part72

1.1K 65 0
                                        

#សំណព្វចិត្តសាតាន

          ភាគទី៧២៖

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

 
     «អូហ៍ បើបែបនឹងពិតមែន ខ្ញុំមិនហ៊ានយកហាត់ត្រគាកទេ ព្រោះខ្ញុំមិនយកប្តីផង» ហូប៊ីវាចាឡើងហីៗ ព្រោះក៏បានដាក់គោលដៅខ្លួនឯងពិតមែនថាមិនចង់យកស្វាមីតាំងពីដើម ខណៈជីមីនឮបែបនេះហើយក៏ងាកមកមើលមុខរបស់ជីមីមភ្លឹសៗបែបឆ្ងល់ យកប្តីមានអីមិនល្អ?ហេតុអីបានជាមិនចង់យក?
     «បងមិនជឿទេ អ្នកដែលនិយាយបែបនេះ ភាគច្រើនរៀបការមុនអ្នកដែលចង់បានប្តីទៅទៀត ត្រូវចាំនៅលើលោកនេះ អ្វីដែលមនុស្សត្រូវការគឺតែងតែផ្ទុយពីការគិតរបស់ពួកគេជានិច្ច បងថាគួរតែបើកចិត្តយកគេទៅ ពេលខ្លះវាអាចនឹងល្អសម្រាប់ហូប៊ី ព្រោះមានអ្នកជួយរំលែកទុក្ខបានខ្លះ នឹងអាចធ្វើអោយយើងអារម្មណ៍មិនសូវគិតច្រើន ដូចកាលដែលនៅម្នាក់ឯង» គេមានបទពិសោធន៍ហើយ គេក៏ធ្លាប់គិតថានឹងមិនយកអ្នកណាដែល ព្រោះក្តីស្រម៉ៃរបស់គេគឺចង់ដើរលេងអោយបានជុំវិញពិភពលោក តែក្រោយពេលបានជួបជុងហ្គុកធ្វើអោយចិត្តគេដកជាប់មិនអាចទៅណារួចពីជុងហ្គុក ពីមុនក៏បែបនោះពិតមែន តែងគិតថាយកប្តីមកធ្វើអ្វី?យកមកដើម្បីចងជើងយើង ចងសេរីភាពយើងដែលមិនអាចដើរហើរទៅណាបាននឹងមែនទេ?តែមកទល់ពេលនេះគំនិតគេផ្លាស់ប្តូរច្រើន ព្រោះជុងហ្គុកធ្វើអោយគេមានក្តីសុខខ្លាំងណាស់មិនថាផ្លូវកាយផ្លូវចិត្ត គេពិតជា take care ខ្លួនបានយ៉ាងល្អ នឹងជាបុរសទីមួយដែលជីមីនហ៊ានដាក់ជីវិតដើម្បីបាននៅក្បែរគេដោយសុភមង្គល
     «ខ្ញុំនឹងខំរៀនតាមបង បងជាគំរូល្អសម្រាប់ខ្ញុំ អរគុណបងណាស់ក្នុងថ្ងៃនេះ» ហូប៊ីញញឹមរួចហើយក៏សុំអោបជីមីនជាលើកចុងក្រោយខណៈឡានរបស់ណាមជុននិងជុងហ្គុកក៏បានឈប់នៅមុខហាងទៅហើយ រាងក្រាស់ទាំងពីរដើរចុះមកដើម្បីជួយកាន់ឥវ៉ាន់របស់អ្នកទាំងពីរខណៈជីមីនញញឹមសមចិត្ត គេចង់បញ្ជាក់ច្បាស់ៗប្រាប់ហូប៊ីដោយកាយវិការម្តង ខណៈឥវ៉ាន់គ្រប់យ៉ាងដែលបានដើរផ្សារអម្បាញ់មិញបានយកទៅដាក់គូទឡានរួចស្រេចអស់ហើយ ទើបជុងហ្គុកដើរវាងមករកឡានដើម្បីបើកទ្វារអោយជីមីនចូល តែជីមីនមិនព្រមចូលហើយព្រមទាំងនឹកឃើញល្បិចចង់អោយហូប៊ីបានមើលដឹងថាមានប្តីគឺស្រួលអញ្ចឹង
     «លោកប្តី អូនចុកជើងអស់ហើយ ដើរមិនរួចទេ~~» សម្លេងស្រួយស្រេះបន្លឺឡើងទៅកាន់អនាគតស្វាមី ខណៈជុងហ្គុកមិនបានប្រកែកក៏ដាក់អោយជីមីនអង្គុយលើខ្នងគិតថានឹងអេវចូលឡានទៅហើយ តែគិតម្តងទៀត មាឌរបស់ប្រពន្ធគេតូចតែមួយនឹង បើពរគិតថាវាងាយស្រួលជាង
     «ហត់ណាស់ អូនដើរកាន់មួយថ្ងៃទៅហើយ បងអាឡែងតែទៅណា?» ជីមីនអោបករបស់អ្នកជាស្វាមីជាប់ខណៈមានក្រសែភ្នែករាប់លានសម្លឹងមកកាន់ពួកគេដោយក្តីច្រណែន ដែលមានស្វាមីជួយកាន់ឥវ៉ាន់ហើយថែមទាំងពរប្រពន្ធនៅក្នុងដៃដោយមិនត្អូនមួយម៉ាត់បែបនេះ
     «បងដោះស្រាយអោយបានឆាប់បំផុតហើយ បើបងអោយអូនចាំយូរអោយបងសុំទោសផងទៅចុះ ជុប*» រាងក្រាស់និយាយសុំទោសទៅកាន់អនាគតភរិយាហើយក៏មិនភ្លេចផ្តិតស្នាមថើបនៅលើថ្ពាល់ស្រង់ក្លិនជាយូរ ទើបគេបន្តដើរនាំជីមីនទៅដាក់ក្នុងឡានខណៈណាមជុននិងហូប៊ីឈរជិតរថយន្តរបស់ពួកគេសម្លឹងមើលជុងហ្គុកនិងជីមីនផ្អែមល្ហែមជាមួយគ្នា ឃើញហើយ សូម្បីតែគេដែលមិនធ្លាប់គិតថាចង់បានប្រពន្ធ ពេលនេះក៏គេប្តូរគំនិតចង់បានប្រពន្ធវិញដែល
     ជីមីនញញឹមខ្ចឹបបិទមាត់សឹងមិនជិត ខណៈភ្នែកក៏មិនភ្លេចងាកទៅមិច ដាក់ហូប៊ីជាសញ្ញាផងដែល ថាមានប្តីស្រួលចឹង ល្មមផ្លាស់ប្តូរគំនិតហើយ
     ចំណែកហូប៊ីវិញបានត្រឹមធ្វើភ្នែកឡីងឡង់ បើលទៅក៏ឃញថាវាស្រួលពិតមែន ចង់ពរគឺពរអោយ ចង់ថើបក៏ថើប គិតទៅមនុស្សប្រុសអោយតែស្រឡាញ់គឺសម្របតាមប្រពន្ធគ្រប់យ៉ាង មិនថាសូម្បីតែលុយក៏ដោយចុះអោយមិនចេះគិតថាខ្លាចអស់សូម្បីតែបន្តិច ត្រូវការក៏ហុចអោយតែម្តង នឹងមែនទេ ដែលគេហៅថា Sugar Daddy?ជាមនុស្សប្រុសដែលស្រីៗគ្រប់គ្នាត្រូវការ?
     «តោះ យើងត្រឡប់ទៅវិញទៅ» ខណៈឃើញថាមិត្តសម្លាញ់ក៏ចូលរថយន្តហើយ ទើបគេក៏ហៅហូប៊ីដែលកំពុងភ្លឹកមើលសកម្មភាពប្តីប្រពន្ធនោះអោយចូលឡានដូចគ្នា
     ហូប៊ីក៏ងួកក្បាលញញឹមដាក់ណាមជុនបន្តិច រួចហើយណាមជុនក៏បន្តដើរទៅខាងក្រោយនៃផ្នែកឡាមដើម្បីដាក់ឥវ៉ាន់របស់ហូប៊ីចូល ហើយគេក៏ចូលទៅតាមក្រោយ
     «ចង់ទៅណាបន្តទេ?ឬក៏ទៅផ្ទះតែម្តង?» ណាមជុនដាក់សំណួរសួរទៅកាន់ហូប៊ីខណៈ ហូប៊ីក៏កំពុងគិតថាគួរទៅណាដូចគ្នា?គំនិតដ៏សែនក្មេងខ្ចីរបស់គេនេះ ពិតជាចង់បានណាមជុនធ្វើជាគូណាស់ ព្រោះបើគិតតាំងពីដើម មនុស្សប្រុសដែលគេជួបកន្លងមកគឺមានតែណាមជុនទេ ដែលសុភាពបុរសនិងតែងជួយទុក្ខធុរៈរបស់គេជានិច្ច  នឹកឃើញដល់សម្តីរបស់ជីមីនកាន់តែធ្វើអោយខ្លួននេះគិតច្រើនលើសដើម
     «ទៅទន្លេហានទៅ ទៅអង្គុយលេងនៅទីនោះ លោកអាចជូនខ្ញុំទៅបានទេ?» រាងតូចដាក់សំណួរសួរទៅកាន់គេ កាលដែលសួរមុននឹងទៅនេះ ព្រោះខ្លាចថាណាមជុនអាចនឹងមមាញឹកនឹងការងាររបស់គេ ខ្លាចថារំខានគេខ្លាំង ព្រោះការងារដែលគេធ្វើជាការងារបំពេញកាតព្វកិច្ចគ្រប់ពេលគឺគ្មានពេលសម្រាកសមរម្យឡើយ
     «ទំនេរ ថ្ងៃនេះខ្ញុំទំនេរ24ម៉ោង សម្រាប់ហូប៊ីចង់ទៅណា ខ្ញុំជូនទៅទាំងអស់» ណាមជុនញញឹមបង្ហាញស្នាមខួចរួចហើយក៏បើកឡានបង្វែរចេញទៅ ខណៈឡានគូនោះក៏បើកចេញទៅ ប្រហែលមុននេះបន្តិចដែល
     «អូនចង់ទៅណា?បងកំពុងគិតរកកន្លែងដើរលេងសម្រាប់ពួកយើងទាំងពីរ មិនដឹងគួរទៅកន្លែងណាទេ»  ក្នុងឡានមួយនេះវិញ ក៏កំពុងតែគិតមិនដឹងទៅណា ឡានក៏ចេះតែរំកិលទៅមុខទាំងគ្មានទិសដៅ ចេះតែជិះសិនទៅ ចាំពេលគិតឃើញថាទៅណា ចាំគិតបន្តទៀត
     «អឹម កន្លែងបើកថ្មីនេះទំនងណាស់ អូនឃើញមានមាន់ហោះ មានបង្វិលនាឡិកានេះទៀតផង អូនខានទៅលេងកន្លែងបែបនេះយូរហើយ អូនចង់ទៅទីនេះ បានទេ?»ជីមីនលៀកទូរស័ព្ទបង្ហាញរូបទោងគំរូទៅកាន់ជុងហ្គុកខណៈនោះជុងហ្គុកគ្រាន់តែបានឃើញរូបហើយឡើងព្រឺឆ្អឹងខ្នងមុនបាត់ទៅហើយ មិនមែនជាស្អប់ទេ តែខ្លាចព្រោះឮព័ត៌មានមករហូតនឹងឯងអារឿងទោងបែបនឹងៗ
     «អូនចង់ទៅទីនោះពិតមែន?អត់ខ្លាចទេអី?» បើទោះជាចិត្តនេះមិនចង់ ហើយណាមួយគេមិនចូលចិត្តទីកន្លែងដែលមានមនុស្សច្រើនក្តី ប៉ុន្តែក៏ចង់ធ្វើគ្រប់យ៉ាងដើម្បីរាងតូច ព្រោះឃើញថាជាសង្សារនឹងគ្នា មិនដែលមានពេលដើរលេងជាមួយគ្នា ជីមីនប្រហែលអាចនឹងអន់ចិត្តនឹងគេពិតមែនហើយ ក្នុងថ្ងៃនេះគេនឹងព្រមតាមជីមីនគ្រប់យ៉ាងមិនថាជីមីនចង់បានអ្វីក៏ដោយ
     «អូនចង់ទៅពិតមែន ឃើញគេជិះសប្បាយណាស់ អូនចង់ទៅទីនោះ ហើយថែមទាំងបើកថ្មីទៀត បងសម្លាញ់អូនមិនដែលសុំបងរឿងបែបនេះពីមុនមកទេ តាមចិត្តអូនម្តងមិនបានទេឬ?» ជីមីនធ្វើជាពេបមាត់អន់ចិត្តជមួយនឹងរាងក្រាស់ជាសង្សារខណៈដៃតូចលូកទៅចាប់ដើមដៃរបស់ជុងហ្គុកអង្រួនតិចៗបែបចង់អោយគេយល់ព្រម
     «អ្នកណាថាបងតាមចិត្តអូនមិនបាន?អូខេតោះ បើអូនចង់ទៅទីនោះទៅហើយ ទៅឥឡូវនេះតែម្តងទៅ» គេញញឹមលើកដៃរបស់រសងតូចមកថើបរួចហើយក៏បើកឡានបង្វែរចេញទៅយ៉ាងលឿន
     «លើលោកនេះមានតែប្តីរបស់អូនទេ ដែលល្អជាងគេស្រឡាញ់បងសាតានពិតជាមិនខុសមែន ទោះរៀងឈឺសាច់បន្តិចតែក៏ល្អម្យ៉ាង ហិហិ» រាងតូចញញឹមបន្លឺប្រយោគឡើងរួចហើយលូកដៃទៅក្តិចច្រមុះរបស់រាងក្រាស់បែបខ្នកខ្នាញ់ដូចជាកូនក្មេង
     «ល្អពិតមែន តែក៏ឃោឃៅ យប់នេះតែអូនមិនព្រមអោយបងទេ យើងដឹងតែអស់ល្អនឹងគ្នាហើយ!» ជុងហ្គុកនិយាយគម្រាមខណៈភ្នែកលួចទៅដៀងមើលនឹងប្រឡោះកសខ្ចីរបស់ជីមីន ពិតជាមិនខុសពិតមែន មួយគូនេះគឺរោគចិត្តដូចគ្នាប្រាកដណាស់🔥
     «បងឃ្លានដល់ម្លឹង?បើអូនមិនព្រមអោយដល់ថ្នាក់ អស់ល្អនឹងគ្នា?បើអូនចង់ប្តឹងបងពេលនេះ អូនក៏ប្តឹងបានដែលនៀក មកពីអូនខ្ជិលទេ..» ជីមីនងាកមុខចេញ អស់វាចានឹងប្រុសម្នាក់នេះហើយ សាហាវណាស់សុទ្ធតែគម្រាមរឿងអស់ល្អនឹងគ្នាទៀត ជុងហ្គុកអាចធ្វើបានពិតមែន
     «អូនសាកប្តឹងឡ.មើលទៅ អ្នកណាឈ្នះក្នុងរឿងនេះ?ជាបង ឬក៏ជាអូន?តើអ្នកណាខាត?អ្នកណាចំណេញ?» រាងក្រាស់ញញឹមចុងមាត់ សម្លឹងមើលជីមីនដោយក្រសែរភ្នែកព្រាន ខណៈជីមីនក៏អស់និយាយពិតមែន និយាយដល់ត្រឹមនេះក៏នឹកឃើញដល់ថ្ងៃដែលជុងហ្គុកបើកបុកគូទឡានរបស់គេ ពេលនោះបើទោះជាជុងហ្គុកជាអ្នកខុស តែគ្មានអ្នកណាអាចចោទប្រកាន់គេបានទេ ព្រោះគេត្រឹមត្រូវគ្រប់រឿងជានិច្ចមិនថារឿងអីក៏ដោយ
     «អូខេ បងឈ្នះហើយ ជុងហ្គុក ចនអេឡិចស៊េនឌ័រ បងឈ្នះគ្រប់តែរឿងនឹង..»
     «បាទ បងដឹងតើសប្រពន្ធសម្លាញ់ លើលោកនេះគ្មានអ្នកណាឈ្នះបងបានទេ ព្រោះបងពូកែគ្រប់រឿងនឹង..»
     «ចាំសម្តីបងទុក ថ្ងៃណាមួយអូននឹងធ្វើអោយបងភ្លឺភ្នែក ថាបងមិនអាចឈ្នះគ្រប់រឿងបានទេ..ហឹស»

សំណព្វចិត្តសាតាន❥︎ ( completed✔)Donde viven las historias. Descúbrelo ahora