part06

2K 107 2
                                        

#សំណព្វចិត្តសាតាន

          ភាគទី០៦៖

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន <3

       ហ្វូៗៗៗៗៗ

      សម្លេងទះដៃប្រណាំងនិងការស្រែកហ៊ោកញ្ជ្រៀវរបស់ពួកក្មេងៗនៅក្នុងមណ្ឌលស្រែកប្រណាំងគ្នាឡើងក្រោយបានឃើញការសម្តែងដ៏អស្ចារ្យរបស់រាងតូចហើយ វាពិតជាអស្ចារ្យពិតមែន របាំបែបនេះពួកគេជាក្មេងៗមិនដែរឃើញសូម្បីតែនៅក្នុងរូបថតឬមានការបង្រៀនពីអ្នកគ្រូ ព្រោះថានៅក្មេងពេក តែពេលបានមើលការសម្តែងរបស់រាងស្តើងហើយធ្វើអោយពួកគេពេញចិត្តណាស់
      «បងប្រុសពិតជាសម្តែងបានល្អពិតមែន អូនឲ្យស្ករគ្រាប់បងប្រុសមួយ» ក្មេងប្រុសម្នាក់ក្នុងចំណោមកុមារដែរនៅទីនោះទាំងអស់ ចិត្តហ៊ានបានឡើងយកស្ករគ្រាប់របស់ខ្លួនដែរមានតែមួយគត់នៅកកនុងដៃរបស់ខ្លួនឯងហុចទៅឲ្យរាងស្តើង ជីមីនឃើញហើយញញឹមខ្ជឹបខណៈដៃក៏យកទៅអង្អែលលើក្បាលរបស់ក្មេងប្រុសនោះតិចៗ
      «បងអរគុណសម្រាប់ស្ករគ្រាប់មួយនេះ បងនឹងរក្សាទុកពេលនេះបងសុំទៅផ្លាស់ខោអាវសិន ចាំបងចេញមកលេងជាមួយវិញនាក្មេងឆ្លាត» រាងតូចនិយាយរួចហើយក៏ដើរទៅខាងក្រោយឆាកដើម្បីផ្លាស់ខោអាវចេញនិងស្បែកជើងកៅស៊ូដែរកំពុងពាក់ជាប់នឹងជើងនេះ ទទួលស្គាល់ថាវាឈឺពិតមែន រាល់ពេលសម្តែងម្តងៗគឺត្រូវតែពាក់ស្បែកជើងកៅស៊ូនោះ តែគេពិតជាចង់សម្តែងអោយក្មេងៗបានឃើញយ៉ាងហោចណាស់ក៏ម្តងនៅក្នុងឆាកជីវិតព្រោះមិនចង់អោតរបាំមួយនេះបាត់សូន្យឈឹងទៅតែម្តងនោះទេ
      ងាកមកខាងរាងក្រាស់វិញ ក្រោយមើលការសម្តែងចប់ហើយគេក៏ដើរតម្រង់មករកម្ចាស់មណ្ឌលដែរជាអ្នកមើលថែក្មេងៗម្តង ពេលនេះគេប្រហែលជាត្រូវជួយដល់មណ្ឌលនេះម្តងទៀតហើយ ព្រោះវាជាប្រចាំសម្រាប់គេ គេតែងតែជូនប្រាក់ឧបត្ថម្ភក្មេងៗសម្រាប់សម្ភារៈសិក្សានិងគ្រឿងប្រាស់ប្រាស់ផ្សេងៗនៅក្នុងមណ្ឌលនេះជានិច្ច
      «រំខានលោកចនទេ?ដែរខ្ញុំអញ្ជើញឲ្យមកមើលរបាំបែបនេះ?» ម្ចាស់មណ្ឌលដាក់សំណួរសួរទៅកាន់រាងក្រាស់ដោយការខ្លាចចិត្ត ព្រោះយល់ថាវាពិសេសទើបចង់ហៅគេមកទស្សនា ទោះយ៉ាងណាក៏នៅតែខ្លាច ព្រោះនាងចូលចិត្តតែគេអាចនឹងមិនចូលចិត្តក៏ថាបាន
      «មិនរំខានទេ យើងចូលចិត្តរបាំមួយនេះទៅវិញទេ យ៉ាងណាៗវាល្អស្រាប់ហើយដែរយើងអាចមានឱកាសបានមើលការសម្តែងរបាំនេះម្តងទៀត ហើយនេះជាទឹកប្រាក់បន្តិចបន្តួចទុកសម្រាប់ក្មេងៗ» គេនិយាយរួចហើយក៏ដកសំបុត្រលុយរបស់ខ្លួនដែរបានត្រៀមរួចជាស្រេចសម្រាប់ម្ចាស់មណ្ឌលនោះ គេឧបត្ថម្ភមកខាងមណ្ឌលនេះជារៀងរាល់ខែទោះរវល់ថ្នាក់ណាក៏គេមិនដែរភ្លេចក្នុងការឧបត្ថម្ភ ព្រោះគេអាណិតនិងស្រឡាញ់ក្មេងៗនៅទីនេះ គេយល់ពីទុក្ខលំបាករបស់ក្មេងៗទើបតែងមកឧបត្ថម្ភនៅទីនេះពុំដែរខាន
      «ច៎ាស ក្តីសង្ឃឹមសម្រាប់កុមារគឺពឹងផ្អែកលើការឧបត្ថម្ភរបស់លោកចនហើយ បើពឹងផ្អែកលើខ្ញុំតែម្នាក់ក៏ពិបាកដូចគ្នា យ៉ាងណាអរគុណលោកសម្រាប់ការអញ្ជើញមកជាភ្ងៀវកិត្តិយស អូ នោះអ្នកប្រុសជីមីន!» ខណៈកំពុងនិយាយអរគុណទៅកាន់រាងក្រាស់នោះក៏បានឃើញថារាងតូចរៀបឡើងឡានបម្រុងត្រឡប់ទៅផ្ទះវិញ ទើបភ្នែករហ័សឃើញទាន់ក៏ហៅអោយមកទីនេះជាមួយខ្លួនសិន
      «ខ្ញុំនឹកស្មានថាបងមានការរវល់ហើយ មិននឹកស្មានថាបងកំពុងឈរទីនេះ សុំទោសដែរគ្មានសុជីវធម៌ចំពោះបង» កាលដែររាងតូចចេញឡានទៅដោយមិនបានប្រាប់ម្ចាស់មណ្ឌលត្រឹមត្រូវព្រោះគិតថានាងអាចនឹងរវល់តែក៏ភ្ងាក់ម្តងទៀតពេលដែរបានឮសម្លេងស្រែកហៅទើបប្រញាប់ដើរមកដោយភ្នែកព្យាយាមឃាត់ខ្លួនឯងមិនឲ្យសម្លឹងបុរសដែរកំពុងតែឈរនៅជិតនោះដែរ
      «ច៎ាសមិនអីទេ មិនសរសើរពុំបានប្អូនសម្តែងរបាំសហសម័យអម្បាញ់មិញនេះធ្វើអោយបងពេញចិត្តខ្លាំងណាស់ បងមិននឹកស្មានទេថាក្មេងជំនាន់ថ្មីនេះក៏អាមានទេពកោសល្យអាចសម្តែងរបាំដ៏សែនលំបាកមួយនេះបានដែរ» គាត់ចាប់ផ្តើមលើកសរសើរភ្លាមៗកាលបើឃើញថារាងតូចមកដល់ចំពោះមុខជុងហ្គុកហើយនោះ ចំណែករាងក្រាស់ក៏មិនបាននិយាយអីដែរ គេកំពុងនិយាយគ្នាត្រង់ខាងលិចនេះតែភ្នែករបស់នាយបែរជាសម្លឹងទៅខាងត្បូងមកពីមិនចង់ឃើញមុខអ្នកខ្លះនាំតែសៅហ្មងនៅក្នុងចិត្តទើបមិនចង់ប្រសព្វភ្នែកជាមួយ
      «ច៎ាស ខ្ញុំរៀនរបាំនេះតាំងពីនៅក្មេងៗមកម្លេះយ៉ាងណាខ្ញុំសុំអនុញ្ញាតត្រឡប់ទៅផ្ទះវិញហើយបង ព្រោះជើងឈឺមិនអាចនៅឈរយូរបាន សុំទោសផងណាបង» រាងតូចមិនអាចនៅឈរនឹងបានព្រោះជើងកំពុងឈឺដោយសារតែពាក់ស្បែកជើងកៅស៊ូអម្បាញ់មិញនេះហើយ ទើបមិនអាចទ្រាំបានតទៅទៀតសុំអនុញ្ញាតប្រធានមណ្ឌលនោះទៅផ្ទះតែម្តងទៅ បើនៅទៀតជើងរបស់គេប្រហែលជាត្រូវដើរលែងកើតហើយ
      «ទៅចុះសំណាងល្អណានិងអរគុណដែរបានមកសម្តែងតាមសន្យា»ក្រោយទទួលបានការអនុញ្ញាតហើយរាងតូចក៏ញញឹមរួចដើរបកក្រោយទៅវិញដោយមានជីងអីុជាអ្នកជួយកាន់ស្មារបស់រាងតូចដើរទៅរកឡានដែរបានបញ្ឆេះចាំស្រាប់នោះទើបបើកចេញទៅ
      «អ៊ីចឹងយើងក៏ទៅវិញដូចគ្នា មានឱកាសចាំជួបគ្នាពេលក្រោយ» និយាយរួចហើយរាងក្រាស់ញញឹមស្រាលដាក់ម្ចាស់មណ្ឌលបន្តិច ទើបដើរចេញទៅជាក្រោយដោយមានជេកដើរតាមពីក្រោយកាន់អាវក្រៅធំរបស់គេផងដែរ
      មកដល់ក្នុងឡានរបស់ខ្លួន រាងក្រាស់ក៏ធ្វើការទាញក្រវ៉ាត់កចេញពីករបស់ខ្លួនបន្តិចដើម្បីកុំអោយមានអារម្មណ៍តានតឹងពេក ព្រោះមួយថ្ងៃនេះគេដូរបួនប្រាំឈុតហើយចេញពីកន្លែងមួយចូលកន្លែងមួយគេត្រូវដូរគ្រប់ឈុត នេះហើយ ជាអ្វីដែរគេធ្វើប្រចាំថ្ងៃ
      «ចៅហ្វាយចង់ទៅណាបន្តទៀតដែរទេបាទ?» នាយជេកបង្វែរឡានបណ្តើរសួរទៅកាន់ចៅហ្វាយរបស់ខ្លួនបណ្តើរដោយភ្នែកក៏មិនភ្លេចមើលចៅហ្វាយតាមកញ្ចក់ផងដែរ
      «ទៅផ្ទះទៅ យើងហត់ណាស់» រាងក្រាស់កើយក្បាលនិងកៅអីអង្គុយរបស់ខ្លួន បិទភ្នែកឆ្លើយទៅកាន់កូនចៅដែរកំពុងបើកឡាន ឃើញថាចៅហ្វាយកំពុងសម្ងំបិទភ្នែកបែបនេះ អ្នកជាកូនចៅក៏មិនហ៊ានបើកឡានលឿនទៅតាមអារម្មណ៍ដូចកាលពីមុនដែរ ទើបព្យាយាមបើកយ៉ាងណាល្មមៗកុំអោយចៅហ្វាយខឹងនឹងខ្លួន
      តែ រឿងបន្ទាប់ អ្នកណាទៅមើលឃើញសុខៗស្រាប់តែមានអ្នកមកបុកគូទឡាន តើជាអ្នកណា?ហេតុអីបុកមិនដឹងថាម្ចាស់ឡានជាអ្នកណា?ម្នាក់នោះចង់ស្លាប់ហើយមែនទេ
      «ចុះទៅមើល តើជាអ្នកណាដែរមកបុកបែបនេះ?» រាងក្រាស់សម្ងំគេងមិនបានប៉ុន្មានក៏ត្រូវភ្ងាក់ពេលដែរមិនដឹងជាមានឡានមកពីណាមកបុកគូទឡានរបស់គេពីក្រោយ ដោយស្រែកបញ្ជាទៅកាន់កូនចៅអោយចុះទៅមើលថាជាអ្នកណា
      «គឺជាអ្នកប្រុសទៀតហើយ?» ជេកដើរចុះពីរថយន្តដើរមកខាងក្រោយឡាន ក៏បានឃើញថាតាមពិតគឺជាជីមីនដែរគេបានបុកគូទឡានកាលពីព្រឹកមិញនេះ តាមពិតជាគេ?ចុះកាលដែរថាសុំទៅផ្ទះមុនហើយឈឺជើងនោះ?តើជាអ្វី?នេះជាល្បិចរបស់រាងតូចដែរចង់មកសងសឹកដោយការបុកដូចគ្នាហ៎េស
      «យើង-រួច-គ្នា-ហើយ» រាងតូចនិយាយដោយសម្លេងមួយៗច្បាស់ៗមុននឹងលាអណ្តាតដាក់ជេក ហើយក៏បើកឡានហួសទៅធ្វើមិនដឹង ដែរកាយវិការរបស់គេអម្បាញ់មិញក៏បានឃើញនៅក្នុងភ្នែករបស់ម្ចាស់កាយសង្ហាដូចគ្នា ឃើញហើយធ្វើអោយគេមួម៉ៅភ្លាមៗ អាមនុស្សកំពុងតែហត់ក៏មកនាំរឿងឲ្យឈឺក្បាលទៀតហើយ
      «ចៅហ្វាយគឺថា-»
      «មិនបាច់និយាយទេ យើងដឹងហើយឯងគ្រាន់តែបើកឡានទៅផ្ទះវិញទៅ» ដោយដឹងខ្លួនឯងរួចហើយថាម្នាក់នោះជាអ្នកណាទើបគេហាមប្រាមកូនចៅមិនអោយនិយាយ ចៀសជាងធ្វើអោយគេក្តៅចិត្តជាងនេះដូច្នេះហើយ មានតែបើកឡានទៅផ្ះវិញដោយអារម្មណ៍ស្ងប់
      «ហ៊ានខ្លាំងជាមួយយើងផង?ស្អែកឯងនឹងដឹងគ្នាជាមិនខាន!» រាងក្រាស់បន្លឺប្រយោគឮម្នាក់ឯង ក្តាប់ដៃសម្លឹងទៅខាងមុខផ្លូបដោយកំហឹង ពីមុនមកមិនមានអ្នកផ្ចាញ់ហើយក៏មិនធ្លាប់មានអ្នកដែរមកឌឺគេបែបនេះ មនុស្សគ្រប់គ្នាសុទ្ធតែខ្លាចរអានិងរូបគេ រួចចុះហេតុអីក្មេងម្នាក់នេះ មិនសូម្បីតែខ្លាចគេអីសោះអ៊ីចឹង?
      ប៉ុន្តែ! មិនអីទេ គេនឹងធ្វើអោយបានដឹងថាគេជាអ្នកណា?ចាំមើលដល់ពេលដែររាងស្តើងបានដឹងថាគេជាអ្នកណាហើយនោះ តើនឹងនៅតែហ៊ានមានៈបែបនេះទៀតទេ...?

សំណព្វចិត្តសាតាន❥︎ ( completed✔)Where stories live. Discover now