#សំណព្វចិត្តសាតាន
ភាគទី៤៨៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
«មិនចង់បាត់បង់ពិតមែនហ៎?ដេតឌីពិតជាស្រឡាញ់អូនពិតមែន?» រាងតូចនិយាយដោយទាញរាងក្រាស់អោយមកតាមខ្លួនដោយទៅរកកន្លែងអង្គុយអោយបានត្រឹមត្រូវព្រោះមានរឿងត្រូវនិយាយគ្នាបន្ទាប់ពីរឿងនេះមួយទៅ
រាងក្រាស់មិនបានបន្តប្រយោគអ្វីចេញមកឡើយ គេគ្រាន់តែងួកក្បាលបញ្ជាក់ដោយសម្លឹងមើលមុខរបស់រាងតូចដោយមិនព្រិចភ្នែកសូម្បីតែបន្តិច
«បើស្រឡាញ់ត្រូវទទួលយករបស់ប្រាំយ៉ាង ដែរអូនចង់ស្នើរសុំដេតឌី ដេតឌីអាចសម្រេចវាអោយអូនបានទេ?ពីពេលនេះទៅយើងជាសង្សារនឹងគ្នាហើយមែនអត់?អញ្ចឹងអូនចង់សុំរឿងទាំងប្រាំនេះពីបង អាចផ្តល់អោយអូនបានទេ?» ចូលនិយាយដល់រឿងសាច់ការកូនចៅទាំងឡាយក៏បំបែកគ្នាទៅធ្វើការរាងខ្លួនព្រោះជុងហ្គុកបានផ្តល់សញ្ញាប្រាប់អោយពួកនាងចេញ ចំណែកគេក៏ងាកភ្នែកមកប្រសព្វនិងសង្សារសំណព្វរបស់ខ្លួនមុននឹងបន្តប្រយោគឆ្លើយនឹងសំណួររបស់រាងតូច
«ចង់បានអ្វី?និយាយមកចុះ យើងនឹងព្យាយាមធ្វើតាមសំណព្វចិត្ត..» គេនិយាយដោយស្នាមញញឹម រួចហើយក៏ទាញរាងកាយតូចអោយមកជិត មុននឹងលើករាងកាយស្រាលដូចសំឡីមកដាក់លើភ្លៅទាំងគូរបស់គេដោយអោបចង្កេះតូចជាប់ទាំងសងខាង ចំណែកជីមីនក៏លើកដៃអោប.ក របស់កំពូលស្នេហ៍ជាប់វិញដូចគ្នា
«អូនមិនមែនចង់អោយបងកែប្រែរឿងគ្រប់យ៉ាងដើម្បីអូនទាំងស្រុងទេ ប៉ុន្តែរឿងនេះជារឿងដែរបងត្រូវដឹងហើយត្រូវផ្លាស់ប្តូរ ដើម្បីអោយស្នេហ៍យើងស្ថិតស្ថេរគង់វង្សបានយូរ..បងស្តាប់បានទេ?» រាងតូចអោប.ករបស់ដេតឌីជាប់ដោយភ្នែកក៏សម្លឹងមើលសង្សាររបស់ខ្លួនដោយស្នាមញញឹម មើលក៏ដឹងថាក្នុងកំឡុងពេលនេះគេសប្បាយចិត្តប៉ុណ្ណា ដែរបុរសដែរខ្លួនស្រឡាញ់ក៏និយាយថាគេក៏មានចិត្តស្រឡាញ់ខ្លួនដែរនោះ បើជាអ្នកវិញប្រាកដជាយល់អារម្មណ៍របស់ជីមីននៅពេកនេះបានច្បាស់ថាមានក្តីសុខនិងសប្បាយចិត្ត ត្រេកអរខ្លាំងប៉ុណ្ណា
«យើងតាមសំណព្វចិត្តបានគ្រប់យ៉ាង យើងនឹងព្យាយាមផ្លាស់ប្តូរឆាប់និយាយមក មានចំណុចណាដែរធ្វើអោយសំណព្វចិត្តមិនពេញចិត្ត..»
«ហឹម អូននិយាយហើយណ៎ា
> ទីមួយ ដេតឌីគួរតែរៀនផ្លាស់ប្តូរពាក្យសម្តីខ្លួនឯង អូនទទួលស្គាក់ថាដេតឌីមានអំណាច ដេតឌីមានលុយ ដេតឌីមានរបស់របរគ្រប់យ៉ាងដែរមនុស្សធម្មតាមិនអាចមានដូចជាដេតឌីទេ ប៉ុន្តែទោះមនុស្សមានសម្បត្តិ មានរូបរាងសង្ហារយ៉ាងណាក៏ដោយ ពាក្យសម្តីជាកត្តាមួយដែរសំខាន់ ដេតឌីត្រូវផ្លាស់ប្តូរ ដូចជាពេកនេះអញ្ចឹងឯង ដេតនិយាយជាមួយអូនដោយប្រើពាក្យ"យើង" ទាំងដែរពេលនេះយើងមានឋានៈជាសង្សារ ដូច្នេះដេតឌីមិនគួរប្រើពាក្យយើងទេ ដេតគួរតែប្រើពាក្យជំនួសដោយហៅខ្លួនឯងថាដេតឌី ឬ បង ជាដើមទើបវាសមរម្យ
> ទីពីរ ត្រូវចេះគោរពអ្នកដទៃ មិនថាចាស់ឬក្មេងក៏ដោយ ទោះបងមានអំណាចលើសគេពិតមែន ប៉ុន្តែក៏ត្រូវគោរពគេក្នុងនាមបងជាប្រជាពលរដ្ឋម្នាក់ក្នុងសង្គមនេះ
> ទីបី ផ្តល់សេរីភាពអោយអូនផង កុំឃុំអូននៅតែក្នុងផ្ទះ អូនមិនចេះទេ បើកុំតែវាជាបញ្ជាបង អូនមិនចង់ជំទាស់កុំអីពេលនេះមិនដឹងដើរទៅដល់ទីណាហើយទេ
> ទីបួន អូនចង់អោយបងទទួលស្គាល់ថាបងប្រុសថេយ៉ុងក៏ជាបងប្រុសរបស់បងម្នាក់ដែរទៅ...
និយាយដល់ចំណុចនេះ ប្រតិកម្មរបស់ជុងហ្គុកក៏បង្ហាញច្បាស់ៗនឹងភ្នែក គេសម្លឹងមើលជីមីនដោយក្រសែភ្នែកចាប់ពិរុទ្ធ ហេតុអីចង់អោយគេទទួលស្គាល់ថេយ៉ុងជាបងប្រុស?មានមូលហេតុអ្វីនៅពីក្រោយរឿងនេះ?
«ហេតុអី?អឺ..អូនចង់អោយបងធ្វើបែបនោះ?ហើយអូនទៅដឹងរឿងស្អីខ្លះ?» រាងក្រាស់នោយាយដោយព្យាយាមផ្លាស់ប្តូរពាក្យសម្តីរបស់ខ្លួនឯង ចំណែកជីមីនឮបែបនេះហើយក៏ប្រញាប់ឆ្លើយទៅតាមត្រង់ដោយគ្មានលាក់បាំងអ្វីទាំងអស់
«អូនបានដឹងរបស់ដេតឌីដោយសារបងណាមជុន គាត់មកផ្ទះលើកមុន អូនបានសួរគាត់ហើយគាត់ក៏ប្រាប់ អូនក៏បានដឹងដែរថាកាលដែរដេតទៅអាមេរិចហើយមិនចង់នាំអូនទៅក៏ព្រោះតែបងទៅសម្លាប់ឃាតករ ដែរបានសម្លាប់ម៉ាក់ដេតឌី តើពិតទេ?ដេតឌីកុំបន្ទោសបងណាមជុនអី គឺមកពីអូនសុំគាត់ខ្លាំងពេកទើបគាត់បានប្រាប់ វាគ្មានរឿងអ្វីលើសលួសទេមែនទេ?បើសិនជាអូនបានដឹងរឿងនេះ?» ជីមីនផ្អៀងកសួរទៅកាន់ដេតឌី ចំណែកជុងហ្គុកក៏មិនបានថាអីដែរ ព្រោះចុងក្រោយក៏វាលាក់មិនជិតដដែល បើជីមូនដឹងក៏គ្មានបញ្ហាអីដែរ
«គ្មានរឿងអ្វីត្រូវលាក់ទេ ដេតឌីគ្រាន់តែឆ្ងល់ថាអូនបានដឹងដោយរបៀបណាប៉ុណ្ណោះ មិនអីទេរឿងនេះដេតឌីក៏កំពុងព្យាយាមដូចគ្នា ឥឡូវប្រាប់ចំណុចទីប្រាំរបស់អូនមក ថាចង់អោយបងធ្វើបែបណាបន្ត?»
«ចំណុចទីប្រាំនេះ គឺអូននឹងចេញទៅណាត់ជួបតួឯកប្រុសនៅថ្ងៃនេះជាមួយនិងបងជីងនិងអ្នកដឹកនាំរឿង ហើយអូនត្រូវទៅសម្តែង រឿងនេះប្រហែលសម្តែងមិនយូរឡើយ ត្រឹមពីរអាទិត្យគឺរួចរាល់ហើយ បងអនុញ្ញាតទេ?» បើទោះជានិយាយគ្នាតាំងពីដើមមកហើយថាជុងហ្គុកយល់ព្រមអោយសម្តែង ប៉ុន្តែគេក៏ចង់សួរបញ្ជាក់ខ្លាចថាជុងហ្គុកនឹងមិនយល់ព្រមហើយបើគេទៅទីនោះដោយគ្មានការអនុញ្ញាតពីជុងហ្គុកក៏ពិបាកដែរ ក្នុងចិត្តគេចាំមករហូតជាមួយនឹងពាក្យ "កម្មសិទ្ធិ ផ្តាច់ការ ហួងហែង" នឹង ចាំមិនភ្លេចហើយក៏មិនចង់ល្មើសនឹងវាដែរ
«ដេតឌីអនុញ្ញាតអោយអូនសម្តែង ហើយល្ងាចនេះមិនបាច់អោយស្រីម្នាក់នោះ ជូនទៅទេ ទុកអោយបងជាអ្នកជូនទៅ ព្រោះបងទំនេរ» គេយល់ព្រមក្នុងរឿងនេះព្រោះក៏បានស៊ើបមកដឹងហើយថាជីមីនចូលចិត្តការសម្តែងជាតារាអាជីពអីបែបនោះ ទោះជាយល់ព្រមក៏ពិតមែន តែក៏ចង់ដឹងថាតួឯកប្រុសជាអ្នកណា?
«អូខេ បែបនោះក៏បាន អូនសុំថែមមួយចំណុចទៀត ចំណុចនេះគឺសំខាន់បំផុត បើបងមិនធ្វើទេ បងប្រាកដជាគ្មានវាសនាបានអូនធ្វើប្រពន្ធទេ» ជីមីននិយាយដោតចង្អុលមុខរបស់ជុងហ្គុកបែបលេងសើចតែក៏និយាយប្រាកដប្រជា ពិតមែន បើជុងហ្គុកមិនធ្វើវាជាតិនេះដឹងតែគ្មានសំណាងបានប្រុសស្អាតដូចជាគេធ្វើជាប្រពន្ធហើយ
«ប្រាប់មក រឿងលើលោកនេះដេតឌីធ្វើបានទាំងអស់ អោយតែអូន»
«ត្រូវទៅជួបប៉ាអូន នាំមេបាទៅផ្ទះប៉ាអូនដើម្បីចូលដណ្តឹងអូនទៅតាមប្រពៃណី រឿងនេះបងធ្វើបានឬអត់?» រាងតូចលៀកចិញ្ចើមសួរដោយព្យាយាមសម្លឹងមើលមុខរបស់ជុងហ្គុកព្រោះចង់ដឹងថាគេនឹងមានប្រតិកម្មបែបណាក្រោយពេលឮសំណើរនេះហើយ
កាលដែរជីមីនរៀបចំណុចទីប្រាំមួយនេះឡើងមកព្រោះចង់អោយរាងក្រាស់ត្រូវរូវគ្នាជាមួយលោកប៉ារបស់ខ្លួនវិញ យ៉ាងណាឪពុកនិងកូនចិត្តមិនដាច់ជាមួយគ្នាស្រាប់ហើយ ពេលនេះលោកអេឡិចក៏កំពុងតែចាំផ្លូវគេមួយនឹងហើយ អត់តែគេទេ ដែរមិនព្រមទៅរកលោកអេឡិចនោះ
«អូននិយាយនេះក៏ព្រោះតែចង់អោយដេតឌីត្រូវគ្នាជាមួយលោកប៉ាវិញ ថ្មីៗនេះដេតឌីក៏កំពុងតែគិតដូចគ្នា វាសមល្មម ដល់ពេលដែរដេតឌីត្រូវជួបជុំគ្រួសារម្តងទៀតហើយ..» គេជាមនុស្សមានចំណេះដឹងខ្ពស់ ដូច្នេះហើយគេងាយនឹងចាប់បានថាជីមីនចង់សម្តៅទៅលើអ្វី ចង់និយាយអំពីអ្វី ហើយក៏ចាប់បានភ្លាមៗថាជីមីនចូលមក ដូចជាកែប្រែគេទាំងស្រុងដូចជាជេកនិយាយពិតមែន គេប្លែកច្រើនណាស់...
«ថាបែបនោះក៏បាន អូនឃើញថាដេតឌីរស់នៅឯកាក្នុងផ្ទះនេះយូរឆ្នាំហើយ គេគ្រប់គ្នានៅត្រដាងដៃចាំដេតឌីចូលក្នុងរង្វង់ដៃជានិច្ច អូននឹងកែប្រែដេតឌី ពីមនុស្សដែរសោះកក្រោះមកជាមនុស្សដែរមានទឹកមុខស្រស់បស់ ចេះយកអាសារអ្នកដទៃ ពេលនេះបើបងអាចធ្វើបានប្រាំមួយចំពណុចដែរអូននិយាយ អូនជឿថារាល់ថ្ងៃ បងនឹងមានតែស្នាមញញឹម ហើយក្នុងចិត្តក៏លែងខ្វល់ច្រើនដូចជាពេលនេះ»
«អូនកែប្រែដេតឌីមកច្រើនស្រាប់ហើយ មិនអីទេ ប្រាំមួយចំណុចនេះ ដេតឌីនិងព្យាយាមបំពេញវា ជុប» និយាយរួចហើយចុងប្រយោគក៏អោនទៅថើបថ្ងាសរបស់រាងតូចមួយដង្ហើមដោយស្នាមញញឹម យ៉ាងណាមនុស្សពីរនាក់ស្រឡាញ់គ្នា ត្រូវស្តាប់សម្តីគ្នាទៅវិញទៅមកបែបនឹងហើយ បើមិនបើកចិត្តនិយាយទេ ប្រាកដណាស់ថាសេចក្តីស្នេហាមួយនេះនឹងមិនបានគង់វង្សយូរអង្វែងនោះទេ
«អូននិយាយរួចហើយ ចុះដេតឌី?មានអ្វីដែរចង់អោយអូនបំពេញចន្លោះ?»
«មានគឺមានច្រើនណាស់ អូនស្អាត អូនសុិចសុី អូនគួរអោយស្រឡាញ់ ដូច្នេះហើយទៅណាមកណាប្រាកដជាមានអ្នកតាមមើល តែអូនមិនត្រូវមើលគេវិញទេ ទីពីរត្រូវតែមានដេតឌីតែម្នាក់នៅក្នុងចិត្តជានិច្ច ហាមមានអ្នកណាផ្សេង ទីបី ត្រូវស្តាប់តាមដេតឌីនិយាយកុំរឹងរូស ទីបួន ត្រូវស្រឡាញ់បងអោយខ្លាំងៗនិងច្រើនៗ និងទីប្រាំ ត្រូវផលិតកូនអោយដេតឌី ហើយមិនត្រូវប្រកែកឡើយ បើសិនជាថ្ងៃណាមួយដេតឌីចង់...»
«ចង់អោយគេគោរពតាម គោលការណ៍ទាំងប្រាំនេះ តែដេតឌីក៏ព្រានសឹងអីទៅហើយ អោយអូនជឿយ៉ាងមិចបានថាដេតឌីស្មោះ?»
«ជឿជាក់បាន បើទោះជាមានលុយមានឡានមានអ្វីៗគ្រប់យ៉ាងក៏ពិតមែន តែវាក៏មិនប្រៀបស្មើនិងមានសំណព្វចិត្តម្នាក់នេះនៅក្នុតដៃដែរ ដើរសួរទៅថាពីមុនដេតជាមនុស្សបែបណា?ហើយឥឡូវពេលនេះផ្លាស់ប្តូរកម្រិតណា គ្រប់យ៉ាងក៏ព្រោះតែអូនម្នាក់ ចាប់ពីពេលនេះទៅឈប់មាត់រឹងហើយ ប្តូរមកថ្នាក់ថ្នមអូនវិញ ទើបវាមានក្តីសុខជាង..» មើលតែសម្តីរបស់គេក៏បានដឹងដែរថាគេផ្លាស់ប្តូរការគិតនិងការនិយាយបានច្រើន មូលហឹតុក៏ព្រោះតែជីមីនតែម្នាក់!
ការនិយាយស្តីរបស់គេពីមុនគឺមិនបានច្រើនដូចពេលនេះទេ គេនិយាយមួយម៉ាត់ៗ ឆ្លើយមួយម៉ាត់បែបគ្មានក្បាលកន្ទុយ បើនិយាយអោយចំជាមនុស្សដែរឈ្លើយ តែពេលនេះគឺគេបានផ្លាស់ប្តូរហើយ គេផ្លាស់ប្តូរក៏ព្រោះតែគេចេះស្រឡាញ់នរណាម្នាក់ដោយចិត្តរបស់គេ តាមពិតក៏ដូចជាគេនិយាយពិតមែន មនុស្សប្រុសតែចេះស្រឡាញ់ស្រីហើយគឺផ្លាស់ប្តូរបានគ្រប់យ៉ាងដើម្បីម្នាក់នោះ ឃើញទេ?នេះហើយជាទំហំចិត្តរបស់រាងក្រាស់ តាំងពីស្គាល់ជីមីន ហើយបានចាប់ជីមីនមកក្នុងផ្ទះនេះ គេមិនដែរលេងស្រីខាងក្រៅសូម្បីតែម្តង ពេលនោះអាចនឹងមិនយល់ តែពេលនេះក៏យល់ហើយ ព្រោះតែពេលនេះបេះដូងរបស់គេ កំពុងតែជាប់ក្នុងអន្ទាក់សម្រស់របស់ជីមីននោះហើយ....
ESTÁS LEYENDO
សំណព្វចិត្តសាតាន❥︎ ( completed✔)
De Todoស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer