#សំណព្វចិត្តសាតាន
ភាគទី៣៨៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
«បានហើយៗៗៗ សម្រាកទៅយប់ណាស់ហើយ» គេសែនខ្នាញ់ ខ្នាញ់នឹងចរិតរបស់ជីមីនខ្លាំងណាស់ ចង់តែចាប់ក្រញិចអោយបែកថ្ពាល់ប៉ោងនឹងទេ ចូលចិត្តនិយាយអីត្រង់ៗ ស្មានតែគេជាសាតាននេះមិនចេះអៀនមែនទេ? គេក៏ជាមនុស្សដែរណ៎ា
និយាយរួចហើយរាងក្រាស់ក៏ចឋប់ទាញរាងតូច អោយឡើងគ្រែ រួចហើយក៏នាំកាយតូចអោយចូលទៅក្នុងភួយដណ្តប់អោយគេងស្រួលបួលមុននឹងឈោងដៃមាំក្រាស់ទៅបិទភ្លើងនៅលើក្បាលគ្រែ រួចហើយក៏លូកដៃចូលទៅអោបរាងតូច សម្ងំគេងទាំងពីរប្រាណលង់លក់បាត់ទៅ
រំលង*
ស្អែកឡើយព្រឹកថ្ងៃថ្មី ក៏បានឮកាលពីម្សិលមិញថារាងក្រាស់នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃនេះ ហេតុអីមិនឃើញគេរៀបចំឥវ៉ាន់ឬក៏វ៉ាលីអីបែបនោះសោះអ៊ីចឹង?គេបម្រុងទៅតែខ្លួនទទេរឬយ៉ាងមិច?
«ដេតឌីភ្លេចយកមកវ៉ាលីមកជាមួយមែនទេ?ចាំខ្ញុំទៅយកមកអោយ» ដោយភ្លាមៗពេលចុះមកដល់ឃើញថារាងក្រាស់ឈរដោយខ្លួនទទេរទើបនឹកគិតថាគេភ្លេចបម្រុងដើរទៅបន្ទប់ដើម្បីយកវ៉ាលីអោយគេតែក៏ត្រូវឈប់ពេលដែរឮគេវាចារួចហើយ
«មិនបានភ្លេចទេ ចុះមកវិញមក..» គេលើកដៃបោយដៃហៅអោយរាងតូចមកឈរជិតខ្លួន ចំណែករាងតូចក៏ដើរមកឈរទន្ទឹមជិតនឹងរាងក្រាស់ មុននឹងសម្លឹងមើលជុំវិញខ្លួនក្រែងរកឃើញវ៉ាលីអីបែបនោះ
«ចុះឯណា?មិនឃើញវ៉ាលី?ក្រែងដេតឌីថាទៅបីថ្ងៃឬ?មិនយកសម្លៀកបំពាក់ទៅទុកផ្លាស់ប្តូរទេឬ?»
«យកទៅដាក់នៅគូទៅឡានរួចហើយ យើងនឹងចេញទៅឥឡូវនេះ ថែរក្សាខ្លួន កុំដើរចេញទៅណាផ្តេសផ្តាសឮទេ?គ្រាន់តែប្រាប់តំបន់នេះមិនមែនជាតំបន់ដែរមហាជនធម្មតារស់នៅទេ ដូច្នេះហើយត្រូវប្រុងប្រយ័ត្ន មុននឹងចេញទៅណាត្រូវសុំអនុញ្ញាតពីយើងសិន» ជុងហ្គុកដាក់ដៃទៅលើក្បាលរបស់ជីមីនរួចហើយក៏និយាយប្រាប់អស់គ្មានសល់តែម្តង មិនមែនក្លែងបន្លំការពិតទេ ប៉ុន្តែវាជាការពិត
«ដេតឌីកំពុងតែព្យាយាមបន្លាចខ្ញុំ?មិនអីទេ ខ្ញុំនឹងស្តាប់តាមដេតឌីណា ដេតឌីមើលថែខ្លួនឯងផង នៅទីនោះរងាណាស់ត្រូវពាក់អាវអោយក្រាស់ៗ ហើយជាពិសេសកុំភ្លេចសន្យា បីកុំឮទេ?» នៅចុងប្រយោគគេក៏លើកដៃចង្អុលទៅកាន់សាតានដើម្បីកុំអោយភ្លេច ចំណែកជុងហ្គុកក៏មិននិយាយអីដែរ មុននឹងដៀងភ្នែកទៅមើលកូនចៅជំនិតដែរនៅក្បែរនោះលួចសើចចៅហ្វាយ ដូចជាខ្លាចកំពុងតែក្លាយជាទន្សាយហើយ ជីមីនចូលមកផ្ទះនេះផ្លាស់ប្តូរជុងហ្គុកបានច្រើនខ្លាំងណាស់
«ដឹងហើយៗៗៗ អញ្ចឹងយើងទៅហើយ» និយាយហើយបម្រុងនឹងដើរចេញទៅជាមួយកូនចៅ តែក៏ត្រូវឈប់ពេលដែរទូរស័ព្ទក្នុងហោប៉ៅ រោទិ៍ឡើង ជុងហ្គុកមិនបានគិតច្រើនឡើយ ដោយគិតថាតាំងពីដើមមកគឺមានតែជីមីននោះទេ ដែរខ្ចីទូរស័ព្ទផ្ទាល់ខ្លួនរបស់គេប្រើ ទើបគេមិនបានគិតច្រើនក៏ទាញទូរស័ព្ទនោះហុចទៅអោយរាងតូចយកតែម្តង
«លោកប៉ាក្មេក?..» រាងតូចលាន់មាត់ឡើងកាលបើឃើញជុងហ្គុកហុចទូរស័ព្ទមកកាន់ខ្លួនក៏ឆ្ងល់ណាស់ដែរ តែដល់ពេលឃើញលេខដែរបាន save ទុកនោះមានការដាល់ឈ្មោះថាប៉ាក្មេកក៏លាន់មាត់ឡើង អ្នកណាគឺជាអ្នក save??
«ច្រឡំទេដឹង?អ្នកណាសេវលេខនេះ?នេះជាលេខរបស់លោកផាកមែនទេ?» គេសួរបញ្ជាក់ទៅកាន់ជីមីន រាងតូចក៏ប្រញាប់រហ័សមើលទៅលេខនៅលើនោះ ពិតជាលេខរបស់ប៉ាគេពិតមែន ទើបរាងតូចងួកក្បាលបញ្ជាក់ ហើយរាងក្រាស់ក៏បានដឹងភ្លាម ថាជានរណាដែរនៅពីក្រោយរឿងនេះ ដោយងាកសម្លឹងទៅកាន់ជេកដែរកំពុងតែលួចឡើមុខក្រហមងាំងនៅក្បែរទ្វារនោះ
«ហែង អាជេក...!!» និយាយហើយគេក៏រត់ទៅតាមជេកដែរកំពុងតែព្យាយាមគេចពីខ្លួននោះ បានមិត្តភក្តិមួយជាមួយកូនចៅនេះគឺបុិនអាខាងញ៉ោះនឹងតែម្តង ចង់អោយតែជុងហ្គុកខឹងនឹងខ្លួនតែរហូតនឹង
ជីមីនញញឹមឃើញគេធ្វើបែបនេះហើយមិនគិតច្រើនក៏ប្រញាប់លើកលេខរបស់លោកប៉ាដែរបានខលមកកាន់ខ្លួននោះដោយសេចក្តីត្រេកអរព្រោះបាននិយាយជាមួយលោកប៉ាលើកនេះមិនមានកំហិតដូចជាពេលលើកមុនឡើយ
«អាឡូលោកប៉ា សុខសប្បាយដែរទេ?» រាងតូចញញឹមបណ្តើរជើងដើរមកអង្គុយលើសាឡុងរង់ចាំការឆ្លើយតបពីខ្សែរម្ខាងទៀតបណ្តើរ
(ជីមីន! កូនទៅសម្តែងបានយូរល្អម្លេះ?នេះជិតពីរខែហើយ ហេតុអីមិនឃើញត្រឡប់មកផ្ទះវិញ?) អ្នកជាប៉ានិយាយដោយសេចក្តីបារម្ភទោះជាបានណាមជុនបញ្ជាក់ប្រាប់ហើយក្តីថាជីមីនជឋប់រវល់ការងារពិតមែន ប៉ុន្តែមានសុវត្ថិភាពល្អទេ យ៉ាងណាក៏គាត់នៅតែបារម្ភ ព្រោះមានកូនតែមួយគ្រាប់ជាដុំពេជ្រ បើកូនគាត់កើតអីទៅ?អ្នកណាទទួលខុសត្រូវ?
«កូននឹងបញ្ចប់ក្នុងពេលឆាប់ៗនេះហើយលោកប៉ា កុំបារម្ភពេកអី គួរតែបារម្ភពីសុខភាពរបស់ខ្លួនឯងទើបប្រសើរជាងណ៎ា កូននៅទីនេះសុខកាយសប្បាយចិត្តជាធម្មតាទេ ប៉ាត្រូវហូបចុកអោយបានគ្រប់គ្រាន់មិនយូរទេ ពួកយើងប្រាកដជាបានជួបគ្នាហើយ» គេនិយាយដោយស្នាមញញឹមនឹងសេចក្តីបារម្ភទៅកាន់លោកប៉ាវិញ សំណាងហើយដែរសុខភាពរបស់លោកផាកមិនមានអ្វីដែរគួរអោយបារម្ភដូចមនុស្សចាស់ដទៃ កុំអីប្រហែលមិនស្រណុកក្នុងចិត្តដូចជាពេលនេះទេ...
(ប៉ាមិនអីទេ កូនក៏ដឹងថាប៉ារឹងមាំប៉ុណ្ណា យ៉ាងណាចាំជួបនិយាយជាមួយជីងៗទៅ ឮថានាងមានការនិយាយជាមួយកូន ជួបជាមួយនាងបន្តិចទៅ...អាឡូ មីន)
«អាឡូបងជីង ហិហិ ខ្ញុំនឹកបងណាស់ យ៉ាងមិចទៅហើយ បងសុខសប្បាយទេ?»
(បងសុខជាធម្មតាទេ ប្រាប់បងការពិតមក ឯងមិនបានសម្តែងរឿងក្នុងកំឡុងពេលនេះទេមែនទេ?ប្រាប់បងមក បងដឹងថាឯងត្រូវសាតានម្នាក់នោះចាប់ឯងទៅ តើពិតប្រាកដទេ?) ជីងៗបានដឹងជាយូរទៅហើយថាជីមីនមិនមែនទៅសម្តែងរឿងនៅទីណាឡើយ ប៉ុន្តែក៏ត្រូវបានសាតានម្នាក់នោះចាប់ទៅ ក៏បានដឹងពិតមែន ប៉ុន្តែក៏មិនអាចជួយអ្វីបាន ព្រោះមិនបានដឹងឡើយថាទីតាំងភូមិសាស្រ្តរបស់សាតានម្នាក់នោះនៅទីណា កុំអីនាងមិនអោយសាតានម្នាក់នោះចាប់ជីមីនឃុំទុកមកដល់សព្វថ្ងៃទេ
«លោកប៉ានៅជិតនោះទេ?បងចេញពីលោកប៉ាបន្តិចទៅ ចាំខ្ញុំនិយាយរៀបរាប់ប្រាប់ទៅកាន់បង..»
(បងនៅឆ្ងាយពីគាត់ស្រាប់ហើយ ឆាប់និយាយមកថារឿងវាយ៉ាងមិច?)
«ខ្ញុំពិតជាត្រូវបានគេចាប់ខ្ញុំទៅពិតមែន តែគេមិនបានធ្វើបាបអ្វីមកកាន់ខ្ញុំទេ ខ្ញុំរស់នៅទៅតាមធម្មតា គ្រាន់តែគ្មានសិទ្ធិពេញលេញក្នុងការដើរហើរចេញទៅខាងក្រៅ ពេលទៅណាមកណាត្រូវសុំអនុញ្ញាតពីគេ តែទោះយ៉ាងណាក៏វាមិនជាបញ្ហាសម្រាប់ខ្ញុំដែរបង ខ្ញុំនៅទីនេះមានក្តីសុខធម្មតាទេ..» រាងតូចនិយាយដោយស្នាមញញឹមពេលនឹករាល់ទង្វើររបស់ជុងហ្គុកធ្វើមកកាន់ខ្លួន បើយកមកបូកសរុបតាមពិតគេល្អខ្លាំងណាស់ គ្រាន់តែសម្តីអាក្រក់មាត់រឹងបន្តិចប៉ុណ្ណោះ
(កុំស្មានតែបងមិនដឹងថាគេយកឯងទៅក្នុងឋានៈជាអ្វី?បងនឹងទៅជួយឯងចេញពីទីនោះ ប្រាប់អាស័យដ្ឋានផ្ទះរបស់គេមក បងនឹងទៅយកឯងមកវិញភ្លាម)
«កុំអី បងនឹងមិនអាចមានជីវិតត្រឡប់ទៅវិញទេ បើសិនជាបងមកដល់ទីនេះ ហើយខ្ញុំមករស់នៅទីនេះយូរពិតមែន ប៉ុន្តែខ្ញុំនៅតែមិនដឹងថាទីនេះជាកន្លែងណា វាគឺជាកន្លែងសម្ងាត់បំផុត របងព័ទ្ធផ្ទះខាងក្រៅសឹងតែមិនអាចមើលឃើញបាន វាខ្ពស់ខ្លាំងពេក មិនអោយយើងមើលអ្វីនៅខាងក្រៅបានតែម្តង បើវាជាការងាយស្រួលក្នុងការចាកចេញ ប្រហែលពេលនេះមិនមែនខ្ញុំនៅផ្ទះរបស់គេដដែលទេ ក៏ប្រហែលជាដេកសោយសុខនៅផ្ទះមានសេរីភាពយូរហើយ» ជីមីនប្រាប់ទៅកាន់ជីងៗក្នុងបំណងល្អមិនមែនថានៅទីនេះស្រួលមិនចង់ចេញទេ ប៉ុន្តែមកពីគ្មានផ្លូវរត់គេចបាន ទើបខ្ជិលក្នុងការប្រើកម្លាំងធាតុតាមសម្រួលទៅ ណាមួយកំពុងតែស្រឡាញ់កូនប្រុសគេហើយបើអោយទៅ គេប្រាកដជាមិនដាច់ចិត្តពីរាងក្រាស់បានទេ...
(អូហ៍ បើបែបនោះតើបងគួរធ្វើបែបណាទើបជួយឯងបានទៅ?បងពិតជាចង់ជួយឯងខ្លាំងណាស់ ឯងនៅទីនោះមិនដឹងយ៉ាងមិចយ៉ាងម៉ាទេ ត្រៀមចិត្តហើយមែនទេ?ពេលនេះបងមានរឿងមួយដ៏សែនគួរអោយសោកស្តាយអោយឯងបានដឹង)
«ជារឿងអ្វីទៅ?ដែរធ្វើអោយខ្ញុំសោកស្តាយ?»
(រឿង "Blue sea" បាន comform មកហើយថាតួឯកប្រុសគឺជាថេយ៉ុង គីមអេឡិចស៊េនឌ័រ ) រឿងសមុទ្រខៀវនេះហើយដែរជីមីនចាប់អារម្មណ៍នឹងរឿងនេះខ្លាំង រហូតដល់សុំជុងហ្គុកសម្តែងរឿងនេះបាននោះ ជីមីនសឹងតែធ្លាក់ថ្លើមក្តុកពេលដែរឮថា តួឯកប្រុសគឺជាគីម ថេយ៉ុង បើសិនជារាងតូច comform ថាអាចសម្តែងបាន គេប្រាកដជាមានឱកាសសម្តែងជាមួយអាយដលរបស់ខ្លួនជាមិនខាន
«ពិត...ពិត..មែនហ៎េស?គឺជាលោកថេយ៉ុង?អាយដលរបស់ខ្ញុំ...បងមិនបានកុហកខ្ញុំទេមែនទេ?» រាងតូចនិយាយដាច់ៗដោយសេចក្តីភ្ងាក់ផ្អើល បើវាពិតមែនគឺពិតជាល្អដែរអាចមានឱកាសបានមកសម្តែងជាមួយអាយដល គេពិតជារំភើបពិតមែន មិននឹកស្មានថារឿងនេះអាចទាក់ទាញចិត្តរបស់ថេយ៉ុងអោយទទួលសម្តឺងរឿងនេះបាន
(មែនហើយ ប៉ុន្តែឯងសម្តែងបានយ៉ាងមិចទៅ?បើលោកចន ដឹងគាត់អោយឯងចេញមកខាងក្រៅសម្តែងបានដែរមែនទេ?)
«ប្រាកដជាបានហើយ ព្រោះខ្ញុំបានសុំគាត់រួចហើយ គាត់បានអនុញ្ញាតអោយខ្ញុំសម្តែង បងចាំជួយ comform ជំនួសខ្ញុំទៅ ថាខ្ញុំនឹងព្រមសម្តែងរឿងនេះ បើមានរឿងអ្វីសំខាន់បងខលមកលេខទូរស័ព្ទនេះមកណ៎ា ប៉ុន្តែឈប់សិន ហេតុអីគាត់ comform ថានឹងសម្តែងរឿងនេះ?រឿងនេះជាប្រភេទ BL ណ៎ា? ក្រែងគាត់មិនដែរសម្តែងរឿងបែបនេះឯណាមែនទេ?» ជីមីននិយាយដោយសេចក្តីស្តេកអរ មិននឹកស្មានទេ តើនេះជាសុបិនឬយ៉ាងណា?គេបានសម្តែងជាមួយតារាកំពូល ពុទ្ធោ! គេពិតជាស្លាប់មុនបានសម្តែងរឿងនេះជាមិនខាន
(បងក៏មិនបានដឹងច្បាស់ដូចគ្នា តែបើតាមបងអានព័ត៌មាន គាត់បាននិយាយថាវាជារឿងមួយដែរប្លែកសម្រាប់គាត់ ហើយគាត់ក៏មានទន្សនៈដូចឯងអញ្ចឹងដែរ ចង់សម្តែងរឿងបែបនេះព្រោះវាប្លែកសម្រាប់គាត់ហើយក៏ចង់ទទួលបានបទពិសោធន៍ថ្មីៗដូចគ្នា ហេតុដូចនេះហើយ ទើបគាត់ទទួលសម្តែងរឿងនេះ ជារឿងទីមួយដែរសម្តែងនៅលើទឹកដីកូរ៉េ)
«ពិតមែនហើយ និស្ស័យច្បាស់ណាស់ អញ្ចឹងបងជួយប្រាប់គេផងទៅ ថាខ្ញុំនឹងទទួលសម្តែងរឿងនេះហើយ ឱកាសមកដល់ហើយបើខ្ញុំមិនចាប់ វាពិតជាគួរអោយស្តាយណាស់ ហិហិ»
(មិនអីទេ បងនឹងប្រាប់គេទៅតាមអ្វីដែរឯងសម្រេចចិត្ត ព័ត៌មានបន្ថែមទៀតមានពេលណា បងនឹងប្រាប់ឯងអោយបានដឹង យ៉ាងណាកុំភ្លេចត្រៀមខ្លួនអោយបានរួចរាល់សម្រាប់រឿងនេះ ព្រោះមិនមែនលំៗទេ ឯងត្រូវចាប់ដៃគូសម្តែងជាមួយនឹងតារាហូលីវូដផង ដូច្នេះឮអ្វីដែរបងនិយាយទេ?ត្រូវតែធ្វើតាមបងប្រាប់ បើសិនជាចង់សម្តែងរឿងនេះ អូខេទេ?) គេនិយាយផ្តែផ្តាំទុកមុនព្រោះដឹងថាជីមីននៅមានគំនិតក្មេងខ្ចីណាស់ រាល់ដងគ្រាន់មាននាងនៅក្បែរជួយជ្រោមជ្រែកជួយបង្ហាត់នេះបង្ហាត់នោះខ្លះ រួចចុះឥឡូវ បើនៅឆ្ងាយគ្នាដូចមេឃនឹងដីយ៉ាងអញ្ចឹង តើគួរធ្វើយ៉ាងមិចទើបអាចជួយជីមីនបានទៅ?
«មិនអីទេបង ខ្ញុំនឹងព្យាយាមបង្ហាត់បង្រៀនខ្លួនឯងជាងនេះ យ៉ាងណាអរគុណបងសម្រាប់ការផ្តល់ដំណឹងរឿងនេះ លាហើយ ថែសុខភាពនិងជួយមើលថែលោកប៉ាជំនួសខ្ញុំផងណាបង មិនយូរទេ ខ្ញុំនឹងត្រឡប់ទៅរកអ្នកទាំងពីរវិញដោយសុវត្ថិភាព» គេនិយាយរួចហើយក៏ដាក់ទូរស័ព្ទចុះដោយស្នាមញញឹម មុននឹងងាកភ្នែកទៅសម្លឹងជុំវិញខ្លួន ក៏ឃើគថាផ្ទះស្ងាត់ហើយ ទើបគេដើរទៅសួរអ្នកបម្រើស្រីម្នាក់ដែរកំពុងតែស្រោចទឹកទៅលើផ្កាក្នុងសួននោះ
«ជុងហ្គុក ទៅណាហើយ?គាត់ចេញទៅហើយមែនទេ?» ជីមីនសួរទៅកាន់ស្រីបម្រើម្នាល់នោះដោយព្យាយាមអើតមើលខាងក្រោយផ្ទះក្រែងឃើញឡាននៅចត
«លោកប្រុសធំបានចេញទៅមួយសន្ទុះធំហើយអ្នកប្រុស តើអ្នកប្រុសមានការអីមែនទេ?»
«អ៎ាវ នេះគាត់ភ្លេចយកទូរស័ព្ទទៅហើយ តើនឹងមានអីទំនាក់ទំនងគ្នាទៅ?»
«គាត់មិនប្រើទូរស័ព្ទដៃទេ ភាគច្រើនអ្នកប្រុសធំប្រើប្រាស់ឬទំនាក់ទំនងទៅណាតាមកុំព្យូទ័ររបស់ខ្លួនតែប៉ុណ្ណោះ អញ្ចឹងហើយអ្នកប្រុសតូចកុំបារម្ភអី» អ្នកបម្រើស្រីម្នាក់នោះដូចជាយល់ច្បាស់នឹងលោកប្រុសធំរបស់គេ ទើបនិយាយឆ្លើយតបទៅកាន់ជីមីនវិញ ចំណែកជីមីនក៏ងួកក្បាលនិយាយអរគុណទៅកាន់អ្នកបម្រើនោះហើយរួចដើរចូលមកខាងក្នុងផ្ទះវិញដោយក្រវីទូរស័ព្ទលេង
«តើគាត់នឹងអោយខ្ញុំសម្តែងរឿងនេះទេ?បើសិនជាគាត់ដឹងថាតួឯកប្រុសគឺជាលោកថេយ៉ុង ជាមនុស្សដែរគាត់និយាយប្រាប់ខ្ញុំថាមិនចូលចិត្តនោះ?ធ្វើយ៉ាងមិចទៅជីមីនអើយ..ខ្ញុំពិតជាមិនដឹងថាគួរដោះស្រាយបែបណាទេ..?»
VOCÊ ESTÁ LENDO
សំណព្វចិត្តសាតាន❥︎ ( completed✔)
Diversosស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
