចជាកំពុងតែព្យាយាមនិងខំប្រឹងអត់ធ្មត់ទៅលើរឿងអ្វីមួយយ៉ាងអ៊ីចឹងផងដែរ
«មិនសមទេដឹង ចាំមានពេលលើកក្រោយចាំយើងណាត់គ្នាម្តងទៀតទៅចុះ ពេលនេះខ្ញុំមានការរវល់ត្រូវទៅវិញឥឡូវនេះហើយព្រោះម៉ោងដូចជាចូលម៉ោង8យប់ឥឡូវហើយ សុំទោសផងណា» គេមើលតែទឹកមុខរបស់ប្អូនក៏បានដឹងដែរថាកំពុងតែតានតឹងក៏ព្រោះតែរឿងអ្វី មើលទៅបុរសមាឌតូចម្នាក់នេះ មានឥទ្ធិពលចំពោះប្អូនប្រុសរបស់គេខ្លាំងណាស់ ដល់ថ្នាក់ថាប្រច័ណ្ឌហើយតែមិនហ៊ាននិយាយចេញមកក្រៅសុខចិត្តដកដង្ហើមធំចេញមកក្រៅ ដោយសេចក្តីអត់ធ្មត់ទៅវិញ..
«អូខេ..បែបនឹងក៏បាន បាយៗណា ចាំជួបគ្នាពេលក្រោយ..» រាងតូចនិយាយដោយស្នាមញញឹម បាយៗទៅកាន់ថេយ៉ុងចំណែកថេយ៉ុងក៏ញញឹមមុននឹងសម្លឹងទៅកាន់ប្អូនប្រុសលើកដៃលាជាលើកចុងក្រោយ ចំណែកជុងហ្គុកក៏មិនបានតបអ្វីឡើយ គេក៏ងាកមកប្រសព្វនឹងកុំព្យូទ័ររបស់ខ្លួនវិញតាមធម្មតា ថេយ៉ុងឃើញបែបនេះហើយក៏បានតែអន់ចិតុតនិងធ្វើទឹកមុខស្អុយដើរចេញទៅទាំងមិនអស់ចិត្តនិងប្អូនប្រុស..
STAI LEGGENDO
សំណព្វចិត្តសាតាន❥︎ ( completed✔)
Casualeស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer