#សំណព្វចិត្តសាតាន
ភាគទី៧៨៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
ព្រឹកឡើងថ្ងៃថ្មី*
គូស្នេហ៍មួយគូនេះត្រូវក្រោកលឿនខុសពីរាល់ដងព្រោះត្រូវចេញទៅទិញឥវ៉ាន់បន្តិចបន្តួចជូនលោកផាកក៏ដូចជាត្រៀមខ្លួនទុកមុននឹងសូមខមាទោសទៅកាន់អ្នកមានគុណ
«អស់ឥវ៉ាន់ហើយមែនទេបាទ?» ជេកដើរមកញញឹមសង្ហាសួរទៅកាន់ចៅហ្វាយរបស់ខ្លួនខណៈជុងហ្គុកកំពុងមមាញឹករកមើលអ្វីមួយមិនដឹងនៅមុខកញ្ចក់ក្រោមផ្ទះជិតផ្ទះបាយនោះ
«អស់ហើយ ជួយទៅមើលខុសត្រូវការងារនៅក្រុមហ៊ុនជំនួសយើងផង យើងទៅហើយ មិនដឹងមកវិញសល់ឆ្អឹងឬអត់ទេ» គេនិយាយរួចហើយក៏ដើរទាំងប្រញាប់ប្រញាល់ទៅរកឡានរបស់ខ្លួនដែលត្រូវបានបញ្ឆេះទុកចោលនៅផ្នែកម្ខាងដែលជេកបានត្រៀមរួចជាស្រេចមិនអោយចៅហ្វាយមានការលំបាកសូម្បីតែបន្តិច
«ហ្វូ...តោះ រួចរាល់ហើយមែនទេ?បងបញ្ឆេះឡានចេញទៅហើយចឹង» រាងក្រាស់ញញឹមស្រាលទៅកាន់រាងតូច បន្លប់ចិត្តភ័យនៅក្នុងចិត្តរបស់គេពេលនេះ មិនថាជួបរឿងអ្វីក៏ដោយ គេប្តេជ្ញាថានឹងយកចិត្តលោកប៉ាក្មេកត្រឡប់មកវិញអោយបាន គេប្រាកដជាធ្វើបាន
«បងថាទៅមើស៎ តើកូនយើងជាកូនប្រុស ឬជាកូនស្រី?ហើយចុះបង ចង់បានស្រីឬក៏ប្រុស?» ខណៈឡានសេរីចុងក្រោយបើករំកិលចេញពីវិមានហើយ រាងតូចក៏ដាក់សំណួរនេះសួរទៅកាន់ប្តីព្រោះចង់ដឹងពីចិត្តរបសផគេថាស្រឡាញ់កូនស្រីឬកូនប្រុស បើតាមគេគិតមនុស្សប្រុសភាគច្រើនគឺស្រឡាញ់កូនប្រុស ព្រោះជាភេទដូចគ្នានឹងខ្លួនឯងផ្ទាល់ នេះគ្រាន់តែជាការគិតរបស់គេទេ មិនទាន់ហផានសន្និដ្ឋានឡើយថាជុងហ្គុកស្រឡាញ់កូនប្រុសពិតមែនឬអត់?
«បងហ្អេស៎?បងទោះកូនស្រីឬកូនប្រុស ក៏ពួកគេនៅតែជាកូនរបស់បង សំខាន់បងស្រឡាញ់ម៉ាក់វា ទោះកូនកើតមកជាកូនស្រីក៏បងនៅតែស្រឡាញ់ថែទាំនាងដដែល ព្រោះជាកាតព្វកិច្ចរបស់លោកប៉ាដែលត្រូវធ្វើ» ចម្លើយដ៏សែនមានន័យ ស្តាប់ឮហើយក៏ដឹងថាគេមិនបានអាត្មានិយមនៅក្នុងគោលគំនិតសង្គមសម័យនេះនោះទេ ការឆ្លើយតបរបស់គេធ្វើអោយអ្នកដែលអោយអង្គុយស្តាប់ញញឹមឡើងដោយនឹកអររំភើបក្នុងចិត្ត ការឆ្លើយតបរបស់គេធ្វើអោយជីមីនពេញចិត្តខ្លាំងណាស់
«បើបែបនោះពិតមែន វាពិតជាល្អសម្រាប់ពួកយើងទាំងពីរ តទៅមុខនឹងមិនមានរឿងរគាំរកូសព្រោះរឿងក្នុងគ្រួសារ ស្រឡាញ់បងពិតជាមិនខុសពិតមែន អូនឆ្ងល់ណាស់ថាពេលនោះហេតុអីបងចាប់អូនទៅនៅក្នុងវិមានបង?ព្រោះខឹងនឹងអូនឬក៏បែបណា?តែបើខឹងពិតមែន វាដូចជាមិនត្រូវទាល់តែសោះ អូនរស់នៅវិមានបងសុខស្រួលជាងនៅផ្ទះទៅទៀត ចង់ញុាំអីក៏បានញុាំ មិនហត់ធ្វើការ ចង់បានសម្លៀកបំពាក់ក៏បងទិញអោយ និយាយទៅគ្រប់សព្វមិនដែលជំទាស់ នេះមែនទេដែលហៅថាសាតានចាប់រាស្រ្តសាមញ្ញមកធ្វើបាប?» សំណួរលើកឡើងសួរទៅកាន់រាងក្រាស់ជាសំណួរឆ្ងល់ជាយូរ មិនគួរហៅថាចាប់មកធ្វើបាបទេ ហៅថានាំគេទៅធ្វើជាព្រះនាងតាំងនៅវិមានទើបត្រឹមត្រូវជាង ព្រោះមិនឃើញថាពិបាកត្រង់ណាសោះ
«បងគិតថាមិនមែនជាបញ្ហាត្រង់នោះទេ សំខាន់និស្ស័យជាអ្នកកំណត់អោយពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា មិនមែនមកពីចាប់ធ្វើបាបឬមូលហេតុអ្វីផ្សេងឡើយ ឈប់ឆ្ងល់ទៀតទៅពៅមាស» ការឆ្លើយតប វាប្រៀបដូចជាការគេចវេសនឹងសំណួរច្បាស់ណាស់ គេតាំងពីដើមមក មិនបានជឿឡើយរឿងមន្តអាគមស្អីនេះ គឺគេមិនជឿនឹងមិនចំណូលនៅខាងគ្រូទាយស្អីនោះតែម្តង តែលើកនេះបែរជាលើករឿងអបិយជំនឿមកនិយាយថាជានិស្ស័យទៅវិញ ចង់គេចវេសព្រោះមិនដឹងឆ្លើយបែបណាច្បាស់ណាស់
«កុហកច្បាស់ណាស់ បងមិនជឿលើរឿងទាងអស់នឹងទេត្រូវទេ?ហេតុអីលើកយកថាមកពីនិស្ស័យទៅវិញ?បើជានិស្ស័យពិតមែន ហេតុអីនិស្ស័យរបស់ពួកយើងចម្លែកខុសគេសម្បើមម្លេះ?» វាដូចជាមិនសម បើរាប់តាំងពីរាងតូចមកនៅក្នុងវិមាន អាចថាវាចូលជិតមួយឆ្នាំដែលហើយ រឿងអីដែលគេមិនដឹងថាជុងហ្គុកកុហកឬមិនកុហកនោះ អត្តចរិតរបស់ជុងហ្គុក100%អាចនិយាយបានថាគេស្គាល់ជុងហ្គុកបាន99.99%ទៅហើយគិតថាមកកុហកគេបានមែនទេ?
«ក៏ឆ្លើយមិនចេញ មិនដឹងគួរឆ្លើយបែបណា បើពេលនោះបងមិនដឹងបងដាក់ខុសកញ្ចប់ឬបែបណាដែលនឹង គិតមើលម្តងទៀត ពេលនោះបងដូចឆ្កួតចឹង ហើយទៅចាប់អូនឯងមកធ្វើអី?ខឆងរឿងតិចតួចសោះ អាសូរតែបុកគូទឡានហើយធ្វើអោយបងក្ស័យធុនទៅថា វាដូចជាគ្មានខាតបង់អ្វីច្រើនទាល់តែសោះ» គេនិយាយដោយជ្រួញចិញ្ចើមឆ្ងល់មិនយល់នឹងខ្លួនឯង ពេលខ្លះក៏គិតថាខ្លួនឯងនេះឆ្កួតពិតមែន តាមពិតតាំងពីដើមមកមិនដែលឡើយថាគេនេះទៅប៉ះអ្នកណា ឬទៅប៉ះស្រីណា ហើយក៏ចាប់មកផ្ទះដូចជាជីមីននេះ វាដូចជាអត់មានទាល់តែសោះ ហើយជីមីននេះមួយកើតស្អី?គេទៅធ្វើអញ្ចឹងទៅកើត?សង្ស័យកាលនោះដាក់ខុសកញ្ចប់ប្រាកដណាស់
«បងទើបតែដឹងថាពេលនោះបងឆ្កួត?តែក៏អរគុណពេលនោះទៅដែលធ្វើអោយបងបានជួបអូន ដេតឌីសាតាន ជុប*» ជីមីនដាក់សំណួរសួរចំៗរួចហើហក៏លើកដៃរបស់រាងក្រាស់មកថើបតិចៗបែបផ្អែមល្ហែម រាងក្រាស់ញញឹមយកដៃអង្អែលក្បាលរបស់ជុងហ្គុកតិចៗ រួចហើយទើបភ្នែកទៅលើការបើកបរវិញ
ពួកគេនៅបន្តនិយាយគ្នាពីអនាគតរហូតឡានបានរំកិលមកដល់ភូមិគ្រះផាកឡាវីដៀនដោយមិនដឹងខ្លួន រាងក្រាស់សម្លឹងមើលទៅផ្ទះ លេបទឹកមាត់ផ្សើមបំពង់កបន្តិចដើម្បីកុំអោយខ្លួនមានអារម្មណ៍ថាភ័យញាប់ញ័រ វាមិនមែនជាការឡើងប្រកួតលើសង្វៀនទេ ហេតុអីគេភ័យខ្លាំងម្លេះ
«មកដល់ហើយ តោះអូនចុះទៅក្រោមមុនហើយណ៎ា» និយាយហើយរាងតូចក៏ចុះទៅមុនព្រោះដឹងថារាងក្រាស់ភ័យទើបចង់ទុកពេលវេលាអោយគេនៅតែម្នាក់ឯងសិន ខណៈជុងហ្គុកមិនទុកចិត្តអោយជីមីនទៅតែម្នាក់ឯងគេក៏ដាច់ចិត្តចុះទៅខាងក្រោមដំណើរគ្នានោះដែល ដើម្បីប្រមូលឥវ៉ាន់គ្រប់យ៉ាងនៅគូទឡានរបស់គេប្រគល់អោយលោកផាក ខណៈអ្នកបម្រើគ្រប់គ្នាក៏នាំគ្នាមកទទួលជីមីនផងនិងជួយកាន់ឥវ៉ាន់ផងដែល
ជីមីនបានដើរទៅមុនសម្តៅទៅកាន់ទ្វារដោយមានលោកផាកឈរចាំទទួលត្រដាងដៃធំចាំកូនប្រុសរត់ចូលក្នុងរង្វង់ដៃរបស់ខ្លួននឹងបានអោបដោយសេចក្តីនឹករឭក
រាងក្រាស់សម្លឹងពីចម្ងាយមុននឹងដាច់ចិត្តដើរចូលទៅជិត ដោយដៃទាំងពីរដាក់មកខាងមុខផ្តោបដៃជាប់នឹងពោះដោយសុភាពរាបសា តាមអ្វីដែលជីមីនបានប្រាប់អោយគេធ្វើបែបនេះ ពេលនេះចង់ "hot" ចង់ "cool" ចង់ " handsome man " គឺមិនបានដាច់ខាត ព្រោះនៅមុខលោកប៉ាក្មេកគេត្រូវតែសុភាព គឺមានតែពាក្យសុភាពនិងសុភាពតែប៉ុណ្ណោះ
ជុងហ្គុកមកដល់ផ្ទះរបស់អនាគតប៉ាក្មេកជាលើកដំបូងគេគួរតែសប្បាយចិត្ត ប៉ុន្តែគេបែរជាមានអារម្មណ៍ភ័យខ្លាចទៅវិញ ព្រោះពីមុនធ្លាប់និយាយពាក្យសម្តីមិនសមរម្យដាក់លោកផាក បេះដូងរបស់គេពេលនេះលោតញាប់ណាស់ ដូចជាភ័យ ទាំងដែររាល់ដងមិនដែរភ័យខ្លាចរឿងស្អីសោះ..(ខ្លាចគេអត់លើកកូនអោយហ៎😭)
«លោកប៉ា» ក្រោយពេលបែកពីលោកប៉ាជាច្រើនឆ្នាំ ឃើញលោកប៉ាឈររង់ចាំទទួលខ្លួននៅខាងមុខទ្វារបែបនេះពិតជារំភើបខ្លាំងណាស់ ព្រោះពេលនេះបានជួបលោកប៉ារបស់គេម្តងទៀតហើយ
លោកផាកមិនគិតឆ្លើយតបនិងកូនប្រុសរបស់ខ្លួនឡើង ភ្នែករបស់គាត់កំពុងតែសម្លឹងមើលទៅបុរសដែរមានមាឌធំហើយខ្ពស់ដូចជាប្រុសបារាំងដែរមានមាឌធំឌាំងហើយកម្ពស់ទៀតនោះ ចាំបាច់ដែរគាត់ត្រូវសម្លឹងមើលគេដោយងើយទើបសម្លឹងមើលមុខរបស់គេឃើញបាន
«ហឹស អាប្រេត មកផ្ទះយើងធ្វើអី?អ្នកណាអញ្ជើញឯងអោយមក?» ដោយនឹកឃើញកាលគេដើលគាត់នោះហើយ ទើបថ្ងៃនេះចង់សងសឹក ហែងស្លាញ់កូនអញ ចាំមើលអញនឹងធ្វើបាបហែង;)
«បាទ អើ ជម្រាបសួរលោកប៉ាក្មេក» ជុងហ្គុករៀងទាក់ទើរបន្តិច ព្រោះតាំងពីដើមមិនដែរចេះគោរពនរណាទេ គង់តែដោយសារតែជីមីន ហើយស្រឡាញ់ជីមីនដែរជាកូនរបស់គាត់ គង់អីគេគ្មានថ្ងៃធ្វើបែបនឹងដាច់ខាត
«ហៅយើងប៉ាក្មេកធ្វើអី? អ្នកណាប៉ាក្មេករបស់ឯង?ហួចចុះ ចេះជម្រាបសួរដែរឬ?អាក្មេងឈ្លើយ! មិនខ្លាំងដូចរាល់ដងទៅ..» គាត់វាចាឡើង ដោយការខឆងសម្បាររឿងលើកនោះគាត់នៅចាំមិនភ្លេចទេ សម្តីខ្លាំងណាស់សុទ្ធតែអោយ"យកលុយរបស់គេទៅទិញទឹកផឹក ព្រោះឃើញថាខំណាស់" និយាយចេញមកដាក់ចាស់ប៉ុណ្ណឹងហើយ គេមិនហៅថាឈ្លើយទេឬ?
«យើង..អឹ..យើ..ហ៊ើយ ខ្ញុំលែងហ៊ានធ្វើបែបនោះទៀតហើយ គ្មានលើកទីពីរទេ..» មាត់ទម្លាប់និយាយជាមួយគេឯងតែ"យើង" ដល់ពេលអនាគតប្រពន្ធអោយនិយាយពាក្យសមរម្យជាមួយអ្នកដទៃ ដូចជាមិនសូវទម្លាប់ ព្រោះមាត់នេះទម្លាប់តែនិយាយពាក្យអាក្រក់ៗពាក្យល្អគឺបានតែនិយាយជាមួយប្រពន្ធម្នាក់គត់..;)
___________________________
someone please help Jungkook(;´༎ຶٹ༎ຶ')
50share សម្រាប់ភាគបន្ទាប់💨
និពន្ធដោយ លីសុីន🐥💫
ESTÁS LEYENDO
សំណព្វចិត្តសាតាន❥︎ ( completed✔)
De Todoស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
