part07

2K 102 0
                                        

#សំណព្វចិត្តសាតាន

         ភាគទី០៧៖

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន <3

       «យ៉ាងមិច?សប្បាយចិត្តហើយឬ?បងមិនយល់ពីឯងទេជីមីន និយាយរឿងនេះជាមួយគ្នាហើយមិនអ៊ីចឹង?ហេតុអីនៅតែចង់សងសឹកគេ?» អំឡុងពេលដែររាងតូចជិះទៅសម្រុកបុកពីក្រោយគូទឡានរបស់រាងក្រាស់ ជីងអីុក៏បាននៅក្នុងឡាននោះដូចគ្នា គ្រាន់តែនាងមិនបានបង្ហាញអោយឃើញថានាងនៅក្នុងឡាននោះជាមួយឡើយ ដោយអង្គុយចុះនៅក្បាំងខាងក្រោយឲ្យរាងតូចជាអ្នកជិះសងសឹកដោយខ្លួនឯង
       «សប្បាយចិត្តបានហើយបង អ្នកណាប្រើឲ្យគេក្រអើតក្រទមជាមួយខ្ញុំធ្វើអី?បងនៅតែមិនស្គាល់ខ្ញុំច្បាស់ នៅពីមុខខ្ញុំអាចក្លាយជាទន្សសាយតែនៅពីក្រោយខ្ញុំមិនអាចទេ ដូច្នេះហើយពេលនេះខ្ញុំសងសឹកគេរួចហើយ ចាប់ពីពេលនេះទៅយើងក៏លែងមានរឿងអីពាក់ព័ន្ធជាមួយគ្នាទៀតទេ ស្អែកមានកាលវិភាគដែរត្រូវទៅថតទេបង?» រាងតូចនិយាយដោយសប្បាយចិត្តដែរខ្លួនអាចសងសឹកបាន ពេលនេះខូចខាតស្មើគ្នាហើយ គ្មានអ្នកណាចាញ់អ្នកណាឡើយ រួចហើយក៏និយាយបង្វែររឿងដែរត្រូវទៅសម្តែងនៅថ្ងៃស្អែកម្តង
       «ស្អែកមានសឹងតែពេញម៉ោងទាំងអស់ នៅម៉ោងដប់ព្រឹកត្រូវទៅថតផ្សាយពាណិជ្ជកម្ម ចេញពីនេះម៉ោងដប់ពីរថ្ងៃត្រង់ត្រូវទៅថតសម្តែងក្នុងឈុតប្លង់មួយដែរត្រូវមានបញ្ចូលតួឯកនៅក្នុងនោះជាការថតឈុតៗ បន្ទាប់មកទៀតក៏មានការថតផ្សាយពាណិជ្ជកម្មទឹកអប់ ហើយត្រូវទៅ-»
       «បានហើយបង ចាំស្អែកនិយាយបន្ត គ្រាន់តែឮហើយក៏ធ្វើអោយខ្ញុំនេះឈឺក្បាលបាត់ទៅហើយ» រាងតូចនិយាយដោយរអ៊ូរទាំតិចៗ គិតមើលទៅគ្មានថ្ងៃដែរអាចសម្រាកបានសូម្បីតែថ្ងៃអាទិត្យ តែទោះយ៉ាងណាក៏មិនអាចបន្ទោសបាន ព្រោះការងារនេះគេជាអ្នកជ្រើសធ្វើវាដោយខ្លួនឯង មិនអាចបន្ទោសអ្នកណាបានទេ
       «នេះជាអាជីពដែរឯងស្រឡាញ់ ខំប្រឹងទៅសម្រាកពេលនាប្រាប់បងត្រង់ៗមក នឹងបានបងទៅសម្រួលកាលវិភាគអោយ» ក៏នោយាយការពិតនឹងហើយ ព្រោះការងារនេះគេស្រឡាញ់ពិតមែន គេស្រឡាញ់តាំងពីនៅតូចៗហើយបានឃើញអាយដលរបស់ខ្លួនដើរបង្ហាញម៉ូតមកម្លេះ តាំងពីត្រូវបានជាប់ជាកំពូលសម្រស់មក គេត្រូវមានការច្រើនមិនអាចដកឃ្លាបាន តែការងារខ្លះក៏ធ្វើអោយគេសប្បាយចិត្តចំណែកការងារខ្លះក៏ធ្វើអោយគេធុញទ្រាន់វាទៅដោយថ្ងៃរបស់វានោះទេ
       «បាទ~~~ដឹងហើយបងស្រីសំណព្វ» និយាយបែបនេះហើយពួកគេក៏ញញឹមមកព្រមគ្នាហើយក៏ប្រញាប់បើកឡានចេញទៅយ៉ាងលឿនដើម្បីត្រឡប់ទៅភូមិគ្រឹះរបស់ខ្លួនវិញអោយបានលឿនបំផុតតាមដែរអាចធ្វើបាន ព្រោះតាមផ្លូវវាក៏យប់ណាស់ទៅហើយ មេឃក៏កាន់តែងងឹត បើនៅយូរទៀតខ្លាចថានឹងត្រូវមានគ្រោះថ្នាក់ ដូច្នេះហើយទាន់ផ្លូវទូលាយផងនោះ បើកមួយអស់ដៃតែម្តងទៅ
       ~~Skip~~
         ព្រឹកថ្ងៃថ្មី*

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя