#សំណព្វចិត្តសាតាន
ភាគទី៣៩+៤០៖ តម្លៃរបស់ឯង មិនស្មើនឹងស្បែកជើងរបស់យើងផង....
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
អង្គុយគិតចុះឡើងនៅតែគិតមិនចេញ ថាគេនឹងអនុញ្ញាតអោយសម្តែងនឹងព្រមតាមខ្លួនឬអត់ គេគិតសាតានម្នាក់នេះសំខាន់ក្នុងចិត្ត ប៉ុន្តែឱកាសសម្តែងរឿងវាមិនមែនមានរហូតឡើយ គឺភាគតិចណាស់ដែរអាចមានឱកាសសម្តែង ហើយវាក៏ជាឱកាសល្អសម្រាប់រាងតូចដូចគ្នា បើមិនចាប់យកពេលនេះ ពេលកករោយប្រាកដជាមានតែពាក្យថាស្តាយជាពុំខាន
«តាមដំណើរទៅ បើគេស្រឡាញ់យើងគេប្រាកដជាព្រមតាមយើងហើយ» និយាយរួចហើយរាងតូចក៏ដើរទៅក្រោយផ្ទះបាយដើម្បីទៅរកអីញុាំបាត់ទៅ ដោយទូរស័ព្ទនៅកាន់ជាប់ដៃជានិច្ចខ្លាចថាអាចនឹងមានជីងៗខលមកប្រាប់ពីដំណងផ្សេងៗ
ពេលវេលាកាត់មកដល់អ្នកដែរកំពុងនៅលើយន្តហោះឯណេះវិញ អារម្មណ៍គេនៅមិនជាសុខប៉ុន្មានឡើយ ចេះតែសម្លឹងមើលម៉ោងគ្រប់ពេល ដូចជាចង់អោយពេលវេលាបានដើរលឿនឆាប់ៗយ៉ាងមិចមិនដឹងនោះទេ ទាំងដែររាល់ដង ពេលដែរគេហោះហើរទៅក្រៅប្រទេសម្តងៗគេមិនដែរធ្វើអោយខ្លួនទំនេរទេ តែងរវល់នេះរវល់នោះ បើមិនអញ្ចឹងទាំញកុំព្យូទ័រមករកផលិតផលថ្មីៗផ្សេងៗជាដើម ប៉ុន្តែលើកនេះធ្វើមិនចូល ប្រហែលខួរក្បាលគិតពីសំណព្វចិត្តដែរនៅផ្ទះតែឯកឯងនោះខ្លាំងពេកហើយ
«ចៅហ្វាយ បើសិនជាអោយខ្ញុំទៅដល់ទីនោះមុនប្រហែលជារឿងនេះបញ្ចប់បានលឿន ដោយមិនបាច់ពិបាកដល់ចៅហ្វាយនោះទេ» ជេកឃើញចៅហ្វាយដកដង្ហើមធំជាញឹកញាប់ ហាក់ដូចជាតេងថប់ណែនទ្រូងណាស់អញ្ចឹងទើបគេនិយាយប្រយោគនេះឡើង ដោយចង់ទៅកម្ចាត់តាកញ្ចាស់ម្នាក់នោះតែឯកឯង
«យើងចង់ទៅទីនោះ យើងចង់ទៅសងសឹកអោយម៉ាក់របស់យើង បើអញ្ចឹងយើងប្រើឯងអោយទៅបាត់ហើមកពីយើងចង់អៅដោយខ្លួនឯងទេតើស» គេនិយាយដោយសម្លឹងមើលទៅកាន់ពពកខាងក្រៅ វាពិតជាស្រស់ស្អាត ពេលឃើញពពកច្រើនបែបនេះក៏នឹកឃើញដល់សម្តីរបស់រាងតូចដែរតែងនិយាយថាចូលចិត្តមើលមេឃនោះ នឹកឃើញហើយក៏សើចឡើងតែម្តង
«ចៅហ្វាយកើតអីឬអត់?ម្តេចក៏សុខៗសើចចេញមកបាន?ពពកនេះវាគួរអោយសំណើចណាស់មែនទេ?» ជេកអង្គុយនៅក្បែរនោះឆ្ងល់ចៅហ្វាយដែរសុខៗក៏សើចឡើងមកមិនដឹងហេតុផល មិនយល់ទេ បើសិនជាអ្នកក្រៅប្រហែលជាគេគិតថាម្នាក់នោះជាមនុស្សឆ្កួតហើយ
«មិនបានកើតអីទេ អង្គុយអោយស្ងៀមទៅកុំនិយាយច្រើនពេក» គេប្រែទឹកមុខជាមុឺងម៉ាត់មួយរំពេជ ចំណែកជេកក៏ស្ងាត់ទៅតាមនោះដូចគ្នា ពេលឃើញចៅហ្វាយខឹងគេក៏លែងហ៊ានញ៉ោះអ្វីទៀតដែរ ខ្លាចថានឹងត្រូវបានស្លាប់ក្រោមដៃរបស់សាតានម្នាក់នេះ..
រំលង*
ទម្រាំមកដល់សហរដ្ឋអាមេរិកវាក៏ចូលដល់ពេលល្ងាចណាស់ទៅហើយ រាងក្រាស់របស់ជុងហ្គុកបានជ្រើសរើសដើរចេញទៅឡើងឡានមួយទៀតតាមទ្វារសម្ងាត់ ជិះសម្តៅទៅឃ្លាំងបន្ត រង់ចាំអោយកូនចៅរបស់ខ្លួននាំតាកញ្ចាស់ម្នាក់នោះមករកគេ
«ចៅហ្វាយ ពេលនេះពួកយើងចាប់ខ្លួនគេបានហើយ ពួកយើងត្រូវធ្វើអ្វីបន្តទៀត?» សម្លេងរាយការណ៍បន្លឺឡើងតាមប្រព័ន្ធកាសរបស់ជុងហ្គុក រាងក្រាស់ក៏ធ្វើការឆ្លើយតបវិញទៅតាមនោះ
«យកគេមកដល់ឃ្លាំងទំនិញរបស់យើងមក» និយាយតែប៉ុណ្ណេះគេក៏ស្រែកបញ្ជាអ្នកបើកឡានអោយបន្ថែមល្បឿនបន្តិចទៀត រហូតមិនយូរប៉ុន្មាន រាងក្រាស់ក៏បានមកដល់ទីតាំងមុនកូនចៅរបស់ខ្លួន ដោយអង្គុយនៅចន្លោះកន្លែងដែរងងឹតស្លុប ដែរក្នុងឃ្លាំងនេះមានតែអំពូលមួយគត់ដែរមានសម្រាប់បញ្ខាំងទៅលើអ្នកទោស ចំណែករាងក្រាស់អង្គុយចាំនៅលើកៅអី រហូតដល់កូនចៅនាំលោកឆយមកដល់កន្លែងដែរត្រូវបានបំភ្លឺនោះ
«ពួកឯងជាអ្នកណា?ហេតុអីចាប់យើងមកដល់ទីនេះ?» លោកឆយស្រែកសួរទៅកាន់ពួកគេ ដោយពួកគេក៏គ្មានអ្នកណាមាត់ឡើយ ដោយពេលនេះទុកតួនាទីអោយចៅហ្វាយប្រុសរបស់គេតែម្នាក់គត់
«យើងជាអ្នកណាមិនសំខាន់ សំខាន់ពេលនេះជាពេលដែរឯងត្រូវស្លាប់ ជាពេលដែរឯងត្រូវសងគ្រប់យ៉ាងទៅកាន់ម៉ាក់របស់យើង» រាងក្រាស់អង្គុយនៅក្នុងកន្លែងងឹតនិយាយទៅកាន់លោកឆយ ឃើញមុខហើយពិតជាធ្វើអោយគេទប់កម្លាំងពុំបានពិតមែន ចង់តែដាល់អោយបែកមុខទេតើស៎
«ឯងត្រូវការអី?ត្រូវការលុយមែនទេ?ត្រូវការប៉ុន្មាន?យើងនឹងយកវាមកអោយឯង អោយតែឯងព្រមដោះលឺងយើងទៅបានហើយ» លោកឆយអង្វរកទៅកាន់អ្នកដែរបានចាប់ខ្លួនមកទីនេះដោយគិតថាគេជាមនុស្សចាប់ជម្រិតចង់បានលុយអីបែបនោះ
«លុយហ្អេស?តើលុយគឺជាអ្វី?អោយនិយមន័យមកអោយយើងមួយមក?ចុះលុយកខ្វក់នោះអានឹងគេហៅថាបែបណាវិញ?» រាងក្រាស់ក្រោកចេញពីលើកៅអី ដោយដើរទៅខាងក្រោយកៅអី គេនៅតែមិនព្រមបង្ហាញអោយឃើញផ្ទែមុខរបស់គេ គេនៅតែបន្តបែរខ្នងដដែល
«ឯងចង់និយាយអំពីស្អី?យើងមិនយល់ទេ យ៉ាងណាត្រូវតែដោះលែងយើងដាច់ខាត»
«គិតថាវាងាយស្រួលណាស់មែនទេ?លោកពូ?» ម្តងនេះរាងក្រាស់ក៏ចេញជារូបរាងពេញមកឈរនៅចំពោះមុខរបស់លោកឆយតែម្តង ដែរធ្វើអោយលោកឆយត្រូវបើកភ្នែកធំៗពេលដែរដឹងថាអ្នកចាប់ជម្រិតលោកគឺជាជុងហ្គុកដែរគាត់ស្រឡាញ់គេដូចជាប្អូនបង្កើតនោះ
«ជុង...ហ្គុក..ហេតុអីចាប់ពូមកដល់ទីនេះ ក្មួយកំពុងតែចង់លេងហ្គេមជាមួយពូមែនទេ?ហេតុអីចាប់ពូមកទីនេះ?» លោកឆយប្រែជាញញឹមវិញភ្លេតពេលដែរដឹហថាតាមពិតគឺជាជុងហ្គុកសោះ គេចង់លេង prank ជាមួយគាត់ឬយ៉ាងមិច?ហេតុអីចាប់គាត់មកទីនេះដូចក្នុងរឿង
«ខ្ញុំគ្មានពេលលេងសើចជាមួយលោកទេ លោកធ្វើអីខ្លះកាលពី18ឆ្នាំមុន លោកដឹងខ្លួនឯងហើយ កុំចាំបាច់អោយខ្ញុំរំលឹកនាំតែវែងឆ្ងាយ» គេនិយាយដោយលូកដៃទៅច្របាច់ថ្ពាល់របស់លោកឆយហើយក្រវ៉ាត់ទៅម្ខាងដោយកំហឹង មុននឹងទាញកាំភ្លើងខ្លីមកភ្ជុងក្បាលរបស់លោកឆយជាប់ ដោយទឹកមុខកំពុងតែឆេះដោយកំហឹង
«ក្មួយកំពុងតែនិយាយអំពីអី?ពូមិនយល់ទេ មេត្តានិយាយអោយក្បោះក្បាយបន្តិចបានទេ?»
«ក្បោះក្បាយហ៎េស?គួរតែលោកជាអ្នកនិយាយទើបត្រូវ នៅថ្ងៃដែរអ្នកម៉ាក់ខ្ញុំស្លាប់ លោកធ្វើអីខ្លះទៅលើអ្នកម៉ាក់របស់ខ្ញុំ?លោកសម្លាប់ម៉ាក់របស់ខ្ញុំ ហេតុអីលោកធ្វើបែបនេះ?កន្លងមកគ្រួសារខ្ញុំជួយលោកគ្រប់បែបយ៉ាងលើសពីបុគ្គលិកដទៃ ហេតុអីនៅតែមានសេចក្តីលោភលន់មិនចេះឆ្អែតឆ្អន់ហើយថែមទាំងសម្លាប់ម៉ាក់របស់ខ្ញុំចោលទៀត?»
«ឯងបានដឹងអំពីរឿងនេះហើយមែនទេ?ពូក៏គិតចង់និយាយរឿងនេះអោយផ្លូវច្បាប់ដោះស្រាយចំពោះពូដែរ កាលនោះពេលដែរពូធ្វើហើយ ទើបពូដឹងថាវាពិតជាមានកំហុសដ៏ធំទៅលើគ្រួសារក្មួយ មិនអីទេ បានក្មួយមកសងសឹងក៏ល្អ សម្លាប់ពូមកចុះ ពូសមតែស្លាប់ ដែរសម្លាប់ម៉ាក់របស់ឯង តាមពិតគោលដៅរបស់យើងគឺជាប៉ារបស់ឯងទៅវិញទេ!» និយាយមិនដំបូងដូចជាមនុស្សដឹងកំហុសតែមកដល់ចុងប្រយោគក៏ប្រែជាចេញធាតុពិតមួយរំពេជ តាមពិតទឹកតែនោះត្រូវបានផឹកដោយលោកអេឡិច មិនមែនជាអ្នកស្រីចនឡើយ តែអ្នកស្រីចនចូលទៅបានឃើញតែស្មានថាជារបស់គាត់ផ្ទាល់ គាត់ក៏បានផឹកវាហើយក៏ស្រាប់តែស្លាប់ភ្លាមៗកុំអីមកទល់ពេលនេះប្រហែលជាលោកអេឡិចគ្មានជីវិតដល់ពេលនេះទេ
«ថោកទាប! ហេតុអីចង់សម្លាប់គាត់ ក្រែងគាត់ជាមិត្តរបស់លោកមែនទេ?» គេនិយាយដោយស្រែកសម្លុតខ្លាំងៗ បើតាមគេដឹងលោកប៉ារបស់គេត្រូវជាមិត្តរបស់លោកឆយនេះហើយ ហេតុអីមានចិត្តសម្លាប់ប៉ារបស់គេបែបនេះ
«ត្រូវហើយគឺមកពីយើងច្រណែននឹងជីវិតរបស់វា ច្រណែនវាដែរមានក្តីសុខជាងយើង មានទាំងអំណាចមានទាំងក្រុមហ៊ុនហើយថែមទាំងមានគ្រួសារដ៏សែនកក់កកតៅចំណែកយើងគ្មានអ្វីសោះ យើងមិនបានស្អីគេក៏ត្រូវតែមិនបានស្អីដូចគ្នា!!» លោកឆយនិយាយបែបនេះហាក់ដូចជាជះទឹកកណ្តាលមុខរបស់រាងក្រាស់អោយស្វាងចេស តាមពិតរាល់ទង្វើល្អរបស់គាត់គឺបង្កប់ទៅដោយការចង់បាន ការច្រណែនឈ្នានីស អញ្ចឹងរាល់ទង្វើរល្អរបស់គាត់សុទ្ធតែចង់បានផលប្រយោជន៍ពីគ្រួសាររបស់គេទាំងអស់តើមែនទេ?
«សន្តានឆ្កែនៅឆ្កែ អញ្វឹងតើសបានជារកសុីមិនឡើងដូចគេ ក៏ព្រោះតែលោកនៅតែមានចិត្តច្រណែនឈ្នានីសនិន្ទាគ្រួសាររបស់គេគ្មានល្ហែ សន្តានថោកទាប ឥតកេរ្តិ៍ខ្មាស់ បើអញ្ចឹងក៏សមតែងាប់មួយពូជតែម្តងទៅ អោយកើតជាតិក្រោយកើតជាសន្តានថោកមួយពូជនឹងគ្នាទៀត» គេនិយាយដោយស្នាមញញឹមចុងមាត់ សុីញ្ញូប្រាប់អោយកូនចៅនាំប្រពន្ធកូនបីនាក់មកដាក់នៅចំចំពោះមុខរបស់លោកឆយ លោកបានឃើញហើយចាប់ផ្តើមស្លេកមាត់ភ័យស្លន់ស្លោរ ព្រោះមិនដឹងថារាងក្រាស់ម្នាក់នឹងចង់ធ្វើអីបន្តទៅលើគ្រួសាររបស់គេ
«ឯងចង់ធ្វើអី?ពួកគេមិនដឹងអីទេ បើចង់សម្លាប់ៗតែយើងម្នាក់បានហើយ» លោកឆយនិយាយដោយញ័រមាត់គាត់មិនអាចទ្រាំឈរមើលបានទេ បើសិនជាប្រពន្ធនិងកូនរបស់គាត់កើតអី ទោះមានរឿងអីក៏ដោយ អោយគាត់មានរឿងតែម្នាក់ឯងបានហើយ វាមិនពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់លោកឡើយ..
«យើងចង់ដឹងណាស់ ថាកាលដែរត្រូវមនុស្សជាទីស្រឡាញ់ ត្រូវដេកស្លាប់នៅចំពោះមុខបែបនេះ តើឯងនឹងធ្វើយ៉ាងមិចកើត?ផាំង..» មួយគ្រាប់ដំបូងបាញ់ទម្លុះក្បាលរបស់ក្មេងប្រុសពីរនាក់ដែរជាកូនប្រុសរបស់លោកឆយ ប៉ុន្តែតាមពិតវាជាគ្រាប់បញ្ឆោតតែប៉ុណ្ណោះ គេមិនបានបាញ់ទៅចំក្បាលរបស់ក្មេងម្នាក់នោះឡើយ
«ប្រពន្ធរបស់ឯង បើសិនជាយើងយកកាំបិតមកឆូតមុខរបស់នាង ហើយវះសាច់នាងជាកង់ៗអោយត្រីសុី តើវានឹងទៅជាយ៉ាងណាទៅណ៎?ប្រពន្ធក្មេង សាច់ផ្អែម» ទោះតានេះចាស់ហើយយ៉ាងណាក៏ដោយ ប៉ុន្តែប្រពន្ធរបស់តាម្នាក់នេះគឺដូរឥតឈប់តែម្តង ម្តងយកស្រីនេះ ម្តងយកស្រីនោះ តែរាងក្រាស់ជាមនុស្សឆ្លាតគេក៏យកប្រពន្ធដើមជាមួយនឹងកូនពីរនាក់ទៀតមក ហើយធានាថាថ្ងឌនេះគេនឹងសម្លាប់ចោលទាំងអស់មិនអោយអ្នកណារស់រានមានជីវិតត្រឡប់ទៅវិញម្នាក់ឡើយ
«ដោះលែងពួកគេទៅយើងសូមអង្វរ ធ្វើបាបតែយើងម្នាក់បានហើយ ពួកគេមិនបានដឹងរឿងអ្វីទេ» លោកឆយព្យាយាមលើកដៃសំពះទៅកាន់សាតានកំណាចម្នាក់នោះ តែក៏មិនអាចលើកទោសអោយបាន គេមកដោយការតាំងចិត្តយ៉ាងមោះមុតហើយក៏គ្មានថ្ងៃអាចរំសាយចោលគម្រោងការរបស់គេបានដែរ មួយពូជនេះត្រូវតែស្លាប់ក្រោមដៃរបស់គេទាំងអស់
«ស្គាល់យើងអោយច្បាស់ យើងជាសាតាន សាតាននឹងគ្មានក្តីមេត្តាសម្រាប់នរណាទាំងអស់ ទោះវាមិនពាក់ព័ន្ធនៅក្នុងរឿងនេះ ប៉ុន្តែពួកគេទាំងបីសុទ្ធតែមានឈាមថោករបស់ឯងនៅក្នុងនោះ យើងនឹងសម្លាប់ពួកគេចោលក្នុងពេលឥឡូវនេះ...» រាងក្រាស់សង្កត់ធ្ងន់ត្រង់សម្តីចុងក្រោយ រួចហើយក៏លើកកាំភ្លើងភ្ជុងទៅកាន់ភរិយារបស់លោកឆយមុនគេ
«ទេ កុំ...ផាំង..!!» មួយគ្រាប់សំណបាញ់ទម្លុះក្បាលរបស់ភរិយាលោកឆយដែរមិនអាចហើបមាត់និយាយបានដោយសារតែមាត់ត្រូវជាប់ស្កត់ ត្រូវមួយគ្រាប់ភ្លាមក៏បណ្តាលអោយស្លាប់ភ្លាមៗ ដោយសារតែរាងក្រាស់បាញ់ត្រូវចំណុចសំខាន់ខ្លាំងពេក
«អ្នកបន្ទាប់..ចាត់ការទៅ..» ជុងហ្គុកស្រែកបញ្ជាទៅកាន់កូនចៅអោយចាត់ការកូនប្រុសពីរនាក់ដែរធំពេញវ័យនោះ គេមិនចង់អស់កម្លាំងច្រើនទៅលើក្មេងប្រុសពីរនាក់នេះ ចង់ប្រើកម្លាំងទៅលើឪពុកឈាមថោករបស់ពួកគេទាំងពីរច្រើនជាង
«អត់ទេលោកពូ កុំសម្លាប់ខ្ញុំអី ហឹកៗ...ម៉ាក់..អឹក..» សម្លេងចុងល្រោយត្រូវបានបញ្ចប់ដោយសារតែកាំបិតត្រូវបានចាក់ចំពោះទម្លុះចូលទៅខាងក្នុង រហូតដល់ស្ងាត់សម្លេងដោយស្នាដៃរបស់កូនចៅសាតានកំណាចម្នាក់នេះ បន្ទាប់ពីនោះមិនត្រឹមតែចាក់ដោយកាំបិតនោះទេថែមទាំងបាញ់ពីរគ្រាប់ទម្លុះក្បាលរបស់ក្បាលទៅលើយុវជនពីរនាក់នោះរហូតដល់ត្រូវដួលស្លាប់ភ្លាមៗទាំងពីរនាក់ ដោយរាងក្រាស់ក៏ញញឹមឡើងទះដៃសរសើរទៅកាន់កូនចៅរបស់ខ្លួន
«ពិតជាធ្វើការបានល្អពិតមែន រហ័សៗអញ្ចឹងយើងចូលចិត្ត» គេនិយាយរួចហើយក៏ដើរកាន់កាំភ្លើងតម្រង់មកកាន់អ្នកចុងក្រោយដែរជាអ្នកបង្លហេតុម្តង ដោយពេកនេះលោកឆយឡើងញ័រខ្លួនអស់ក៏ព្រោះតែត្រូវបានឃើញមនុស្សជាទីស្រឡាញ់ស្លាប់នៅចំពោះមុខ គេពិតជា គួរអោតខ្លាច គួរអោយខ្លាចខ្លាំងណាស់
«ឯងគ្មានមនោសញ្ចេតនាជាមួយពូសូម្បីតែបន្តិចមែនទេ?ពូខំមើលថែឯងអ្វីខ្លះកាលពីនៅតូច ឯងនោយាយថាឯងចាត់ទុកពូដូចជាឪពុក នេះមែនទេដែរកូនធ្វើដាក់ឪពុកខ្លួនឯង ឯងធ្វើអោយពូនេះខកចិត្តខ្លាំងណាស់» គាត់ខំនិយាយធ្វើជាលួងលោមដោយគិតថាគាត់អាចនឹងរួចផុតពីក្រញាំខ្មៅរបស់សាតានរូបនេះដោយការលួងលោមតែគាត់បានគិតខុសដោយចង់ប្រាប់ថាសាតានម្នាក់នេះមិនមែនល្ងង់នោះទេ...
«បានហើយ យើងមិនចង់ស្តាប់ យើងមិននិយាយច្រើនទេ ឯងនឹងត្រូវទៅជួបឋាននរកជាមួយគ្រួសាររបស់ឯងនៅក្នុងពេលនេះ ទៅងាប់ទៅ!» នោយាយហើយក៏ចាប់ទាញកៅអីមកបោកនិងក្បាលរបស់លោកឆយមួយទំហឹង ដោយកំហឹងរបស់គេកាន់តែឆាប់ឆេះពេលដែរលោកឆយនិយាយរឿងនេះរំលឹកឡើងមក គេកាន់តែមានកំហឹងក្នុងខ្លួនកើនឡើងទ្វេរដង
លោកឆយព្យាយាមក្រោកចេញពីលើឥដ្ឋក្បាលដុនដាបប្រាឡាក់ទៅដោយឈាម ដែរត្រូវមួយកៅអីរបស់រាងក្រាស់អម្បាញ់មិញនេះ ធ្វើអោយគាត់ស្ទើរតែបាត់បង់សតិបាត់ទៅហើយ
«យ៉ាងមិច?ហឹស ស្មានតែយើងនេះខ្លាចហេស៎?យើងមិនបានស្រឡាញ់ពួកនាងអស់ទាំងនោះឡើយ ចំនែកកូនហេស៎?កូនគឺជាស្អី?យើងត្រូវការតែលុយៗៗៗៗ ចូលមកជីវិតរបស់យើងតែប៉ុណ្ណោះឯងស្តាប់បានទេ?ហ្វើយ..»
«ឯងសមតែស្លាប់ អានរក យើងមិនគួរទេ មិនគួរទុកចិត្តឯងទេ អាចង្រៃ ចិត្តឯងសាងអំពីស្អី?ប្រពន្ធកូនស្លាប់នឹងមុខមិនខូតចិត្តបែរជាគិតរកគំនិតរបស់រួចខ្លួន ឯងគិតថាយើងនេះល្ងង់អោយឯងបោក យើងពិតជាស្អប់ មនុស្សសន្តានមិនស្មើនឹងតម្លៃស្បែកជើងរបស់យើងខ្លាំងណាស់ ចរិតរបស់ឯង ថោកជាងស្បែកជើងរបស់យើងគុណនឹងពីរ..យើងល្ងង់ណាស់ ដែរខំជឿឯង ទុកចិត្ឯង ផ្តល់ងារយ៉ាងធំធេងដល់ឯង ប៉ុន្តែឯងបែរជាថោក គេខំជួយជ្រោមជ្រែងឯងគ្រប់បែបយ៉ាងហើយ តែឯងមិនខំតោងឡើងដោយខ្លួនឯង ឯងនេះមិនសមមានអ្នកណានៅក្បែរឡើយ» រាងក្រាស់លើកកៅអីមកដាក់យកៗមិនសម្ចៃដៃ គេពិតជាខូចចិត្ត អន់ចិត្តនឹងខ្លួនឯង ដែរទុកចិត្តមនុស្សប្រភេទនេះ មនុស្សគ្រប់គ្នាគេមានតម្លៃទៅលើការនិយាយស្តី សេចក្តីថ្លៃថ្នូរនិងកិត្តយស មនុស្សទោះជាមានដល់កប់ពពកថ្នាក់ណាក៏ដោយ បើមិនបានសម្តីគឺចប់ហើយ លោកឆយនេះគឺជាមនុស្សឆ្កួត ដែរគិតតែអំណាចនៃមាសប្រាក់ជាធំរហូតដល់បាត់បង់សតិ ចង់បានតែលុយភ្លេចគិតពីសេចក្តីសុខរបស់ខ្លួនឯង មិនខុសទេ ដែររាងក្រាស់នៅពេលនេះខឹងខ្លាំងដោយសារតែសម្តីរបស់គេនោះ
«ចៅហ្វាយបានហើយ គេស្លាប់បាត់ហើយ គេ់ុតដង្ហើមហើយ» ដោយឃើញថាលោកឆយដូចជាគ្នាកម្រើកអ្វីសោះ ជេកក៏ចូលទៅឃាត់ចៅហ្វាយដោយឃើញថាចៅហ្វាយដូចជាដាក់យកៗមិនដកដៃ គេមិនមែនឃាត់ដោយសារអ្វីឡើយ តែខ្លាចចៅហ្វាយនឹងអាចផ្តល់ជារបួសស្នាមដល់ខ្លួនឯងវិញទេច្រើនជាង
សភាពរបស់លោកឆយប្រឡាក់សុទ្ធតែឈាមហៀរចេញពីក្រឡង់ភ្នែកផង ចេញពីក្បាលផង ចេញពីត្រចៀកផង ពេលនេះត្រូវដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងព្រៃផ្សែនៅក្រោមដៃរបស់សាតានរូបនេះ ពិតជាគួរអោយខ្លាច!
«លែងយើង យើងនឹងសម្លាប់វាចោល..» រាងក្តាស់បម្រុងកញ្រ្ជោលទៅដោយកំហឹងម្តងទៀត ប៉ុន្តែក៏ត្រូវបានអង្គរក្សចាប់ជាប់មិនព្រលែងមុននឹងនិយាយបន្ត
«គេបានស្លាប់ហើយ ចៅហ្វាយគួរតែស្ងប់អារម្មណ៍ គេបានបាត់បង់ជីវិតហើយ..» ខណៈពេលដែរបានប្រាប់បែបនេះរួចហើយ រាងក្រាស់ក៏ព្រមឈប់រួចហើយក៏ដាក់ខ្លួនអង្គុយលើកៅអៅដោយមានជេកដើរចូលមកជិតចៅហ្វាយវិញ ដោយជួយរឹតនិងច្របាច់ស្មាអោយចៅហ្វាយ ព្រោះអម្បាញ់មិញមើលឃើញថាគេខឹងខ្លាំងណាស់ ខ្លាចថាវាអាចនឹងធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ចៅហ្វាហ
«ពួកឯងយកសាកសពទៅចាតលការបន្តទៅ រកទន្លណាដែរធមហើយស្ងាត់ល្អ ទម្លាក់មួយគ្រួសារនេះ អោយត្រីឆ្លាមសុីទៅ យល់អ្វីដែរយើងនិយាយទេ?..» ជេកបញ្ជាទៅកាន់អង្គរក្សពីរនាក់ទៀត អោយសម្រេចការងារចុងក្រលយរួចហើយក៏ត្រឡប់មកប្រសព្វនឹងចៅហ្វាយវិញ
«បាទលោក អញ្ចឹងពួកយើងនឹងប្រញាប់ចាត់ការរឿងនេះអោយបានឆាប់..»
«ចៅហ្វាយ ទៅរួចទេ?ពួកយើងគួរតែចេញពីនេះហើយ..»
«មិនអីទេ យើងទៅរួច ដុតឃ្លាំងនេះចោលទៅ យើងមិនចង់អោយសល់ដានមនុស្សដែរគ្មានតម្លៃនៅកកនុងឃ្លាងរបស់យើងនោះទេ!!»
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
