#សំណព្វចិត្តសាតាន
ភាគទី២០៖ ទិញម៉ែអាទិញហើយ ចង់អោយខ្ញុំរស់នៅផ្ទះនេះមួយជីវិតឬ....?
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន <3
«ឯងចង់ងាប់ហ៎េសអាជេក?» ស្តីនៅខាងក្រៅមិនអស់ចិត្ត គម្រាមហើយនៅមិនអស់ចិត្ត មកដល់ក្នុងឡាននៅមកស្តីអោយកូនចៅរបស់ខ្លួនទៀត
«គ្រាន់តែនិយាយការពិតមិនបាន ខ្ញុំនិយាយតាមត្រង់មិនបានកុហកឯណា» ជេកក៏និយាយប្រកែកបន្ថែមទៀត គេក៏នោយាយថាវាជារឿងពិតប្រាកដ គេមានបានកុហកអោយចៅហ្វាយបាក់មុខឯណា
«បើឯងមិននិយាយក៏គ្មានអាណាថាឯងនឹងគ.ដែរ ស្ងាត់ៗខ្លះទៅទើបវាមិនខុសច្រើន» រាងក្រាស់ក៏បន្តប្រយោគបន្តជាមួយនិងក្រសែរភ្នែកយ៉ាងមុតស្រួចសម្លក់ទៅកាន់ជេក ឡើងស្ងាត់មាត់លែងហ៊ាននិយាយអ្វីបន្ត មើលទៅគេមិនមែននិយាយលេងទេ វរៗងាប់ទាំងមិនទាន់បានប្រពន្ធ ស្តាយរូបរាងងាប់ហើយ;)
Skip...
ងាកមកខាងអ្នកផ្ទះឯណេះវិញ មុនដំបូងជីមីនក៏មានការភ័យខ្លាចដែរ ព្រោះដូចដែរដឹងចឹង ណាមជុនស្គាល់ប៉ារបស់គេហើយថែមទាំងស្និទ្ធិស្នាលទៀតផង ចុះបើសិនជាណាមជុនយករឿងនេះទៅរាយការណ៍ប្រាប់លោកប៉ារបស់គេវិញនោះ ច្បាស់ជាកើតមានរឿងធំជាមិនខាន
«មីន មកនៅទីនេះបានយ៉ាងមិច?ដឹងទេថាលោកប៉ារបស់មីនៗឆ្លេឆ្លារកឯងសឹងតែគាស់ប្រទេសទៅហើយ» ណាមជុនដាក់សំណួរសួរទៅកាន់ជីមីនចំណែកជីមីនក៏អោនមុខចុះមិនហ៊ានប្រសព្វនិងភ្នែករបស់ណាមជុនឡើយមុននឹងនិយាយ
«ខ្ញុំត្រូវបានគេចាប់មកទីនេះ ខ្ញុំបានប្រាប់លោកប៉ាហើយថាខ្ញុំទៅធ្វើការនៅតាមខេត្តយូរថ្ងៃទើបបានត្រឡប់ទៅផ្ទះវិញ ប្រហែលពេលនេះគាត់អស់បារម្ភពីខ្ញុំហើយ ចុះបង?មកទីនេះបានយ៉ាងមិច?» ជីមីនក៏ដាក់សំណួរសួរបន្តបកទៅកាន់ណាមជុនវិញ ចំណែកណាមជុនក៏ឆ្លើយមកតាមត្រង់ពីគោលបំណងក្នុងការមកទីនេះ
«បងថាមកលេងមិត្តរបស់បង អាហ្គុកនឹងហើយ ឥឡូវវាទៅដល់ណាហើយ?ទៅធ្វើការហើយមែនទេ?» គេសួរដោយភ្នែករេរាមើលជុំវិញផ្ទះក្រែងលោបានឃើញដោយចៃដន្យនៅកន្លែងណាមួយ តែពេលឮរាងស្តើងនិយាយនិងឆ្លើយបញ្ជាក់ហើយគេក៏បានងួកក្បាលយល់សាច់រឿង មុននឹងសម្លឹងមើលជីមីនដោយកែវភ្នែកដូចជាកំពុងចាប់ពិរុទ្ធ
«គេមានបានធ្វើស្អីលើឯងឬអត់?ហើយចង់ទៅផ្ទះវិញទេ?ពេលនេះបងអាចជួយឯងបាន ទាន់ពេលមិនទាន់មានមនុស្ស» ណាមជុនក៏សួរទៅកាន់ជីមីនស្ងាត់ៗខ្លាចថានឹងមានអ្នកណាបានឮ ដោយភ្នែករបស់គេចាំតាមដានអាក្ការៈរបស់ជីមីន ចង់ដឹងថាជីមីននេះនឹងព្រមទៅវិញឬឆ្លើយបែបណាបន្ត
«មិនទៅទេបង ព្រោះអង្គរក្សគេច្រើនណាស់ ជុំវិញផ្ទះ ហើយគេក៏កាចណាស់ដែរ បើសិនជាបងជួយខ្ញុំថាមិនត្រូវបងប្រាកដជាមានគ្រោះថ្នាក់ជាមិនខាន យ៉ាងណាគេក៏នោយាយហើយថាខ្ញុំនិងគេចមិនផុតពីគេទេ គេនឹងតាមខ្ញុំលុះក្ស័យ វាដដែលៗ អញ្ចឹងខ្ជិលណាស់ដេកសីុនៅផ្ទះគេក៏ស្រួលម្យ៉ាងដែរ» មាត់ឆ្លើយ តែភ្នែកមើលទៅហាក់ដូចជារេរាពេញទាំងនឹង ដូចជាកំពុងរកនឹកប៉ារ៉ូលចម្លើយ អោយឆ្លើយទៅសមស្រប ឃើញហើយណាមជុនក៏សើចឡើងក្នុងនាមជាមនុស្សដឹងរឿងម្នាក់
«មិនបាច់មកកុហក បើរាប់តាំងពីថ្ងៃដែរលោកអ៊ុំផាកប្តឹងបងពេលនេះ គឺកន្លះខែហើយ ដែរឯងនៅក្នុងផ្ទះនេះត្រូវឬអត់?កាលដែលប្រកែកមិនចង់ចេញទៅជាមួយបង ក៏ព្រោះតែក្នុងចិត្តកំពុងតែស្រឡាញ់គេហើយ?» ណាមជុនសើចឡើងបន្តិចមុននឹងសួរចំៗតែម្តង មិនចង់កាច់កុងច្រើន ព្រោះចម្លើយបែបណាគេដឹងស្រាប់ហើយ មិនបាច់អោយជីមីននិយាយត្រង់ក៏គេអាចស្មានដឹង ថាជីមីននេះកំពុងតែស្រឡាញ់មិត្តរបស់គេហើយ
«មិនបានទេ..បងឯងនិយាយស្អីបែបនឹង?គ្មានថ្ងៃដែរខ្ញុំទៅស្រឡាញ់សាតានដូចជាគេទេ ឈឺខ្លួនរាល់ថ្ងៃបែបនេះ..» មាត់ខុសពីចិត្ត និយាយទាំងបេះដូងកំពុងលោតឌុកដាក់ចង់ផ្ទុះចេញមកក្រៅ ណាមជុនតែងសង្កេតដេងតាំងពីជីមីននៅតូចម្លេះ អោយតែពេលគេកុហកគឺដឹងតែមុខឡើងក្រហមហើយ ដូចពេលនេះអញ្ចឹង និយាយកុហកឡើយមុខក្រហមដូចប៉េងប៉ោះ
«កុហកបងបានចេះតែកុហកទៅ បងដឹងរឿងហើយ យ៉ាងណាបងគោរពតាមការសម្រេចចិត្តរបស់ឯង ចាំបងព្យាយាមប្រាប់លោកអ៊ុំទៅតាមនោះ ដើម្បីពន្យាពេលអោយឯងដែរណា បើទុកតែបែបនេះទៀតលោកអ៊ុំប្រាកដជាធ្លាក់ខ្លួនឈឺដោយសារតែរង់ចាំផ្លូវឯងមិនខានទេ» ណាមជុននិយាយដោយបញ្ចេញស្នាមញញឹមខួច មុននឹងនិយាយប្តាប់ថាខ្លួននឹងប្រាប់លោកប៉ារបស់ជីមីនអោយ និងកុហកទៅតាមនោះ រង់ចាំពេលវេលាមួយដែរជីមីនអាចរួចផុតពីរោងខ្លាមួយនេះ តែគេក៏បានគិតដែរ ថាវាមិនងាយនោះទេ គេស្គាល់ជុងហ្គុកច្បាស់ ប្រហែលជាមិនងាយបោះបង់ចោលជីមីនងាយៗឡើយ ដូចដែរជីមីននិយាយអញ្ចឹង គឺតាមចាប់មកវិញលុះក្ស័យ
«អរគុណបងណាស់ បងនៅតែជាបងប្រុសល្អរបស់ខ្ញុំជានិច្ច ហឹកៗ..» ជីមីនចូលខ្លួនទៅអោប រលីងរលោងពេលដែរណាមជុនជួយលាក់រឿងនេះមកអោយខ្លួន អោយណាមជុនឡើងណែនហើយ ណាមជុនក៏អោបតបទៅវិញយ៉ាងណែនដូចគ្នា
ក្រឹប..
សម្លេងថតចេញពីកាមេរ៉ាក្នុងដៃរបស់អ្នកណាមិនដេងបានថតសកម្មភាពរបស់ពួកគេទាំងពីរខណៈជីមីនកំពុងចូលខ្លួនទៅអោបណាមជុននោះ មិនបាច់បង្ហាញមុខអោយដេង ក៏អាចស្មានបានដែរថាមនុស្សម្នាក់នោះជាមនុស្សដែរមានគំនិតមិនល្អ
«ពេលនេះមានក្តីសុខសិនចុះ ចាំមើលតែលោកប្រុសមកនៅពេលណា យើងនឹងយករូបថតនេះទៅអោយលោកប្រុសបានឃើញ ចាំមើលតើឯងនឹងបានសុខទេ..»
«បានហើយ ឈប់យំទៅលែងគួរអោយស្រឡាញ់អស់ហើយ បើអញ្ចឹង បងសុំទៅរកជុងហ្គុកទៅដល់ក្រុមហ៊ុនវិញហើយ ព្រោះមានរឿងចង់និយាយជាមួយវាដោយផ្ទាល់ បងទៅហើយណា មើលថែរក្សាខ្លួនផង បើមានរឿងអ្វីមិនស្រួលអាចខលប្រាប់បងបានគ្រប់ពេលណា» ណាមជុនផ្តែផ្តាំរហូត ដល់មាត់ទ្វារខាងក្រៅក៏លើកដៃលាជាលើកចុងក្រោយមុននឹងដើរចេញទៅរកចំណតឡានរបស់ខ្លួនបើកចេញទៅ ខណៈមានបុរសពីរនាក់ក៏បានដើរមកជួនពេលដែរណាមជុនបានដើរចេញទៅហើយនោះ
«មានការអ្វីមែនទេ?ពួកលោកមករកអ្នកណា?» រាងតូចដាក់សំណួរសួរទៅកាន់បុរសពីរនាក់នោះ ដោយភ្នែកសម្លឹងមើលរបស់របរដែរពួកគេកំពុងកាន់នោះ ដោយតាមស្មានប្រហែលជាសាច់ក្រណាត់ឬជាខោអាវនៅក្នុងនោះហើមើលទៅថង់របស់វាសុទ្ធតែជាលំដាប់ប្រេនទៀតផង
«ពួកយើងត្រូវបានលោកជុងហ្គុកបញ្ជាអោយនាំខោអាវជាច្រើនមកទីនេះ អត់ទោសតើខ្ញុំមកត្រឹមត្រូវហើយមែនទេ?នេះជាវិមានចនពិតមែនឬ?» កាលដែរពួកគេនិយាយទៅបែបនេះព្រតែរាល់ដងមកដាក់ខោអាវតាមការកម្ម៉ង់របស់ជុងហ្គុកមិនដែរឃើញមានអ្នកណានៅផ្ទះទេ កាលបើបានឃើញមនុស្សចម្លែកនៅផ្ទះរបស់ជុងហ្គុកបែបនេះទើបងឿងឆ្ងល់ហើយសួរបញ្ជាក់
«លោកមកមិនបានច្រឡំទេ នេះហើយជាវិមានចន លោកអាចនាំចូលបាន» ជីមីនបើកដៃអោយពួកគេចូលដោយស្នាមញញឹម ចំណែកពួកគេក៏អោនគំនាបជាការគោរពទៅកាន់ភ្ងៀវមុននឹងនាំខោអាវជាច្រើនសន្ធឹកចូលមកកាន់វិមាន សឹងតែថាដាក់ឡើងហៀរដល់មាត់ទ្វារទៀត មិនទាន់អស់ខោអាវដែររាងក្រាស់បញ្ជូនមកផង
«ងាប់ហើយ ខោអាវច្រើនម្លឹងៗគេបម្រុងអោយខ្ញុំស្លៀកយកងាប់យករស់តែម្តងឬយ៉ាងមិចនៀក?» រាងតូចឈរច្រត់ចង្កេះសម្លឹងមើលខោអាវគជាច្រើននោះ ដូចជាអ្នកលក់ក្នុងផ្សារគេលក់ខោអាវជជុះ បែបចាក់គនោះហើយ ដូចគ្មានខុសតែម្តង
«ខ្ញុំត្រូវការសីុញ្ញេពីលោកដើម្បីអាចត្រឡប់ទៅវិញបាន សូមលោកសីុញ្ញេនៅត្រង់នេះ» ជីមីនក៏ទទួលយកឯកសារដែរអ្នកជញ្ជូនត្រូវការ រួចហើយក៏ហុចអោយគេវិញដោយស្នាមញញឹមនិងមិនភ្លេចអរគុណជាការគួរសមផងដែរ ទើបពួកគេចេញទៅវិញហើយជីមីនឈរមើលខោអាវចាក់គជាច្រើនដោយការហួសចិត្ត
«នឹងមែនទេ?ដែរគេហៅថាសាតាន?មានលុយច្រើនសន្ធឹកចាយមិនអស់នោះ?ទិញម៉ែអាទិញហើយ ចង់អោយខ្ញុំរស់នៅផ្ទះនេះមួយជីវិតឬ?» រាងតូចអង្គុយរអ៊ូម្នាក់ឯង រួចហើយក៏ចូលទៅបើកខោអាវខ្លះៗដើម្បីមើលថាពេញចិត្តឬក៏អត់ តែទទួលស្គាល់វាជាក្តីសុខរបស់គេពិតមែន ព្រោះមានខោអាវច្រើនដូចជាបានដើរ shopping ច្រើនផ្សារហើយទទួលបានខោអាវបែបនេះ ត្រឹមស្រម៉ៃក៏ធ្វើអោយគេមានក្តីសុខខ្លាំងណាស់ដែរ..
ពេលវេលាកាត់មកដល់អ្នកនៅក្រុមហ៊ុនឯណេះវិញ ជុងហ្គុកកំពុងអង្គុយធ្វើការដូចរាល់ដងនោះហើយ ដោយភ្នែកមិនដកពីកុំព្យូទ័របានឡើយ ចំណែកឯដៃវិញក៏ចុចញាប់ស្មេះ ពេលនេះបញ្ជាក់បានថាគេកំពុងតែជក់ធ្វើការខ្លាំងណាស់ហើយ
តុកៗៗៗ
«ចូលមក..»ខណៈនោះស្រាប់តែមានសម្លេងគោះទ្វារបន្លឺឡើង រាងក្រាស់ក៏ស្រែកអនុញ្ញាតអោយអ្នកខាងក្រៅបានចូលមក ទើបឃើញថាគឺជាជេកដែរកំពុងចូលមកជួបគេនេះ
«ចៅហ្វាយ ខ្ញុំសុំខ្ចីទូរស័ព្ទចៅហ្វាយបានទេ?» ជេកបន្លឺប្រយោគនេះឡើង ធ្វើអោយជុងហ្គុកនេះមានការងឿងឆ្ងល់ ទើបដោះវែនតាចេញពីភ្នែកមុននឹងផ្គួបដៃរបស់ខ្លួនចូលគ្នាហើយសួរបន្ត
«ក្រែងទូរស័ព្ទរបស់ឯងមានហើយមិនអញ្ចឹង?ហេតុអីមកខ្ចីទូរស័ព្ទយើង?» រាងក្រាស់ក៏សួរបន្ត កូនចៅរបស់គេនេះមានបំណងចង់មកកូរគេច្បាស់ណាស់
«គឺទូរស័ព្ទខ្ញុំធ្លាក់ចូលទឹកមិញនេះឯង ខ្ញុំទើបតែយកទៅអោយជាងជួសជុល ពេលនេះគ្មាមអ្វីខលទៅទាក់ទងអតិថិជនទេ ខ្ញុំសុំចៅហ្វាយតែបីនាទីទេ រួចរាល់ហើយខ្ញុំនឹងយកអោយចៅហ្វាយវិញ» ឮជេកនិយាយបែបនេះហើយ ជុងហ្គុកក៏ដកទូរស័ព្ទផ្ទាល់ខ្លួនរបស់គេហុចអោយជេក ទូរស័ព្ទនោះគេមិនសូវជាប្រើប្រាស់ប៉ុន្មាននោះទេ ភាគច្រើនទំនាក់ទំនងភាគហ៊ុនគេតែងយកទៅនិយាយនៅក្នុងទូរស័ព្ទក្រុមហ៊ុនតែប៉ុណ្ណោះ
ចំណែកជេកទទួលបានហើយក៏ញញឹមដើរចេញមកខាងក្រៅវិញ ដោយពេលនេះក៏បានជួបណាមជុននៅខាងក្រៅមាត់ទ្វារទៀត លើកនេះមិនបានភ្ងាក់ដូចរាល់ដងនោះទេ ព្រោះដឹងមុនទាន់
គេក៏ដើរហួសចេញពីណាមជុនដើរចេញទៅ ចំណែកណាមជុនក៏មិននិយាយអ្វីដែរ ទើបដើរចូលទៅក្នុងបន្តទៅរកមិត្តដែរកំពុងសម្លឹងមកកាន់គេដូចជាកំពុងតែរង់ចាំយ៉ាងអញ្ចឹង
«ឯងដឹងថាយើងនឹងមកទីនេះឬ?ទើបអង្គុយរង់ចាំទំនងម្លេះ?» ណាមជុនក៏សួរទៅកាន់មិត្តដោយស្នាមញញឹម ចំណែករាងក្រាស់ទឹកមុខនៅតែមិនផ្លាស់ប្តូរដដែលគេនៅតែធ្វើមុខបែបធម្មតាៗដូចជាមុខងាប់អីបែបនោះឃើញហើយធ្វើអោយណាមជុនទ្រាំមិនបានសឹងតែដាល់មួយដៃទៅហើយ
«មិនបានដឹង មិនមែនគ្រូទាយ មានការអីនិយាយមក» ជុងហ្គុកក៏ឆ្កើយតបទៅតាមនោះ ស្តាប់ឮហើយធ្វើអោយណាមជុនកាន់តែគ្រឺតនឹងអត្តចរិតរបស់ជុងហ្គុកបើមានប្រពន្ធកូន មិនដឹងថាប្រពន្ធកូនស៊ូនឹងចរិតរឹងដូចដុំថ្មរបស់វាបានឬអត់ទេ បើម៉ាកៗនេះ
«យើងបានទទួលដំណឹងមកថាបងប្រុសចុងរបស់ឯង ថេយ៉ុងនិងចុះមកកូរ៉េនៅក្នុងយប់នេះ ឮថាមានការសំខាន់ត្រូវចុះមកដើម្បីបំពេញការងារ» គេបានឮដំណឹងនេះភ្លាមក៏ប្រញាប់មកប្រាប់មិត្តហើយក៏មកជួយគិតគ្នា ព្រោះកាលដែរបានថេយ៉ុងមកនៅប្រទេសកូរ៉េផ្ទាល់វាក៏មានការងាយស្រួលក្នុងការសើុបអោយដឹងការពិតថាជាអ្នកណាដែរបានសម្លាប់ម៉ាក់របស់ជុងហ្គុកផ្ទាល់នេះ គេអាចសន្និដ្ឋានបានថាវានឹងមានភាពងាយស្រួលខ្លាំងជាងមុន បើថេយ៉ុងនៅប្រទេសកូរ៉េកាន់តែយូរ និងកាន់តែល្អ
«បើអញ្ចឹងល្អហើយ បើគេមកទីនេះក៏ល្អ វាក៏ងាយស្រួលក្នុងការសើុបអោយបានដឹងច្បាស់ ចាប់ផ្តើមបើករឿងក្តីនេះភ្លាមទៅ អោយវាបានដឹង ថាយើងកំពុងចាប់តាមដានឃាតករហើយ..» ជុងហ្គុកញញឹមបែបលាក់គំនួច បើបានមកនៅជិតបែបនេះក៏វាល្អ ព្រោះគេនឹងអាចសើុបដឹងបានច្បាស់ មិនខ្វល់ឡើយថាថេយ៉ុងមកកូរ៉េមានគោលបំណងអ្វីអោយប្រាកដ បើគេមកបែបនេះប្រហែលជាមានដៃស្តាំរបស់លោកប៉ាផ្ទាល់ធ្វើការជំនួសអោយគេហើយ
«ហេតុអីបានជាចង់អោយគេដឹងមិនថាឯងកំពុងតែតាមរកឃាតករ?» ណាមជុនក៏សួរបន្ត បើសិនជាលាក់រឿងនេះកៀអោយថេយ៉ុងដេងហើយតាមចាប់ស្ងាត់ៗវាប្រហែលជាល្អជាង អោយអ្នកដែរខ្លួនសង្ស័យបានដឹងមុន នេះជាគំនិតរបស់ណាមជុនផ្ទាល់
«យើងចង់ដឹងអំពីរាកាន់តែច្បាស់ ឯងក៏គួរតែដឹងហើយ មនុស្សតែធ្វើខុសហើយមានខ្លួន គេប្រាកដជាមករកយើងដល់កន្លែង ហើយប្រាកដជាសួរយើងថា"បើករឿងក្តីនេះម្តងទៀតធ្វើអី?មានបំណងអ្វី?"សំណួរនេះ គេតែងតែសួរយើង រាល់ពេលដែរយើងមានគំនិតចង់បើករឿងក្តីនេះម្តងទៀត ឥឡូវនេះចាំមើលថាកាលបើបានឮយើងបើករឿងក្តីបែបនេះហើយ គេនឹងរំជើបរំជួលញាប់ញ័របែបណា ធ្វើតាមយើងប្រាប់ទៅ ជួលអ្នកកាសែតល្បីអោយគេបោះផ្សាយនៅទំព័រមុខ អោយវាបានដឹងខ្លួន ហើយមករកយើងដោយខ្លួនឯង» គំនិតនេះស្តាប់ឮហើយក៏អោយណាមជុនអាចយល់សាច់ការបានដែរ មនុស្សគ្រប់គ្នាមានគោលគំនិតផ្សេងគ្នា ហើយក៏មានការគិតផ្សេងគ្នាដែរ បើគេគិតបែបនឹងទៅហើយ គេជាអ្នកចាត់ការក៏មិនដឹងប្រកែកបែបណា មានតែធ្វើតាមមិត្តនឹងហើយ ទើបជាការល្អបំផុត
«អូខេ បើឯងគិតបែបនឹងទៅហើយ ចាំយើងចាត់ការអោយទៅចុះ យើងភ្លេចប្រាប់ទៅ អម្បាញ់មិញយើងបានទៅផ្ទះរបស់ឯង» មុនដំបូងដូចជាកំពុងតែវាយឯកសារនៅលើកុំព្យូទ័រធម្មតាទេ តែក្រោយពេលឮហើយគេក៏ឈប់មួយខណៈមុននឹងងាកទៅរកណាមជុនដោយទឹកមុខភ្ងាក់ផ្អើល«បានឃើញ?»
«យេសសសស យើងបានឃើញ ហើយក៏ឆ្ងល់ ហេតុអីឯងចាប់មីនៗទៅ ឯងមានធ្វើបាបកូនគេឬអត់នុង?»
«ធ្វើស្អីក៏ដោយ រឿងយើង ឯងកុំចេះធ្វើតែរឿងរបស់ឯងទៅបានហើយ»
«ន៎ែ កុំប្រាបើអោយសោះណា ថាឯងស្រឡាញ់មីនៗ?»
«ថី?អីក៏ទ្រង់ឈឺក្បាលមេះ រឿងយើងតើស?»
«និយាយបែបនេះមានន័យថាកំពុងតែស្រឡាញ់មីននីហើយ? ពុទ្ធោ មិត្តរបស់យើងចេះស្រឡាញ់មនុស្សហើយ យើងមិននឹកស្មានទេ បុរសដែរធ្លាប់តែរឹងដូចដុំថ្មសោះ ក៏ចេះស្រឡាញ់មនុស្សដែរ..»
«អាជុន..យើងប្រាប់ថាអោយបិទមាត់!»
![](https://img.wattpad.com/cover/302404418-288-k497858.jpg)
YOU ARE READING
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer