part41

1.3K 68 0
                                        

#សំណព្វចិត្តសាតាន

    ភាគទី៤១៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

    រាងក្រាស់ដើរចូលទៅក្នុងឡានរបស់ខ្លួន ដោយឡានបានចតចម្ងាយរៀងឆ្ងាយរវាងឃ្លាំងទំនិញរបស់គេ ដើម្បីអោយកូនចៅធ្វើអ្វីទៅតាមបញ្ជារបស់ខ្លួន គេមិនស្តាយឃ្លាំងទំនិញរបស់គេឡើយ បើអ្វីដែរធ្វើអោយគេមានអារម្មណ៍ថាធូរស្រាលនិងសប្បាយចិត្តជាងមុនគេនឹងធ្វើ ធ្វើហើយនឹងសង្ឃឹមថាវានឹងធ្វើអោយគេលែងពិបាកជាងមុនបន្តិចចុះ
    កាយមាំសង្ហាបង្វែងព្រះភក្ត្រទៅមើលចំនឹងកូនចៅប៉ុន្មាននាក់ដែរកំពុងតែមមាញឹកក្នុងការចាក់សាំងដុតកម្ទេចឃ្លាំងទំនិញនោះចោល ការចងចាំមានច្រើននៅក្នុងឃ្លាំងទំនិញនេះ ចុងក្រោយក៏ត្រូវតែបញ្ចប់ដោយផេះផង់ សូមអោយរឿងគ្រប់យ៉ាងឆេះខ្ទិចដូចជាក្នុងភ្នក់ភ្លើងនេះផងចុះ
    «ចៅហ្វាយមិនអីទេ មែនទេ?ចង់ទៅកន្លែងណាសិនទេ?មុននឹងចូលសម្រាក?» ជេកយល់អារម្មណ៍របស់ចៅហ្វាយបានច្បាស់ ហើយក៏គិតថាវាជាអារម្មណ៍មួយដែរពិបាកទទួលយក យល់ច្បាស់ថាវាឈឺចាប់ភ្លាមៗវាពិបាកទទួលយក ប៉ុន្តែយើងក៏ត្រូវតែព្យាយាមធ្វើចិត្ត ព្រោះគ្រប់រឿងមិនមែនសុទ្ធតែអាចដោះស្រាយបានភ្លាមៗនោះទេ
    ពេលខ្លះគេជាកូនចីមកយូររាប់ឆ្នាំហើយ ប៉ុន្តែនៅតែមិនអាចស្មានចិត្តរបស់ចៅហ្វាយគេបានត្រឹមត្រូវពេលខ្លះគិតតែឯង ខ្លាចចៅហ្វាយមានការលំបាក គេធ្វើការជាមួយចៅហ្វាយមករាប់ឆ្នាំគេស្មោះត្រង់ បើទោះជាអោយគេលះបង់ជីវិតដើម្បីការពារចៅហ្វាយក៏ព្រម ព្រោះមកទល់ពេលនេះជុងហ្គុកជួយគេបានចម្រើនជាងមុនឆ្ងាយណាស់
    «ទៅរកកន្លែងដែរមានខ្យល់អាកាសល្អសិនទៅ យើងចង់ឈរនៅទីនោះប៉ុន្មាននាទីសិន» គេនិយាយបញ្ជាទៅកាន់កូនចៅជំនិត រួចហើយក៏ទាញទូរស័ព្ទដែរខ្លួនទើបតែទិញថ្មីមួយទៀតមកមើល ក៏ឃើញថាវាម៉ោង1ភ្លឺទៅហើយទម្រាំតែបញ្ចប់កិច្ចការរបស់ខ្លួន រាងក្តាស់នឹកគិតក្នុងចិត្តបន្តិចមុននឹងគិតថាចង់ដឹងម៉ោងនៅកូរ៉េជាម៉ោងប៉ុន្មានហើយ?តើជីមីនពេលនេះកំពុងតែធ្វើអី?គេពិតជាចង់ដឹង
    គិតក្នុងចិត្តរួចហើយក៏បើកទូរស័ព្ទឡើងមកក៏បានឃើញសារពីសំណព្វចិត្តរបស់គេជាច្រើនលោតមកតៗគ្នា រាងក្តាស់ឃើញហើយក៏អាចញញឹមបានមកវិញភ្លាមៗ ទាំងដែរមិញនេះអារម្មណ៍របស់គេតានតឹងសឹងអីទៅហើយ
    "ដេតឌីទៅដល់ទីនោះដោយសុវត្ថិភាបហើយមែនទេ?"
    "នៅទីនោះយ៉ាងមិចហើយ?ដេតឌីមានបានញាំុបាយបីពេលទៀងឬអត់?"
    "បើសិនជាមកវិញ ខ្ញុំឃើញដេតឌីស្រកសាច់ ខ្ញុំប្រាកដជាខឹងដេតឌីហើយ"
    "យ៉ាងមិចទៅហើយ?សុវត្ថិភាពឬអត់?ខ្ញុំពិតជានឹកដេតឌីខ្លាំងណាស់ នៅផ្ទះសែនអផ្សុកជាខ្លាំង ហឹកហឹក"
    "បើដេតឌីមកវិញនៅពេលណា ខ្ញុំចង់មានរឿងនិយាយជាមួយដេតឌី ឆាប់មកវិញណា ខ្ញុំរង់ចាំដេតឌីត្រឡប់មកវិញ"
    ក្នុងសារមានយ៉ាងច្រើនជាហូហែរ សុទ្ធសឹងតែជាសារដែរបង្កប់ទៅដោយការបារម្ភ រាងក្រាស់អានវាហើយញញឹមម្នាក់ឯង រាល់ដងទោះទៅដល់ណា ទៅកន្លែងណាក៏គ្មានអ្នកសួរនាំបារម្ភបែបនេះ វាជាអារម្មណ៍លើកទីមួយក្នុងឆាកជីវិតដែរគេគិតថាកាលដែរមានគេបារម្ភពីខ្លួនវាគឺជាភាពមួយដែរមានក្តីសុខខ្លាំងបំផុត ភ្លាមៗក៏ភ្លេចអស់ទុក្ខកង្វល់តែម្តង
    ជេកនៅខាងមុខជាអ្នកបើកឡាននិងបញ្ជាចង្កូត តែងតែសម្លឹងមៀលចៅហ្វាយខ្លយនតាមកញ្ជក់ជាញឹកញាប់ព្រោះខ្លាចថាគេនឹងមានរឿងអ្វីកើតឡើងព្រោះមិញនេះគេខឹងខ្លាំងណាស់ តែពេលបានឃើញចៅហ្វាយញញឹមហើយក៏ចាប់ដឹងភ្លាមៗថាអ្នកណាដែរអាចធ្វើអោយចៅហ្វាយរបស់គេញញឹមឡើងមកបាន ប្រាកដណាស់គឺគ្មានអ្នកណាក្រៅពី ជីមីន នោះទេ
    បន្ទាប់ពីរាងក្រាស់បានឆ្លើយតបសាររួចហើយគេក៏បិទទូរស័ព្ទទុកក្នុងហោប៉ៅវិញដោយស្នាមញញឹមនៅតែជាប់លើផ្ទៃមុខ មុននឹងងាកមុខទៅសម្លឹងមើលផ្លូវខាងក្រៅដែរស្ងាត់ជ្រាបគ្មានសូម្បីតែមនុស្សម្នាក់ធ្វើដំណើរ
    មិនយូរប៉ុន្មាន ឡានសេរីចុងក្រោយរបស់សាតានវ័យក្មេងក៏បានបើកមកដល់ទឹកទន្លេធំមួយនៃទីក្រុងរបស់ប្រទេសសហរដ្ឋអាមេរិក រាងក្តាស់ចុះពីឡានមកជាមួយនិងជេកដោយដើរទៅអង្គុយនៅលើបង់សាធារណៈ សម្លឹងមើលទៅទន្លេដោយអារម្មណ៍ស្ងប់ស្ងាត់បំផុតរបស់រាងក្រាស់ដែរអារម្មណ៍បែបនេះគេបង្ហាញតែរាល់ពេលដែរគេត្រូវធ្វើកសរហ្មត់ចត់នោះទេ ពេលនេះគេបង្ហាញឡើងមកដែរ ក៏ព្រោះតែចង់ប្រាប់ថាគេពិតជាស្មុគស្មាញណាស់
    «យកមកពីណា?យើងមិនចង់ផឹកទេ» រាងក្រាស់លាន់មាត់ឡើងសួរទៅកាន់កូនចៅជំនិតកាលបើឃើញថាជេកកាន់ដបស្រាពីរដបមក ទីនេះប្រហែលជាគេបិទតូបអស់ហើយ រួចចុះជេកបានស្រាពីរដបនឹងមកពីណា
    «ខ្ញុំយកមកពីគូទឡាន ផឹកទៅកាត់ស្ត្រេសខ្ញុំសង្កេតឃើញថាចៅហ្វាយដូចជាខានផឹកមកយូរហើយ..» គេគាស់ដបស្រាហុចអោយទៅកាន់ជុងហ្គុក ចំណែកជុងហ្គុកក៏ទទួលយកវាដោយខានពុំបាន រួចហើយក៏លើកអកផឹកតែម្តង ដោយជេកក៏ញញឹមហើយសម្លឹងមើលទៅកាន់សមុទ្រ
    «ខ្ញុំដឹងថាចៅហ្វាហនៅតែមានអារម្មណ៍ថាខុស ចំពោះអ្វីដែរចៅហ្វាយបានធ្វើអម្បាញ់មិញនេះ ប៉ុន្តែកុំគិតបែបនេះអី ចៅហ្វាយធ្វើបានត្រឹមត្រូវហើយ មិនគួរសោកស្តាយចំពោះមនុស្សបែបនេះឡើយ»
    «យើងមិនបានស្តាយមនុស្ស ប៉ុន្តែយើងស្តាយទឹកចិត្ត យើងស្តាយទំនុកចិត្ត យើងទុកចិត្តមនុស្សខុស យើងពិតជាខ្មាស់ខ្លួនឯងណាស់ ឯងមិនមែនជាយើងឯងមិនយល់ឡើយ អារម្មណ៍យើងច្របូកច្របល់ខ្លាំងណាស់ កាលបើយើងដឹងថាអ្នកដែរសម្លាប់ម៉ាក់របស់យើងគឺជាមនុស្សដែរយើងទុកចិត្តបំផុតនោះ..»
    «អ្វីក៏ដោយ មនុស្សមិនមែនសុទ្ធតែអាចធ្វើរឿងត្រឹមត្រូវគ្រប់រឿងបាននោះទេ វាក៏មានត្រូវហើយនិងខុសខានពុំបាន ចៅហ្វាយក៏ដូចគ្នា គ្មឆនអ្នកណាល្អឥតខ្ចោះឡើយ អ្វីៗគ្រប់យ៉ាងសុទ្ធតែមានចន្លោះ សម្រាប់អោយយើងបំពេញ..ខ្ញុំគិតថា អ្វីដែរចៅហ្វាយគួរគិតបន្ទាប់ពីនេះគឺប៉ារបស់ចៅហ្វាយ..» ជេកនិយាយរួចហើយក៏សម្លឹងមុខរបស់ចៅហ្វាយចំៗ ចំណែករាងក្រាស់កាលបើឮបែបនេះហើយក៏ឈប់ត្រឹងមួយកន្លែងមុននឹងបង្ហើបប្រយោគបន្ត
    «យើងមិនចង់ទៅជួបគាត់ទេ យើងពិតជាមិនចង់ពាក់ព័ន្ធនឹងគាត់ទៀតទេ យើងនិងគាត់បានផ្តាច់ទំនាក់ទំនងនឹងគ្នាហើយ ឯងកុំរំលឹកពីគាត់ទៀតអី» និយាយរួចហើយរាងក្រាស់ក៏លើកសបស្រាមកអកជាលើកទីពីរ បើទោះជាធ្លាប់គិតខុសទៅលើលោកប៉ាក៏ដោយ ពេលនេះបានដឹងការពិតហើយក៏ដោយ តែចិត្តពិតជាមិនទាន់ទទួលយកបាន ប្រហែលជាពេលមិនទាន់ដល់ពេលដែរត្រូវកំណត់ហើយមើលទៅ
    «តាមសម្រួលចុះ ខ្ញុំនឹងមិននិយាយអំពីរឿងនេះទៀតទេ ការងារយើងមកទីនេះដើម្បីសម្លាប់លោកឆយ ចុះបន្ទាប់ពីសម្លាប់រួចហើយក្នុងរយៈពេលពីរថ្ងៃ តើយើងគួរធ្វើអីបន្តទៀត?» គឺពិតប្រាកដណាស់គម្រោងមកទីនេះគឺដើម្បីសម្លាប់តាកញ្ចាស់ម្នាក់នោះតែមួយគត់ក្រៅពីនឹងគឺគ្មានទេ ប៉ុន្តែមិននឹកស្មាននោះទេ ថារឿងនេះពួកគេអាចបញ្ចប់បានលឿនដល់ថ្នាក់សោះ ឥឡូវនេះសល់ពេលដល់ទៅពីរថ្ងៃ តើគួរធ្វើយ៉ាងមិចបន្ត?ឬត្រូវទៅប្រទេសកូរ៉េវិញ?
    «ដេកនៅទីនេះមួយយប់ ស្អែកត្រឡប់ទៅប្រទេសកូរ៉េវិញ មិនចង់នៅទីនេះយូរឡើយ ខ្លាចមនុស្សរបស់លោកប៉ាបានឃើញយើងនៅទីនេះ..» គេនិយាយរួចហើយលើកដបស្រាមកផ្តាច់មកដបតែម្តង មុននឹងបោះដបនោះចូលទៅក្នុងធុងសម្រាមក្បែរនោះ
    «ខ្លាចមនុស្សរបស់លោកប៉ាបានឃើញ ឬក៏នឹកសំណព្វចិត្តច្រើនជាង?»
    «មិនមែនជារឿងរបស់ឯងទេ..» និយាយហើយរាងមាំក៏ឡើងទៅលើរថយន្តមុនបាត់ ចំណែកជេកញញឹមហើយក៏ឡើងទៅតាមក្រោយដែរ មុននឹងនិយាយបញ្ឆេះបន្តទៀត
    «ចៅហ្វាយប្លែកច្រើនណាស់ ដោយសារតែអ្នកប្រុសមីន ខ្ញុំគិតថាបើស្រឡាញ់គួរតែសារភាពប្រាប់គេទៅ ប្រយ័ត្នលោកថេយ៉ុងឆក់បាត់ ដេកយំទៅ» ជេកញញឹមងាកមកបញ្ឈឺអោយចៅហ្វាយក្តៅ រួចហើយក៏ងាកទៅខាងមុខវិញបញ្ឆេះឡានបើកចេញទៅ
    «ឯងគិតថាថេយ៉ុងម្នាក់នោះមានសមត្ថភាព យកសំណព្វចិត្តចេញពីយើងបានហ៎េស?គ្មានផ្លូវទេ» គេនិយាយដោយមានអំណួតលើខ្លួនឯង ថេយ៉ុងនោះជាស្អី?ត្រឹមជាតារាល្បីធម្មតាគ្មានលំដាប់ស្អីដែរអាចដណ្តើមសំណព្វចិត្តចេញពីទ្រូងរបស់គេបានទេ អំណាចគេមានថ្នាក់នេះដែរ គិតថាគេនេះព្រមអោយដណ្តើមងាយៗ?
    «ថាមិនត្រូវ ព្រោះលោកប្រុសក៏បានដឹងដែរថាលោកថេយ៉ុងគឺជាអាយដលរបស់អ្នកប្រុសមីន បើសិនជាលោកថេយ៉ុងញ៉ែតែបន្តិចក៏ប្រាកដណាស់ថាអ្នកប្រុសមីននឹងជ្រើសយកលោកថេយ៉ុងជាពុំខាន» ជេកក៏បានឮមកថាជីមីននេះជាហ្វេនផ្កាប់មុខរបស់ថេយ៉ុង ហើយកាលដែរនោយាយទៅបែបនេះក៏ព្រោះតែចង់អោយរាងក្រាស់ក្តៅញ័រសាច់ នៅមិនស្ងៀមតែប៉ុណ្ណោះ
    «មិនបាច់ទាន់ទៅកូរ៉េទេ នៅពីរថ្ងៃទៀតសិនចាំទៅ..»
    «ហេតុអីចៅហ្វាយ?ក្រែងថាមិនចង់នៅទីនេះទេឬ?»
    «ចង់នៅលេងស្រីញីអោតឆ្អែតចិត្តសិន សឹមទៅវិញ ព្រោះនៅទីនេះសម្បូរស្រីបារាំងណាស់...»

សំណព្វចិត្តសាតាន❥︎ ( completed✔)Onde histórias criam vida. Descubra agora