#សំណព្វចិត្តសាតាន
ភាគទី៧៩៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
«ម៉ោះ ចូលខាងក្នុងសិនមក ចាំនិយាយគ្នាបន្ត» កាលដែរគាត់វាចាឡើងបែបនេះក៏ព្រោះតែឃើញជីមីនយំ គាត់បានដឹងរឿងនោះហើយថាកូនប្រុសរបស់គាត់ម្នាក់នេះមានកូន ទើបមិនចង់អោយម្តាយដែលពរពោះកូនយំ គាត់ក៏សម្រេចថាអោយពួកគេចូលទៅខាងក្នុងតែម្តងទៅ
«ប៉ា ខ្ញុំសុំទោសចំពោះប៉ា ដែលចាកចេញទៅហើយថែមទាំងកុហកប៉ាទៀត ប៉ាអាចអភ័យទោសអោយខ្ញុំបានទេ?» រសងតូចដឹងខុសថាខ្លួនមិនគួរកុហកលោកប៉ាម្នាក់នេះឡើយ ព្រោះដឹងហើយថាលោកប៉ាបារម្ភពីខ្លួនតែកាលដែរគេកុហកទៅនេះក៏ព្រោះតែមិនចង់អោយលោកប៉ារបស់គេបារម្ភពីខ្លួនឯងតែប៉ុណ្ណោះ មិនបានចង់ធ្វើអ្វីអោយវាហួសព្រំដែនឡើយ
ខណៈជើងសសៀរចុះពីលើសាឡុង លុតជង្គង់ចុះអោនក្រាបដល់បាតជើងរបស់អ្នកមានគុណ ខណៈជុងហ្គុកក៏ធ្វើតាមភរិយាដូចគ្នា បើទោះជាតាំងពីដើមមកគេមិនដែលធ្វើបែបនេះចំពោះអ្នកណាក៏ដោយ យ៉ាងណាមុននឹងក្រោយលោកផាកក៏គង់តែខ្លាចជាលោកប៉ាក្មេករបស់គេដដែលទេ វាគ្មានបញ្ហាអ្វីឡើយ
«ប៉ាអភ័យទោសអោយកូនយូរមកហើយ ក្រោកឡើងមកអង្គុយជិតប៉ា ចំណែកលោកអង្គុយត្រង់នោះទៅ» លោកផាកគាត់ក៏មិនដាច់ចិត្តអោយជុងហ្គុកអង្គុយខាងក្រោមនោះទើបគាត់ចង្អុលទៅសាឡុងម្ខាងដែលនៅខាងស្តាំដៃរបស់គាត់អោយគេអង្គុយ ខណៈជុងហ្គុកញញឹមខ្ចឹបក្តោបដៃជាប់ ជើងផ្គុំចូលគ្នាឡើងទៅអង្គុយលើសាឡុងនោះតាមបញ្ជាលោកផាក
«កូនអាចប្រាប់រឿងគ្រប់យ៉ាងទៅលោកប៉ាបាន លោកប៉ាចង់ស្តាប់ដែលទេ?» បើទោះជាលោកផាកមិនប្រកាន់ទោសនឹងកូនប្រុសតែគេក៏ចង់បញ្ជាក់បញ្ហាគ្រប់យ៉ាងអោយគាត់បានដឹង ដើម្បីជៀសវាងកុំអោយគាត់យល់ច្រឡំនិងជុងហ្គុកឬក៏ស្អប់គេ នូវរឿងអតីតកាល
«ប៉ាបានដឹងអស់ហើយ ជីងៗជាអ្នកប្រាប់ប៉ាកាលពីម្សិលមិញ កាលដែលគេនាំកូនមកទីនេះ ក៏ព្រោះតែចង់និយាយរឿងរៀបការមែនទេ?» គាត់បន្លឺឡើងខណៈជីមីនញញឹមខ្ចឹបងួកក្បាលទៅកាន់លោកប៉ា ដែលគាត់បានដឹងទុកមុនដែលមិនអោយពួកគេនិយាយពាក្យនេះម្តងទៀត
BINABASA MO ANG
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer