part60

937 53 0
                                        

#សំណព្វចិត្តសាតាន

           ភាគទី៦០៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

     ជុងហ្គុកដើរចូលក្នុងបន្ទប់ផ្ទាល់ខ្លួន រូបភាពដែរគេធ្លាប់រស់នៅជាមួយគ្នានឹងជីមីនបានផុសឡើងពេញខួរក្បាលរបស់គេ សម្លេងសើចក្អាកក្អាយ សម្លេងប្រឡែងគ្នានៅក្នុងខួរក្បាល តើពេលនេះ បានត្រឹមជាចងចាំរវាងគេជាមួយនិងជីមីនទេត្រូវទេ?ពួកគេពិតជាគ្មានថ្ងៃដែរអាចត្រូវរូវគ្នាវិញរហូតឬ?
     នឹកមកដល់ត្រឹមនេះគេក៏បានត្រឹមតែខូចចិត្ត ដោយគិតថាគេពុំអាចនឹងមានថ្ងៃនេះឡើយ ជាថ្ងៃដែរបែកបាក់គ្នាបែបនេះ ក៏ព្រោះតែគេតែងស្រម៉ៃជានិច្ចថាថ្ងៃណាមួយគេប្រាកដជាបានរៀបការពេញច្បាប់ជាស្វាមីពេញសិទ្ធិរបស់រាងតូចនៅថ្ងៃណាមួយជាមិនខាន ប៉ុន្តែអ្នកណាទៅដឹងថាវាបែកបាក់គ្នាបែបនេះក្នុងរយៈពេលដ៏ខ្លីបានទៅ
     «ជុងហ្គុក ឯងក្លាយជាមនុស្សបែបនេះមកតាំងពីពេលណា?ឯងមិនមែនជាមនុស្សកំសាកបែបនេះឡើយ ឯងជាឯង គ្មានអ្នកណាផ្លាស់ប្តូរឯងនោះទេ ពេលនេះឯងគួរតែធ្វើទៅតាមតួនាទីរបស់ខ្លួនឯង ថាឯងគួរតែធ្វើអ្វី មិនថាមានរឿងអីក៏ដោយ យ៉ាងណាឯងក៏មានម៉ាក់របស់ឯងនៅជាមួយផងដែរ» នាយជុងហ្គុកបន្លឺឡើងលើកទឹកចិត្តខ្លួនឯងនៅក្នុងគ្រានេះ បើតួជាឈឺចាប់ប៉ុន្តែក៏មិនបានទន់ជ្រាយ បើទោះជាត្រូវគេបោកប្រាស់ក៏មិនត្រូវមានគំនិតសងសឹកជាមួយគេ គេកែប្រែខ្លួនឯងមកដល់ចំណុចនេះទៅហើយ គេនឹងគ្មានថ្ងៃផ្លាស់ប្តូរវាឡើយ
     វិនាទីបន្ទាប់គេក៏ដើរទៅយកកូនតុតូចល្មមមួយមកដាក់ទល់មុខសាឡុង រួចបែរមុខសម្លឹងទៅទេសភាពពេលថ្ងៃរៀបលិចនៅខាងក្រៅ គេជាមនុស្សម្នាក់ដែរមានច្បាប់ទម្លាប់ត្រឹមត្រូវ រាល់ពេលដែរគេស្ត្រេសឬមានអារម្មណ៍ថាហត់ខ្លាំង គេតែងយកគំនូរជាការកំសាន្តកំដរអារម្មណ៍របស់គេ មិនយូរនោះទេ វានឹងធ្វើអោយគេស្បើយក្នុងអារម្មណ៍ជាពុំខានព្រោះជាអ្វីដែរគេធ្វើហើយតែងតែទទួលបានផលជានិច្ច
     គេព្យាយាមផ្ចង់អារម្មណ៍សម្លឹងមើលទេសភាពនៅខាងក្រៅដ៏សែនស្រស់ត្រកាលមានចាបហោះទៅហោះមកព្រោងព្រាតជាទស្សនិយភាពមួយដ៏ស្រស់ត្រកាល ព្រោះបន្ទប់នៃវិមានរបស់គេគឺនៅជាន់លើបង្អស់ ដូច្នេះហើយគឺគេអាចមើលឃើញជួរភ្នំដែរនៅក្បែរទីក្រុងបំផុតបានយ៉ាងច្បាស់ៗ វាគឺស្រស់ស្អាតខ្លាំងណាស់
     «ផ្ចង់អារម្មណ៍បន្តិចទៅជុងហ្គុក ហេតុអីក៏គូសមិនស្អាតបែបនេះ?» គេបកផ្ទាំងនោះចោលដោយដូរយកផ្ទាំងថ្មីមកដាក់ចំពោះមុខម្តងទៀត ដែរវាជាផ្ទាំងទីបីហើយដែរគេយកមកគូសម្តងទៀត តែបើទោះជាខំផ្ចង់យ៉ាងណាក៏ដោយ អារម្មណ៍របស់គេគឺមិនអាចមូលបានឡើយក៏ព្រោះតែវាបានហោះទៅរករាងតូចបាត់ទៅហើយ ពេលនេះគឺមិនអាចមានអ្វីស្រង់អារម្មណ៍គេបានមកវិញក្រៅពីជីមីននោះឡើយ
     «ហ៊ើយ ពិតជាគ្មានបានការពិតមែន!» រាងក្រាស់បន្លឺប្រយោគដោយការធុញថប់ក្នុងចិត្តជាពន់ពេក ដោយជើងទាត់បន្ទះក្តារគូសនោះមួយទំហឹង បណ្តាលអោយប៉ះទង្គិចនឹងទូបែកខ្ចះខ្ចាយ បង្កើតជាអម្បែងមកប៉ះនឹងម្រាមដៃរបស់រាងក្រាស់បង្កជាឈាមរហាចភ្លាមៗ ព្រោះផ្ទៃកញ្ចក់ដែលបាក់បែកគឺវាមុតខ្លាំងណាស់ ទើបធ្វើអោយត្រូវខ្លាំង ស្ទើរតែដាច់សាច់ចេញឆ្អឹងទៅហើយ
     «ហឹស ពិតជាគួរអោយអស់សំណើចណាស់ ខ្ញុំខុសអី?បានជាជាតិនេះកើតមកត្រូវជួបតែមនុស្សដែរក្បត់ មនុស្សដែរគ្មានសេចក្តីស្មោះសរសម្រាប់ខ្ញុំខ្លួនឯងបែបនេះ?ពេលណាទើបខ្ញុំបានសុខ?បើអ៊ីចឹងដដែល មិនអោយខ្ញុំងាប់តែម្តងទៅ ទោះមានលុយមានឡាន តែខ្ញុំគ្មានក្តីសុខដដែល មិនបាច់អោយខ្ញុំរស់ទេ កុំអោយវាធ្ងន់ផែនដីមួយនេះ» គេស្រែកឡើងដោយកំហឹង ខឹងខ្លួនឯង ខឹងនឹងព្រហ្មលិខិត ខឹងនឹងជោគវាសនា ខឹងនឹងទេវតា ដែរបង្កើតអោយគេមានលុយមានឡានមានវិមានធំស្កឹមស្កៃ មានរូបងារសង្ហាមុខមាត់ស្អាត ប៉ុន្តែបែរជារស់នៅមានរបស់អស់ទាំងនេះហើយគ្មានក្តីសុខសូម្បីតែបន្តិច គេហត់គ្រប់យ៉ាង..។ ទឹកមុខរបស់គេតែងបញ្ជាក់ប្រាប់គ្រប់គ្នាថាគេមុឺងម៉ាត់ គេក្លាហានគេជាមនុស្សដែរគ្រប់គ្នាស្គាល់ថាជាមនុស្សដែរមានទឹកមុខមាំទាំ នឹងធឹងជាសេដ្ឋីវ័យក្មេង ជាសាតាន ជាមនុស្សដែរមានភាពកំណាចសម្លាប់មនុស្ស។ល។ តែអ្នកណាទៅដឹង និងយល់ពីគេខ្លះ?គេហត់ គេរស់នៅក្នុងវិស័យនេះតាំងពីវ័យក្មេង គេត្រូវរ៉ាប់រងការងាររបស់មនុស្សចាស់ គេត្រូវមហាជនកោតសរសើរថាជាអ្នកជំនួញវ័យក្មេងដ៏ប្រពៃម្នាក់ តែគ្មានអ្នកណាដឹងឡើយថាក្នុងចិត្តរបស់គេនេះវារងារថ្នាក់ណា មនុស្សទាំងអស់នោះគឺគ្មានអ្វីក្រៅពីចាំជាន់ពន្លិចពេលដែរឃើញគេធ្លាក់ចុះនោះទេ...
     «បើមានជាតិក្រោយ សូមកុំអោយខ្ញុំជួបទៀត ខ្ញុំមិនប្រាថ្នាឡើយ អ្វីៗនៅក្នុងជាតិនេះ ចាប់ទុកថាវាជាការសងដែរជាតិមុនខ្ញុំជំពាក់កម្មពួកគេទៅចុះ..»
     «លោក យើងតាមឡានគេមកឆ្ងាយហើយ ហេតុអីមិនឃើញឡានរបស់គេទៅណាសោះ?គោលដៅគេទៅណាអោយប្រាកដ?លោកស្គាល់ផ្ទះរបស់លោកថេយ៉ុងទេ?» ងាកមកខាងអ្នកដែរកំពុងតាមឡានរបស់ថេយឡុងឯណេះវិញ ឃើញថាជិះមកតាមដូចជាឆ្ងាយហើយ ហេតុអីមិនឃើញចូលផ្ទះសោះ?ហើយផ្ទះនៅទៅដល់ណាទៅ?ហេតុអីប្រើពេលរាប់ម៉ោងដូចជិះដល់ខេត្តទៅហើយ
     «ខ្ញុំស្គាល់ គេប្រហែលអាចជាទៅផ្ទះលម្ហែរបស់គេហើយ កាលពីប៉ុន្មានថ្ងៃមុនចៅហ្វាយបានអោយខ្ញុំតាមដានគេ ក៏បានដឹងហើយថានេះប្រហែលជាគេនាំអ្នកប្រុសជីមីនទៅទីនោះហើយ» ជេកនិយាយឡើងដោយជ្រួញចិញ្ចើមនឹកឆ្ងល់ នាំទៅផ្ទះរបស់គេទើបត្រូវ ឬអាចជាផ្ទះរបស់ជីមីន ហេតុអីត្រូវនាំជីមីនទៅផ្ទះលម្ហែរបស់គេដែរនៅឆ្ងាយសែនឆ្ងាយទៅវិញ?គេមានបំណងអ្វីពិតប្រាកដ?
     «លោកប្រយ័ត្ន មានមនុស្សនៅខាងមុខ...» ខណៈកំពុងតែបើកតាមផ្លូវនោះសុខៗស្រាប់តែមានមនុស្សស្រីម្នាក់មកពីណាមិនដឹងមកឈរនៅចំពោះមុខឡាន ដោយត្រដាងដៃហាក់ដូចជាកំពុងហាមឃាត់ពួកគេទាំងពីរមិនអោយទៅមុខយ៉ាងអ៊ីចឹង
     ងឺត..
      សម្លេងហ្រ្វាំងឡានបន្លឺឡើងពេញផ្លូវដោយព្យាយាមឈប់ព្រោះតែស្រីម្នាក់នោះហាក់ដូចជាមានបំណងចង់រត់ចូលឡានរបស់គេខ្លាំងណាស់ បើចង់សម្លាប់ខ្លួនហេតុអីចូលឡានរបស់គេ?មិនទៅរកឡានអ្នកផ្សេងទៅ លោកអើយ ខាតពេលវេលារបស់គេអស់ហើយ
      «នាងកើតឆ្កួតស្អី?ហេតុអីមកឈរបុាំងឡានរបស់ខ្ញុំ?នាងមើលទៅដូចជាប្លែកដល់ហើយ នាងជាមនុស្សរស់នៅតំបន់នេះហ៎េស?» នាយជេកនិយាយឡើងដោយសម្លឹងមើលមនុស្សស្រីដែររត់ចូលរថយន្តគេអម្បាញ់មិញនេះ មិនដឹងជាមនុស្សឬជាខ្មោច?ហេតុអីពាក់ខោអាវមើលមិនយល់បែបនេះ?
      «កុំខ្វល់នឹងរូបរាងរបស់ខ្ញុំអី ពេលនេះខ្ញុំដឹងថាលោកកំពុងតែចង់តាមលោកថេយ៉ុងមែនទេ?ខ្ញុំមានរឿងចង់ប្រាប់លោក..» ស្រីម្នាក់នោះនិយាយសម្តីប្លែកៗហើយថែមទាំងដឹងពីគោលគំនិតរបស់គេទៀតថាគេកំពុងតែតាមថេយ៉ុង តើនាងជានរណា?ហេតុអីដឹងរឿងរបស់គេបាន?គួរអោយចម្លែកនិងសង្ស័យខ្លាំងណាស់...
      «តើពួកយើងអាចជឿលើនាងបានយ៉ាងមិច?នាងជានរណាក៏មិនដឹង? មកដល់ក៏នោយាយធ្វើដូចជាខ្លួនបានដឹង តោះទៅវិញនាំតែខាតពេលវេលាទេលោក» ជីងៗឃើញហើយក៏គ្មានជំនឿជឿជាក់លើស្រីម្នាក់នោះសូម្បីតែបន្តិច ចេញមកប្លែកៗហើយមកនិយាយថាមានរឿងចង់និយាយប្រាប់ទៀត វាដូចជាមិនសម
      «ពួកអ្នកនឹងស្តាយក្រោយ បើសិនជាមិនបានស្តាប់រឿងនេះ ព្រោះវាជារឿងទាក់ទងនឹងចៅហ្វាយរបស់លោករួមទាំងប្រុសតូចម្នាក់នោះផងដែរ..» ស្រីម្នាក់នោះនិយាយឡើង ដែរសម្តីរបស់នាងធ្វើអោយពួកគេទាំងបញ្ឈប់ដំណើរផងដែរ ងាកមកសម្លឹងស្រីម្នាក់នោះដោយជ្រួញចិញ្ចើមឆ្ងល់ពុំបាត់ តែក៏ចង់ដឹងថាមានរឿងអី?វាមិនខាតទេមែនទេ? បើសិនជាគេស្តាប់រឿងនេះតែបន្តិច
      ពួកគេនាំគ្នាគិតពិចារណាបន្តិចសិនរួចហើយក៏នាំគ្នាងាកមករកស្រីម្នាក់នោះហើយទៅកាន់ស្រីម្នាក់នោះដោយនិយាយប្រាប់ថា៖
      «ឆាប់និយាយមក ចង់ប្រាប់រឿងអី...»
      <<Skip>>
      «មកដល់ហើយ ជីមីនចុះមក» ថេយ៉ុងលាដៃទទួលជីមីនចុះពីលើរថយន្តខណៈឡានរបស់ខ្លួនបានបើកមកដល់ផ្ទះលម្ហែហើយនោះ
      «វ៉ាវ នេះជាផ្ទះរបស់លោមែនទេ?ពិតជាស្អាតខ្លាំងណាស់ ថែមទាំងនៅជិងសមុទ្រទៀតផង ខ្ញុំចូលចិត្ត..» ជីមីនញញឹមសម្លឹងមើលសមុទ្រដែរមានរលកបោកបក់ឥតឈប់វាស្រស់ស្អាតព្រោះវាជាពេលល្ងាចមើលទៅគឺឃើញព្រញអាទិត្យលិចបានច្បាស់ៗតែម្តង
      «មែនហើយ ខ្ញុំចូលចិត្តតំបន់បែបនេះ វាស្ងប់ស្ងាត់សម្រាប់ខ្ញុំ ជីមីនចូលចិត្តបែបនេះដែរមែនទេ?» ថេយ៉ុងសម្លឹងមុខរបស់ជីមីនចំដោយសួរសំណួរនេះទៅកាន់ជីមីន ចំណែកជីមីនក៏ងួកក្បាលញញឹមឡើង ដូចជាគ្មានកង្វល់អ្វីសោះ ទាំងដែរអម្បាញ់មិញនេះទើបតែចាកចេញពីរាងក្រាស់ តើគេពិតជាមិនសោកស្តាយអ្វីសោះពិតមែនហ៎េស?តើពេលនេះជីមីនកំពុងតែគិតអ្វី?
      «មកដល់ទីនេះឆ្ងាយពីវិមានចនច្រើនគីឡូខ្លាំងណាស់មិននឹកជុងហ្គុកខ្លះទេឬ?ព្រោះឮមកថាស្រឡាញ់គ្នាណាស់ខ្វះគ្នាមិនបានផង ហេតុអីដាច់ចិត្តចោលប្អូនខ្ញុំមករកខ្ញុំទៅវិញ?» ថេយ៉ុងសួរឡើងដោយភ្នែកសម្លឹងទៅកាន់សមុទ្រ សំណួររបស់គេសួរទៅកាន់ជីមីនព្រោះតែចង់ដឹងឬក៏ព្រោះតែចង់ផ្ចាញ់អោយប្រាកដ?
      «ខ្ញុំធ្វើតាមគំនិតរបស់ខ្ញុំ ខ្ញុំមិនខ្វល់ឡើយថាកន្លងមកយើងស្រឡាញ់គ្នាបែបណាខ្លះ ពេលខ្លះខ្ញុំពិតជាធុញនឹងគាត់ណាស់ ព្រោះតែគាត់ធ្វើចរិតគ្រប់គ្រងខ្ញុំខ្លាំងពេក ខ្ញុំជាមនុស្សដែរមិនមែនត្រូវធ្វើអោយគាត់គ្រប់គ្រងខ្ញុំរហូតបាននោះទេ..» រាងតូចបន្លឺឡើងដោយសេចក្តីធុញថប់រឿងកប់ក្នុិងចិត្តយូរហើយពេលខ្លះទទួលស្គាល់ថាចង់បាន ការប្រច័ណ្ឌ ការហួងហែង ក្តីស្រឡាញ់ពិតមែន ប៉ុន្តែទង្វើររបស់រាងក្រាស់ហាក់ជ្រុលខ្លាំងពេក គេទទួលយកមិនបានទេពេលខ្លះ
      "ឆាប់អស់ចិត្តម្លេះ?ក្រែងនិយាយពីមុនថាស្រឡាញ់ក្តែងៗតើស៎?ប៉ុន្តែមិនអីទេ ពេលនេះយើងនឹងធ្វើអោយឯងក្លាយជារបស់យើង ភ្លាមៗបែបនេះយើងធ្វើអោយឯងទុកចិត្តយើងសិន រួចហើយក៏ប្រគល់គ្រប់យ៉ាងអោយយើងតាមក្រោយ ហ្គេមមួយនេះប្រាកដជាសប្បាយ ហាសហា.."

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя