part43

1.3K 69 0
                                        

#សំណព្វចិត្តសាតាន

     ភាគទី៤៣៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

      «មានឬមិនមានវាអាស្រ័យទៅលើចៅហ្វាយទេ ខ្ញុំជាកូនចៅគ្មានសិទ្ធិ» ជេកអោនគំនាប ព្រោះដឹងថាចៅហ្វាយនិយាយសាច់ការមិនមែនចេះតែលេងសើចខុសពេលវេលានោះទេ
      «បើដឹងអញ្ចឹងហើយក៏ទៅរៀបចំឡានមុនយើងទៅ ចាំយើងចុះទៅតាមក្រោយ» គេនិយាយរួចហើយក៏ងើបក្រេសដើរចេញពីសាឡុងទៅបន្ទប់ផ្លាស់ខោអាវ ចំណែកជេក៏បានតែត្រឹមអេះក្បាលងឿងឆ្ងល់នឹងចៅហ្វាយនៅពេលនេះ ចង់ធ្វើអោយប្រាកដ?ក្រែងសំណព្វចិត្តហាមហើយមិនអញ្ចឹង
      ទោះឆ្ងល់ប៉ុណ្ណាក៏បានត្រឹមតែជាចម្ងល់ ចៅហ្វាយក៏មិនព្រមប្រាប់ត្រង់ថាចង់ធ្វើអីទៀត អញ្ចឹងមានតែតាមដំណើរហើយ គិតត្រឹមនេះរួចហើយជេកក៏ធ្វើដំណើរចាកចេញពីបន្ទប់ទៅជាន់ផ្ទាល់ដី ដើម្បីរង់ចាំចៅហ្វាយមុនបាត់ទៅ
      មិនប៉ុន្មាននាទីឡើយ រាងក្រាស់ក៏ចេញមកវិញជាមួយនឹងអាវសឺមីពណ៌ខ្មៅចំហឡេវបីគ្រាប់ ខោពណ៌ខ្មៅ ជាមួយនឹងស្បែកជើងប៊ូ ដើរមកឈរទល់មុខកញ្ចក់វែកសក់របស់ខ្លួនឡើងទៅខាងលើ ជាម៉ូតសក់ដែរកម្រនឹងធ្វើបំផុត ព្រោះពេលដែរធ្វើទៅវាសង្ហាពេក ខ្លាចស្រីៗឃើញហើយស្លុតចិត្តគាំងបេះដូងស្លាប់ ទើបគេធ្វើតែពេលដែរគេមានការចេញទៅសំខាន់ឬទៅរកស្រីខាងក្រៅតែប៉ុណ្ណោះ ទើបតែមួយរយៈខាងក្រោយនេះទេដែរគេមិនសូវរកក្រៅព្រោះតែមានជីមីននេះហើយ ឥឡូវចេញមកធ្វើសកម្មភាពបែបនឹងម្តងទៀត វាក៏ដូចជាការដែររំលឹកក្បាច់គុនចាស់ដែរ..
     រាងក្រាស់សម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ជាមួយនឹងរាងរូង កម្ពស់កំព មើលទៅក៏ដូចជាលោកប៉ារបស់គេគ្មានខុស មាឌធំដំបង មានសាច់ដុំធំៗ និងមានមុខដូចគ្នាសឹងតែ 99.99%ទៅហើយ ខុសតែចរិតបន្តិចប៉ុណ្ណោះ
     រាងក្រាស់ឈរមើលមិនប៉ុន្មាននាទីក៏ភ្ងាក់មកវិញ រួចហើយក៏កាន់កាបូបខ្មៅរបស់ខ្លួនដើរចុះទៅរកជាន់ផ្ទាល់ដី បញ្ជាកូនចៅអោយជូនទីសុទ្ធតែជាក្លឹបលំដាប់និងសុទ្ធតែជាពពួកមានៗដែរនៅក្នុងនោះ
     ប្រើរយៈពេលម្ភៃនាទីប៉ុណ្ណោះ ក៏បានមកដល់ទីនេះហើយ រាងក្រាស់ចុះពីឡានមកដោយមានជំនិតជឋអ្នកបើកទ្វារឡានអោយ រួចហើយក៏ទុកឡាននេះអោយសន្តិសុខយកទៅចតបន្ត ចំណែកខ្លួនក៏ដើរទៅតាមចៅហ្វាយ
     «ចៅហ្វាយចង់ធ្វើបែបនេះពិតមែនហេស?ប្រយ័ត្នខ្ញុំថតផ្ងើរអោយអ្នកប្រុសមីនណា?» ទោះជាគេចង់ធ្វើទៅតាមការនិយាយគ្នាជាមួយជីមីន ប៉ុន្តែក៏មិនចង់អោយអ្នកទាំងពីរមានរឿងឈ្លោះគ្នាដែរទើបគេសួរចៅហ្វាយបញ្ជាក់ បើចូលទៅលួចលាក់គេមិនបាច់ថតក៏បានកុំអោយពីរនាក់នេះមានបញ្ហាជាមួយគ្នា
     «យើងនាំឯងមកជាមួយដើម្បីថតនោះហើយ បើអញ្ចឹងមិនមែនយើងនាំឯងមកទីនេះនាំតែទើសដៃទើសជើងយើងទេ» គេបញ្ឈប់ដំណើរងក់និយាយជាមួយកូនចៅរួចហើយក៏ដើរចូលទៅខាងក្នុងបន្តទៀត មនុស្សណែនតែនតាប់សឹងតែមិនអាចរកផ្លូវដើរចូលទៅខាងក្នុងបាន តែបើទោះជាយ៉ាងណាក៏ដោយ ភ្ងៀវលំដាប់ជុងហ្គុកហើយ គឺមិនអាចមិនចូលបាននោះទេ
     «លោកអាចចូលបន្ទប់វីអាយភីបាន លោកជ្រើសរើសទៅថាយកលេខបន្ទប់មួយណា?» មេការដែររត់មកទទួលរាងក្រាស់ក៏បង្ហាញអោយឃើញមានបន្ទប់សល់ច្រើនដែរជាបន្ទប់វីអាយភី ប៉ុន្តែជុងហ្គុកមិនបានមើលឡើយភ្នែករបស់គេកំពុងតែសម្លឹងរកមើលកន្លែងទំនេរផ្សេងក្រៅពីបន្ទប់វីអាយភី
     «យើងជ្រើសរើសយកកន្លែងអង្គុយជាមួយស្រីពីរនាក់នោះចុះ កុំភ្លេចយកស្រាមកអោយយើងផង» គេនិយាយដោយទឹកនុខប្រាកដប្រជា ដែរធ្វើអោយមេការម្នាក់នោះក៏យល់ព្រមទៅតាមការសម្រេចចិត្តរបស់គេ រួចហើយជុងហ្គុកនិងជេកក៏ដើរសម្តៅទៅរកមនុស្សស្រីពីរនាក់ដែរមានកន្លែងអង្គុយនៅសល់នោះ
     «តើពួកខ្ញុំសុំអង្គុយនៅទីនេះផងបានទេ?» ខណៈមកដល់ហើយជុងហ្គុកមិនគិតនិយាយអ្វីឡើយ បែរជាសុីញ្ញូអោយកូនចៅជាអ្នកនិយាយជំនួសវិញ ចំណែកពួកស្រីបារាំងពីរនាក់នោះក៏ងួកក្បាល ហើយរាងក្រាស់មិនបង្អង់យូរក៏ចូលចន្លោះកណ្តាលពួកនាងតែម្តង ដែរកាយវិការរបស់គេបែបនេះធ្វើអោយជេកមានការភ្ងាក់ផ្អើលជាខ្លាំង
     អង្គុយចន្លោះកណ្តាលរវាងស្រីបារាំងនោះ ជុងហ្គុកត្រូវក្តាមវារលើចង្កេះឥតឈប់ ស្រីពីរនាក់នេះពិតជាគួរអោយរំខានណាស់ បើនៅខាងក្រៅប្រហែលងាប់តាំងពីយូរបាត់ហើយ
     ជុងហ្គុកកាន់កែវស្រាដែរត្រូវបានមេការម្នាក់នោះចាក់អោយ ដៃទាំងពីរក៏យកមកដាក់លើស្មារបស់ស្រីបារាំងពីរនាក់នោះ រួចហើយក៏ស្រែកប្រាប់ជេកអោយថតរូបភាពនោះ
     «ថតមក ហើយផ្ងើទៅអោយសំណព្វចិត្ត» គេនិយាយប៉ុណ្ណេះ ជេកក៏បានដឹងបាត់ទៅហើយ ថាការពិតចង់អោយជីមីនខឹងទេដឹង?ឬក៏ចង់សាកចិត្ត មានតែចាំមើលសិនទេ
     «រួចហើយបាទ» ជេកបន្លឺឡើងភ្លាម ជុងហ្គុកក៏ដកដៃចេញពីស្មារបស់ពួកនាងអស់នោះមកវិញភ្លាម ដោយទាញជាយសំយេះស្មារបស់ស្រីម្នាក់នោះមកជូតរបស់ខ្លួនទាំងសងខាងដែរបានប៉ះស្មារបស់ពួកនាងរួចហើយក៏ក្រោកឡើង តែក៏ត្រូវបានស្រីម្នាក់នោះចាប់ដៃគេជាប់
     «លោកដាច់ចិត្តទៅចោលពួកយើងដែរឬ?» ស្រីម្នាក់ក្នុងចំណោមពីរនាក់នោះក៏បន្លឺឡើងស្រស់ៗ ដែរជុងហ្គុកឮហើយ ចង់តែហោះទៅសម្លាប់ស្រីពីរនាក់នឹងអោយងាប់ទេ និយាយគ្មានចេះគិត
     «កុំមកប៉ះយើង សម្អាងស្អីមកនិយាយពាក្យនេះជាមួយយើង?សុំទោស ស្រីបារាំងដូចនាង យើងសុីមិនចូលទេ!» គេនិយាយជាភាសាកូរ៉េហើយក៏ដើរចេញទៅជាមួយកូនចៅបាត់ ដោយរក្សានូវចម្ងល់ទៅកាន់ស្រីបារាំងពីរនាក់នោះជាខ្លាំងថាអម្បាញ់មិញនេះគេនិយាយអំពីអ្វីអោយប្រាកដ?
     «ផ្ងើររូបថតអម្បាញ់មិញទៅអោយ ជីមីនទៅ» គេនិយាយបណ្តើរដោយដើរទៅរកឡានរបស់ខ្លួនបណ្តើរជាមួយនឹងជេកដែរដើរតាមពីក្រោយ
     «ហេតុអីត្រូវផ្ងើរទៅ?ចៅហ្វាយលេងបែបនេះបាបយ៉ាងមិច?ប្រយ័ត្នទៅវិញមានសង្រ្គាមផ្ទុះណា ខ្ញុំថាកុំផ្ងើទៅល្អជាង» គេនិយាយហើយក៏បិទទូរស័ព្ទទុក គេមិនចង់អោយចៅហ្វាយមានរឿងទេ ព្រោះអោយតែពេលមានរឿងតែងតែយកកំហេងជះលើគេតែរហូត តាំងពីមានសំណព្វចិត្តមកម្លេះ
     «ឯងជាអ្នកណា?ហើយយើងជាអ្នកណារាល់ថ្ងៃ?យើងអោយធ្វើអីធ្វើតាមយើងកុំប្រកែក យើងធ្វើសុទ្ធតែមានហេតុផល» គេនិយាយរួចហើយក៏ចាំនៅឈរមើលថាជែកនឹងផ្ងើអោយជីមីនឬអត់? ឃើញចៅហ្វាយបែបនេះហើយក៏មិនអាចប្រកែកបានគេក៏ផ្ងើទៅតាមអ្វីដែថចៅហ្វាយបានបញ្ជា
     «រួចហើយ ខ្ញុំគួរនិយាយថាមិចនៅពីក្រោមរូបភាពនេះ?» ជេកសួរបន្ត ដោយអម្បាញ់មិញនេះក៏បានផ្ងើរូបភាពទៅតាមបញ្ជារួចហើយតែក៏មិនដឹងថាគួរដាក់ខេបសិនបែបណាបន្តទៀត
     «ដាក់ថា "ចៅហ្វាយមានស្រីបារាំង" ប៉ុណ្ណឹងក៏ចប់។»និយាយរួចហើយគេក៏ចូលទៅអង្គុយនៅក្នុងឡានមុន ចំណែកជេកក៏ដាក់តាមចៅហ្វាយគ្មានខុសមួយម៉ាត់រួចហើយក៏ចូលក្នុងឡានទៅតាមក្រោយ
     «ចៅហ្វាយចង់ទៅណាបន្ត?»
     «ទៅប្រទេសកូរ៉េវិញទៅ ចេញយន្តហោះទៅយប់នេះតែម្តង..» គេដឹងហើយថាស្អែកនេះប្រាកដជាមានព្រឹត្តិការណ៍គួរអោយចង់ដឹងជាមិនខាន អញ្ចឹងហើយគេចង់ចេញដំណើរទាំងយប់នេះតែម្តង ចង់ដឹងថាស្អែកនឹងមានអីកើតឡើង?បន្ទាប់ពីរាងតូចបានមើលរូបភាពនេះហើយ
    

សំណព្វចិត្តសាតាន❥︎ ( completed✔)Donde viven las historias. Descúbrelo ahora