#សំណព្វចិត្តសាតាន
ភាគទី៥៤៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
«អូនដឹងថាបងមានការបារម្ភចំពោះអូនខ្លាំង ប៉ុន្តែអូនមិនមែនទៅតែម្នាក់ឯងឯណា យ៉ាងណាក៏អូនមានបងជីងនៅក្បែរអូនគ្រប់ពេលវេលាដែរ កុំបារម្ភពីអូនពេកអី ពេលដែរអូនឃើញបងភ្លឹកៗភាំងៗបែបនេះ ដឹងទេថាអូនបារម្ភពីបងប៉ុណ្ណា? ឈប់គិតច្រើនទៅ មានអូននៅជាមួយបង អូននឹងមិនធ្វើអោយបងមានអារម្មណ៍ថាឯកាឡើយ ត្រូវចាំថាអូននឹងនៅក្បែរបងចាប់ពីពេលនេះ រហូតរៀងទៅ អូននឹងមិនទៅណាចោលបងឡើយ» រាងតូចញញឹមរៀបរាប់ ដោយរុលខ្លួនចូលទៅអោបកាយមាំក្រាស់របស់ជុងហ្គុកដោយអង្អែលលើសរសៃរសក់របស់គេតិចៗ គេដឹងថាជុងហ្គុកមានការបារម្ភចំពោះគេខ្លាំងពិតមែន ប៉ុន្តែគេធំហើយ គេចេះមើលថែខ្លួនឯងហើយ ម្យ៉ាងទៀតគេមិនមែនទៅទីនោះតែឯកឯងឯណា ចាំបាច់បារម្ភពេកធ្វើអ្វី?
«មានអូននៅក្បែរក្នុងពេលវេលាបែបនេះ បងពិតជាមានសំណាងបំផុតហើយ បងមិនដែរគិតទេ ថាបងនឹងមានថ្ងៃដែរអាចស្រឡាញ់នរណាគេម្នាក់ក្នុងនាមជាអនាគតប្រពន្ធបាន» គេបន្លឺប្រយោគបែបនេះឡើងដោយជីមីនគ្រាន់តែឮហើយក៏នាំខ្លួនចេញពីការអោបអង្គុយសម្លក់រាងក្រាស់ភ្លាមៗដោយការខឹង ធ្វើដូចជាក្របីញីដែរកំពុងតែរៀបនឹងជល់ជាមួយឈ្មោលយ៉ាងអញ្ចឹង
«បើកុំតែអូនសារភាពប្រាប់បង គម្រាមសម្លាប់ខ្លួន ម្លេះពេលនេះប្រហែលជានៅលាក់នឹងអូនទៀតផងក៏មិនដឹង អូននិយាយត្រូវទេ?»
«ថាអញ្ចឹងក៏បាន អូនក៏ដឹងថាបងនេះមាត់រឹងប៉ុណ្ណា ទោះបងដឹងចិត្តខ្លួនឯងថាបងស្រឡាញ់អូនយ៉ាងណាក៏បងមិនចង់និយាយវាចេញមកក្រៅឡើយ តែទង្វើ អូនក៏បានដឹងតាមទង្វើមិនអញ្ចឹង មាត់ថាមិនស្រឡាញ់ពិតមែន ប៉ុន្តែបងក៏បង្ហាញទៅតាមទង្វើរបស់បងទៅកាន់អូនចេញពីពោះអស់ហើយ» គេនិយាយដោយញញឹមចេញមាត់ ខ្លួនខុសហើយនៅនិយាយចេញមកជឿជាក់ដូចជាខ្លួនត្រឹមត្រូវទៀត ដោយទ្រាំមិនបាននឹងការឌឺរបស់មិត្តប្រុសជីមីនក៏លោតកញ្រ្ជោលឡើងលើសេចផេករបស់ជុងហ្គុករួចហើយក៏ចាប់មួលស្លឹកត្រចៀកមិត្តប្រុសភ្លាមៗសឹងតែដាច់ត្រចៀកចេញពីក្បាល
«ថ្ងៃក្រោយមិនត្រូវលាក់បាំងអូនទេដឹងទេ?អូនស្អប់ការកុហកណាស់ បើមានលើកក្រោយបងស្បថទេ ថាបងនឹងកាត់អាក្រោមចោល បោះអោយឆ្កែសុី?» រាងតូចនិយាយដោយដៃព្យាយាមប្រមូលកម្លាំងកាន់តែខ្លាំង មួលកាន់តែខ្លាំងឡើង ស្ទើរតែដាច់ត្រចៀករបស់រាងក្រាស់ទៅហើយ
«អួយៗៗៗ បានៗ...បងសន្យា..មិនលាក់ទៀតទេ..បងឈប់លាក់ហើយ អូយ..លែងត្រចៀកបង..អូយឈឺណាស់..ដៃធ្ងន់ៗម្លេះ»ត្រឹមសង្សារទេ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ជីមីនកំពុងតែបញ្ចេញចង្កូមខ្លាមកតិចៗហើយ វាធ្វើអោយគេនេះឈឺសាច់ជាងស្អីទៅហើយ មិនធម្មតាទេជីមីន
«អូនជឿបង ឥឡូវបីអូនទៅបន្ទប់ អូនរងាណាស់ ចង់ផ្លាស់ខោអាវ» រាងតូចក្រោកឈរពេញកម្ពស់ត្រដាងដៃអោយជុងហ្គុកបែរខ្នងអៀវខ្លួនទៅកាន់បន្ទប់ ចំណែករាងក្រាស់ក៏មិនបានប្រកែកអ្វីឡើយ គេក៏បែរខ្នងបន្ទន់ជង្គង់បន្តិច រាងតូចក៏ឡើងខ្នងរបស់ជុងហ្គុកភ្លាមៗក៏ដើរចូលទៅខាងក្នុងទាំងពីរប្រាណ
<<Skip>>
ងាកមកខាងផ្ទៃបន្ទប់ដ៏សែនងងឹតស្លុបរបស់មនុស្សអាថ៌កំបាំងឯនេះវិញ បើគិតទៅតាមធម្មតាបន្ទប់នេះប្រៀបដូចជាបន្ទប់ដែរខ្មោចរស់នៅទៅហើយ ព្រោះវាងងឹតស្លុបតែម្តងគ្មានសូម្បីតែពន្លឺភ្លើងទាន ក៏ព្រោះតែម្ចាស់កាយម្នាក់នោះមិនចូលចិត្តពន្លឺដែរមានរស្មីស្រស់ថ្លាឡើយ គឺចូលចិត្តតែពួកប្រភេទដែរងងឹតគេរស់នៅសព្វថ្ងៃនេះហើយ
«ការងារលើកនេះទទួលបានជោគជ័យហើយលោក ពួកយើងបានធ្វើតាមលោកបញ្ជាបានដោយគ្មានការធ្លោះធ្លោយ» សម្លេងបុរសម្នាក់ដែរជាកូនចៅបន្លឺឡើងទៅកាន់បុរសអាថ៌កំបាំងនោះដោយស្នាមញញឹមក៏ព្រោះតែរាល់ការជោគជ័យគឺប្រាកដជាត្រូវបានប្រាក់ឈ្នួល ហើយកម្រៃដែរត្រូវបង់លើកូនចៅនេះម្តងៗគឺមិនមែនតិចទេ ម៉ាអាចរស់នៅដប់ឆ្នាំដោយគ្មានធ្វើការអ្វីទាំងអស់បាន
«ល្អ..ហឹស..ល្អណាស់ ធ្វើការបានល្អបែបនេះហើយ លើកក្រោយយើងនឹងមានការងារអោយធ្វើទៀត យៀននីនាងទៅយកកញ្ចប់ប្រាក់ដែរយើងបានត្រៀមនៅលើតុមកអោយពួកគេទៅ» បុរសអាថ៌កំបាំងបន្លឺឡើងទៅកាន់ដៃស្តាំដែរជាមនុស្សជំនិតផ្ទាល់នៅក្នុងបន្ទប់នេះ នាងឮការស្រែកបញ្ជាហើយក៏បានដើរទៅរកកញ្ចប់ប្រាក់នោះរួចហុចអោយបុរសជាកូនចៅម្នាក់នោះដោយវាចាឡើងមកថា
«យកប្រាក់នេះហើយរត់គេចអោយបានឆ្ងាយបំផុត បើមានបញ្ហាអ្វីកុំខលមករកគ្នាអោយសោះ ព្រោះបើមានការងារថ្មីពេលណា គឺយើងនេះហើយជាអ្នកដែរត្រូវតែខលទៅឯង» យៀននីហាក់យល់ច្បាស់នូវកិច្ចការរបស់ខ្លួនទើបនិយាយរៀបរាប់ប្រាប់ទៅកាន់មនុស្សដែរខ្លួនអោយធ្វើនោះហើយ ពួកគេក៏ញញឹមហួចមាត់ជាមួយនឹងសាច់ប្រាក់មហាក្រាស់ដើរចេញទៅបាត់
«តែប៉ុណ្ណេះពួកវាប្រាកដជាខាតមិនស្ទើរទេ ម្ចាស់ប្រុស» យៀននីញញឹមឡើងដោយសេចក្តីលាក់គំនួច ការងារនេះគឺធ្វើត្រូវប្លង់ខ្លាំងណាស់ចំពេលដែរ ជុងហ្គុកកំពុងតែកើតទុក្ខរឿងនោះផង ឥឡូវត្រូវមកគិតរឿងនេះទៀត មិនដឹងថាឆ្កួតយ៉ាងមិចទៅហើយទេ
«ខួរក្បាលរបស់គេប្រាកដជាស្ពឹកគិតអ្វីលែងត្រូវ ហាសហា ទីបំផុតគេនៅតែចាញ់ល្បិចកលរបស់យើងខានពុំបាន ឈ្លាសវៃកម្រិតណាក៏ដោយ ទីបំផុតក៏នៅតែចាញ់គំនិតរបស់យើងដដែល តើគេនឹងអាចឈ្នះមន្តអាគមសណ្តំរបស់យើងបានយ៉ាងមិចទៅ?ហាសហា... វាគ្មានថ្ងៃដែរអាចឡើយ!» បុរសអាថ៌កំបាំងម្នាក់នោះសើចឡើងយ៉ាងសប្បាយចិត្តនៅលើគំនរទុក្ខរបស់ជុងហ្គុក ក្តីសុខរបស់ជុងហ្គុកគឺជាភាពឈឺចាប់របស់គេ ចំណែកក្តីឈឺចាប់របស់ជុងហ្គុកគឺជាសេចក្តីសុខរបស់គេ គេគ្មានថ្ងៃនឹងធ្វើអោយជុងហ្គុកសោយសុខបានឡើយ
«បុរសមាឌតូចម្នាក់នោះពិតជាជួយយើងបានច្រើនរឿងខ្លាំងណាស់ ពីមុនយើងមិនអាចទាយដឹងបានទេថាសាតានម្នាក់នោះមានចំណុចខ្សោយអ្វីខ្លះ?ព្រោះគេជាមនុស្សមិនសូវមាត់ក.ប៉ុន្តែក្រោយពេលបានបុរសមាឌតូចម្នាក់នោះមក គឺថាយើងអាចចាប់ចំណុចខ្សោយរបស់សាតានម្នាក់នោះបានច្រើនតែម្តង គួរតែអរគុណគេទៅមែនទេម្ចាស់ប្រុស?» កាលដែរនាងនិយាយបែបនេះក៏ព្រោះតែនាងក៏ព្យាយាមចាប់ចំណុចខ្សោយរបស់ជុងហ្គុកមករាប់សិបឆ្នាំទៅហើយ តែវាក៏មិនដែរបានដូចបំណងទើបតែពេលនេះ គឺថាចាប់បានស្រស់ៗតែម្តង បែបនេះហើយទើបងាយស្រួលក្នុងការកាច់បំបាក់ស្លាបរបស់រាងក្រាស់អោយធ្លាក់ដល់បាតតែម្តង
«មែនហើយ បុរសមាឌតូចម្នាក់នោះក៏សង្ហា ស្រស់ស្អាតណាស់ដែរ មិនយូរទេ យើងនឹងយកគេមកក្តោបក្តាប់នៅក្នុងដៃរបស់យើង ដល់ពេលនោះ តើសាតានម្នាក់នោះនឹងធ្វើបែបណាទៅ?ក្រោយពេលដែរត្រូវយើងឆក់មនុស្សដែរគេស្រឡាញ់ចេញពីទ្រូងគេហើយនោះ?..គ្រាន់តែគិតក៏សប្បាយណាស់ទៅហើយ..»
VOUS LISEZ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Aléatoireស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer