#សំណព្វចិត្តសាតាន
ភាគទី៤៥៖ សុីគេរាល់ថ្ងៃនឹងស្រឡាញ់គេអត់...??
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
«មើលទៅលើកនេះរៀងពិបាកលួងបន្តិចហើយ គាត់បានប្រាប់ហើយថាអ្វីដែរគាត់មិនចូលចិត្តកុំផ្គើន ឃើញទេលទ្ធផលគឺបែបនេះ គាត់មិនចូលចិត្តមនុស្សប្រភេទនេះទេ អ្នកប្រុសគួរតែលួងគាត់ទៅ ទើបឆាប់បាត់បើមិនអញ្ចឹងគឺប្រាកដជាយ៉ាប់» ជេកនិយាយទៅកាន់ជីមីនដោយតាមសម្លឹងមើលចៅហ្វាយពីខាងក្រោយ មើលតែទឹកមុខក៏បានដឹងដែរថាគេខឹងជីមីនកម្រិតណានោះ
«តាមពិតទៅ ខ្ញុំក៏មិនបានហៅលោកថេយ៉ុងមកទីនេះដែរ» ជីមីននិយាយដោយសេចក្តីដឹងខុសទៅកាន់ជេក ចំណែកជេកក៏ឆ្ងល់ភ្លាមៗ បើមិនបានហៅមក ហេតុអីអាចថតរូបជាមួយគ្នាបាន?
«អញ្ចឹងរូបថតនោះ?បានមកពីណា?បើខ្ញុំឃើញឡើងផ្ទាល់ភ្នែកទៅហើយ ចង់ប្រកែកបែបនឹងជាមួយគាត់?» ជេកក៏សួរបន្ត ចង់និយាយពីអី ឥឡូវនឹង? បើគេជាអ្នកញនៅក្នុងរូប ហើយជុងហ្គុកក៏បានឃើញថាថតជាមួយគ្នាពិតមែន
«photoshot ខ្ញុំអោយគេកាត់.តអោយទេ» ទីបំផុតក៏ចេញការពិត តាមពិតល្បិចទល់ល្បិចសោះ ម្នាក់ៗសុទ្ធតែចាញ់ល្បិចគ្នារៀងខ្លួន ជេកឮបែបនេះហើយសឹងតែបោកក្បាលនឹងសាឡុងអោយងាប់ទេ អញ្ចឹងបានន័យថាល្បិចទល់ល្បិចអញ្ចឹងហ៎េស?
«ពុទ្ធោ ខ្ញុំមិនបានពិនិត្យអោយច្បាស់ ហេតុអីលេងបែបនេះជាមួយគាត់?ក្រែងដឹងហើយថាគាត់ស្អប់លោកថេយ៉ុង?» ជេកក៏សួរបន្តទៀត បើគេពិនិត្តអោយជាក់ប្រហែលអាចដឹងថារូបនេះជារូបកាត់.តប៉ុន្តែមកពីពេលនោះមិនបានមើលអោយជាក់ទើបធ្វើអោយមានការភ័ន្តច្រឡំបែបនេះ
«ខ្ញុំគិតរកចំណុចដែរធ្វើអោយគាត់ខឹង ហើយក៏នឹកឃើញថាគាត់ស្អប់លោកថេយ៉ុង ទើបខ្ញុំសារ៉េអោយអ្នកចាត់ការរបស់ខ្ញុំកាត់.តអោយរួចហើយក៏ផ្ងើរទៅអោយគាត់វិញ អ្នកណាទៅដឹងថាគាត់ខឹងខ្ញុំខ្លាំងដល់ថ្នាក់នេះ» គិតថាជីមីននេះហ៊ានហ្អេស៎?គេនោះតារាលំដាប់ទៅហើយ ស្មានតែហៅមកបានៗអញ្ចឹងឬ?គេប្រាកដជាមានកិច្ចការរវល់របស់គេហើយ សាតានម្នាក់នេះប្រញាប់តែច្រឡោតក៏ព្រោះតែបានឃើញមុខរបស់មនុស្សដែរខ្លួនស្អប់នោះហើយ
«លេងខុសមនុស្សហើយ សំណាងហើយដែរអម្បាញ់មិញនេះគាត់មិនច្រឡោតខ្លាំង កុំអីម្លេះពេលនេះមិនដឹងអ្នកប្រុសទៅដល់ណាហើយទេ ឥឡូវបើអញ្ចឹងពិតមែនប្រញាប់ទៅលួងគាត់ទៅ កុំទុកយូរប្រយ័ត្នផ្អោម» គេក៏និយាយអោយជីមីនទៅលួង ចំណែកជីមីនក៏ប្រញាប់រត់ទៅខាងលើភ្លាមៗន៉ដែរ បន្ទប់ដែរចម្លែកបំផុត ដែរជាបន្ទប់ដែរជីមីនមិនធ្លឆប់ចូលពីមុនមកឡើយ ក៏ត្រូវបានបិទដោយដៃរបស់សាតាន អញ្ចឹងមានន័យថាជុងហ្គុកមិនបានឡើងទៅបន្ទប់របស់គេទេ គឺគេនៅក្នុងបន្ទប់ងងឹតនោះហើយ
«ដេតឌីចូលទៅក្នុងនោះធ្វើអី ងងឹតណាស់ឆាប់បើកទ្វារមក ហេតុអីមិនទៅខាងលើបន្ទប់របស់ដេតឌីទៅ?» ជីមីនគោះទ្វារស្រែកទៅកាន់អ្នកនៅខាងក្នុងបន្តែគ្មានសម្លេងឆ្លើយតបមកវិញឡើយ ក្រៅពីស្ងាត់ឈឹងដូចជាគ្មានមនុស្សនៅ
«ខ្ញុំចង់បកស្រាយរឿងនេះអោយដេតឌីបានដឹង ដេតឌីបើកទ្វឋរបន្ទប់អោយខ្ញុំបានទេ?» ជីមីនព្យាយាមស្រែកផងគោះផងក៏សង្ឃឹមថាជុងហ្គុកនិងព្រមបើកទ្វឋរអោយខ្លូន ប៉ុន្តែក៏មិនព្រមបើក គឺនៅតែស្ងាត់ដូចដើមដដែល
រាងតូចសម្រូតខ្លួនចុះ ផ្អែកខ្នងនៅនឹងទ្វារ ដោយព្យាយាមគោះហើយគោះទៀត ប៉ុន្តែក៏គ្មានសម្លេងឆ្លើយ មិនឆ្លើយក៏មិនអីឡើយ សំខាន់បៀកទ្វារអោយគេសិនមក គេពិតជាចង់អោយដេតឌីរបស់គេបានដឹងណាស់
រយៈពេលពីមួយម៉ោងទៅមួយម៉ោងទៀតចេះតែកន្លងផុតទៅ បន្ទប់រាងក្រាស់មានសភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់ដែរគេកំពុងតែអង្គុយនេះគឺគ្មានអំពូលភ្លើងប្រណីតឡើយ មានតែចង្កៀងតូចដែរបំភ្លឺភ្លើងតិចៗនៅក្នុងនោះ វាជាជាន់ក្រោមដីដែរគេបានដាក់ស្រានៅក្នុងនោះគ្រប់ប្រភេទ ពេលមានភ្ងៀវធំៗទើបបន្ទប់នេះត្រូវបើកឡើងសម្រាប់ទទួលភ្ងៀវ
សម្លេងគោះទ្វារដឹបៗ ពីខាងក្រៅតាំងពីពេលព្រឹករហូតដល់ពេលនេះជាពេលយប់ទៅហើយ រាងតូចនៅតែបន្តគោះឥតឈប់ ចំណែកអ្នកខាងក្នុងក៏មិនព្រមបើក នឹងបន្តអកស្រាផឹកដូចទឹក ជារឿយៗ
រាងក្រាស់មិនបានខ្វល់អ្វីឡើយក្រៅពីផឹកស្រា អស់ពីមួយដបចូលមកដប ទាំងដែរតាំងពីព្រឹកមកទល់ពេលនេះគេមិនទាន់បានបាយចូលពោះមួយគ្រាប់ផង ទោះយ៉ាងណាគេជាកូនប្រុសរឿងបែបនេះ វាធម្មតាសម្រាប់គេស្រាប់ហើយ
បន្តផឹកដល់អស់កម្លាំងហើយក៏ទៅវៃបាវខ្សាច់បន្តទៀត រាងកាយគេដុនដាបមែនទែន ក៏ព្រោះតែអស់កម្លាំងខ្លាំងពេក ផឹកស្រានេះហើយធ្វើអោយគេអស់កម្លាំង និងប្រើកម្លាំងទាំងអស់មកដាល់បាវខ្សាច់ទៀត ធ្វើអោយគេសឹងតែដួលសន្លប់ តែក៏ឈប់សម្រាកភ្លាមៗ ព្រោះដឹងថារាងកាយកំពុងតែខ្សត់ខ្សោយទៅហើយ បើបន្តវាយអាចនឹងសន្លប់នៅក្នុងបន្ទប់នេះក៏ថាបាន
«នៅមានអ្វីនិយាយទៀតទៅ?ហឹស យើងបានប្រាប់ហើយថាយើងស្អប់ ហេតុអីផ្គើនយើង?ហើយយើងនេះអត់ចេះគិតអីទេហ៎?ចេះតែផ្ងាច់ការមួតមុខអញ្ចឹងឯង?» គេខានផឹកស្រាមកជាច្រើនខែហើយ ទើបតែលើកនេះទេ ដែរផឹកដូចជាងូតទឹកអញ្វឹង ពេលនេះទើបចេះស្រវឹងហើយក៏និយាយម្នាក់ឯង គេផឹកព្រោះតែរឿងអីពេលនេះ?ខូចចិត្ត?អានឹងមិនត្រឹមត្រូវទេ ប្រហែលជាអន់ចិត្តច្រើនជាង
«យើងជាមនុស្ស មិនមែនសាតាននិងមិនមែនជាមនុស្សឯណា?មនុស្សដូចតែគ្នាតើស មានក្បាលចេះគិតដូចគ្នាតាស៎ ហេតុអីមិនយល់ពីយើង?» ពេលនេះសារធាតុស្រវឹងចូលក្នុងខ្លួនរបស់គេកាន់តែជ្រៅហើយប្លែកខ្លាំងណាស់មនុស្សដែរមិនធ្លាប់ស្រវឹងទាល់តែសោះពេលផឹកស្រា ក៏អាចមានថ្ងៃនេះដែរពិតជាចម្លែក
«ម្តេចក៏ស្ងាត់?ហឹស បកស្រាយយ៉ាងមិចទៅ?បើរឿងវាកើតឡើងទៅហើយ សំណព្វចិត្តចង់បកស្រាយបែបណាទៀត?» ក្រោយពីអង្គុយនិយាយម្នាក់ហើយក៏ចាប់សង្កេតដឹងហើយថា លែងឮសម្លេងគោះទ្វារទៀត ក៏ប្រហែលជាដល់ម៉ោងដែរហត់ហើយដែរគេមិនបើកទ្វារអោយនោះ
«ហើយយើងក្លាយជាបែបនេះតាំងពីពេលណា?យើងជាមនុស្សមានហេតុផល មិនអីទេ ដើម្បីសំណព្វចិត្ត សុខចិត្តធ្វើល្ងង់ស្តាប់ម្តងចុះ» គេនិយាយដាស់តឿនបែបនេះហើយក៏ធ្វើអោយគេស្វាងពីការគិតបន្តិចដែរ ទើបគេក៏ដើរចេញទៅដោយបើកទ្វារឡើង ក៏ឃើញថាជីមីនឈរគោះទ្វារឡើងដេកលក់នៅលើទ្វារពេលបើកមកក៏ត្រូវបានជុងហ្គុកទ្រជាប់ កុំអីគឺប្រាកដជាអស់មុខជាមិនខាន
«ដេតឌីព្រមបើកទ្វារអោយខ្ញុំហើយមែនទេ?ហឹកៗ» ជីមីនឃើញថាជុងហ្គុកព្រមបើកទ្វារអោយ គេក៏អោបរាងក្រាស់មួយទំហឹងដោយសេចក្តីត្រេកអរ ទីបំផុតជុងហ្គុកព្រមស្តាប់ហើយ
«យើងជាមនុស្សមានហេតុផល ទោះហេតុផលបែបណាក៏យើងព្រមស្តាប់បើវាស្តាប់ទៅទំនងក៏អូខេតាមនោះ» គេនិយាយទឹកមុខសោះកក្រោះ បើវាស្តាប់ទៅមិនសមក៏ព្រមធ្វើល្ងង់មួយគ្រាសិនទៅ...
«បើអញ្ចឹងទៅបន្ទប់របស់យើងទៅ ចាំខ្ញុំបកស្រាយអោយដេតឌីបានស្តាប់ ប៉ុន្តែអួយ..» រាងតូចក៏ព្យាយាមដើរលំនឹងលើខ្លួនឯងប៉ុន្តពេលនេះមិនអាចដើរបានទេ ព្រោះពេលនេះក្តាមគាបហើយ កម្រើជើងសឹងតែមិនរួចតែម្តង
«កើតអីមែនទេ?ជើងកើតអី?» រាងក្រាស់ក៏ប្រញាប់មកជួយទ្រចង្កេះរបស់ជីមីន ចំណែកជីមីនក៏ញញឹមបន្តិចរួចហើយក៏និយាយឡើង
«ស្ពឹកជើងខ្លាំងណាស់ ដើរមិនរួចទេ ខ្ញុំគិតថា...»
«មោះ ចាំយើងបី..» គេរង់ចាំអោយជីមីននិយាយបានចប់ ក៏លើកបីរាងតូចស្រាលដូចសំឡី ឡើងជណ្តើរខាងលើទៅ ជីមីនសម្លឹងមើលរាងក្រាសយ៉ាងស្ងៀនស្ងាត់មុននឹងនិយាយបន្លឺឡើង
«វាគ្រាន់តែជារូបភាពប្រឌិតឡើងទេ ខ្ញុំមិនបានធ្វើបែបនោះទេ» រាងតូចនិយាយដោយភ្នែកអោនចុះមិនហ៊ានប្រសព្វជាមួយគេនៅពេលនេះឡើយ
«ហើយយ៉ាងមិចទៀត?» គេសួរបន្តដោយភ្នែកក៏មិនបានសម្លឹងរាងតូចឡើយ ពេលនេះគេកំពុងតែព្យាយាមស្តាប់ហេតុផលជាធំហើយ..
«ដេតឌីគិតថាខ្ញុំហ៊ានជំទាស់ដេតឌីឬ?ខ្ញុំបានសន្យាជាមួយដេតឌីរួចហើយ យ៉ាងណាក៏ខ្ញុំមិនក្បត់សន្យាដែរ នេះជាផ្ទះរបស់ដេតឌី តើអោយខ្ញុំធ្វើអោយល្មើសនឹងបញ្ជារបស់ដេតឌីបានយ៉ាងមិច?» មកដល់លើពូកនៃបន្ទប់របស់សាតាន រាងក្រាស់ទម្លាក់រាងតូចទៅលើពូកតិចៗ រួចហើយក៏អង្គុយនៅចុងពូកនោះដែរសម្លឹងមើលមុខរបស់ជីមីនដោយមិននិយាយអ្វីទាំងអស់
«ឯណាភស្តុតាង? បើវាជារូបភាពដែរត្រូវបានគេប្រឌិតឡើងពិតមែន រកភស្តុតាងមកអោយយើងមក» គេសួរទៅកាន់ជីមីនដោយសម្លឹងមើលមុខរបស់ជីមីនជាប់មិនរេភ្នែកទៅណាឡើយ ចំំណែកជីមីនក៏មិនស្ទាក់ស្ទើរក្នុងការបង្ហាញឡើយ ទើបរាងតូចទាញទូរស័ព្ទមកអោយរាងក្រាស់បានមើលពីការសន្ទនារវាងខ្លួននិងអ្នកចាត់ការ..
រាងក្រាស់ទាញទូរស័ព្ទនោះមកអានមើល ទើបដឹងថារាងតូចមិនបានកុហក វាជាការប្រឌិតឡើងពិតមែនរបស់ជីមីន អញ្ចឹងបានន័យថាល្បិចទល់ល្បិចហើយពេលនេះ តាមពិតម្នាក់ៗ សុទ្ធតែចាញ់ល្បិចរបស់គ្នាទៅវិញទៅមកសោះ
បន្ទាប់ពីគេបានអានរួចហើយក៏ហុចទូរស័ព្ទទៅកាន់ជីមីនវិញដោយទឹកមុខនឹងធឹងមិននិយាយអ្វីទាំងអស់ ចំណែកជីមីនឃើញទឹកមុខរបស់គេបែបនេះហើយក៏ប្រញាប់ទុកទូរស័ព្ទ ចូលទៅជិតគេដោយចាប់ទាញមុខរបស់គេអោយប្រសព្វនឹងខ្លួន រួចនិយាយឡើងគួរអោយអាណិតចេញមក
«ដេតឌីនៅខឹងនឹងខ្ញុំមែនទេ?ហេតុអីនៅខឹងនឹងខ្ញុំ?ខ្ញុំបានប្រាប់ការពិតហើយមិនអញ្ចឹង»
«រឿងនេះយើងអាចអភ័យអោយសំណព្វចិត្តបាន ប៉ុន្តែរឿងដែរសំណព្វចិត្តបន្ទាបខ្លួនឯងជាប្រុសបម្រើតណ្ហា យើងមិនអាចទប់ចិត្តបាន យើងពិតជាស្អប់ យើងខំការពារសំណព្វចិត្តគ្រប់បែបយ៉ាង ចុងក្រោយមាត់ខ្លួនៗងនៀក បែរជានិយាយដៀលខ្លួនឯងទៅវិញ» គេនិយាយចំៗរួចហើយក៏យកដៃចង្អុលលើបបូរមាត់ទន់ៗរបស់ជីមីនដែរ ជាមាត់ស្អុយ មាត់គួរអោយចង់ថើបប៉ុន្តែបែរជាស្អុយនិយាយដៀលខ្លួនឯកប់ៗមាត់ទៅវិញ
«អញ្ចឹងអោយសំណព្វចិត្តសុំទោសដេតឌីចុះណា ថ្ថៃក្រោយសំណព្វចិត្តឈប់និយាយពាក្យបែបនេះហើយ» ជីមីនហាក់ដូចជាដឹងកំហុសខ្លួនឯង ទើបឡើងទៅអង្គុយលើភ្លៅរបស់រាងក្រាស់ ដោយអោប.ករបស់គេជាប់ ហាក់ដូចជាកំពុងតែចង់ប្រើផ្លូវកាត់ដើម្បីលួងលោម👀
«លួងដោយប្រើវិធីនេះ ទោះលួងដល់ស្លាប់ក៏មិនឈប់ខឹងដែរ» គេនិយាយរួចហើយក៏ងាកមុខចេញពីរាងតូចដោយធ្វើដូចជាកំពុងខឹង តាមពិតគេបាត់ខឹងយូរហើយ តាំងពីដឹងមូលហេតុច្បាស់មកម្លេះ
«អញ្ចឹងយប់នេះ អោយ5តឹក ដេតឌីយកឬអត់?» គ្រាន់តែនិយាយចេញមកក៏ដឹងបាត់ទៅហើយថាជុងហ្គុកចង់សម្តៅទៅលើអ្វី ចំណែករាងក្រាស់គ្រាន់តែឮសំណើរក៏ងាកមកប្រសព្វចំពោះមុខជីមីនដោយស្នាមញញឹមព្រានភ្លាមៗ
«អានឹងទើបយក» គេនិយាយហើយក៏បម្រុងនឹងប្រតិបត្តិការភ្លាមៗតែម្តង ប៉ុន្តែក៏មិនអាចធ្វើបានភ្លាមឡើយក៏ព្រោះតែត្រូវរាងតូចងាកមុខចេញ
«ឈប់ សួរសិន សុីគេរាល់ថ្ងៃនឹងស្រឡាញ់គេអត់?»
«អត់!»ជុងហ្គុក
«បើអត់ ថ្ងៃក្រោយអត់របបហើយ»ជីមីន
«អូហ៍ កុំទាន់ខឹងៗ...ស្លាញ់ៗៗ សាឡាញ់តើស...»ជុងហ្គុក
_________________________________សាតានសម្តីរឹង មកសម្តីទន់ចឹងពីកាល...?💀(កុំទាន់អរ មកពីស្រវឹងស្រាទឹ😔)
50Share For Next Part🙆
និពន្ធដោយ លីសុីន🐥💫
![](https://img.wattpad.com/cover/302404418-288-k497858.jpg)
DU LIEST GERADE
សំណព្វចិត្តសាតាន❥︎ ( completed✔)
Sonstigesស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer