part77

1.2K 56 0
                                        

#សំណព្វចិត្តសាតាន

            ភាគទី៧៧៖ បុរសទីមួយ ហើយក៏ជាបុរសចុងក្រោយផងដែរ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

        ក្រោយពេលបានជួបរឿងរំភើបរួចហើយ ពេលនេះពួកគេទាំងពីរក៏កំពុងអង្គុយនៅក្រោមពន្លឺទៀនដែលនៅក្បែរអាងទឹកនោះ វាជាការរៀបចំរបស់ជីមីនដើម្បីសុបប្រាយស៌ទៅកាន់រាងក្រាស់
        «សម្រេចថារឿងគ្រប់យ៉ាង អូនជាអ្នករៀបចំមែនទេ?» អង្គុយហាន់សាច់ញុាំបណ្តើរសួរទៅកាន់ភរិយា ពេលដែលមកគិតម្តងទៀត ទើបដឹងថាគេល្ងង់ណាស់ នាយជេកតែងអោយតម្រុយរហូត នៅសុខៗក៏មកនិយាយថានឹងធ្វើខួបកំណើតអោយគេ សួរគេថាថ្ងៃនេះជាថ្ងៃអ្វី? ដល់ពេលនេះទើបដឹងថាវាជាគម្រោងរបស់ជីមីនទាំងអស់សុទ្ធសាធ
        «មែនហើយ អូនបានដឹងថាថ្ងៃនេះជាថ្ងៃកំណើតរបស់បង ទើបអូនរៀបចំថាទៅសម្តែងរងឿថ្មីនៅខាងក្រៅ តាមពិតពេលចេញទៅអូនទៅដើរលេងជាមួយបងជីងសោះនឹង» រាងតូចក៏ឆ្លើយតបទៅកាន់ជុងហ្គុកទៅតាមការពិត ក៏វាពិតមែន គេចេញពីវិមានទៅក៏ដើរលេង និងនិយាយគ្នាលេងជាមួយនឹងជីងៗ អត់មានបានចង់សម្តែងរឿងនៅឯណា ចោលរាងក្រាស់ទៀតនោះទេ..
        «ចឹងតើស៎ បានអាជេកថ្ងៃនេះប្លែកៗខ្លាំងម្លេះ» គេនិយាយងួកក្បាលយល់ស្របនឹងរឿងនេះ ហើយពួកគេក៏បន្តញុាំអាហារនៅក្រោមភ្លើងទៀនយ៉ាងផ្អែមល្ហែម ដោយបញ្ចុកគ្នាទៅវិញទៅមក មើលទៅក៏ឃើញថាវាផ្អែមល្ហែមខ្លាំងណាស់ ចងលើសជាតិស្ករទៅហើយ
        មិនយូរប៉ុន្មាន អាហារនៅលើតុក៏ត្រូវបានរៀបចំទុក រាងក្រាស់បានដាក់អោយកាយរបស់ប្រពន្ធមកកើយលើដើមដៃរបស់ខ្លួន ខណៈភ្នែករបស់គេទាំងពីរសម្លឹងមើលទៅវង់ព្រះច័ន្ទពេញវង់នោះជាមួយគ្នាដោយនិយាយរឿងក្នុងចិត្តទៅកាន់គ្នាទៅវិញទៅមក
        «បងធ្លាប់ដឹងមកថា ស្វាមីដែលចាញ់កូនជំនួសប្រពន្ធ គឺមានអាក្ការៈចម្លែកដូចមនុស្សស្រីយ៉ាងអញ្ចឹង បងគិតថាបងកំពុងតែចាញ់កូនជំនួសអូនហើយ អារម្មណ៍ប្រែប្រួលមិនទៀង ម្តងសើច ម្តងសេដ ម្តងអន់ចិត្ត តាមពិតគឺវាបែបនឹងសោះ» យកមកគិតម្តងទៀត ទើបដឹងថាគេកំពុងតែចាញ់កូនជំនួសភរិយាយ៉ាងពិតប្រាកដ អញ្ចឹងមិនបាច់ឆ្ងល់ទេ ថាហេតុអីគេទៅជាបែបនឹងនោះ
        «ហឹសៗៗ ក៏ឆ្ងល់ដែល ពេលនោះជាពេលព្រឹក អូនអង្គុយឃ្លានតែរបស់ជូរៗ វាប្រហែលជាទើបតែព្រឹកមិញនេះទើបអូនដឹងថាអូនមានកូន តាមពិតអាក្ការៈរបស់អូនដែលត្រូវចាញ់កូនគឺនៅបងទាំងអស់សោះ ព្រឹកមិញក៏ចម្លែកចិត្តណាស់ដែល ពេទ្យប្រាប់អូនថាមានកូនមកចំនួនពីរខែទៅហើយ ពេលនោះគ្រាន់តែឮហើយក៏ភ្ងាក់ផ្អើលខ្លាំងតែម្តង ព្រោះមិនបានត្រៀមចិត្តទុកមុនហើយណាមួយ ដើរចុះដើរឡើងរាល់ថ្ងៃនេះដូចជាមិនប្រយ័ត្នប្រយែងទាល់តែសោះ តើអូនអាចមានកូនយ៉ាងមិចទៅ?ឬក៏វាជាពេលវេលាដែលអូនត្រូវមានកូនហើយ បងដឹងទេកាលពីព្រឹកមិញអូនក៏បានយំខ្លាំងណាស់ដែល រំភើបចិត្តខ្លាំងពេក..» រាងតូចនឹកឃើញឡើងក៏យំមកម្តងទៀត ពេលវេលានៅមន្ទីរពេទ្យនោះហើយ ធ្វើអោយគេចងចាំគ្រប់សកម្មភាព បើកុំតែជីងៗទាញខ្លួនអោយទៅមន្ទីរពេទ្យទេ ម្លេះពេលនេះប្រហែលគេមិនបានដឹងទេថាខ្លួនកំពុងតែពរពោះនោះ..។អារម្មណ៍ពេលនោះពិបាកអធិប្បាយ ដឹងត្រឹមថាសប្បាយចិត្តហើយក៏ចង់យំតែម្តង
        «អូហូ ប្រពន្ធរបស់បង កុំយំប្រយ័ត្នកូនរបស់យើងយំតាមម្តាយរបស់គេទៅ កុំយំលែងស្អាតអស់ហើយ យំនេះអូនស្អាតបំផុតសម្រាប់បង ជុប*» រាងក្រាស់យកដៃទៅគួសស្មារបស់ជីមីនតិចៗបែបលួងលោមកុំអោយជីមីនស្រក់ទឹកភ្នែកបន្ត គេមិនសូវយល់ដឹងនឹងរឿងស្ត្រីមានផ្ទៃពោះទេ ប្រហែលចាប់ពីពេលនេះទៅ គេត្រូវស្វែងយល់បន្ថែមពីរឿងនេះហើយ
        «អូនឈប់យំហើយ ខ្លាចកូនរបស់ពួកយើងយំតាម ហិហិ» រាងតូចយកដៃទៅវាសទឹកភ្នែកចេញពីថ្ពាល់ញញឹមឡើងមក ខណៈពេលនេះជុងហ្គុកកំពុងតែគិតរឿងរៀបការរបស់ពួកគេទាំងពីរ បើទុកយូរតែបន្តិចទៀត ច្បាស់ណាស់តម្លៃរបស់ជីមីននឹងធ្លាក់ដល់បាតជាមិនខាន
        «អឹម...បងកំពុងតែគិតរឿងរៀបការរបស់ពួកយើង ស្អែកយើងទៅលេងផ្ទះរបស់លោកប៉ាអូន យ៉ាងមិចដែល?បងចង់និយាយរឿងរៀបការរបស់ពួកយើងជាមួយគាត់ អូនយល់ព្រមទេ?» រាងក្រាស់បន្លឺឡើងដោយដាក់សំណួរសួរទៅកាន់ជីមីន ខណៈជីមីនឮហើយក៏ញញឹមយ៉ាងស្រស់សម្លឹងមុខរបស់បុរសកំពូលស្នេហ៍វិញយ៉ាងស្រស់ រឿងអីដែលថសគេមិនព្រមនោះ គេរង់ចាំឮពាក្យនេះចេញពីមាត់របស់ជុងហ្គុកយូរណាស់មកហើយ ពេកនេះបានឮហើយបើមិនព្រមគឺភ្លើសុទ្ធ
     «មែនហើយ អូនក៏នឹកគាត់ដែល ប៉ុន្តែពេលទៅជួបគាត់ បងត្រូវសន្យាជាមួយអូនឮទេ?មិនថាមានរឿងអ្វីក៏ដោយ យើងត្រូវតស៊ូជាមួយគ្នា រហូតដល់ទីបញ្ចប់ណ៎ា» រាងតូចលើកកូនដៃតូចក្រញិចរបស់ខ្លួនទៅដាក់ចំពោះមុខរាងក្រាស់ដើម្បីអោយគេសន្យាជាមួយខ្លួន ខណៈជុងហ្ញុកញញឹមតបយកដៃទៅថ្ពក់ដោយមិនមានភាពស្ទាក់ស្ទើរ
      «សន្យាហើយ អូននិយាយបែបនេះបានន័យថាមិច?ប៉ារបស់អូន អាចនឹងមិនពេញចិត្តបងទេ?ព្រោះពេលនោះ បុស្តិ៍ប៉ូលីស សម្តីរបស់បងអាចនឹងប៉ះពាល់ដល់គាត់ក៏ថាបាន..» រាងក្រាស់បន្លឺឡើងនឹកឃើញថល់ពេលនោះ មិនគួរសោះ សម្តីរបស់គេនិយាយទៅអោយប៉ាក្មេកគឺថាឈ្លើយយកតែមែនទែន មិនដឹងថាគាត់ឃើញមុខគេហើយ ព្រមទទួលគេជាកូនប្រសារឬអត់ទេ បើកូនប្រសារធ្លាប់ដៀលឪក្មេកយ៉ាងដូច្នឹង?
     «បងកុំទាន់គិតអនាគតទុកមុន រឿងនេះថ្ងៃស្អែកពេលជួបចាំគិតទៀត អូនមិនចង់អោយបងគិតច្រើនទេ អូនរាល់ថ្ងៃនេះខំប្រឹងណាស់ទៅហើយ អារឿងកាត់បន្ថយកុំអោយគិតច្រើននេះ។បើបងគិតរឿងពិបាកចិត្ត តើអោយអូនសប្បាយចិត្តយ៉ាងមិចទៅ?» ជីមីនធ្វើទឹកមុខខ្មូរពិបាកចិត្ត ទៅកាន់ស្វាមី គេរាល់ថ្ងៃនេះក៏ខំប្រឹងកាត់បន្ថយណាស់ទៅហើយ ព្រោះរឿងដែលគេបែកពីឪពុករាប់ឆ្នាំនេះ ចុះបើស្អែកលោកផាកមិនព្រមទទួលគេជាកូនប្រុស?តើគិតយ៉ាងមិចទៅ?គេប្រាកដជាត្រូវគិតច្រើនស្លាប់លើសនេះទៀត ព្រោះកើតមកជាតិនេះអភ័ព្វមានឪពុកតែមួយគ្មានម្តាយ (អ្នកជួបផ្ទាល់ប្រាកដជាយល់អារម្មណ៍នេះ)
      «អូខេ បងសប្បាយចិត្តតើស អូនកុំគិត ឥឡូវបងសប្បាយចិត្តហើយ តោះយប់ណាស់ហើយ អូនគួរតែមានពេលសម្រាកបានច្រើន ថ្ងៃស្អែកយើងធ្វើដំណើរទៅជួបលោកប៉ាក្មេក តោះ» និយាយហើយគេក៏ក្រោកឈរឡើងមុន ដោយអោយជីមីនចូលក្នុងរង្វង់ដៃរបស់គេរួចហើយក៏គ្រាហ៍កាយតូចឡើងទៅខាងលើដោយសេចក្តីថ្នមបំផុត អស់ពីទឹកដៃរបស់គេនៅក្នុងថ្ងៃនេះ សង្ឃឹមថាគេនឹងមិនធ្វើអោយភ្លាត់ស្នៀតនូវរឿងអ្វីមួយទៅថ្ងៃខាងមុខផងទៅចុះ គេនឹងខិតខំស្វែងយល់យ៉ាងណាអោយខ្លួនឯងនេះក្លាយជាឪពុក ដ៏អស្ចារ្យ និង លោកប៉ាកំពូលcoolម្នាក់របស់កូនគេដែលកំពុងនៅក្នុងពោះនេះ
     រាងតូចដើរដោយងើយសម្លឹងមើលស្វាមីជាយូរ ញញឹមផងលួចអររំភើបក្នុងចិត្តផង មិនដឹងថាជាតិមុនបានសាងបុណ្យអ្វីដែលអាចរុញច្រានវាសនាអោយគេបានជួបរាងក្រាស់ជាបុរសល្អនៅក្នុងជាតិនេះ ត្បិតថាមុនដំបូងពិបាកក្នុងការទទួលយករូបគេព្រោះគេសម្តីអាក្រក់និងផ្តាច់ការ ប៉ុន្តែពេលដែលនៅជាមួយគ្នាយូរៗទើបដឹងថាគេខំកែខ្លួនគ្រប់បែបយ៉ាងសម្រាប់ខ្លួនខ្លាំងប៉ុណ្ណា គេគឺជាបុរសល្អ  និងជាបុរសដំបូងសម្រាប់គេហើយក៏ជាបុរសចុងក្រោយរបស់សំណព្វចិត្តសាតានម្នាក់នេះដូចគ្នា...។
       

សំណព្វចិត្តសាតាន❥︎ ( completed✔)Donde viven las historias. Descúbrelo ahora