part73🔞

1.6K 54 0
                                        

#សំណព្វចិត្តសាតាន

              ភាគទី៧៣៖ (ភាគពិសេស)

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

    ឡានរបស់មួយគូនេះក៏បានបើមកដល់ទន្លេហានដែលជាកន្លែងដែលហូប៊ីចង់មក ខណៈពួកគេទាំងពីរចុះមកដំណើរគ្នា រួចហើយក៏រកកន្លែងអង្គុយសមរម្យមួយ ដោយហូប៊ីក៏ដើរចេញទៅដោយមិនប្រាប់ណាមជុនមួយម៉ាត់ថាចង់ទៅណា?រាងក្រាស់ក៏សម្លឹងមើលផែនខ្នងរបស់ហូប៊ីដើរទៅនោះដោយជ្រឹមភ្នែកឆ្ងល់ ខណៈពេលនោះក៏លែងឆ្ងល់វិញ ព្រោះកាលបើបានឃើញស្រានៅក្នុងដៃរបស់ណាមជុនហើយនោះ

      «អីយ៉ា ចង់បបួលប៉ូលីសផឹកស្រាទាំងថ្ងៃតែម្តងឬ?» ណាមជុនវាចាឡើង ដោយដៃក៏មិនបដិសេធដែល គេក៏ទទួលយកស្រាពីដៃរបស់ហូប៊ីដែលបានហុចមកអោយខ្លួន ហើយហូប៊ីក៏ដាក់ខ្លួនអង្គុយក្បែរនោះ

      «ផឹកកំដរខ្ញុំបន្តិចទៅ មិនបានឬ?» រាងតូចលើកគាស់ស្រាដែលនៅក្នុងដៃមកអកផឹក ភ្នែកក៏រេទៅមើលណាមជុនដែលអង្គុយនៅក្បែរនោះដោយស្នាមញញឹមតិចៗ

      «បាន រឿងអ្វីដែលថាមិនបាននោះ» រាងក្រាស់លើកអកស្រានៅក្នុងដៃរួចហើយក៏យកស្រានោះជល់នឹងហូប៊ីហើយពួកគេក៏បន្តផឹកជាមួយគ្នាបែបនោះរហូតដោយនិយាយបណ្តើរផឹកបណ្តើរភ្នែកសម្លឹងមើលទៅទេសភាពដែលជាមាត់ទឹកសម្រាប់ទេសចរណ៍មកលេងប្រទេសនេះផ្ទាល់

       ចំណែនគូស្នេហ៍មួយនេះវិញ ក៏ដូចគ្នាមើលទៅឃើញថាពួកគេទាំងពីរគឺមានតែស្នាមញញឹមជាប់នៅលើថ្ពាល់មិនរលុប មើលទៅក៏ឃើញថាវាមានក្តីសុខណាស់ដែល ដែរពួកគេមានពេលវេលាល្អជាមួយគ្នាច្រើនបែបនេះ

   «ម៉ោះ ថតរូបអោយអូនមួយ» រសងតូចហុចទូរស័ព្ទប្រគល់ទៅអោយជុងហ្គុក ខណៈជុងហ្គុកក៏សឹងតែខ្យល់គ ម្តងៗអោយតែពេលសម្លឹងមើលទោងដែលរញ៉េរញ៉ៃខ្វែងខ្វាត់គ្នានោះ គឺដឹងតែឈឺក្បាលតែម្តង

    «1 2 3 អូខេ ក្រឹប..» រាងក្រាស់បន្តថតអោយជីមីនពីមួយប៉ុស្តិ៍ទៅមួយប៉ុស្តិ៍រួចហើយក៏ហុចទូរស័ព្ទអោយរាងតូចវិញ វិនាទីបន្ទាប់ជីមីនក៏ទាញជុងហ្គុកមកចូលកាមេរ៉ារបស់ខ្លួន ថតរហូតទាល់តែអស់ចិត្តទើបពួកគេបន្តទៅលេងអ្វីផ្សេងៗនៅក្បែរនោះវិញ

សំណព្វចិត្តសាតាន❥︎ ( completed✔)Donde viven las historias. Descúbrelo ahora