part42

1.3K 63 0
                                        

#សំណព្វចិត្តសាតាន

      ភាគទី៤២៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

      «ហួចគិតអី?បានចង់ធ្វើចឹង?សំណព្វចិត្តប្រាប់បម្រាមច្បាស់ណាស់ថាហាមធ្វើអី?ខ្ញុំអត់ទុកមុចអោយចៅហ្វាយទេណាស់ បើចៅហ្វាយហ៊ានតែក្បត់ពាក្យសន្យាខ្ញុំនឹងថតអោយអ្នកប្រុសមីនភ្លាម..» នេះហើយជាគីមសម្ងាត់របស់រាងតូចគឺជាជេកនេះហើយ គេអត់មានបានអោយប្រាក់ឈ្នួលស្អីទេ គ្រាន់តែចង់ធ្វើនិងបំពេញកិច្ចអោយអ្នកប្រុសមីនតែប៉ុណ្ណោះ
      «ឯងក៏ដឹងថាអ្វីដែរយើងចង់ហើយ គឺគ្មានអ្នកណាឃាត់យើងបានទេ អូខេទេ បើកចេញទៅអោយលឿនទៅ យើងចង់សម្រាកហើយ» គេញញឹមញាក់ចិញ្ចើមម្ខាងដូចមនុស្សដែរកំពុងតែមានអំណួតលើខ្លួនឯង រួចហើយក៏កើយខ្នើយនិងករបស់ខ្លួនផ្អែកក្បាលនឹងឡានបិទភ្នែកបាត់ទៅ
      «អូៗៗៗ តែម៉ាកៗនឹងសង្ស័យណាស់ទៅវិញ បែបប្រហែលជាមិនរួចខ្លួនរបស់សំណព្វចិត្តទេមើលទៅ..» ជេកគ្រវីក្បាលតិចៗដោយនិយាយបន្លឺអោយចៅហ្វាយដឹងមុននឹងបន្ថែមល្បឿនអោយកាន់តែលឿនដើម្បីអោយបើកដល់សណ្ឋាគារបានឆាប់បំផុត
      ព្រឹកថ្ងៃថ្មី*
       ម៉ោងដប់មួយព្រឹកទៅហើយជិតឈានចូលដល់ពេលថ្ងៃត្រង់ទៅហើយ នៅតែមិនទាន់ឃើញចៅហ្វាយក្រោកពីដំណេក បញ្ជាដូចរាល់ដង ជេកដើរចេញពីបន្ទប់របស់ខ្លួននៅផ្នែកម្ខាងដើរមកគោះទ្វារបន្ទប់របស់ចៅហ្វាយតិចៗដោយការងឿងឆ្ងល់
       «ចៅហ្វាយមេឃថ្ងៃឡើងចាំងគូទហើយ កាលណាទើបចៅហ្វាយក្រោក»គេស្រែកពីខាងក្រៅទៅជាមួយនឹងឯកសារដែរត្រូវអោយជុងហ្គុកពិនិត្យមើលតាមអាយផេតដោយមិនពិបាកច្រើនឡើយគោះតែម្តង ជុងហ្គុកក៏បើកទ្វារអោយតែម្តង
       «ចូលមកក្នុងសិនមក យើងទៅងូតទឹកសិន» និយាយរួចហើយគេក៏ដើរចូលទៅក្នុងមុនដោយទុកអោយជេកជាអ្នកបិទទ្វាររួចហើយក៏ដើរហួសចូលទៅបន្ទប់ទឹកបន្តទៀត
       ជេកក៏អង្គុយកាន់អាយផេតនៅក្នុងដៃ អូសចុះឡើងក៏បានឃើញសាររបស់រាងតូចលោតឡើងមក ក៏ប្រហែលជាចៅហ្វាយភ្លេច log out email ហើយមើលទៅបានជាគេបានឃើញសាររបស់រាងតូចបែបនេះ
       ជេកឃើញហើយ ក៏កើតមានចិត្តចង់ចូលមើលចង់ដឹងថាម្សិលមិញរាងតូចនិយាយអីខ្លះទើបអាចពង្វក់អោយចៅហ្វាយរបស់គេញញឹមបានភ្លាមៗ
       វាក៏ពិតប្រាកដណាស់ សូម្បីតែគេក៏អានហើយអាចញញឹមបានដែរ ទោះវាគ្មានអារម្មណ៍អ្ចីចំពោះគ្នាពិតមែន ប៉ុន្តែពេលបានអានសារពីអ្នកដែរកំពុងតែបារម្ភពីខ្លួនបែបនេះពិតជាមានក្តីសុខខ្លាំងណាស់
       «អញ្ចឹងតើស បានចៅហ្វាយមិនចង់បែកមួយវិនាទីសោះ ដោយសារតែគួរស្រឡាញ់ចឹងសោះ "ចុះពេលនេះកំពុងតែធ្វើអី?ពេលណាទើបមកវិញ ខ្ញុំនឹកដេតឌីណាស់ចង់អោបដេតឌី!" អួយ បើខ្ញុំជាចៅហ្វាយក៏ខ្ញុំស្រឡាញ់ដែរ ហេតុអីមនុស្សប្រភេទដូចជាអ្នកប្រុសមីនជាមនុស្ដដែរផ្អែមល្ហែមនិងរ៉ូមែនទិកខ្លាំងបែបនេះ..» ក្រោយពីអានសារមួយឃ្លាដែរលោតមកអម្បាញ់មិញនេះហើយធ្វើអោយគេព្រឺសម្បុរ ហើយក៏គិតថាវាជាពិតល្អចំពោះចៅហ្វាយរបស់គេផងដែរ ដែរបានជីមីនចូលមកក្នុងជីវិតនិងធ្វើអោយជីវិតរបស់សាតានដ៏សែនស្ងៀមស្ងាត់របស់បុរសម្នាក់នេះស្រស់បំព្រង មិនបាច់ឆ្ងល់ទេថា ហេតុអីបានជាចៅហ្វាយរបស់គេប្លែក?ក៏ព្រោះតែជីមីននេះហើយ...
       បន្ទាប់ពីបានមើលហើយ ជេកក៏មិនដឹងថាគួរឆ្លើយបែបណាបន្តដែរ ទើបខណៈពេលនក៏ឃើញថារាងក្រាស់ងូតទឹកសម្អាតខ្លួនចេញមកជាមួយនឹងអាវឈុតថ្មីល្មមទើបគេនិយាយប្រាប់ទៅកាន់ចៅហ្វាយ
       «ចៅហ្វាយ អ្នកប្រុសតូចបានឆាតមក--» និយាយប្រយោគមិនទាន់ចប់ស្រួលបួលផងក៏ត្រូវបានរាងក្រាស់កញ្ឆក់ទូរស័ព្ទទៅមុនបាត់ទៅ
       ជុងហ្គុកអានសារនោះហើយក៏ញញឹមឡើងមកម្តងទៀត បន្ទាប់មកក៏តបទៅតាមនោះធម្មតា មុននឹងដាក់ទូរស័ព្ទលើតុវិញ ប្តូរទឹកមុខពីញញឹមទៅមុឺងម៉ាតលមួយរំពេជ
       «តាមមិនទាន់ទេ អ្នកកំពុងមានស្នេហាអើយ» នាយជេកស្រែកឡើងពីក្រោយខ្នងរបស់ចៅហ្វាយ ចំណែកជុងហ្គុកក៏មិនគិតថាតបតអ្វីដែរ មុននឹងដើរទៅសិតសក់រួចហើយក៏និយាយបង្វែររឿងមកនិយាយហ្មត់ចត់និងការងារម្តង
       «យ៉ាងមិចហើយ មានការងារអ្វីដែរត្រូវបញ្ជូនអោយយើងពិនិត្យខ្លះ» គេនិយាយដោយទាញលេបថបមកបើកបណ្តើរក៏សមកលឹងមើលទៅអាយផេតនៅក្នុងដៃរបស់គេបណ្តើរ
       «ចៅហ្វាយគ្រាន់តែពិនិត្យទំនិញអស់នេះដែរត្រូវនាំចេញ ហើយនិងចុះហត្ថលេខាដើម្បីបញ្ជាក់ថាទំនិញនេះអាចចេញទៅបាន គែចប់ហើយ» ជេកដើរមកចង្អុលប្រាប់ទៅកាន់ចៅហ្វាយចំណែករាងក្រាស់ក៏ងួកក្បាលរួចហើយក៏បន្តធ្វើការងាររបស់គេ ពេលវេលាជាមាសប្រាក់ទៅណាក៏ត្រូវតែស្ពាយការងារទៅតាមអញ្ចឹងហើយ ទើបវាមិនធ្ងន់ក.ពេលត្រឡប់ទៅធ្វើការវិញ
       ជេកនៅមិនស្ងៀម ចេះតែដើរមើលជុំវិញបន្ទប់សណ្ឋាគារនោះ រហូតដើរមករានហាល ក៏មានសម្លេងសារមួយលោតចូលក្នុងទូរស័ព្ទដៃរបស់គេផ្ទាល់ ជេកឮបែបនេះហើយក៏រហ័សទាញទូរស័ព្ទមកមើល ទើបបានដឹងថាម្នាក់នោះគឺជារាងតូច
       "សួស្តី"
       "គាត់បានប្រាប់ខ្ញុំថាគាត់កំពុងនៅជិតគាត់?តើពិតប្រាកដទេ?"
       "សូមថតរូបភាពរបស់គាត់អោយខ្ញុំបន្តិច ដើម្បីអោយខ្ញុំជឿ"
       នៅក្នុងសាររបស់ជេកគឺបាននិយាយបែបនេះ មិនបង្អង់យូរគិតច្រើនក៏ទាញទូរស័ព្ទមកលួចថតចៅហ្វាយរួចហើយក៏ផ្ងើរទៅអោយរាងតូចមើលភ្លាមៗ
       «គាត់គឺពិតជានៅក្បែរនឹងខ្ញុំពិតមែន មិនទុកចិត្តគាត់ឬយ៉ាងមិច?បានជាចង់អោយខ្ញុំថតអោយអ្នកប្រុស?» ជេកថតអោយរួចហើយក៏មិនភ្លេចឆ្លៀតសួរឌឺដងបន្តិចដែរ គេពិតជាដឹងការពិតនៅក្នុងចិត្តច្បាស់ណាស់ គ្រាន់តែរួសយកគួរតែប៉ុណ្ណោះ
       "ហិហិ បានដេតឌីស្អាតបែបនេះគឺត្រូវតែតាមមើលបន្តិចហើយ ព្រោះស្រីបារាំងនៅទីនោះ ចូលចិត្តទាក់របស់គេមានម្ចាស់ខ្លាំងណាស់ ផ្តាំលោកអោយជួយដាស់តឿនគាត់អោយចាំបីកុំផងណា អរគុណលោកច្រើនហើយ" នៅក្នុងសារបន្តនិយាយទៀតថាស្រីបារាំងនៅទីនោះខ្លាំងៗ ជេកឃើញសារបែបនេះក៏សើចឡើងមកពិតជាគួរអោយអស់សំណើចពិតមែន តើនឹងអាចអោយចៅហ្វាយគេប្រែចិត្តទៅណាកើតទៅ បើជីមីនសង្ហាក៏សង្ហា ស្អាតក៏ស្អាតសឹងអីទៅហើយនឹង?
       «ទោះស្អាតយ៉ាងណាក៏វាមិនប្រៀបស្មើនិងអ្នកប្រុសដែរ មិនអីទេខ្ញុំនឹងព្យាយាមដាច់តឿនគាត់ មិនយូរទេពួកយើងប្រាកដជាត្រឡប់ទៅវិញឆាប់ៗ..»និយាយរួចហើយជេកក៏បិទទូរស័ព្ទដើរមកអង្គុយទល់មុខនឹងចៅហ្វាយកំពុងតែធ្វើការម្តង និងទាញឯកសារដែរខ្លួនត្រូវធ្វើមកធ្វើដូចគ្នាដែរ
       រំលង*
        កន្លងផុតទៅជាច្រើនម៉ោង ទីបំផុតពេលនេះក៏វាឈានចូលដល់ម៉ោង8យប់ទៅហើយ ចង្រៃពិតមែន ទំនិញត្រូវចេញជឋបន្តបន្ទាប់ ទើបតែពេលនេះឯងទើបបានសម្រាក និងរួចពីការងារក្នុងថ្ងៃនេះ
        «អួយ ចុកខ្នងណាស់..» រាងក្រាស់ពុតពែនខ្លួនដោយយកដៃទៅធ្វើចលនាចង្កេះ ដើម្បីកុំអោយវាចុកខ្លាំងពេក ខ្លាចថាវានឹងជាប់ចង្កេះបំផុត និយាយមែនទែននៅក្នុងពេលនេះ
        «រួចរាល់ហើយ ចៅហ្វាយនឹងទៅកូរ៉េវិញតើមែនទេ?» គេសួរដោយដៃក៏កំពុងតែមមាញឹករៀបចំឯកសារទុកដាក់អោយមានរបៀបជាមុនសិន
        «មិនទាន់ទៅទេ ពេលនេះយើងចង់ទៅក្លឹប យប់ស្មាលនេះប្រហែលជាសម្បូរស្រីស្អាតហើយ..»
        «ចៅហ្វាយនិយាយពីស្អី? ខ្មោចចូលឬ? កុំភ្លេចបីកុំរបស់សំណព្វចិត្តណ៎ា ប្រយ័ត្នទៅវិញគេចខឹងទៅ» ជេកក៏និយាយក្រើនរំលឹកទៅកាន់ចៅហ្វាយចំណែកជុងហ្គុកក៏មិនបានមាត់អ្វីឡើយក្រៅពីក្រៅពីញាក់ចិញ្ចើមម្ខសងញញឹមចុងមាត់
        «យើងចាំបីកុំនោះ ប៉ុន្តែយើងមិនចង់ស្តាប់បញ្ជា មានបញ្ហាមែនទេ...»

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя