part82

870 40 0
                                    

#សំណព្វចិត្តសាតាន

               ភាគទី៨២៖

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

       «ហាសហា ក៏មិនខុសកាលពីងឯងនៅកម្លោះប៉ុន្មានដែលអាផាកអើយ» លោកចនបន្លឺឡើងសើចយ៉ាងសប្បាយពេលស្តាប់ឮមិត្តនិយាយបែបនេះហើយ មិនដឹងថាកូនគាត់ត្រូវធ្វើបែបណា?បើប្រពន្ធពូកែផឹកបែបនេះ ចាំមើលចុះនឹងអាចឃាត់ប្រពន្ធបានទេ?តែណ្ហើយ ជម្រើសគេ គេជាអ្នករើសគាត់ជាឪពុកក៏បានត្រឹមមើលកូនមានក្តីសុខ គ្មានសិទ្ធិលូកមាត់អ្វីឡើយ មានតែតាមដំណើរហើយពេលនេះ

      ពួកគាត់បន្តផឹកស្រាជាមួយគ្នាបណ្តើរ និយាយគ្នា ជជែកវែកញែកពីរឿងនេះរឿងនោះបណ្តើរ រំលឹកអតីតកាលធ្លាប់ជាកុមារភាពទៅរៀនជាមួយគ្នា ធ្លាប់ញុាំបាយមួយចានពីរនាក់ជាមួយមិត្ត អនុស្សាវរីយ៍រវាងលោកផាកនិងលោកចនគឺមានច្រើន ពេលនេះគាត់បានជួបមិត្តម្តងទៀត ក្រោយពេលខានជួបអស់ជាច្រើនឆ្នាំ ប្រាកដជាត្រូវមានរឿងដែលត្រូវនិយាយគ្នាច្រើនបែបនេះហើយ

     បន្ទាប់ពីផឹកអស់ចិត្តអស់ចង់គ្រប់គ្នាហើយ ពួកគេក៏កៀក.កគ្នា នកាយទាំងពីរនោះទៅគេងបន្ត ព្រោះមានអារម្មណ៍ថាទន់ភ្នែករៀងៗខ្លួនៗហើយ ម្នាក់ៗក៏មិនចង់អោយខ្លួនស្រវឹងដែល ទើបផឹកត្រឹមប៉ុន្មានកំប៉ុងក៏ន្នាឈប់ទៅសម្រាកតែម្តងទៅ។
 
      Skip>>

     ព្រឹកឡើងថ្ងៃថ្មី ជុងហ្គុកបាននាំជីមីនដើរមើលជុំវិញវិមាននៅក្នុងទីធ្លាដ៏សែនធំទូលាយ នឹងមានទីកន្លែងគ្រប់សព្វសម្រាប់អោយមកកម្សាន្ត មើលទៅវាដូចជាកន្លែងកម្សាន្តសម្រាប់សាធារណៈជនយ៉ាងអញ្ចឹង វាមានច្រើនខ្លាំងណាស់ដូចជា ទីលានវៃកូនហ្គូល កន្លែងជិះសេះ រោងចិញ្ចឹមសត្វចិញ្ចឹមផ្សេងៗ រោងដំណាំផ្លែឈើ បន្លែនិងអ្វីៗផ្សេងៗទៀត រួមទាំងមានអាងហែលទឹកយ៉ាងធំផងដែល.. កន្លែងនីមួយៗ សុទ្ធតែមានអ្នកយាមកាមនៅទីនោះរៀងៗខ្លួនព្រោះវាជាការងារដែលលោកចនបានផ្តល់អោយពួកគេមើលថែតាមតួនាទីនឹងអោយប្រាក់កម្រៃជារៀងរាល់ខែផងដែល

សំណព្វចិត្តសាតាន❥︎ ( completed✔)Tahanan ng mga kuwento. Tumuklas ngayon