part52+53

1.3K 60 0
                                        

#សំណព្វចិត្តសាតាន

       ភាគទី៥២+៥៣៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

     បន្ទាប់ពីអង្គុយសម្រួលអារម្មណ៍បានហើយ ជុងហ្គុកក៏ក្រោកឈរពេញកម្ពស់ សម្រួលឥរិយាបថអោយបានត្រឹមត្រូវ ដកដង្ហើមសម្រួលអារម្មណ៍បាននឹងធឹងហើយក៏ដើរវាងមករកឡានរបស់ខ្លួនវិញដោយមានរាងតូចកំពុងអង្គុយអន្ទះអន្តែងព្រោះនៅមិនសុខនោះ
     «បងធ្វើអីទៅលើគេ?ហេតុអីចាប់ក្របួចកអាវគេបែបនេះ?មានរឿងអីមែនទេ?»  រាងតូចសួរទៅកាន់ជុងហ្គុកដោយក្តីបារម្ភព្រោះខ្លាចថាជុងហ្គុកនេះនិងយកកំហឹងបាំងមុខហើយជ្រុលដៃសម្លាប់ថេយ៉ុងបាត់ គិតយ៉ាងមិចទៅ
     «គ្មានរឿងអីទេ បងកម្តៅសាច់ដុំលេងទេ» គេញញឹមស្រាលឆ្លើយតបទៅកាន់ជីមីនវិញមុននឹងលូកដៃទៅចាប់ដៃតូចស្រឡូនរបស់រាងតូចតែក៏ត្រូវរាងតូចដកចេញយ៉ាងរហ័សមុននឹងវាចាឡើង
     «បងមិននិយាយការពិត ក៏កុំបាច់មកប៉ះខ្ញុំ បងនិយាយថាបងនឹងត្រៀមចិត្តហើយក៏កំពុងទទួលយករូបគេជាបងប្រុសតែទង្វើបងដូចជាគ្មានមួយណាដែរមើលអោយឃើញថាបងកំពុងទទួលយកគេទាល់តែសោះ» រាងតូចនិយាយរួចហើយក៏បែរខ្លួនមករកផ្លូវខាងមុខវិញដោយអោបដៃជ្រួញចិញ្ចើមចូលគ្នាដោយកំហឹង ពេលខ្លះក៏ហត់នឹងភាពមានៈរបស់គេនេះដែរ មិនដឹងជាគិតអី ពេលណាទើបគេទទួលយកថេយ៉ុងបាន
     «ហេតុអីអូនចាំបាច់ឈឺក្បាលរឿងនេះដែរ?បងទទួលយកគេពេលណាក៏បាន បងចង់មិនទទួលក៏បាន ឬមួយអូនស្រឡាញ់គេ?ពេលខ្លះអូន ដូចជាជ្រុលពេកហើយ គេម្នាក់នោះសំខាន់ជាងបងហ៎េស?» កាយមាំសួរទៅកាន់សង្សាររបស់ខ្លួនដោយភ្នែកសឹងតែលានចេញមកក្រៅព្រោះតែពេលនេះគេស្មុគស្មាញខ្លាំងបំផុតហើយ គេហតផនឹងធ្វើរឿងគ្រប់យ៉ាងតែឯង គិតអ្វីតែម្នាក់ឯងខ្លាំងណាស់
     «មិចក៏បងនិយាយបែបនេះ?ក្រែងបងនិយាយជាមួយខ្ញុំហើយមែនទេ?ថាបងនឹងទទួលយកគេ?ខ្ញុំគ្រាន់តែអាណិតគេ ក៏មិនបានស្រឡាញ់គេដែរ បើបងមិនចង់ធ្វើកុំបង្ខំខ្លួនឯងអី ធ្វើតាមចិត្តបងទៅ» និយាយហើយជីមីនក៏ងាកមកវិញតម្រង់ខ្លួនតាមធម្មតា ចំណែកជុងហ្គុកមិនចង់នោយាយអីច្រើននាំតែកើតមានរឿងឈ្លោះគ្នាក៏បញ្ឆេះរថយន្តបើកចេញទៅដោយល្បឿនលឿនខ្លាំងបំផុត ដែរអ្នកអង្គុយកៅអីជាមួយនោះខ្លាចសឹងស្លាប់ទៅហើយតែក៏មិនហ៊ាននិយាយរករាងក្រាស់ព្រោះខ្លាចថោក..
     ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ មិនប៉ុន្មាននាទីស្រួលបួលផង អ្នកទាំងពីរក៏ធ្វើដំណើរមកដល់ផ្ទះវិញយ៉ាងសុវត្ថិភាព ជីមីនដែរខឹងនឹងសង្សារប្រញាប់ចុះពីលើរថយន្តមុនរួចហើយក៏ធ្វើដំណើរឡើងទៅខាងលើបាត់ដោយគ្មានមាត់អ្វីសោះ ទម្លាប់ខឹងរបស់គេគឺបែបនេះ ខឹងគឺស្ងាត់ មិននិយាយអ្វីទាំងអស់
     ជុងហ្គុកក៏បានតែចុះពីលើឡានសម្លឹងមើលសង្សារដើរចូលបន្ទប់ពីក្រោយខ្នងរួចហើយក៏ដើរទៅដាក់បង្គុយលើសាឡុង ដោយបិទភ្នែកព្យាយាមបំភ្លេចខួរក្បាលដែរកំពុងគិតរឿងផ្តេសផ្តាសនៅក្នុងពេលនេះ
     ទោះខួរក្បាលខំបំភ្លេច ខំនឹកគិតរឿងល្អៗ ខំបន្លប់ខ្លួនឯងកុំអោយគិតពីរឿងដែរអាថ៌កំបាំងនោះយ៉ាងណាក៏ដោយ ក៏វានៅតែដក់ជាប់ ពេលនេះគេខ្លាចខ្លាំងណាស់ គេមិនដែរខ្លាចដូចជាពេលនេះនោះទេ ខ្លាចបាត់បង់របស់គេដែរគេមិនចង់បាត់បង់ គឺជាជីមីននេះហើយ
     ជុងហ្គុកចំណាយពេលអង្គុយផ្អែកល្បាលទៅលើសាឡុងបញ្ឈរភ្នែករាប់ម៉ោងចោល ដែរអ្នកបម្រើនៅក្នុងផ្ទះដើរខ្វាត់ខ្វែងគ្នាមានការងារអោយធ្វើគ្រប់សព្វ តែគេវិញបែរជាអង្គុយចំណាយពេលវេលាចោល ទាំងដែរគេមិនមែនជាមនុស្សបែបនេះពីមុនមកទាល់តែសោះ
     «លោកប្រុស...» ខណៈអ្នកបម្រើម្នាក់ដើរកាត់នៅទីនោះ ដោយសារតែអាហារត្រូវបានរៀបចំរួចហើយទើបហៅរាងក្រាស់អោយទៅពិសាបាយ តែភ្នែកគេបែរជាកំពុងតែភ្លឹក ស្ងាត់ច្រៀប មិនដឹងថាពេលនេះកំពុងគិតអី ហេតុអីក៏ផ្តោតលើរឿងនោះខ្លាំងម្លេះ
     «លោកប្រុសច៎ាស ពិសាបាយដែរទេ?»  អ្នកបម្រើម្នាក់នោះក៏ធ្វើការហៅជាលើកទីពរទៅកាន់ជុងហ្គុកតែនៅតែគ្មានសម្លេងឆ្លើយតប ហើយគ្មានសូម្បីតែកម្រើកបន្តិច ពេលនេះគេកើតអីអោយប្រាកដ
     ជីមីនដែរដើរចុះពីលើកាំជណ្តើរសម្លឹងមើលទៅកាន់មិត្តប្រុសដែរកំពុងតែដេកស្តូកស្តឹងទាំងដែរអ្នកបម្រើខំហៅដាស់សឹងស្លាប់ទៅហើយ ទើបឥតបារម្ភមិនបានក៏ចូលទៅហៅជុងហ្គុកដោយផ្ទាល់តែម្តងទៅ
     «ជុងហ្គុក បងកើតអីនឹង?» ជីមីនដើរចុះមកដល់ក៏អង្រួនដើមដៃរបស់ជុងហ្គុកខ្លាំងៗ អង្រួនរហូតទាល់តែគេភ្ងាក់ទើបគេដកដៃចេញមកវិញ
     «អូនមានការអីមែនទេ?ចុះនាងមានការអី?» ងើបមកដល់ក៏ឃើញថាជីមីនឈរនៅចំពោះមុខជាមួយអ្នកបម្រើរួចហើយក៏ធ្វើការសួរតែម្តងទៅ
     «អម្បាញ់មិញនេះលោកប្រុសកើតអី?ហេតុអីភ្លឹកៗ ហៅក៏មិនព្រមក្រោកបែបនេះ?» អ្នកបម្រើក៏ធ្វើការនិយាយប្រាប់ទៅកាន់លោកប្រុសរបស់ខ្លួនដោយជីមីននៅទីនោះដែរក៏មិនបាននិយាយអ្វីឡើយ ភ្នែកក៏មិនបានសម្លឹងមើលជុងហ្គុកចំដូចរាល់ដងដូចគ្នា
     «មិនបានកើតអីទេ តោះទៅញុាំបាយទៅ» គេនិយាយហើយក៏ដើរទៅមុនដោយជីមីនក៏បានតែត្រឹមឆ្ងល់នឹងទង្វើរបស់ជុងហ្គុកក៏ព្រោះតែគេមើលទៅដូចជាគ្មានអារម្មណ៍នៅក្នុងខ្លួនទាល់តែសោះ
     មកដល់តុបាយ អ្នកបម្រើក៏ធ្វើការដួសបាយអោយអ្នកទាំងពីរ ចំណែកអ្នកទាំងពីរក៏ញុាំដោយម្នាក់ៗសុទធ្តែស្ងាត់ៗរៀងខ្លួន មិនដូចពីមុនដែរមានតែកាឈ្លោះប្រកែកគ្នាទោះបីជាវាជាការឈ្លោះប្រកែកគ្នាពិតមែន ប៉ុន្តែគឺមានក្តីសុខខ្លាំងណាស់ព្រោះផ្ទះក៏មិនបានស្ងាត់នៅមានភាពអ៊ូអរខ្លះដែរ
     តែបើទោះជាយ៉ាងណាក៏ដោយភាពស្ងប់ស្ងាត់គឺជីមីនមិនអោយវាកើតមាននោះទេ គេក៏យល់ព្រមបង្កើតបរិយាកាសនៅក្នុងពេលដ៏សែនស្ងប់ស្ងាត់នេះម្តងទៀត
     «បងញុាំអោយច្រើនទៅ កុំអោយស្រកសាច់» គេញញឹមស្រាលដួសសាច់យ៉ាងច្រើនសន្ធឹកដាក់ទៅក្នុងចានរបស់រាងក្រាស់ ទើបធ្វើអោយជុងហ្គុកញញឹមបានមកភ្លាមដោយមាត់ក៏រហ័សសួរទៅកាន់ជីមីន
     «អូនឈប់ខឹងបងហើយមែនទេ?»គេសួរទៅកាន់រាងតូចចំណែករាងតូចក៏ក្រវីក្បាលញញឹម បញ្ជាក់ប្រាប់គេថាខ្លួនលែងខឹងនឹងជុងហ្គុកហើយ រាងក្រាស់ក៏ចេញស្នាមញញឹមមកភ្លែមដោយដួសសាច់ដាក់ចូលមកក្នុងមាត់យ៉ាងឆ្ងាញ់នៅចំពោះមុខរបស់ជីមីន
     ពេលនេះទើបដឹងច្បាស់ហើយ បើទោះជាពីមុនគេជាសាតានដែរកាចសាហាវពិតប្រាកដមែន មានលុយមានអំណាចខ្លាំងដល់ថ្នាក់ក៏ដោយ ប៉ុន្តែគនៅតែគ្មានក្តីសុខ ជីមីនមកនៅក្នុងផ្ទះនេះក្នុងនាមជាមនុស្សម្នាក់ដែរបង្កភាពសប្បាយទៅអោយរាងក្រាស់ បើទោះជាយ៉ាងណាក៏ដោយពេលនេះគេយល់ច្បាស់ហើយ ខ្លួនគេពេលនេះប្រៀបដូចជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ជុងហ្គុកយ៉ាងអ៊ីចឹង
     គេមានសម្ពាធមកច្រើនហើយ រឿងការងារផង រឿងដែរត្រូវគិតរាល់ថ្ងៃផង និងរឿងដែរត្រូវមកតាមលួងគេទៀត អញ្ចឹងហើយគេមិនចង់អោយជុងហ្គុកពិបាកនោះទេ គេនឹងប្រឹងអោយអស់ពីសមត្ថភាព ធ្វើយ៉ាងណាក៏ដោយកមអោយជុងហ្គុកមានអារម្មណ៍ថាឯកាអោយសោះ
     «អូនដឹងថាបងមានគ្រប់យ៉ាង ប៉ុន្តែក៏បើគ្មានអូននៅថ្ងៃណាមួយ តើបងនឹងអាចរស់នៅបានយ៉ាងល្អដែរទេ?» សំណួរចេញពីមាត់របស់រាងតូចទៅកាន់ជុងហ្គុក ចំណែករាងក្រាស់បានឮហើយក៏ឆ្ងល់ភ្លាមៗ ហេតុអីសុខៗសួរមកកាន់គេបែបនេះ?មានរឿងអ្វីដែរត្រូវអោយជីមីនគិត?
     «អូនកើតអី?ហេតុអីសួរបងអំពីរឿងនេះ?»
     «អូនគ្រាន់តែចង់ដឹង យ៉ាងណាកុំស្រឡាញ់អូនខ្លាំងពេក ត្រូវមើលថែខ្លួនឯងខ្លះទើបល្អប្រសើរ ខំញុាំអោយបានច្រើនៗដើម្បីអោយមានកម្លាំង អូននឹងនៅក្បែរបង ចាំផ្តល់កម្លាំងចិត្តអោយបងគ្រប់ពេលវេលាទាំងអស់ ព្រោះអូននឹងស្រឡាញ់បងចាប់ពីពេលនេះ រហូតទៅមិនប្រួលប្រែឡើយ» ជីមីនញញឹមស្រាលលូកដៃទៅប្រថាប់លើដៃមាំសុទ្ធតែសរសៃររបស់រាងក្រាស់ គេគ្រាន់តែចង់ផ្តល់កម្លាំងចិត្តអោយជុងហ្គុក យ៉ាងណានៅក្នុងឡានអម្បាញ់មិញគេនេះក៏ហួសហេតុពេកដែរ ដែរនិយាយសម្តីបែបនោះជាមួយជុងហ្គុក យ៉ាងណាទុកពេលវេលាអោយគេសិនទៅ ជួនកាលមិនមែនមនុស្សសុទ្ធតែអាចធ្វើចិត្តបានលឿននោះទេ
     «បងមានអូនជាសង្សារ របស់បង ពិតជាមិនខុសពិតមែន អរគុណអូនខ្លាំងបំផុតហើយ ដែរចូលក្នុងជីវិតបងក្នុងពេលនេះ មិនត្រឹមតែផ្លាស់ប្តូរបងនោះទេ អូនក៏បានធ្វើអោយបងស្គាល់ថាអ្វីជាស្នេហាផងដែរ»
     «អូនដឹងថាអម្បាញ់មិញនៅលើឡាន អូនបានធ្វើខុសអភ័យទោសអោយអូនផង ពេលនោះមកពីអូនខឹងពេក ប៉ុន្តែលើកក្រោយលែងហើយ អូនឈប់យល់តែអារម្មណ៍ខ្លួនឯងហើយ»
     «មិនអីទេៗៗៗ កុំបន្ទោសខ្លួនឯងអី ញុាំបាយទៅ ពេលរួចរាល់បងមានការចង់ប្រាប់អូន»

   <<<Skip>>>
      បន្ទាប់ពីបញ្ចប់អាហារពេលល្ងាចទៅដោយរលូនពួកគេក៏បន្តទៅងូតទឹកជាមួយគ្នានៅក្នុងអាងទឹកខាងក្រោមផ្ទះយ៉ាងសប្បាយរីករាយជាមួយគ្នា រួចហើយក៏បន្តនាំគ្នាមកខាងលើកៅអីអង្គុយអោយបានស្រួលបួលដោយជុងហ្គុកក៏ឡើងទៅក្រោយជីមីន
      «បងថាមានរឿងអីចង់ប្រាប់អូនមែនទេ?» ខួរក្បាលចាំល្អ គ្រាន់តែឡើងមកដល់លើគោកភ្លាមក៏សួរតែម្តងថាមានរឿងចង់ប្រាប់មែនឬអត់
      «មែនហើយ បងកំពុងតែគិតច្រើនណាស់ក្នុងពេលនេះ ដោយសារតែអូននឹងហើយ មានដឹងខ្លួនទេ កូនទា»គេនិយាយរួចហើយនៅចុងប្រយោគក៏លើកដៃទៅច្បិចច្រមុះរបស់ជីមីនដែរកំពុងតែកើយលើភ្លៅមាំរបស់គេនេះហើយ
      «គិតរឿងអី?អូនមិនបានអោយបងមកគិតឯណា គិតតែរឿងរបស់បងទៅ អូនដូចជាឃើញបងគ្មានព្រលឹងនៅក្នុងខ្លួនសោះ បងកើតអីឬអត់?»
     «បងមានរឿងច្រើនដែរត្រូវគិតក្នុងអំឡុងពេលនេះ បងហត់នឹងគិតរឿង អស់ទាំងនោះ ប៉ុន្តែក៏គ្មានវិធីបំភ្លេចវាទេ»និយាយដោយដៃអង្អែលលើសរសៃរសក់របស់អនាគតភរិយាតិចៗដោយក្តីស្រឡាញ់ថ្នាក់ថ្នមខ្លាំងបំផុត
     «រឿងរបស់អ្នកណា?»
     «ថេយ៉ុង»
     «ហេតុអីគិតពីគាត់ខ្លាំងដល់ថ្នាក់នេះ?មិនបាច់បង្ខំខ្លួនឯងពេកទេ បើមិនចង់ធ្វើក៏មិនអីឡើយ អូនគ្រាន់តែអាណិតគាត់ ព្រោះមើលទៅគាត់ដូចជាខំប្រឹងខ្លាំងណាស់ទៅហើយ ដើម្បីទាមទារអោយបងហៅបងប្រុសតែមួយម៉ាត់»
     ត្រូវចាំ មនុស្សខ្លះល្អបានតែមុខទេ ប៉ុន្តែក៏ចរិតអន់ ហើយមួយវិញទៀត បងក៏មិនទាន់ប្រាកដមួយរយភាគរយដូចគ្នា ចាប់ពីស្អែកទៅ អូនត្រូវទៅថតសម្តែងហើយមែនទេ?នឹងត្រូវហាត់សមទៀត បែបនេះបងមិនសូវបាននៅក្បែរអូនទេ ប៉ុន្តែអូនក៏អាចខំប្រឹងបានមែនទេ?អ្វីដែរបងចង់ប្រាប់អូនចុងក្រោយកុំនៅជិតថេយ៉ុងពេក គេយ៉ាងមិច បងស្គាល់គេច្បាស់ជាងអូន ដូច្នេះកុំទុកចិត្តគេពេក...»

សំណព្វចិត្តសាតាន❥︎ ( completed✔)Where stories live. Discover now