part18

2.8K 105 0
                                        

#សំណព្វចិត្តសាតាន

       ភាគទី១៨៖
       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន <3

    ទម្រាំតែគ្រប់គ្រាន់នឹងតម្រូវការរបស់សាតានឈាមរាវរូបនេះ ត្រូវប្រើរយៈពេលដល់ទៅប្រាំម៉ោង ល្មមអោយជីមីនអស់កម្លាំងណាស់ដែរ ទើបប្រះខ្លួនគេងបម្រុងនឹងបែរខ្នងដាក់រាងក្រាស់ទាំងដែរខ្លួនកំពុងតែគេងកើយដៃរបស់បុរសឈាមត្រជាក់រូបនេះនៅឡើយ គិតឬថាគេនិងព្រមអោយរាងតូចប្រះខ្លួនគេងបែរខ្នងដាក់គេបែបនេះ
    «ឆាប់ងាកមកវិញ ហើយអោបចង្កេះយើង!» សម្តីបញ្ជាផ្តាច់ការស្តីទៅកាន់រាងតូចដែរគេងបែរខ្នងនោះ ជីមីនមិនចង់ប្រកែកមិនចង់មានរឿងច្រើនទើបព្រមងាកមកតាមករហៅរបស់រាងក្រាស់ដោយមិនប្រកែកអ្វីទាំងអស់ មុននឹងលូកដៃចូលទៅអោបចង្កេះគេ ទាំងខ្លួនរបស់អ្នកទាំងពីរនៅននោគោកទាងពីរប្រាណនៅឡើយ ចំណែកសាតានកាលបើឃើញជីមីនអោបចង្កេះខ្លួនហើយគេក៏អោបជីមីនតបវិញមុននឹងនាំបបូរមាត់ក្រាស់ទៅថើបលើសក់របស់ជីមីនតិចៗ
    «នៅកាំជណ្តើរល្ងាចមិញ ម៉ោង7ៈ05នាទី ធ្វើស្អីជាមួយនឹងអាជេក?ម្តេចក៏ធ្វើខ្លួនដូចជាស្និទ្ធស្នាលជាមួយគេម្លេះ?» រឿងគ្រប់យ៉ាងគេដឹង គ្រាន់តែគ្មានឱកាសបានសួរ ឃើញកាយវិការបែបនេះហើយ ក៏ធ្វើអោយចិត្តគេនេះក្តៅមិនស្ទើរដែរ មិនដឹងថាមកពីមូលហេតុអ្វីអោយប្រាកដ ដែរធ្វើអោយចិត្តរបស់គេក្តៅងុំពេលដែរឃើញកម្មសិទ្ធិរបស់ខ្លួននៅក្បែរអ្នកផ្សេង
    «ស្អីរបស់លោក?ដឹងទាំងម៉ោងប៉ុន្មាន? នាទីប៉ុន្មានទៀត?អីក៏ឡូយម្លេះ» រាងតូចឮហើយហួសចិត្តថាចាំតែម៉ោងទៅមិនថាទេ នេះចាំដល់ទាំងនាទីទៀត កំពូលមនុស្សហើយ ជុងហ្គុកអាចធ្វើបាន
    «ឆ្លើយសំណួរ កុំបង្វែរប្រធានបទ» គេខាំធ្មេញសង្រ្កឺតអោយនាងបានឮថាគេសួរមិនមែនក្នុងន័យនិយាយលេង ប៉ុន្តែក្នុងន័យអោយជីមីនឆ្លើយប្រាប់ការពិត បើកុំតែជេកជាកូនចៅកុំអីម្លេះពេលនេះគេសម្លាប់ជេកចោលបាត់ទៅហើយ ដែរហ៊ានប៉ះកម្មសិទ្ធិរបស់គេនោះ
    «គ្មានរឿងអ្វីធំទេ លោកជេកគ្រាន់តែជួយខ្ញុំ ព្រើអំឡុងពេលខ្ញុំចុះជណ្តើរខ្ញុំបានងងឹតមុខមួយភាំង ហើយខណៈពេលនោះខ្ញុំសឹងតែធ្លាក់ទៅហើយ តែបានបងជេកមួយជួយទាន់កុំអីពេលនេះប្រហែលមិនបាននៅមករួមរ័ក្សជាមួយលោកទេ» ជីមីនក៏និយាយប្រាប់ទៅតាមដំណើររឿងដោយមិនកុហកអ្វីទាំងអស់ ចំណែករាងក្រាស់ក៏យល់រឿងនេះហើយមុននឹងឆ្លើយតបបន្ត
    «អ្នកណាបង្រៀនអោយហៅជេកថាបងជេកបែបនេះ?ហៅថាជេកធម្មតាទៅ គេមានអាយុប្អូនឯងដល់ទៅបីឆ្នាំ ទើបតែ21ទេ» ឮនិយាយបែបនេះហើយ មិនអោយរាងតូចហួសចិត្តគឺមិនបានតែម្តង គ្រាន់តែហៅជេកថាបងក៏មិនបាន វាជាក្រមសីលធម៌របស់គេផ្ទាល់ក្នុងការហៅអ្នកណា បិទសិទ្ធិ សូម្បីតែហៅជេកថាបងក៏មិនបាន
    «ហួងហែង សូម្បីតែហៅជេកថាបងជេកក៏មិនបាន គិតស្អីរាល់ថ្ងៃនឹង?ក្រៅពីអាគម្រាមគេហើយ សម្លុតគេនឹង លោកចេះស្អីខ្លះ?» ជីមីននិយាយដោយដៃលូកទៅព្យាយាមទៅក្តិចសាច់របស់រាងក្រាស់តិចៗសែនគ្រឺត ដែរគេនេះពូកែអាខាងគាបសង្កត់មនុស្សគ្មានផ្លូវតស៊ូដូចជារូបគេផ្ទាល់ខុសរបៀបបែបនេះ
    «អ្នកណាហួងហែងឯង?ដូចដែរនិយាយអញ្ចឹងហើយ ឯងជាកម្មសិទ្ធិរបស់យើង យើងមានសិទ្ធិគ្រប់គ្រងឯងគ្រប់យ៉ាង ដូច្នេះហើយហាមប្រកែក យើងមិនចង់ប្រើធម៌ក្តៅជាមួយឯងទេ» មិនដឹងក្នុងចិត្តពេលនេះកំពុងគិតអី បើនិយាយពីរាងកាយអាចថាក្មេងប្រុសដែរកំពុងនៅក្នុងដៃរបស់គេនេះ កំពុងធ្វើអោយគេឈ្លក់វង្វេងហើយ មិនលើកលែងសូម្បីតែក្លិនខ្លួនក៏ធ្វើអោយហិតមិនជិនណាយ តែក៏មិនយល់ពីចិត្តខ្លួនឯង ពេលនេះកំពុងគិតអ្វីប្រាកដចំពោះរាងស្តើង ជាប្រុសកំដរ?ឬប្រាកដប្រជា?ទទួលស្គាល់ថានៅជិតជីមីនមួយថ្ងៃពេញនេះអាចធ្វើអោយគេលែងមានស្រីញីទៀតបាន មិនដូចរាល់ដង មួយថ្ងៃត្រូវតែបានមួយនោះទេ..
     «ម្ចាស់កម្មសិទ្ធស្អី?អត់បានជំពាក់លុយទេ កុំមកនិយាយថាម្ចាស់កម្មសិទ្ធិជាមួយខ្ញុំ» គេចង់សួរថាម្ចាស់កម្មសិទ្ធនឹងជាស្អី?ចង់មានន័យថាយ៉ាងមិចអោយប្រាកដ?គេដូចជាគ្មានបានជំពាក់បំណុលអ្វីឡើយ ហេតុអីត្រូវអោយគេក្លាយជាម្ចាស់កម្មសិទ្ធខ្លួន?
     «គ្មានហេតុផល គ្មានពេលបរិយាយ ងងុយហើយ ដេកទៅកុំសួរនាំច្រើន ប្រយ័ត្នបានប្រាំតឹកទៀត» និយយរួចហើយគេក៏ងាកមកខាងរបស់ជីមីនដែរកំពុងគេងអោបចង្កេះនោះហើយទាំញកាយតូចស្តើងមកអោបចូលទៅក្នុិងខ្លួនកាន់តែខ្លាំង ពេលនេះជីមីនឡើងជ្រុបមុខនឹងដើមទ្រូងហាប់ណែនរបស់គេតែម្តង រាងតូចឡើងរឹងខ្លួនអស់ហើយ ព្រោះផ្ទៃមុខប៉ះចំៗខ្លាំងពេក... រហូតមិនចង់គិតច្រើនក៏សម្ងំគេង លង់លក់ទាំងពីរប្រាណបាត់ទៅ
     ព្រឹកថ្ងៃថ្មី*
     រាងតូចក្រោកលឿនជាងរាងក្រាស់ចុះមកដល់ខាងក្រោមឃើញអ្នកបម្រើកំពុងតែធ្វើម្ហូបក៏ចូលទៅជួយចិតបន្លែ គ្រប់គ្នានៅក្នុងផ្ទះបាយរំភើបគ្រប់គ្នា ព្រោះបានជួបតារាល្បីឈ្មោះដែរមានអ្នកបោះសម្លេងច្រើនជាងគេនៅប្រចាំប្រទេសកូរ៉េនេះផ្ទាល់ កាលពីដំបូង ដែរចៅហ្វាយបានចាប់មកមិនបានមើលផ្ទៃមុខរបស់ជីមីនចំៗទេ ខុសពីពេលនេះដែរពួកនាងបានមើលចំហើយបាននៅជិតទៀត ជីមីនពិតជាស្រស់ស្អាតដូចទេវបុត្រដែរគេនិយាយពិតមែន
     «ខ្ញុំជាអ្នកគាំទ្ររបស់លោកជីមីន រីករាយណាស់ដែរបានជួបលោកនៅទីនេះ ឯង យើងកំពុងយល់សប្តិមែនទេ?គាត់កំពុងតែនៅជិតពួកយើង» អ្នកបម្រើម្នាក់នោះនិយាយឡើងដោយក្តីរំភើប រត់ទៅអោយមិត្តជួយមើលថាខ្លួនបានយល់សប្តិឬវាជាការពិត គិតមិនដល់សោះថាខ្លួនត្រឹមជាអ្នកបម្រើនៅក្នុងផ្ទះដែរគ្មានថ្ងៃបានមើលពន្លឺថ្ងៃខាងក្រៅបានជួបអាយដលក្នុងដួងចិត្តនៅទីនេះសោះ
     «ពួកបងមិនបានយល់សប្តិទេ ខ្ញុំជា ជីមីន ផាកឡាវីដៀន ចាប់ពីពេលនេះទៅសូមផ្ងើខ្លួនផ្ងើប្រាណនៅទីនេះផងណាពួកបង ខ្ញុំមិនដេងថាត្រូវនៅទីនេះយូរប៉ុណ្ណាទេ..» ជីមីនញញឹមអោនលំទោនទៅកាន់ពួកអ្នកបម្រើ ទោះជាពួកនាងជាអ្នកបម្រើក៏គេគោរពសិទ្ធិក្នុងនាមជាមនុស្សដូចគ្នានោះដែរ
     «មិនអីទេៗៗ នៅទីនេះយូរឆ្នាំទៀតក៏បានដែរ ហួយ មិនដែរឃើញទេបុរសស្អីសង្ហាដូចទេវបុត្រយ៉ាងនេះ លង់កាន់តែខ្លាំងហើយឯង» អ្នកបម្រើម្នាក់នោះនិយាយទៅកាន់មិត្តរបស់ខ្លួនដោយគ្មានចិត្តអៀនអ្វីឡើយ ចំណែកជីមីនក៏ត្រឹមញញឹមរាយមន្តស្នេហ៍នៅទីនោះ មុននឹងអោយពួកអ្នកបម្រើនោះជួយបង្រៀនពីការធ្វើម្ហូបនិងសួរពីចំណង់ចំណូលចិត្តរបស់ម្ចាស់ផ្ទះនេះផងដែរ
     ការធ្វើអាហារពេលព្រឹកក៏បានបញ្ចប់ ជីមីនដើរចេញមកដល់សាឡុង ព្យាយាមអោនសម្លឹងមើលទៅខាងក្រោមនោះ ក្រែងលោឃើញមានស្រ្គីបរឿងរបស់គេដែរបានយកពីផលិតករផ្ទាល់នោះ តែទោះរកយ៉ាងណាក៏មិនឃើញ មិនដឹងថាត្រូវបានអ្នកណាយកទៅបោះចោលឬក៏រាងក្រាស់យកទៅធ្វើស្អីុក៏មិនដឹង
     ខណៈនោះរាងក្រាស់ក៏ចុះមកវិញជាមួយនឹងដៃនៅមមាញឹកនិងការកេវឡេវដើម្បីបំបិទកដៃ ខណៈភ្នែកក៏រេទៅប៉ះនិងរាងតូចដែរកំពុងអើតក្បាលចុះទៅលើឥដ្ឋ ជំទើតជំទោងសឆងតែឃើញខោក្នុងនោះ
     «ធ្វើអីទៀតហើយ?» រាងក្រាស់ចុះមកដល់ខាងក្រោមសម្លឹងមើលរាងតូចពីក្រោយខ្នងខណៈរាងតូចបានឮសម្លេងហើយក៏ក្រោកមកយ៉ាងលឿន មកឈរនឹងទល់មុខគេ
     «គ្មានអីទេ អាហារឆ្អិនហើយ ជាស្នាដៃទីមួយរបស់ខ្ញុំ តោះទៅញាំុទៅ» ជីមីនជ្រើសមិនប្រាប់ថាខ្លួនកំពុងរកអី មិននឹងទាញដៃរបស់បុរសមាឌសឹងតែបិុនដំរីកម្ពស់ខ្ពស់ជាងខ្លួនរាប់យោជន៍ដង ដើរចេញទៅរកតុអាហារដែរត្រូវបានតម្រៀបក្តៅៗរួចជាស្រេច
     «ជាស្អីនឹង?សុទ្ធតែទឹក?» ដើរមកដល់តុបាយរាងក្រាស់ភ្ងាក់ផ្អើល កាលបើបានឃើញអាហារនៅលើតុសុទ្ធតែជារបស់ដែរមានទឹក គេជាជនជាតិអាមេរិកកាត់កូរ៉េពិតមែន ប៉ុន្តែអាហារដែរគេតែងតែញាំុរាល់ថ្ងៃ ភាគច្រើនជាស្តេកឬជាប្រភេទសាំងវិចនំប័ុងអីបែបនោះទៅវិញទេ សម្រាប់ម្ហូបកូរ៉េគឺគេមិនទម្លាប់ហើយក៏មិនចង់ចេះញុដូចគ្នា ព្រោះយល់ថាវាសាំញាំខ្លាំងពេក
     «ជាសាតានស្អី គ្រាន់តែសម្លក៏មិនស្គាល់?នេះជាសម្លចាប់ឆាយ ដែរគេទូទៅនិយាយថាម្ហូបនេះជាម្ហូបរបស់ចិន ចំណែកនេះជាសម្លជីឆាយ ជាម្ហូបរបស់ខ្មែរកាត់ចិនតិច ខ្ញុំអត់សូវខេះធ្វើទេ ប៉ុន្តែមើលឃើញក្នុងយូធូបទំនងពេក ទើបរៀនធ្វើទៅ អង្គុយចុះហើយញាំុទៅ» តាមពិតមុខម្ហូបអស់នេះគេមើលនៅក្នុងយូធូប ឃើញថាមុខម្ហូបទំនងទើបមើលគ្រឿងផ្សំហើយធ្វើតាមគេប្រាប់នៅក្ន្ងយូធូបនេះតែម្តងទៅ ក៏សង្ឃឹមថារាងក្រាស់អាចពិសាបាន តែមើលទឹកមុខគេដូចជាមិនអំណោយផលសោះ
     «មិនសីុ មិនចេះសីុ យកសាំងវិចមកអោយយើងវិញ» ជុងហ្គុកស្រែកបញ្ជាអ្នកបម្រើអោយយកមុខម្ហូបដែរខ្លួនតែងតែពិសារាល់ព្រឹកវិញ ដោយមិននឹកឃើញទឹកចិត្តអ្នកដែរខំធ្វើអោយអ្វីបន្តិច
     «ខំងើបមកពីព្រឹក ធ្វើអោយគេញាំុ គិតថាគេនឹងអាចញាំុបាន តែក៏អស់វាចា ពេលឮថាគេមិនចង់សីុ គេមិនព្រមសីុ អន់ចិត្តណាស់» ជីមីនអងមគុយឆ្កឹសបាយ បន្លឺឮៗព្រោះតែចង់អផយរាងក្រាស់បានឮ ខណៈជុងហ្គុកក៏បម្រុងញុកនំប័ងសាំងវិចចូលមាត់ទៅហើយ គេបានឮហើយក៏យកសាំងវិចទុកវិញ លើកស្លាបព្រាមកញុសម្លដែរជីមីនធ្វើអោយវិញ
     «បានហើយ យើងព្រមញាំុហើយ ឯងក៏ញាំុដែរទៅ» ទោះចិត្តមិនចង់ញុាំក៏ត្រូវតែញាំុ ព្រោះតែក៏ខ្លាចរាងតូចអន់ចិត្តឮថាក្រោកពីព្រលឹមមកធ្វើអោយគេញាំុផង ក៏មានតែយល់ព្រមញាំុឬសាកល្បងញាំុ ព្រោះក៏ចង់ចេះញាំុអាហារបែបនេះដូចគេដែរ
     ជីមីនញញឹមរួចហើយដួសសាច់នៅក្នុងចានសម្លទៅដាក់ក្នុងចានបាយរបស់រាងក្រាស់ឡើងច្រើនសន្ធឹក រួមទាំងដួសបន្លែជាច្រើនអោយគេញាំុផងដែរ ជុងហ្គុកក៏សាកភ្លក្សទឹកសម្លមួយម៉ាត់ ឃើញថារសជាតិគេអាចទទួលយកបាន ទើបព្រមដួសញាំុពីមួយម៉ាត់ទៅមួយម៉ាត់ទៀត រហូតទាល់តែអស់សម្លពីចាននៅលើតុនោះតែម្នាក់ឯងទើបគេព្រមឈប់សកម្មភាពបន្តិច
     «អើយ ផ្ទុះពោះយើងឥឡូវហើយ» អ្នកបម្រើនៅទីនោះ នាំគ្នាបន្លឺសម្លេងសើចឡើងខណៈឃើញថារាងក្រាស់បានញាំុសម្លនៅលើតុរហូតដល់អស់ គ្រប់គ្នាក៏សប្បាយចិត្តណាស់ដែរ ព្រោះយូរយាណាស់មកហើយ កម្រចៅហ្វាយញាាំុបាយអស់ពីចានណាស់
     «ឆ្ងាញ់ទេ?» រាងតូចបន្តសួរដោយស្នាមញញឹម  អ្នកណាមិនសប្បាយចិត្តទៅ បើម្ហូបដែរខ្លួនបានធ្វើគេញាំុដល់អស់រលីងពីចានបែបនេះ
     «អត់..» រាងក្រាស់ឆ្លើយមួយម៉ាត់យ៉ាងសោះអង្កើយតែជីមីនមិនបានខ្វល់ក៏តាមចាប់កំហុសសួរបន្តទៀត
     «បើអត់ ហេតុអីញាំុអស់សម្លដល់ទៅពីរចាន?»
     «ត្រូវគេចាប់បង្ខំអោយញុាំ ទើបព្រមញាំុតាម ប៉ុណ្ណឹងចប់ទេ?»
     «កុហក! ចៅហ្វាយតាំងពីដើមមកគ្មានអ្នកណាបង្ខំគាត់បានទេ បើគាត់មិនព្រមខ្លួនឯងហើយសម្លមិនឆ្ងាញ់ ក៏មិនអស់សម្លដល់ទៅពីរចាននោះដែរ» ជេកនៅទីនោះក៏ប្រកែកឡើង កុហកពេលដែរគ្មានគេនៅក្បែរចាំកុហក តែបើកុហកពេលគេនៅក្បែរចាំទទួលទៅ នឹងទំលាយចរិតរបស់ចៅហ្វាយគេខ្ទិចគ្មានសល់ទេ ចរិតបែបមិច?គេដឹងគ្រប់យ៉ាង កុំចង់មកុហកទេ
     «បិទមាត់! អាមាត់ព្រាប...»

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя