part26

2.3K 79 0
                                        

#សំណព្វចិត្តសាតាន

     ភាគទី២៦៖
       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន <3

     «យកសាកសពនាងទៅបោះចោលទៅ ហុចជីមីនមកអោយយើង!» រាងក្រាស់ស្រែកបញ្ជាទៅកាន់ជេក ចំណែកជេកកិទ្រកាយរបស់ជីមីនហុចទៅអោយចៅហ្វាយរួចហើយក៏ធ្វើទៅតាមអ្វីដែរចៅហ្វាយបញ្ជាបន្ត
     «រឹងមាំគ្រប់រឿង តែបែរជាខ្លាចឈាមទៅវិញ ហឹឹស...» រាងក្រាស់បីកាយតូចឡើងទៅបន្ទប់បណ្តើរសើចរហឹសដើមក.បណ្តើរ ពិតជាមានតែមួយលើលោក រឿងស្អីក៏ក្លាហានហើយធ្វើបាន ជម្នះបានដែរ តែបែរជាមកខ្លាចនឹងរឿងតិចតួចទៅវិញ អ៊ីចឹងបានដូចគេថាមែន នៅលើពិភពលោកនេះសម្បូររឿងចម្លែកកើតឡើងច្រើនណាស់...
     បង្វែរមកកាន់តារាល្បីលំដាប់ហូលីវូដឯណេះវិញ គេមានរាងសង្ហា កម្ពស់1.85cm ផ្ទៃមុខសង្ហាសម្បូរស្នេហ៍ជាតារាសូបភើស្តារ ដែរល្បីរន្ទឺខ្លាំងបំផុតនៅក្នុងផ្ទះអាមេរិចផ្ទាល់ គេជាជនជាតិកូរ៉េកាត់អឺុរ៉ុប គ្រប់គ្នាត្រូវបានស្គាល់ថាគេជាCEOផងនិងជាតារាសម្តែងខ្នាតអន្តរជាតិផងដែរ ថេយ៉ុងគឺជាតារាប្រុសតែម្នាក់ ដែរត្រូវបានគេដាក់ងារថាជាបុរសដែរពូកែខាងឈុតឆាកថើបខ្លាំងបំផុត! គេជាប្រភពទីមួយដែរស្រីគ្រប់រូបប្រាថ្នាចង់បាន ព្រោះគេមានអ្វីៗគ្រប់យ៉ាងដែរសម័យនេះពួកគេទាំងអស់គ្នាត្រូវការបំផុត
     «លោកសុំហត្ថលេខាមួយ....» សម្លេងនៃហ្វេនៗរបស់គេផ្ទាល់ ដោយម្ចាស់កាយមិនបនប្រកាន់និងគិតថាវាជារឿងគួរអោយធុញឡើយផ្ទុយទៅវិញទោះបីជាមានការចង្អៀត បញ្រ្ជៀតចូលដោយហ្វេនមកអត់ឈប់ក៏ដោយក៏គេនៅតែបន្តសីុញ្ញេអោយបានសម្រាប់ហ្វេន
     «សុំទោស ត្រឹមនេះបានហើយពួកយើងគ្មានពេលវេលាទៀតទេ សូមទោស អធ្យាស្រ័យផង..» អ្នកចាត់ការរបស់គេផ្ទាល់បន្លឺឡើង កាលបើឃើញហ្វេនចេះតែបញ្ជ្រៀតចូលមកជិតឥតឈប់ ដល់ថ្នាក់អង្គរក្សសឹងមួយយន្តហោះទៅហើយចាប់មិនចង់ឈ្នះ ប៉ុណ្ណេះក៏ដឹងបាត់ទៅហើយថាគេល្បីថ្នាក់ណា..?
     ទម្រាំដែរតែអញបញ្ចៀសហ្វេនចេញពីរាងក្រាស់បាន ក៏ធ្វើអោយហូប៊ីនេះហត់មិនស្ទើរណាស់ដែរ ហូប៊ីជាអ្នកចាត់ការរបស់ថេយ៉ុងផ្ទាល់ ចូលមកធ្វើជាអ្នកចាត់ការបានបីឆ្នាំជាងហើយ គេពិតជាធុញជំនួសថេយ៉ុងគ្រប់រឿង ទៅណាមកណាតែងមានគេតាមដាន បើទោះជាមានក៏ដោយក្តីថេយ៉ុងនៅតែធ្វើជាមិនដឹងហើយធ្វើទៅតាមអ្វីដែរគេចង់ដឹង មានរឿងអោយហូប៊ីនេះដោះស្រាយតែញូយនឹង
     «ថ្ងៃក្រោយបើមិនស្តាប់សម្តីខ្ញុំ តិចខ្ញុំអោយលោកស្លាប់ដោយសារតែស្ទះខ្យល់ស្លាប់ និងមនុស្សរោមជិតនឹងទៅ ខ្ញុំធ្វើទៅតាមតួនាទី លោកក៏គួរតែធ្វើតាមអ្វីដែរខ្ញុំប្រាប់ មិនមែនប្រកែក!» ចូលមកដល់ក្នុងឡានហូប៊ីមិនទុកមុខអោយឡើយ គេពិតជាខឹងមិនស្ទើរទេនិងទង្វើររបស់ថេយ៉ុងនេះ មិនដែរស្តាប់គេសូម្បីតែម្តង ចង់ស្លាប់ថោយសារតែស្ទះខ្យល់ស្លាប់និងហ្វេនឬបែបណា?ទើបប្រាប់មិនស្តាប់បែបនេះ?
     «បាទ ថ្ងៃក្រោយលែងមានហើយ ជាប្រុសហេតុអីឆ្នាស់យ៉ាងនេះ?ស្លូតៗខ្លះមិនបានឬ?» ថេយ៉ុងឆ្លើយតបដោយសម្លេងស្រទន់ រាល់ថ្ងៃនេះអ្នកចាត់ការរបស់គេដូចជាម៉េយ៉ាងអញ្ចឹង ប្រដៅគេរាល់តែថ្ងៃ តែគ្រប់ពេលក៏បានអ្នកចាត់ការនេះហើយដែរជួយគេពីស្ថានការណ៍របស់ហ្វេនរោគចិត្តផ្សេងៗកុំអី មិនដឹងពេលនេះថេយ៉ុងសល់ឆ្អឹងឬអត់ទេ
     «ស្លូតជាមួយអ្នកផ្សេងបាន! តែជាមួយលោកទាល់តែឆ្នាស់បន្តិចទើបនិយាយគ្នាចូល ចង់ទៅជួបដៃគូណាត់ឬទៅសម្រាកសិន?» មិនចង់វែងឆ្ងាយច្រើនខ្ជិលគិតទើបសួរទៅកាន់រាងក្រាស់ទៅថាចង់ទៅជួបដៃគូណាត់ឬចង់ទៅសម្រាកសិនព្រោះឮថាគេមកកូរ៉េនេះក៏ព្រោះតែនឹក ហើយមកលើកនេះក៏អាចយូរជាងរាល់ដង ព្រោះចង់នៅលេងអោយបានជុំវិញប្រទេសកូរ៉េតែម្តង
     «ទៅកោះជេជូទៅ ខ្ញុំមិនទាន់ចង់ជួបអ្នកណាទេ..» ថេយ៉ុងផ្អែកខ្នងទៅលើកៅអីបន្លឺឡើងទៅកាន់ហូប៊ីចំណែក រាងតូចឮបែបនេះហើយក៏ស្តីបន្ត
     «សម្រេចថាចង់ទៅផ្ទះដែរទើបតែទិញនៅទីនោះឬ?»
     «មែនហើយ ចង់ទៅលេងទីនោះបានមួយអាទិត្យ ពីរអាទិត្យសិន ចាំទៅជួបដៃគូណាត់» ក្រោយឮរាងក្រាស់និយាយបែបនេះហើយហូប៊ីក៏ងួកក្បាលយល់ស្របហើយក៏បន្ថែមល្បឿនបើកចេញទៅ ពេលនេះជាពេលសម្រាករបស់ថេយ៉ុងផ្ទាល់ តាមពិតគេមិនត្រូវទទួលការថតពាណិជ្ជកម្ម ឬក៏សម្តែងអ្វីឡើយ តែដោយសារតែរឿងប្រភេទនោះ ជារឿងដែរគេប្រាថ្នាចង់សម្តែងជាតួបែបនោះយូរហើយ ទើបដាច់ចិត្តហោះពីប្រទេសកំណើតមកដល់ទឹកដីនេះដើម្បីសម្តែងរឿងនេះ តែមិនមែនបានន័យថាមកដល់ក៏ទៅថតភ្លាមៗឡើយ គេក៏ចង់សម្រាកពីមួយអាទិត្យទៅមួយខែសិន សឹមទៅជួបដៃគូណាត់បន្ត ក៏មិនអីដែរ...
     ឡានរបស់តារាសម្តែងកំពូលបានរំកិលទៅមុខឥតឈប់ឈរព្រោះចង់ទៅដល់គោលដៅរបស់ខ្លួន ដែរជាកោះជេជូ ថេយ៉ុងអង្គុយសម្លឆងមើលតាមបង្អួចនៅតាមដងផ្លូវនិងដើមឈើក្រាស់ៗជាច្រើនដែរបានដុះសងខាងផ្លូវ វាពិតជាធ្វើអោយគេមានអារម្មណ៍ល្អជាមួយនឹងធម្មជាតិអស់ទាំងនេះខ្លាំងណាស់
     «រយៈពេលជិត15ឆ្នាំហើយ ដែរខ្ញុំខានមកទីនេះ ពេលនេះខ្ញុំបានមកម្តងទៀត វាគឺនៅដដែល ដដែលទាំងអស់មិនបានផ្លាស់ប្តូរអ្វីឡើយ..» រាងក្រាស់បន្លឺប្រយោគឡើងដោយស្នាមញញឹមស្រស់ សម្លឹងមើលទៅកាន់ទឹកសមុទ្រ បញ្ជាក់បានថាវាជិតទៅដល់គោលដៅរបស់គេហើយគឺជាកោះជេជូនោះហើយ
     «គ្រប់យ៉ាងមិនបានផ្លាស់ប្តូរនៅទីនេះឡើយ ប៉ុន្តែអ្នកខ្លះបានផ្លាស់ប្តូរ ផ្លាស់ប្តូរទាំងស្រុង»  ហូប៊ីនិយាយទៅកាន់ថេយ៉ុងដោយដៃកាន់ចង្កូតរំកិលឡានទៅមុខឥតឈប់ឈរដដែល ខណៈថេយ៉ុងឮហូប៊ីនិយាយបែបនេះហើយទើបចង់សួរបញ្ជាក់
     «ចង់ថាជាខ្ញុំឬ?ដែរបានផ្លាស់ប្តូរទាំងស្រុង??»
     «រកអ្នកណាទៀត?ក្នុងឡានមានតែពីរនាក់ទេ ចង់អោយខ្ញុំថាអោយព្រៃឬ?មិនចេះគេទេហ៎េស?»
     «ខ្ញុំមិនបានផ្លាស់ប្តូរទេ ចរិតជាសុភាពបុរសរបស់ខ្ញុំនៅតែមានដដែល ចំណែកឯការគោរព ការនិយាយស្តីរបស់ខ្ញុំក៏នៅតែដដែល គ្រាន់តែឡើងកាលីពបន្តិចទេតើស៎» ថេយ៉ុងឮបែបនេះហើយក៏ប្រកែក បើថាចរិតគឺមិនបានផ្លាស់ប្តូរនោះទេតែបើនិយាយពីជីវិតរៀងផ្លាស់ប្តូរច្រើនដែរ ដូចគេនិយាយអញ្ចឹងគេគ្មានផ្លាស់ប្តូរទៅណាទេក្រៅពីផ្លាស់ប្តូរជីវភាពរស់នៅរាល់ថ្ងៃនោះ..
 
     «អ្នកណាថាលោកសុភាព?»

     «គេនិយាយគ្រប់តែគ្នានឹង ចាំមិនអស់ទេថាអ្នកណានិយាយខ្លះ»

     «សុភាពស្អី មួយថ្ងៃៗឃើញញ៉េតែស្រីឥតឈប់សោះ អានឹងគេហៅសុភាពត្រង់ណា?» កុំស្មានតែគេមិនដឹង ជាអ្នកចាត់ការត្រូវទៅតាមគ្រប់កន្លែងទាំងអស់ ហើយគេដឹងច្បាស់ថាថេយ៉ុងធ្វើស្អីខ្លះនិងមិនធ្វើស្អីខ្លះ? អាសម្តីថាខ្លួនឯងសុភាពនឹងនិយាយលួងខ្លួនឯង ឬកំពុងតែលើកតម្កើងខ្លួនឯងច្រើនជាង?

    «ណ៎ក ចោទមនុស្សស្រស់ៗ ខ្ញុំអត់មានបានញ៉ែអ្នកណាទេ ពួកនាងទៅវិញទេដែរមកញ៉ែខ្ញុំមុន ហើយខ្ញុំក៏..» មិនទាន់និយាយបញ្ចប់ប្រយោគស្រួលបួលផងហូប៊ីដឹងមុនក៏និយាយកាត់៖

     «ក៏ញ៉ែគេវិញ?អ៊ីចឹងមែនទេ?រកហេតុផលមកប្រកែកអោយសមរម្យបន្តិចទៅប្រូ.វី.បោកក្មេងដូចខ្ញុំអត់បានទេ ចង់យាយចឹង!»

    «មុននឹងប្រដៅខ្ញុំម្តេចមិនមើលសម្តីខ្លួនឯង?ប្អូនខ្ញុំដល់ទៅ9ឆ្នាំ តែសម្តីដូចជាម៉ែរបស់ខ្ញុំយ៉ាងអ៊ីចឹង?ចង់យ៉ាងមិចជាមួយខ្ញុំ?នៅតែពីរនាក់ផង រំលោភលើឡាននេះ តិចថាមិនបានប្រាប់» ថេយ៉ុងដាក់មាំងប្រាវទៅវិញ នេះអាយុប្អូនគេដល់ទៅមួយជួរអាយុ តែមើលសម្តីដូចជាម៉ែគេយ៉ាងអ៊ីចឹង រាល់ថ្ងៃគិតតែពីស្តីបន្ទោសនេះបន្ទោសនោះ ប្រដៅនេះ ប្រដៅនោះ ធ្វើនេះមិនត្រូវ ធ្វើនោះមិនត្រូវ ធ្វើស្អីក៏ខុស ចាំតែទើសនេះ ទើសនោះ គេនេះចាំតែខុសក្នុងក្រសែភ្នែករបស់ហូប៊ីជានិច្ច
     «ចុះរាល់ថ្ងៃនឹងបានអាក្មេងដូចខ្ញុំតើសហី? ដែររត់តត្រុកៗ ដើរទៅបំពេញការងារជំនួសលោកតែរហូត ឥឡូវបើខ្លាំងក៏ធ្វើខ្លួនឯងទាំងអស់ទៅ នឹងអាលខ្ញុំបានសម្រាកម្តងហត់ណាស់ ធ្វើការជំនួសដៃជំនួសជើងគេសឹងគ្រប់សព្វគេមិនអោយតម្លៃ!..» ហូប៊ីនិយាយឡើងដូចជាខ្សែរទឹកកំពុងហូរក្នុងទឹកទនហលេមេគង្គ រាល់ថ្ងៃក៏ពិតមែន ថេយ៉ុងមិនសូវជាខ្វល់រឿងក្រុមហ៊ុនប៉ុន្មានឡើយ មានតែហូប៊ីនេះហើយជំនួសដៃជំនួសជើងគ្រប់សព្វតាំងពីចុះហត្ថលេខាក៏ត្រូវតែសីុញ្ញេអោយបានដូចគេ សូម្បីតែតំណែងជាប្រធានក្រុមហ៊ុនក៏ហូប៊ីជំនួសដែរ តែមិនមែនជាសិទ្ធិពេញលេញឡើយ ទាល់តែមានប្រជុំធំៗទើបថេយ៉ុងជាអ្នកចេញមុខដោយផ្ទាល់
     «កុំអាលខឹង និយាយលេងតើស៎ ក្មេងៗចឹងគេមិនអោយខឹងច្រើនពេកទេ...ធ្វើជាសើចខ្លះទៅ ទើបមានសេរីសួស្តីចូលមកក្នុងជីវិតខ្លះ..»
     «ហើុយ តែមួម៉ៅហើយមិនខ្វល់ថាមានសេរីសួស្តីឬគ្មានទេ តែខឹងគឺមុខអញ្ចឹងឯង..»

សំណព្វចិត្តសាតាន❥︎ ( completed✔)Where stories live. Discover now